ដោយ Kuch Naren and Colin Meyn - October 15, 2013
លោកបានមានប្រសាសន៍ថា “សមាជិកគណបក្សនឹងពិចារណាអំពីការការពារ
អំណាចរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការប្រកួតប្រជែងជាមួយ លោក
សម រង្ស៊ី និងគណបក្សប្រឆាំង។ ប៉ុន្តែ នៅពេលជាមួយគ្នានោះដែរ
សមាជិកគណបក្សត្រូវពិនិត្យមើលលោក ហ៊ុន សែន ឲ្យបានដិតដល់”។
លោកបានបន្ថែមថា “ ប្រសិនបើ ហ៊ុន សែន កាន់តួនាទីថ្មីជាប្រធានគណ
បក្ស [នៅពេលលោកក្លាយជាប្រធាន] មិនទទួលស្គាល់ការរិះគន់ក្នុងន័យ
ស្ថាបនានៅក្នុងគណបក្សប្រជាជនកម្ពុជា និងមានកង្វល់កាន់តែ
ច្រើនអំពីអនាគតនយោបាយរបស់គណបក្សប្រជាជនកម្ពុជានោះ យើងអាចមើល
ឃើញភាពរង្គោះរង្គើរផ្ទៃក្នុង។ ប៉ុន្តែ សម្រាប់ពេលនេះ ហ៊ុន
សែន ហាក់ដូចជាមានគោលជំហររឹងមាំក្នុងរយៈពេលខ្លី”៕
(រាយការណ៍បន្ថែមដោយ ហ៊ុល រស្មី)
ប្រែសម្រួលដោយ មូល គឹមហឿន
សម្រាប់
អាណត្តិទី៥ ក្នុងរយៈពេល២០ឆ្នាំមកនេះ លោក ជា ស៊ីម បានថ្លែងទៅកាន់
មហាសន្និបាត របស់គណបក្សប្រជាជនកម្ពុជា កាលពីខែមីនា ក្នុងនាមជា
ប្រធានគណបក្ស ជាតំណែងដែលលោកបានកាន់តាំងពីគណបក្សនេះបានប្តូរ
ឈ្មោះទៅជាគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ១៩៩១មក។
នៅក្នុងសុន្ទរកថារបស់លោក លោក ជា ស៊ីម អាយុ៨០ឆ្នាំ បានអះអាង
ប្រាប់សមាជិកគណបក្សប្រជាជនកម្ពុជាចំនួន២.០០០នាក់នៅមហាសន្និបាត
នោះថា គណបក្សកាន់អំណាចរបស់ខ្លួននឹងឈ្នះឆ្នោតភ្លូកទឹកភ្លូកដី
ម្តងទៀតនៅខែកក្កដា ហើយនឹងបន្តកាន់អំណាចរហូតដល់ឆ្នាំ២០១៨។
លោក ជា ស៊ីម បានប្រាប់មហាសន្និបាតនោះថា “ក្នុងរយៈពេលប្រាំឆ្នាំ
កន្លងមកនេះ គណបក្សប្រជាជនកម្ពុជាបានបន្តពង្រីក និងពង្រឹង
ស្នាដៃរបស់ខ្លួននៅក្នុងនយោបាយ នៅក្នុងចិត្តរបស់ប្រជាពលរដ្ឋ និង
នៅក្នុងការគ្រប់គ្រងប្រទេស។
ប៉ុន្តែស្ថានភាពប្រែប្រួលវិញដោយសារថា ការជឿជាក់របស់លោក
ជា ស៊ីម ទៅលើប្រជាប្រិយភាពរបស់គណបក្សលោកបានបាត់បង់។ គណបក្ស
ប្រជាជនកម្ពុជាបានឈ្នះឆ្នោតជាផ្លូវការមែន ប៉ុន្តែ គណបក្សនេះ
បាត់បង់អាសនៈរដ្ឋសភាចំនួន២២ទៅលើគណបក្សសង្គ្រោះជាតិដែលទើប
បង្កើតឡើង។
ថ្វីបើមានការទាមទារឲ្យមានការស៊ើបអង្កេតលើការបោះឆ្នោតកាល
ពីខែកក្កដា នេះក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជានៅតែបង្កើតរដ្ឋា
ភិបាលដែលត្រូវបានបោះឆ្នោតគាំទ្រដោយសមាជិករដ្ឋសភាជាប់ឆ្នោត
របស់គណបក្សប្រជាជនកម្ពុជាតែ៦៨រូបប៉ុណ្ណោះ។ សមាជិកសភាជាប់
ឆ្នោត៥៥រូបរបស់គណបក្សសង្គ្រោះជាតិបានធ្វើពហិការសម័យប្រជុំសភា
លើកដំបូង និងកំពុងប្រមូលការគាំទ្រទាំងនៅក្នុងស្រុក និងនៅក្រៅ
ប្រទេស ចំពោះទស្សនរបស់ខ្លួនដែលថា រដ្ឋាភិបាលថ្មីនេះមិនស្របតាម
រដ្ឋធម្មនុញ្ញ។
ថ្វីបើលោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាមានវ័យចំណាស់
និងមានជំងឺជាញឹកញាប់ក៏ដោយ ក៏គ្មាននរណាម្នាក់អាចបន្ទោសលោក
ចំពោះលទ្ធផលមិនល្អនៃការបោះឆ្នោតនេះដែរចាប់តាំងពីឆ្នាំ១៩៩៨
មក។ យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាស្ថិតនៅ
ក្នុងកណ្តាប់ដៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំងស្រុង ហើយអំណាច
នយោបាយ និងអំណាចផ្ទាល់ខ្លួនរបស់លោក ហ៊ុន សែន គឺជាអ្នកកំណត់រចនា
សម្ព័ន្ធនៃគណបក្សនេះ ដោយមិនគិតពីអ្នកដែលមានតួនាទីខ្ពស់ជាង
នោះទេ។
រួមជាមួយនឹងប៉ាណូឃោសនាដែលមានរូបមេដឹកនាំគណបក្សប្រជាជន
កម្ពុជាទាំងបីរូបគឺ លោក ហ៊ុន សែន លោក ជា ស៊ីម និងលោក ហេង សំរិន ប្រធាន
រដ្ឋសភានោះ មានប៉ាណូថ្មីៗរាប់ពាន់ដែលបង្ហាញពីរូបលោក ហ៊ុន សែន
ម្នាក់ឯងត្រូវបានដាក់នៅទូទាំងប្រទេសអំឡុងពេលធ្វើយុទ្ធនាការឃោស
នាបោះឆ្នោត។
ពាក្យស្លោករបស់គណបក្សកាន់អំណាចមុនការបោះឆ្នោត
ក៏ផ្តោតលើនាយករដ្ឋមន្ត្រីដែរ នោះគឺពាក្យស្លោកដែលគេស្រែក
ថា
“ប្រសិនបើបងប្អូនស្រឡាញ់ ហ៊ុន សែន សូមបោះឆ្នោតឲ្យគណបក្សប្រជាជន
កម្ពុជា”។
ឥឡូវនេះ ថ្វីបើនាយករដ្ឋមន្ត្រីធ្វើឲ្យគណបក្សប្រជាជនកម្ពុជា
ទទួលបានលទ្ធផលមិនល្អក្នុងការបោះឆ្នោតនេះក៏ដោយ ក៏តួនាទីរបស់
លោក ហ៊ុន សែន នៅក្នុងគណបក្សកាន់អំណាចគ្រោងនឹងដំឡើងផងដែរ នៅពេល
ដែលប្រធានថ្មីរបស់គណបក្សប្រជាជនកម្ពុជាមានបញ្ហា។
លោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំ
ពាក្យបានមានប្រសាសន៍កាលពីសប្តាហ៍មុនថា “សម្តេច ហ៊ុន សែន គឺជា
អនាគតប្រធានគណបក្សប្រជាជនកម្ពុជា ប្រសិនបើសម្តេច ជា ស៊ីម លាលែងពី
តំណែង ឬឈប់ពីតំណែងរបស់សម្តេចដោយសារហេតុផលណាមួយ”។
ខណៈដែល
លោក ជា ស៊ីម នៅតែរឹងមាំអាចដឹកនាំគណបក្សបាន ទោះលោកមានជំងឺ
ម្តងម្កាលក៏ដោយ ក៏លោក ជាម យៀប បានមានប្រសាសន៍ថា លោក ហ៊ុន សែន ក៏
ត្រៀមខ្លួនរួចហើយដែរ ដើម្បីធ្វើជាប្រធានគណបក្ស និងបានទទួលការ
គាំទ្រពីគណៈកម្មាធិការអចិន្ត្រៃយ៍ ដែលមានសមាជិក៣៤រូបរបស់គណបក្ស
ប្រជាជនកម្ពុជា ហើយនៅ ក្នុងនោះ លោក ជាម យៀប ក៏ជាសមាជិកម្នាក់
ដែរ។
លោក ជាម យៀប បានមានប្រសាសន៍ថា “សម្តេច ហ៊ុន សែន ជាអនុប្រធានគណ
បក្សស្រាប់ ហើយគ្មានអ្នកផ្សេងនៅក្នុងគណបក្សអាចប្រៀបធៀប
ជាមួយសមត្ថភាព និងបទពិសោធរបស់សម្តេចនៅក្នុងការដឹកនាំគណបក្សនេះ
បានទេ”។
លោក ងួន ញ៉ិល សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជន
កម្ពុជា និងជាអនុប្រធានទី១រដ្ឋសភាបានមានប្រសាសន៍ថា ដរាបណាលោក
ជា ស៊ីម នៅតែជាប្រធានគណបក្សនោះ មិនត្រូវមានសេចក្តីសម្រេចជា
ផ្លូវការ ដើម្បីតែងតាំងអ្នកស្នងលោកទេ។
លោកបានមានប្រសាសន៍ថា “សម្តេច ជា ស៊ីម នៅមានព្រះជន្មនៅឡើយ ដូច្នេះវា
មិនត្រឹមត្រូវទេក្នុងការបង្ហាញពីអ្នកដែលត្រូវឡើងធ្វើជាប្រធាន
ថ្មីរបស់គណបក្សនេះ។ ប៉ុន្តែ គណបក្សបានត្រៀមអ្នកឡើងធ្វើជា
ប្រធានថ្មីរួចហើយ”។
លោក ឈាង វុន សមាជិកសភាគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យ
រដ្ឋសភា ព្រមទាំងលោក ផៃ ស៊ីផាន រដ្ឋលេខាធិការមកពីគណបក្សប្រជា
ជនកម្ពុជា និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមាន
ប្រសាសន៍ថា លោកមិនដឹងពីផែនការនៅពេលអនាគត សម្រាប់តំណែងប្រធានគណ
បក្សប្រជាជនកម្ពុជាទេ ហើយលោក យឹម លាង អនុប្រធានខុទ្ទកាល័យរបស់លោក
ជា ស៊ីម បានបដិសេធមិនធ្វើអត្ថាធិប្បាយ។
លោក ឈាង វុន បានមានប្រសាសន៍ថា “ខ្ញុំមិនដឹងអំពីរឿងនេះទេ ពីព្រោះ
វាជាកិច្ចការផ្ទៃក្នុងរបស់គណបក្ស។ ប្រសិនបើលោកជាម យៀប បាន
និយាយដូច្នេះ គាត់ប្រហែលជាដឹងហើយ”។
លោក ប៊ូ ថង សមាជិកព្រឹទ្ធសភាដែលតែងតាំងដោយគណបក្សប្រជា
ជនកម្ពុជា និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សប្រជា
ជនកម្ពុជាបានមានប្រសាសន៍ស្រដៀងគ្នានេះថា អ្នកស្នងលោក ជា ស៊ីម គឺ
ជាកិច្ចការផ្ទៃក្នុងរបស់គណបក្ស។ លោកបានមានប្រសាសន៍មុនពេល
បិទការហៅទូរស័ព្ទពីអ្នកយកព័ត៌មានថា “ ហេតុអ្វីបានជាអ្នកចង់
ដឹង?”។
ខណៈដែលលោក ហ៊ុន សែន ប្រហែលជាដឹងថា មានសម្ពាធបន្ទាប់ពីការបោះ
ឆ្នោតដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីខែកក្កដានោះ បទពិសោធដឹកនាំ
របស់លោកនៅតែខ្លាំង។ ចាប់តាំងពីលោកបានធ្វើជានាយករដ្ឋមន្ត្រី
នៅឆ្នាំ១៩៨៥ លោកគឺជាអ្នកត្រួតពិនិត្យលើការបង្កើតយន្តការនយោ
បាយ ដែលគ្រប់គ្រងគ្រប់ស្ថាប័នរដ្ឋទាំងអស់ និងរក្សាបាននូវភាព
ស្មោះត្រង់របស់មេឃំុ និងចៅសង្កាត់ជាង៩៥ភាគរយ ក្នុងចំណោមមេ
ឃុំនិងចៅសង្កាត់ចំនួន១.៦៣៣នៅទូទាំងប្រទេស។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យបានមានប្រសាសន៍ថា “បើ
និយាយពីប្រសិទ្ធភាព និងស្នាដៃសម្រាប់គណបក្ស ហ៊ុន សែន ល្អជាង ជា
ស៊ីម”។
លោកបានមានប្រសាសន៍ថា “ហើយរហូតមកទល់ពេលនេះ ខ្ញុំមិនឃើញមានអ្នក
ជំនួសគួរឲ្យទុកចិត្តទេ”។ លោកបានបន្ថែមថា នាយករដ្ឋមន្ត្រីក៏បាន
ទទួលជោគជ័យចំពោះការឆ្លើយតបនឹងតម្រូវការរបស់បណ្តាញអ្នកគាំទ្រ
ជាច្រើនផងដែរ ព្រោះលោកបានពង្រឹងអំណាចរបស់លោក។
លោកបានមានប្រសាសន៍ថា “រហូតមកទល់ពេលនេះគណបក្សប្រជាជនកម្ពុជា
អាចទទួលយកអ្នកគាំទ្ររបស់ខ្លួនទាំងអស់នៅពេលកាន់អំណាច។ គណបក្ស
នេះអាចបង្កើតតំណែងសម្រាប់ពួកគេ ហើយពួកគេត្រូវបានធ្វើឲ្យ
សប្បាយចិត្ត ប្រសិនបើពួកគេមិនសប្បាយចិត្ត”។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានមាន
ប្រសាសន៍ថា “និន្នាការនៅក្នុងគណបក្សប្រជាជនកម្ពុជាគឺ ថានាយករដ្ឋ
មន្ត្រីមានឥទ្ធិពលខ្លាំងណាស់”។ លោកបានបន្ថែមថា សមាជិកភាគច្រើននៃ
គណៈកម្មាធិការអចិន្ត្រៃុយ៍នេះបានទទួលតួនាទីរបស់ខ្លួនតាមរយៈការ
បង្ហាញភាពស្មោះត្រង់ចំពោះ លោក ហ៊ុន សែន។
លោក ព្រាប កុល បានបន្ថែមទៀតថា
“ប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីពិតជាបានធ្លាក់ចុះមែន
ប៉ុន្តែ លោកនៅតែមានអំណាចរឹងមាំនៅក្នុងគណបក្សនេះ ដោយសារលោក
មានទំនាក់ទំនងជាមួយយោធា និងកងកម្លាំងនគរបាល។ លោកមានទំនាក់
ទំនងគ្រួសារមួយចំនួនតាមរយៈអាពាហ៍ពិពាហ៍ និងតាមរយៈការបង្កើត
មិត្តភាពទាំងអស់នោះ ដូច្នេះអំណាចរបស់លោកនៅតែរឹងមាំ”។
លោក ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា ឯកភាពរបស់គណបក្សប្រជាជន
កម្ពុជានៅពីក្រោយលោក ហ៊ុន សែន អាចធ្វើឲ្យគណបក្សនេះខ្លាំងក្នុង
រយៈពេលខ្លី ប៉ុន្តែ ការប្រមូលផ្តុំអំណាចនៅលើមនុស្សម្នាក់ធ្វើឲ្យ
ប្រទេសជាតិជួបហានិភ័យ។ ហើយទោះបីជាលោក ហ៊ុន សែន អាចរក្សាភាព
ស្មោះត្រង់របស់អ្នកមានអំណាចនៅក្នុងគណបក្សនេះក៏ដោយ ក៏ការ
បោះឆ្នោតនៅឆ្នាំនេះបង្ហាញថា សមាជិកថ្នាក់ក្រោមជាច្រើនរបស់គណ
បក្សនេះមិនបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាទេ។
នៅឯមហាសន្និបាតគណបក្សប្រជាជនកម្ពុជាកាលពីខែមីនានេះ លោក
អ៊ុក រ៉ាប៊ុន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន
អួតថា គណបក្សប្រជាជនកម្ពុជាមានសមាជិកកាន់កាតគណបក្សចំនួន៥,៩
លាននាក់ ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោតប្រហែល៩លាននាក់។
ទោះជាយ៉ាងណា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតប្រហែល៣,២
លានប៉ុណ្ណោះ កាលពីខែកក្កដា មានន័យថា សមាជិកគណបក្សកាន់អំណាចប្រហែល
ជាបោះឆ្នោតឲ្យគណបក្សប្រឆាំង។
លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោត
ដោយសេរី និងយុត្តិធម៌នៅកម្ពុជា បានមានប្រសាសន៍ថា “ខ្ញុំគិតថា ការ
បោះឆ្នោតឆ្នាំ២០១៣នេះ បង្ហាញថា សមាជិកជាច្រើនរបស់គណបក្សប្រជា
ជនកម្ពុជាមិនសប្បាយចិត្តទេ។ ប្រសិនបើពួកគេមិនតែងតាំងថ្នាក់
ដឹកនាំរដ្ឋាភិបាលថ្មី ប្រជាប្រិយភាពរបស់គណបក្សនេះនឹងធ្លាក់
ចុះ ហើយពួកគេនឹងប្រឈមបញ្ហាជាច្រើន”។
លោកបានមានប្រសាសន៍ថា “ពួកគេគួរតែរៀនរបៀបធ្វើឲ្យគណបក្សនៅ
រឹងមាំ និងបង្កើតរចនាសម្ព័ន្ធប្រជាធិបតេយ្យថ្មី ដូចជាការបែង
ចែកអំណាច ផ្លាស់ប្តូរមេដឹកនាំ។សូម្បីតែគណបក្សកុម្មុយនីស្តនៅ
ចិន និងវៀតណាមក៏ប្តូរមេដឹកនាំដែរ”។
លោក គល់ បញ្ញា បានមានប្រសាសន៍ថា “ ខ្ញុំគិតថា គណបក្សប្រជាជនកម្ពុជា
គួរតែព្យាយាមកែប្រែគណបក្សរបស់ខ្លួនឲ្យទំនើប”។ ប៉ុន្តែលោកបាន
បន្ថែមថា មិនយូរប៉ុន្មានក្រោយពីការបោះឆ្នោត រដ្ឋាភិបាលរបស់គណ
បក្សប្រជាជនកម្ពុជាបានបន្តឥរិយាបថចាស់ដដែល។
លោក ខាលីល ថេយ័រ អ្នកជំនាញផ្នែកអាស៊ីអាគ្នេយ៍នៅបណ្ឌិត្យយសភាកង
ទ័ពការពារជាតិអូស្ត្រាលីបានមានប្រសាសន៍ថា ទោះបីជាគណបក្សប្រជា
ជនកម្ពុជាប្រហែលជាបានសម្រេចថា លោក ហ៊ុន សែន នៅតែជាមនុស្សល្អ
បំផុតរបស់ពួកគេ ដើម្បីរក្សាអំណាចក៏ដោយ ក៏លោក ហ៊ុន សែន ត្រូវ
ប្តូររបៀបដឹកនាំរបស់លោកដែរ ដើម្បីរក្សាការគាំទ្រក្នុងគណបក្ស
នេះ។
(រាយការណ៍បន្ថែមដោយ ហ៊ុល រស្មី)
ប្រែសម្រួលដោយ មូល គឹមហឿន
© 2013, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន
អនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ
តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស
សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពី
ចាងហ្វាងការផ្សាយឡើយ។