Sunday 2 September 2012

Increasing internationalisation in PhD education

Higher education participation rate to rise to 40% by 2020 – PM (SINGAPORE)

Call for improved access to HE in the Commonwealth

Yale President Richard Levin to step down

Harvard University probes plagiarism outbreak involving 125 students


Half the students in Ivy League college's Introduction to Congress class may have copied each other's final exams

To be caught cheating at Harvard is bad enough. The august university prides itself on incubating America's elite in the world of law, business and politics.
But now it has been revealed that scores of Harvard students are suspected of cheating on a single class. And the course's title? An Introduction to Congress.

Though that will likely fail to surprise the many cynical observers of American politics, it has certainly stunned college officials. Harvard has immediately launched an investigation.
"These allegations, if proven represent totally unacceptable behaviour that betrays the trust upon which intellectual inquiry at Harvard depends," said Harvard president Drew Faust in a statement.
After the allegations first became public the college refused to reveal the exact nature of the course in question. But the student newspaper, the Harvard Crimson, broke the story of the politics link and immediately sent a ripple of shock, mixed with humour, around the blogosphere.
"That's funny on so many levels," tweeted Andreas Goeldi, who works for an online video marketing firm in Cambridge, Massachusetts, where Harvard is located.

The Crimson said the politics course in question was taught during the spring by Professor Matthew Platt. After similarities were noticed in up to 20 student exam papers by an examiner the matter was brought to the attention of the administrative board and an investigation was launched.
That probe has now found some 125 of the course's final papers were suspicious and has begun contacting students involved.

Possible punishments range from being suspended for a year to an official warning. The class was taken by only 250 students meaning a staggering half are now suspected of cheating.
The newspaper quoted an email sent to students taking the exam that said it was "completely open book, open note, open internet, etc.." but warned them not to discuss it with each other and to treat it as an "in-class" exam.

The Associated Press reported that Harvard had now launched a committee on academic integrity to be headed by Jay Harris, the university's dean of undergraduate education. The panel may even consider bringing in an "honour code" for academic honesty.

"We believe in due process for students and fairness. Everyone wants it done yesterday, but we have to be patient. It's going to take as long as it takes," Harris told the news agency.

The rise of the internet, and the ubiquity of laptops among a student body, has led to many complaints that it is now too easy for students to take exam answers and course work from the world wide web.
However, the Boston Globe said that it appeared the Harvard students in question had not taken material from outside sources but appeared to have copied parts of the answers from each other. If the scandal is proved true it will doubtless be the largest cheating ring to have hit an elite Ivy League college in recent memory.

យុវជន​ដែល​ប្រឡងជាប់​បាក់ឌុប​ព្រួយបារម្ភ​អំពី​ការសិក្សា​នៅ​មហាវិទ្យាល័យ

លទ្ធផល​ប្រឡង​បាក់ឌុប​ដែល​ទើប​តែ​ត្រូវ​ បាន​ក្រសួង​អប់រំ​ប្រកាស​ថ្មីៗ​បាន​ធ្វើ​ឲ្យ​យុវជន​​ជា​ច្រើន​​ដែល​ប្រឡង​ ជាប់​សប្បាយ​ចិត្ត​។ ​​ប៉ុន្តែ​ក្នុង​ខណៈ​ដែល​ពួកគេ​ត្រៀម​ខ្លួន​ចូល​មហាវិទ្យាល័យ​​នៅ​ចុង​ឆ្នាំ ​នេះ​ សិស្ស​ដែល​ទើប​តែ​​ទទួល​បាន​សញ្ញាបត្រ​បាក់ឌុប​ថ្មីៗ​ មាន​ការ​ព្រួយ​​បារម្ភ​អំពី​ការ​ជ្រើសរើស​ជំនាញ​របស់ខ្លួន​ ពីព្រោះ​តែ​ពួក​គេ​មិន​ដឹង​ថា​ ខ្លួន​ឯង​ពូកែ​អ្វី​ ហើយ​ត្រួវ​​ជ្រើសរើស​មុខ​វិជ្ជា​អ្វី​យក​មក​សិក្សា​​បន្ត​នៅ​មហាវិទ្យាល័យ​ នោះ​ទេ​។

 សិស្ស​មួយ​ចំនួន​សម្រេច​ចិត្ត​ទៅ​តាម​ក្តី​ប្រាថ្នា​របស់​ឪពុក​ម្តាយ​ដែល​ មិន​ដឹង​ពី​សមត្ថភាព​របស់​កូន​នេះ​ ជា​ហេតុ​នាំ​ឲ្យ​ពួក​គេ​អាច​បោះបង់​ចោល​ការសិក្សា​។​ដោយឡែក​ សិស្ស​មួយចំនួន​​ទៀត​បាន​សម្រេចចិត្ត​ទៅ​តាម​តម្រូវការ​នៃ​ទីផ្សារ​ដោយ​មិន​ មើល​ពី​សមត្ថភាព​របស់​ខ្លួន​ទេ​ នេះ​ជា​ ​ហេតុ​ផល​​មួយ​ទៀត​​នាំ​អោយ​ពួក​គេ​មិន​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​ជីវិត​។​​ នេះ​ជា​អ្វី​ដែល​បាន​​និង​កំពុង​កើត​មាន​នៅ​កម្ពុជា​។

ការ​ជ្រើសរើស​បន្ត​ការ​សិក្សា​​នៅ​កម្រិតឧត្តម​សិក្សា​មុខវិជ្ជា​ដែល​សិស្ស​ រៀន​ ភាគ​ច្រើន​នោះ គឺ​ធនាគារ​ ហិរញ្ញវត្ថុ​ គណេនយ្យ​ ​ទីផ្សារ​ ​ភាសាអង់គ្លេស​ គ្រប់គ្រង​ និង​ច្បាប់​។​ ការ​កង្វះ​ខាត​នូវ​ពត៌មាន​​នៃការ​សិក្សា​នៅ​កម្រិត​ឧត្តមសិក្សា​របស់​សិស្ស​ ធ្វើ​ឲ្យ​ពួក​គាត់​ជ្រើសរើស​មុខ​វិជ្ជា​​ដែល​មិន​​សម​បំណង​របស់​ខ្លួន​។​ សិស្សខ្លះ​ ជ្រើសរើស​ទៅ​តាម​ការ​អូសទាញ​របស់​មិត្ត​ភ័ក្តិ​ ហើយ​ខ្លះ​ទៀត​​តាម​ឪពុកម្តាយ​របស់​ពួក​គេ​។

លោក​បណ្ឌិត​ សុខ​ ទូច​ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​​ខេមរៈ​មាន​ប្រសាសន៍​ថា​ សិស្ស​ដែល​បញ្ចប់​បាក់ឌុប​មិន​បាន​ជ្រើសរើស​មុខ​វិជ្ជា​ដែល​ខ្លួន​ស្រឡាញ់​ និង​ពេញ​​ចិត្ត​​នោះ​ទេ​។ ភាគច្រើន​ ពួកគេ​ជ្រើសរើស​ទៅ​តាម​តែ​ទីផ្សារ​ការងារ​សព្វថៃ្ង​ តាម​អ្នក​ដែល​ផ្តល់​លុយ​អោយ​ និង​តាម​រយៈ​មិត្តភ័ក្តិ​។​ លោក​ថា​ ​ពួក​គេ​នឹង​ប្រឈម​មុខ​ជាមួយ​នឹង​កង្វះ​ការងារ​ធើ្វ​ និង​ធ្វើ​ការងារ​​មិន​ត្រូវ​តាម​មុខ​ជំនាញ​របស់​ខ្លួន​នា​ពេល​អនាគត​។​

ការ​ជ្រើសរើស​មុខវិជ្ជា​ខុស​ក្នុង​ការ​បន្ត​ការ​សិក្សា​នៅ​កម្រិត​ឧត្តម​ សិក្សា​ពិត​ជា​មាន​ផល​ប៉ះ​​ពាល់​ យ៉ាង​ខ្លាំង​ដល់​សង្គម​ដូចជា​ ភាព​គ្មាន​ការងារ​ធើ្វការ​ តាម​មិន​ទាន់​នៃ​បច្ចេកវិទ្យា​​នៅ​​ពេល​ ​បច្ចុប្បន្ន​ អនាគត​ ​និងការ​ប្រឈម​ចំពោះ​ទីផ្សារ​សេរី​នៃ​អាស៊ាន​ឆ្នាំ​២០១៥​ ។ យ៉ាង​ណា​​ក៏​ដោយ​  ក្រសួង​អប់រំ​ក៏​បាន​ចាប់​អារម្មណ៍​លើ​បញ្ហា​នេះ​ដែរ​។​

លោក​ សំ​ សេរី​រត្ន័​ អគ្គនាយក​ដ្ឋាន​​អប់រំ​​នៃ​​ក្រសួង​​អប់រំ​មាន​ប្រសាសន៍​ថា​ ​ក្រសួង​អប់រំ​បាន​ណែនាំ​ទៅ​ដល់​សិស្ស​ទាំងអស់​អំពី​មុខវិជ្ជា​នីមួយៗ​ដែល​ ពួក​គេ​ត្រូវ​ជ្រើសរើស​រួចហើយ ប៉ុន្តែ​ ​ការ​សម្រេចចិត្ត​​យ៉ាងណា​​នោះ​វា​អាស្រ័យ​ទៅ​លើ​សិស្ស​ទាំងអស់​នោះ​ ​ថា​តើ​មុខវិជ្ជា​មួយ​ណា​​ដែល​​ពួក​គេ​ពេញ​ចិត្ត​​។


ការ​សម្រេច​ចិត្ត​ដែល​ត្រឹមត្រូវ​ទាមទារ​ឲ្យ​សិស្ស​ទទួល​បាន​ព័ត៌មាន​ច្រើន​ ពី​មុខវិជ្ជា​ដែល​ខ្លួន​បម្រុង​នឹង​រៀន​តាម​រយៈ​សាកលវិទ្យាល័យ​នីមួយៗ​ដែល​ ខ្លួន​ចង់​ទៅ​រៀន​ និង​ការ​សាក​សួរ​​អ្នក​ដែល​ធ្លាប់​​មាន​បទពិសោធន៍​ពី​មុន​មក​។ ការ​ជ្រើសរើស​មុខវិជ្ជា​ដែល​ត្រូវ​នឹង​​សមត្ថភាព​ ​និង​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​គឺ​ជា​ការ​ត្រៀម​រៀបចំ​អនាគត​របស់​ខ្លួន ​សម្រាប់​ទីផ្សារ​ការងារ​​នា​ពេល​ខាង​មុខ​។​ នេះ​ជា​ដំបូន្មាន​របស់​ក្រុម​អ្នក​ជំនាញ​៕

វប្បធម៌​គាំទ្រ​សម្ដី​​អ្នកធំ​ឬ​មេដឹកនាំ​ប្រទេស​​ចាក់​ឫស​​ក្នុង​​សង្គម​ខ្មែរ

2012-09-02
វប្បធម៌​គាំទ្រ​សម្ដី​របស់​​អ្នកធំ ឬ​មេដឹកនាំ​ប្រទេស ទោះ​ចេញ​ពី​ដួង​ចិត្ត​ពិត ឬ​គ្រាន់​តែ​បំពង​សំឡេង​ហៃអើៗ​តាម​ក្រោយ ដើម្បី​លាភ​សក្ការៈ​ក្តី កំពុង​ចាក់​ឫស​​យ៉ាង​ជ្រៅ​ក្នុង​សង្គម​ខ្មែរ។

អ្នក​តាម​ដាន​ការ​វិវឌ្ឍន៍​នៃ​ស្ថានការណ៍​សង្គម​ មើល​ឃើញ​ថា វប្បធម៌​នេះ​កើត​ឡើង​ដោយ​ឥទ្ធិពល​អំណាច​ខ្លាំង​ក្លា​ពេក ហើយ​វា​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ប្រទេស​មួយ​នេះ​មិន​ទាន់​ជឿន​លឿន​ខាង​​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាប្រជាធិបតេយ្យ​នោះ​ទេ។

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​សង្គម​បាន​បង្ហាញ​ថា វប្បធម៌​ហៃអើ​ដែល​មនុស្ស​មួយ​ក្រុម​គេ​តែង​តែ​កៀរគរ​គ្នា​គាំទ្រ​លើ​សម្ដី​ មេដឹកនាំ​ប្រទេស ឬ​តំបន់​ណា​មួយ​នោះ បាន​បង្ហាញ​ថា មេដឹកនាំ​នោះ​បាន​ប្រើប្រាស់​អំណាច​របស់​ខ្លួន​ដល់​កំពូល​ហើយ។

ការ​ប្រើ​ប្រាស់​អំណាច ឬ​សមត្ថកិច្ច​គ្រប់​យ៉ាង​បែប​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​មនុស្ស​នៅ​ជុំវិញ​ខ្លួន​មិន​ហ៊ាន​ពិភាក្សា​ផ្លាស់​ប្ដូរ ​យោបល់ ឬ​ជំទាស់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែ​ការ​ភ័យ​ខ្លាច ហើយ​មាន​តែ​វិធី​ម្យ៉ាង​គត់ គឺ​គាំទ្រ​គំនិត​របស់​មេធំ​ បើ​ទោះ​បី​ជា​ការ​គាំទ្រ​នោះ​ខុស​ក៏ដោយ​ត្រូវ​ក៏ដោយ។
អ្នក​វិភាគ និង​ស្រាវ​ជ្រាវ​លើ​ការ​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី បាន​បង្ហាញ​ជុំវិញ​បរិបទ​ដែល​កំពុង​តែ​កើត​មាន​ក្នុង​សង្គម​សព្វ​ថ្ងៃ​​ថា ទម្លាប់​បែប​នេះ​វា​ស្ទើរ​តែ​ជា​ប្រពៃណី​មួយ​ទៅ​ហើយ អោយ​តែ​អ្នក​ដឹក​នាំ​ជាន់​ខ្ពស់​សម្រេច​លើ​រឿង​អ្វី​មួយ គឺ​អ្នក​នៅ​ខាង​ក្រោម​ឱវាទ​ចាំ​បាច់​ត្រូវ​តែ​នាំ​គ្នា​គាំទ្រ​ ដោយ​មិន​បាន​គិត​ពី​ចំណុច​អវិជ្ជមាន ឬ​គុណវិបត្តិ​ទៅ​ថ្ងៃ​អនាគត​យ៉ាង​ណា​នោះ​ឡើយ។

លោក កែម ឡី៖ «ជា​វប្បធម៌ ឥឡូវ​នេះ​ទោះ​បី​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏ដោយ ស្ថាប័ន​ក្នុង​រដ្ឋាភិបាល​ក៏ដោយ ច្រើន​តែ​ចុះ​ហត្ថលេខា​នឹង​គេ​ដែរ ព្រម​នឹង​គេ​ដែរ ទោះ​បី​ក្នុង​ចិត្ត ក្នុង​បេះដូង​មិន​ពេញ​ចិត្ត​ក៏ដោយ។ ចំណុច​នេះ​ឆ្លុះ​បញ្ចាំង​នូវ​បរិយាកាស​នយោបាយ ដែល​ពុំ​ទាន់​មាន​លទ្ធិប្រជាធិបតេយ្យ​ សេរីភាព​ពេញ​លេញ​ក្នុង​ការ​បញ្ចេញ​មតិ ជា​ពិសេស​មតិ​ផ្ទុយ​នេះ​ឯង»

កន្លង​មក​ថ្មី​នេះៗ ក្រោយ​ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ទៅ​ធ្វើ​បទ​បង្ហាញ​មួយ​នៅ​រដ្ឋសភា​ពី​បញ្ហា​បោះ​បង្គោល​ព្រំដែន​ កម្ពុជា-​វៀតណាម ដោយ​មិន​ឲ្យ​បក្ស​ប្រឆាំង​ដែល​ជា​ម្ចាស់​សំណួរ​ត​មាត់​កាល​ពី​ថ្ងៃ​ទី​១៣ សីហា នោះ គេ​ឃើញ​មាន​ស្ថាប័ន​រដ្ឋ និង​ឯកជន​មួយ​ចំនួន​បាន​សរសេរ​លិខិត ឬ​ញត្តិ​គាំទ្រ​ជា​ហូរហែ ក្នុង​នោះ​ក៏​មាន​បទ​អត្ថធិប្បាយ​គាំទ្រ​ផងដែរ។

បទអត្ថាធិប្បាយ​មួយ​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​កាល​ពី​ថ្ងៃ​​ ២២ ខែ​សីហា ​របស់​លោក អេង យេង ទីប្រឹក្សា​អម​ទីស្តីការ​គណៈរដ្ឋមន្រ្តី​បាន​សសេរ​លើក​តម្កើង​ថា "កម្លាំង​ចលករ​ដ៏​ខ្លាំងក្លា​នៃ​សម័យ​សម្ដេច​តេជោ សែន"។

អ្នក​សរសេរ​បទអត្ថាធិប្បាយ​នេះ​បាន​សម្ដែង​នូវ​ក្តី​រំភើប​ចំពោះ​ការ​ បកស្រាយ​បំភ្លឺ​របស់​លោក ហ៊ុន សែន អំពី​ការ​បោះ​បង្គោល​ខណ្ឌសីមា​កម្ពុជា-​វៀតណាម កាល​ពី​ថ្ងៃ​ទី​០៩ សីហា ឆ្នាំ​២០១២ នៅ​រដ្ឋ​សភា​ជាតិ។ បទអត្ថាធិប្បាយ​បាន​បង្ហាញ​ថា សំនួនវោហារ​ស្ដីពី​បញ្ហា​ព្រំដែន​ក្នុង​រយៈពេល​ជាង ៥​ម៉ោង​ដោយ​គ្មាន​ការ​ឈប់​សម្រាក​នោះ គឺ​ល្អ​ឥត​ខ្ចោះ និង​បាន​ចូល​ទៅ​អង្រួន​ដល់​ក្រអៅ​ដូង​ចិត្ត​ប្រជាជាតិ​ទាំង​មូល ដែល​មិន​ធ្លាប់​មាន​ពី​សម័យ​មុនៗ​មក។

គេ​ចាត់​ទុក​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ខាង​លើ​នេះ​បាន​បញ្ជាក់​ យ៉ាង​ច្បាស់​ថា គ្មាន​អនុភាព​ណា​ខ្លាំង​ជាង​ការ​ដឹក​នាំ​ប្រកប​ដោយ​វីរភាព​ស្នេហា​ជាតិ​ដ៏​ ឧត្ដុង្គឧត្ដម​របស់​សម្ដេច​តេជោ ហ៊ុន សែន បាន​ឡើយ។

អត្ថបទ​អត្ថាធិប្បាយ​មួយ​ទៀត​បាន​សរសេរ​ដោយ​ឈ្មោះឧត្តម សក្តិ ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​នៅ​ក្នុង​ខែ​សីហា នេះ​ដែរ បាន​សរសេរ​បន្ទរ​បែប​ចំអក​ឲ្យ​បក្ស​ប្រឆាំង​ផង និង​លើក​សរសើរ​លោក ហ៊ុន សែន ផង​ថា "បក្ស​ប្រឆាំង​អស់​លេស​សម្រាប់​បោក​រាស្ត្រ​ក្នុង​រឿង​ព្រំដែន"។

បទអត្ថាធិប្បាយ​ដដែល​នេះ​បាន​សរសេរ​ទៀត​ថា បទ​បង្ហាញ​ស្តី​ពី​បញ្ហា​ព្រំ​ដែន​កម្ពុជា-​វៀតណាម ដោយ​សម្ដេច​តេជោ ហ៊ុន សែន ប្រៀប​បាន​ទៅ​នឹង​បំណាក់​ផ្ទាំង​ថ្ម​ភ្នំ​ដ៏​ធំ​សង្កត់​លើ​ក្រុម​ប្រឆាំង​ ឱ្យ​ដួលផ្ងាក​ងើប​ខ្លួន​លែង​រួច​ ហើយ​អំនួត​របស់​ពួក​គេ​នៅ​ពេល​កន្លង​មក​ដែល​យក​បញ្ហា​ព្រំដែន​ក្នុង​ការ​កេង ​ចំណេញ​នយោបាយ​ក៏​ត្រូវ​បាន​បញ្ចប់។

នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ក្នុង និង​ក្រៅ​ប្រទេស​ ​ដែល​តែងតែ​រិះគន់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​កាត់​ទឹក​ដី​ឲ្យ​ទៅ​ប្រទេស​ជិត​ខាង ហើយ​បាន​បណ្ដែតបណ្ដោយ​ឲ្យ​វៀតណាម រំកិល​បង្គោល​​ទ្បាក់​ចូល​ក្នុង​ដី​កម្ពុជា ជា​ច្រើន​រយ​គីឡូម៉ែត្រ​ក្រឡា​ទៀត​ផង។

ស្រប​ពេល​គ្នា​នេះ​ដែរ ប្រធាន​អង្គការ​សហព័ន្ធ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា លោក ថៅ វាសនា។ លោក​មាន​ប្រសាសន៍​គាំទ្រ​ចំពោះ​ការ​អត្ថាធិប្បាយ​បែប​នេះ ហើយ​អង្គការ​លោក​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​គាំទ្រ​នយោបាយ​ឈ្នះៗ​របស់​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ ដូច​ជា​បញ្ហា​ព្រំដែន ការ​កែទម្រង់​លើ​បញ្ហា​ដីធ្លី និង​បញ្ហា​ផ្សេងៗ​ទៀត។

លោក ថៅ វាសនា៖ «សម្ដេច​តេជោ​ដែល​យើង​គាំទ្រ​នោះ គឺ​គាំទ្រ​នយោបាយ​ដែល​មិន​ស៊ី​សាច់​គ្នា​នោះ គឺ​នយោបាយ​ឈ្នះៗ ហេតុនេះ​បាន​ជា​នាយករដ្ឋមន្ត្រី​ជា​វីរជន​មួយ​ដែល​មាន​តម្លៃ​លេចធ្លោ​ជា​សកល ដែល​យើង​មិន​អាច​នឹង​មិន​សរសើរ​មិន​បាន»

លោក​បន្ត​ថា កន្លង​មក​លោក​សង្កេត​ឃើញ​ថា បក្ស​ប្រឆាំង​ក្ដី ឬ​សង្គម​ស៊ីវិល​មួយ​ចំនួន​ក្ដី​ហាក់​ខ្វះ​សេចក្ដី​ក្លាហាន​ក្នុង​ការ​លើក​ សរសើរ​ដល់​ប្រមុខ​រដ្ឋាភិបាល​ដែល​បាន​ខិតខំ​បំពេញ​កិច្ចការ​ជូន​ជាតិ​ ត្រឹមត្រូវ ​និង​ទទួល​បាន​ជោគជ័យ។

ចំពោះ​លោក​បណ្ឌិត កែម ឡី ​វិញ លោក​មើល​ឃើញ​ថា ការ​គាំទ្រ​ទាំង​ឡាយ​ហាក់​មើល​ឃើញ​តែ​មួយ​ជ្រុង​ ចំណែក​មួយ​ជ្រុង​ទៀត គឺ​ប្រជាពលរដ្ឋ​រស់​នៅ​តាម​ព្រំដែន​ដែល​ជា​អ្នក​ជួប​បញ្ហា​បាត់​បង់​ដីធ្លី​ ជា​កេរដំណែល​ពី​ដូន​តាន​នោះ គឺ​ពុំ​ទាន់​មាន​ការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​ដឹង​ច្បាស់​ថា ខាត​បង់​ប៉ុន្មាន ចំណេញ​ប៉ុន្មាន​នោះ​ទេ គឺ​បាន​ត្រឹមតែ​បង្ហាញ​ឲ្យ​ឃើញ​តែ​នៅ​លើ​ផែនទី​លើ​ក្រដាស​ប៉ុណ្ណោះ៖ «ពុំ​មាន​អ្នក​ជំនាញ​ព្រំដែន​ណា ស៊ាន ប៉េងសែ ឬ​ក៏ វ៉ា គឹមហុង ឬ​ក៏​គណៈកម្មការ​ទាំង​អស់​នឹង​មិន​ដឹង​ថា បាត់​នៅ​ត្រង់​ណា​ទេ អ្នក​ដែល​ដឹង​បាត់​ពិត គឺ​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន»

លោក​បារម្ភ​ខ្លាច​សកម្មភាព​លើក​សរសើរ​ថ្នាក់​ដឹកនាំ​បែប​នេះ​ក្លាយ​ទៅ​ជា ​ទម្លាប់​ថ្មី​មួយ​ទៀត ដែល​មនុស្ស​បង្រៀន​គ្នា​ឲ្យ​ចេះ​និយាយ​កុហក មិន​ហ៊ាន​និយាយ​ត្រង់ និយាយ​អ្វី​ដែល​ចេញ​ពី​បេះដូង​ដែល​ខ្លួន​មើល​ឃើញ​ពិត​ប្រាកដ​នោះ​ទេ។ បញ្ហា​នេះ​អាច​បណ្ដាល​មក​ពី​ពួកគេ​ចង់​សន្សំ​សុខ ឬ​មិន​ចង់​នាំ​ទុក្ខ​ដល់​ខ្លួន​ អ្នក​ខ្លះ​ទៀត​ចង់​បាន​មុខ​មាត់ បុណ្យ​សក្ដិ និង​លាភ​សការៈ​ផ្សេងៗ​ជាដើម៖ «បើ​យើង​នៅ​តែ​អ៊ីចឹង​បាន​ន័យ​ថា អាជ័យ​ធ្លាក់​ទឹក​ហៃអើៗ ដោយ​អត់​នាំ​គ្នា​ជួយ​កែលំអ​នោះ​ទេ ខុស​ក៏​គាំទ្រ​ត្រូវ​ក៏​គាំទ្រ»

ទន្ទឹម​គ្នា​នេះ​ចំពោះ​អ្នក​ណា​ដែល​ហ៊ាន​រិះគន់ ឬ​ជំទាស់​នឹង​គំនិត​របស់​អ្នក​ធំ​នោះ គេ​តែង​តែ​ចោទ​ប្រកាន់​ថា ជា​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល ធ្វើ​ឲ្យ​ខូច​សណ្ដាប់​ធ្នាប់​សាធារណៈ បង្ក​អសន្តិសុខ​សង្គម​ជាដើម។ ជាក់ស្ដែង​ដូច​ជា​សកម្មជន​ព្រំដែន លោក រ៉ុង ឈុន លោក ម៉ម សូណង់ដូ ជាដើម សុទ្ធ​តែ​ធ្លាប់​បញ្ចេញ​មតិ​ពី​បញ្ហា​ព្រំដែន ហើយ​អ្នក​ទាំង​នោះ​ត្រូវ​រដ្ឋាភិបាល​ចោទ​ប្រកាន់ និង​បាន​ចាប់​ដាក់​គុក ហើយ​មាន​ខ្លះ​ទៀត​ត្រូវ​រត់​ចោល​ស្រុក​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

អ្នក​វិភាគ​បញ្ហា​សង្គម​និយាយ​ថា បញ្ហា​នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ដឹកនាំ​សង្គម​មួយ​ជា​លក្ខណៈ ​បុគ្គល​និយម និង​បក្ស​ពួក​និយម ហើយ​ការ​ដឹក​នាំ​របៀប​នេះ​គេ​តែង​តែ​រក​លេស​ដើម្បី​បំបិទ​សំឡេង​អ្នក​ដែល​ មាន​ទស្សនៈ​ផ្ទុយ​ពី​បក្ស ឬ​ក្រុម​របស់​គេ​នោះ។

អ្នក​វិភាគ​យល់​ឃើញ​ទៀត​ថា បើ​សិន​ជា​បញ្ហា​នេះ​កាន់​តែ​រីក​ធំធាត់​ទៅ​នោះ វា​ជា​គ្រោះថ្នាក់​មួយ​ដល់​ការអភិវឌ្ឍន៍ និង​ការ​កសាង​ប្រទេស​មួយ​ប្រកប​ដោយ​នីតិរដ្ឋ និង​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ និង​មិន​មាន​តុល្យភាព​នៃ​អំណាច និង​ការ​រក​ទទួល​ទាន​នៅ​ក្នុង​សង្គម​នោះ​ឡើយ៕


Saturday 1 September 2012

សិស្ស​ប្រឡង​ជាប់បាក់ឌុប​ឆ្នាំ​នេះមាន​ចំនួន​ច្រើន​ជាង​ឆ្នាំមុន ប៉ុន្តែ​លោក រ៉ុង ឈុន មិន​សាទរ

ដោយ គី សុខលីម
នៅ​ឆ្នាំ​សិក្សា​២០១២​នេះ សិស្ស​ប្រឡង​ជាប់​បាក់ឌុប​មាន​ចំនួន​ជាង​៨៦%​​ ពោល​គឺ​កើន​ជាង​ឆ្នាំ​មុន​ចំនួន​៤​%។ ប៉ុន្តែ ​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​មិន​សាទរ​ចំពោះ​លទ្ធផល​ប្រឡង​នេះ ​ទេ​ ពីព្រោះ​ការ​ប្រឡង​នា​ពេល​កន្លង​មក​មាន​ភាព​មិន​ប្រក្រតី​ច្រើន។

លោក សម មុនីរ័ត្ន អគ្គនាយកដ្ឋាន​អប់រំ​នៃ​ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​បញ្ជាក់​ប្រាប់​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា នៅ​ឆ្នាំ​២០១២​នេះ សិស្ស​ដែល​ប្រឡង​ជាប់​បាក់ឌុប​មាន​ចំនួន​ជាង​៨៦%​ពោល​គឺ​កើន​ជាង​ឆ្នាំ​មុន​ ចំនួន​៤%។ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​អប់រំ​រូបនេះ​បាន​ពន្យល់​ថា នៅឆ្នាំ​នេះ​សិស្ស​ធ្វើ​ត្រូវ​ច្រើន​ អ៊ីចឹង​ហើយ​ទើប​ពួកគេ​ប្រឡង​ជាប់​ច្រើន​ជាង​ឆ្នាំ​មុន។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​អគ្គនាយកដ្ឋាន​អប់រំ​នៃ​ក្រសួង​អប់រំ​​បាន​បន្ថែម​ទៀត​ថា សិស្ស​ដែល​ទទួល​បាន​និទេ្ទស A នៅ​ឆ្នាំ​នេះ​មាន​ចំនួន​១០៥​នាក់ ​រីឯ​កាល​ពី​ឆ្នាំ​មុន​មាន​ចំនួន​តែ​៥០​នាក់​ប៉ុណ្ណោះ។

ទាក់ទង​ទៅ​នឹង​លទ្ធផល​ប្រឡង​បាក់ឌុប​នៅឆ្នាំ​នេះ លោក រ៉ុង ឈុន បាន​អត្ថាធិប្បាយ​នៅ​ថ្ងៃ​នេះ​ថា លោក​មិន​សាទរ​ទេ​ពីព្រោះ​ការ​ប្រឡង​នាពេលកន្លងមក​ពោពេញ​ទៅ​ដោយ​ភាព​មិន​ ប្រក្រតី។ ភាព​មិនប្រក្រតី​ទាំងនោះ​ជារួម​មាន៖ អំពើ​សូកប៉ាន់និង​ការ​បើក​មើល​វិញ្ញាសារ​ព្រាង​ជា​ដើម។ លោក កែម ឡី អ្នកស្រាវជ្រាវឯករាជ្យ​នៅ​ក្នុងប្រទេស​កម្ពុជា​​ដែល​បាន​ធ្វើ​ការ​ ស្រាវជ្រាវ​លើ​ការប្រឡង​បាក់ឌុប​នាពេល​កន្លងមក​បាន​ទទួល​ស្គាល់​ថា ការ​ប្រឡង​នាពេលកន្លងមក​មាន​ភាព​មិន​ប្រក្រតី​មែន​ប៉ុន្តែ​លោក​បានបញ្ជាក់​ តាមរយៈ​ការ​អង្កេត​របស់​លោក​ថា ​ការ​ប្រឡង​ឆ្នាំ​នេះ​មាន​ភាព​តឹងរឹង​ជាង​ឆ្នាំ​មុន។

លោក រ៉ុង ឈុន បាន​បន្ត​បញ្ជាក់​ទៀត​ថា លទ្ធផល​នៃ​ការ​ប្រឡង​នេះ​មិន​ឆ្លើយតប​ទៅ​នឹង​សមត្ថភាព​ជាក់ស្តែង​របស់​សិស្ស ​ទេ មានន័យថា ប្រសិនបើ​ការ​ប្រឡង​ប្រព្រឹត្តិ​ទៅ​ប្រកប​ដោយ​យុត្តិធម៌​និង​ត្រឹមត្រូវ​នោះ ​ចំនួន​អ្នក​ប្រឡង​ជាប់​ត្រូវ​ទាប​ជាង​នេះ។ លោក ឈុន បាន​បន្ត​ទៀត​ថា លោក​មាន​ការព្រួយបារម្ភ​ពី​គុណភាព​មនុស្ស​នា​ពេលអនាគត​។ គុណភាព​ធនធាន​មនុស្ស​ខ្មែរ​​មិន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារឡើយ។ លោក រ៉ុង ឈុន ចោទ​ប្រកាន់​វិស័យ​អប់រំ​ខ្មែរ​ថា បណ្តុះបណ្តាល​ធនធាន​មនុស្ស​យក​តែ​បរិមាណ​ប៉ុន្តែ​មិន​គិត​ពី​គុណភាព។

ក្រៅ​ពី​បញ្ហា​គុណភាព លោក កែម ឡី អ្នក​ស្រាវជ្រាវ​ឯករាជ្យ​បាន​លើក​ឡើង​ថា នៅ​ក្នុង​ប្រទេស​សិង្ហបុរី យុវជន​២​នាក់​ក្នុង​ចំណោម​យុវជន​៣​នាក់​បាន​ចូល​រៀន​នៅ​មហាវិទ្យាល័យ​ រីឯ​នៅ​កម្ពុជា​វិញ យុវជន​ម្នាក់​ក្នុង​ចំណោម​២០​នាក់​បាន​ចូលរៀន​នៅ​មហាវិទ្យាល័យ៕

ក្រសួង​អប់រំ៖ លទ្ធផល​ប្រឡង​បាក់ឌុប​បង្ហាញ​ពី​ការ​រីក​ចម្រើន​នៃ​វិស័យ​អប់រំ

2012-09-01
ប្រធាន​អគ្គនាយកដ្ឋាន​នៃ​ក្រសួង​អប់រំ លោក សម សេរីរដ្ឋ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១២ ថា លទ្ធផល​នៃ​ការ​ប្រឡង​ជាប់​បាក់​ឌុប​នេះ បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​សិក្សា​របស់​សិស្ស និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​មាតា​បិតា​សិស្ស ក្នុង​ការ​ជំរុញ​កូន​ឲ្យ​ព្យាយាម​រៀន​សូត្រ។

លោក សម សេរីរដ្ឋ៖ «ឥឡូវ​នេះ ក្មួយៗ​គេ​ខំ​រៀន និង​ម៉ែ​ឳ​គេ​ជំរុញ​ទៅ គេ​ខំ​រៀន គេ​ធ្វើ​តាម​ទៅ គេ​ក៏​ទទួល​បាន​គុណភាព​តាម​ក្រោយ»

លោក សម សេរីរដ្ឋ មាន​ប្រសាសន៍​បន្ត​ថា សិស្ស​ប្រឡង​ជាប់​បាក់​ឌុប​ទាំង​អស់​ជាង​៨៦% ក្នុង​នោះ​និទ្ទេស​ល្អ​ប្រសើរ (និទ្ទេស​A) មាន​ចំនួន​១០៥​នាក់ និង​និទ្ទេស​ល្អ​ណាស់ (និទ្ទេស​B) មាន​ចំនួន​៣.៥០៥​នាក់។

ទោះ​យ៉ាង​ណា ទាក់​ទង​នឹង​លទ្ធផល​នៃ​ការ​ប្រឡង​បាក់​ឌុប ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ លោក រ៉ុង ឈុន បដិសេធ​ថា វា​មិន​មែន​ជា​លទ្ធផល​ឆ្លុះ​បញ្ចាំង​ពី​គុណភាព​នៃ​ការ​អប់រំ​នោះ​ឡើយ វា​ជា​ការ​បង្ហាញ​បរិមាណ ព្រោះ​លទ្ធផល​នៃ​ការ​ប្រឡង​នេះ កើត​ចេញ​ពី​ការ​ចម្លង​គ្នា​របស់​សិស្ស​នៅ​ពេល​ប្រឡង៖ «ថ្នាក់​ដឹកនាំ​ ក្រសួង​អប់រំ តែង​តែ​ប្រកាស​ថា ល្អៗ ហើយ​លទ្ធផល​យើង​ទទួល​ស្គាល់​ថា សិស្ស​មួយ​ចំនួន​តូច មាន​សមត្ថភាព​ពិត​ប្រាកដ។ ប៉ុន្តែ មួយ​ចំនួន​ធំ​អត់​មាន​សមត្ថភាព ហើយ​មិន​ឆ្លើយ​តប​ទៅ​នឹង​បរិយាកាស​នៃ​ការ​ប្រឡង ពីព្រោះ​ការ​ប្រព្រឹត្ត​នៃ​ការ​ប្រឡង​មាន​បរិយាកាស​អាក្រក់ មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង ដូច​ជា​ការ​ប្រមូល​លុយ ការ​បើក​ចម្លង ការ​ផ្ដល់​ចម្លើយ​តាម​រយៈ​តេឡេហ្វូន (ទូរស័ព្ទ) សព្វ​បែប​យ៉ាង»

ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ឡើង​របស់​ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​ នេះ លោក សម សេរីរដ្ឋ អះអាង​ថា ការ​អភិវឌ្ឍ​លើ​វិស័យ​អប់រំ អាច​ធ្វើ​ទៅ​បាន គេ​ត្រូវ​ធ្វើ​កំណែ​ទម្រង់​បន្តិចៗ​ម្ដង៖ «យើង​ចង់​បាន​គុណភាព​ដូច​តែ​គ្នា​ហ្នឹង ប៉ុន្តែ​យើង​ធ្វើ​ម៉េច​ឲ្យ​បាន​ភ្លាម ត្រូវ​ការ​ចំណាយ​ពេល​វេលា​ណា»

ភ្ជាប់​នឹង​លទ្ធផល​នៃ​ការ​ប្រឡង​នេះ​ដែរ អ្នក​ស្រាវជ្រាវ​អភិវឌ្ឍ​សង្គម លោក កែម ឡី ថ្លែង​ថា បើ​សិន​លទ្ធផល​នៃ​ការ​ប្រឡង​នេះ មិន​មែន​កើត​ចេញ​ពី​ការ​ចម្លង​គ្នា វា​ជា​ការ​ឆ្លុះ​បញ្ចាំង​ថា វា​ជា​រឿង​ល្អ ព្រោះ​វា​បង្ហាញ​ពី​សមត្ថភាព​ពិត​របស់​សិស្ស ហើយ​យើង​ក៏​ទទួល​យក​លទ្ធផល​នេះ​ប្រកប​ដោយ​មោទនភាព​ខ្លាំង។ ផ្ទុយ​ទៅ​វិញ លោក​អះអាង​ថា លទ្ធផល​នៃ​ការ​ប្រឡង​នេះ កើត​ចេញ​ពី​ការ​ចម្លង​គ្នា​ទៅ​វិញ​ទៅ​មក​របស់​បេក្ខជន​ដែល​ចូល​ប្រឡង៖ «លទ្ធផល ​នៃ​ការ​ប្រឡង គឺ​បើ​យើង​ប្រឡង​ត្រឹមត្រូវ អត់​ចម្លង​គ្នា មាន​ភាព​យុត្តិធម៌ លទ្ធផល​ប្រឡង​ហ្នឹង​គឺ​អាច​បញ្ជាក់​អំពី​គុណភាព​នៃ​វិស័យ​អប់រំ​មួយ​ដែរ ក្នុង​ចំណុច​ជាច្រើន​ដែល​ឆ្លុះ​បញ្ចាំង​អំពី​គុណភាព​នៃ​ការ​អប់រំ បាន​ន័យ​ថា ក្មេង​រៀន​ចេះ អាច​ធ្វើ​លំហាត់​ដោយ​ខ្លួន​ឯង​បាន ប្រឡង​ជាប់ ប៉ុន្តែ​ដោយ​សារ​តែ​យើង​ធ្វើ​ការ​សិក្សា​ទៅ​ឃើញ​ថា ក្មេងៗ​ភាគ​ច្រើន​ចម្លង​គ្នា​ដោយ​សេរី»

លោក កែម ឡី បញ្ជាក់​ថា អង្គការ​របស់​លោក​បាន​សិក្សា​ស្រាវជ្រាវ​មណ្ឌល​ប្រឡង​នា​ទីក្រុង​ភ្នំពេញ​ ឃើញ​ថា មាន​សិស្ស​៦០​ទៅ​៧០% ដែល​ចម្លង​គ្នា និង​មើល​កំណែ​ចម្លើយ។ លោក​ថ្លែង​បន្ត​ថា តាម​ការ​សិក្សា​ស្រាវជ្រាវ​ឃើញ​ថា បេក្ខជន​ប្រឡង​មាន​មធ្យោបាយ​ជាច្រើន​ក្នុង​ការ​ចម្លង​គ្នា និង​ការ​ទទួល​បាន​កំណែ​ចម្លើយ ដូច​ជា​ការ​ប្រើ​ទូរស័ព្ទ​ដើម្បី​បញ្ជូន​កំណែ ការ​ប្រើ​លុយ​ដើម្បី​ទិញ​ទឹក​ចិត្ត​អនុរក្ស​នា​ពេល​ប្រឡង កុំ​ឲ្យ​ចាប់​ព្រុយយ៉ុង ការ​រៃលុយ​ឲ្យ​គ្រូ ដើម្បី​ធ្វើ​កំណែ​ឲ្យ​ជាដើម៕

Monday 27 August 2012

Huge numbers of graduates are underemployed in China

The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China

My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...