Wednesday 22 August 2012

Citizen journalism is a moral responsibility

Pornography viewing on the rise among youths

University students covet media studies

Professional skills needed for ASEAN 2015

Statistics reveal job risks for beer promoters

Exam cheating rampant: report in Cambodia

120822_05 

A recent study showed that about 55 per cent of students used their mobile phones to cheat in high-school exams. Photograph: Will Baxter/Phnom Penh Post

អំពើ​ពុករលួយ​នៅ​តែ​កើត​មាន​ខ្លាំង​ក្លា​ក្នុង​ពេល​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ



Tuesday 21 August 2012

Facebook Inc នឹង​ប្រឈម​សម្ពាធ​កាន់​តែ​ខ្លាំង​ថែម​ទៀត

រដ្ឋាភិបាល​ភូមា​បាន​សម្រេច​លុបចោល​ការ​ត្រួតពិនិត្យ​លើ​បណ្តាញ​សារព័ត៌មាន

ដោយ គួច គន្ធារ៉ា

នៅ​ប្រទេស​ភូមា រដ្ឋាភិបាល​ភូមា​បាន​សម្រេច​លុបចោល​ការ​ត្រួតពិនិត្យ​លើ​បណ្តាញ​សារព័ត៌មាន។ ចាប់​ពី​ពេល​នេះ​ត​ទៅ គ្រប់​សារព័ត៌មាន និង​ទស្សនាវដ្តី​ទំាង​អស់​មិន​ចំា​បាច់​បញ្ជូន​អត្ថបទ​ទាក់ទង​នឹង​រឿង​ នយោបាយ និង​សាសនា​ទៅ​ឲ្យ​គណៈកម្មាធិការ​ត្រួតពិនិត្យ​ដើម្បី​សុំ​ការ​អនុញ្ញាត​ បោះផ្សាយ​ដូច​មុន​ទៀត​ឡើយ។ តែ​គេ​ត្រូវ​រង់ចំា​មើល​ថា តើ​វិធានាការ​នេះ​នឹង​ត្រូវ​គេ​យក​ទៅ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ ឬ​ទេ។ ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​សម្រេច​ព្យួរ​ការ​ផ្សាយ​របស់​ទស្សនាវដ្តី​ប្រចំា​សប្តាហ៍​ ចំនួន​ពីរ។ ឃើញ​ថា នេះ​គឺ​ជា​កាយវិការ​មួយ​ដែល​បាន​បង្ហាញ​ថា រដ្ឋអំណាច​នៅ​មិន​ទាន់​បាន​ត្រៀម​ខ្លួន​ដើម្បី​បញ្ឈប់​ការ​ត្រួតពិនិត្យ​ ទំាង​ស្រុង​លើ​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​ទេ។
តាម​ទ្រឹស្តី គ្មាន​ទៀត​ឡើយ ការ​ត្រួតពិនិត្យ​លើ​បណ្តាញ​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​ភូមា មាន​ន័យ​ថា អ្នក​កាសែត​អាច​ចុះ​ផ្សាយ​គ្រប់​អត្ថបទ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ និង​សាសនា​ដោយ​មិន​ចំា​បាច់​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ទេ។ គួរ​ជម្រាប​ជូន​ថា មក​ទល់​ពេល​នេះ មុន​នឹង​បោះផ្សាយ​អត្ថបទ​អ្វី​មួយ ពិសេស​អត្ថបទ​ដែល​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ និង​សាសនា អ្នក​កាសែត​ចំាបាច់​ត្រូវ​តែ​បញ្ជូន​អត្ថបទ​របស់​ខ្លួន​ទៅ​ឲ្យ​ គណៈកម្មាធិការ​ត្រួតពិនិត្យ ជាមុន​សិន។ បន្ទាប់​ពី​គណៈកម្មាធិការ​ត្រួតពិនិត្យ​ធ្វើ​ការ​កែសម្រួល​រួច​ហើយ ទើប​អ្នកកាសែត​អាច​យក​អត្ថបទ​របស់​ខ្លួន​ទៅ​ចុះ​ផ្សាយ​បាន។

ជាមួយ​នឹង​វិធានការ​ថ្មី​នេះ រដ្ឋាភិបាល​ទីក្រុង​ណៃពីដ៏​មិន​បាន​រំលាយ​គណៈកម្មាធិការ​ត្រួតពិនិត្យ​ចោល​ ទេ ក៏​ប៉ុន្តែ គណៈកម្មាធិការ​នេះ​នឹង​លែង​ធ្វើ​ការងារ​ត្រួតពិនិត្យ​លើ​សារព័ត៌មាន​ដូច​មុន ​ទៀត​ឡើយ។ តែ​ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​បាន​បង្កើត​ចេញ​នូវ​ក្រុមប្រឹក្សា​សារព័ត៌មាន​ភូមា​មួយ។ ក្រុមប្រឹក្សា​នេះ​មាន​តួនាទី​ជា​អ្នក​សិក្សា​លើ​គ្រប់​បញ្ហា​ដែល​ជាប់​ ពាក់ព័ន្ធ​នឹង​សារព័ត៌មាន។

យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នកកាសែត​ភូមា​នៅ​មិន​ទាន់​ហ៊ាន​សម្តែង​ការ​ត្រេកត្រអាល​របស់​ខ្លួន​ នៅ​ឡើយ​ទេ ដោយ​ពួក​គេ​រង់ចំា​មើល​ការ​អនុវត្តន៍​ជាក់ស្តែង​របស់​រដ្ឋាភិបាល​ជាមុន​សិន។ គួរ​រម្លឹក​ជូន​ថា ការ​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ មាន​ទស្សនាវដ្តី​ប្រចំាសប្តាហ៍​ចំនួន​ពីរ​បាន​ត្រូវ​រដ្ឋអំណាច​ផ្អាក​ សកម្មភាព​មួយ​រយៈ បន្ទាប់​ពី​បាន​ចុះ​ផ្សាយ​អត្ថបទ​របស់​ខ្លួន ដោយ​មិន​បាន​បញ្ជូន​អត្ថបទ​ទៅ​ឲ្យ​គណៈកម្មាធិការ​ត្រួតពិនិត្យ​ជាមុន។ តែ​បន្ទាប់​ពី​មាន​ការ​តវ៉ា​ប្រឆំាង​ពី​សំណាក់​ក្រុម​អ្នកកាសែត​មក ទើប​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ទស្សនាវដ្តី​ប្រចំាសប្តាហ៍​ទំាង​ពីរ​នោះ​មាន​ ដំណើរការ​ជា​ធម្មតា​ឡើង​វិញ។

ម្យ៉ាង​ទៀត អ្នក​កាសែត​ភាគច្រើន​បាន​យល់​ឃើញ​ថា ក្រុមប្រឹក្សា​សារព័ត៌មាន​ភូមា​ដែល​ទើប​បង្កើត​ឡើង ដោយ​មាន​សមាជិក​តែងតំាង​ដោយ​រដ្ឋាភិបាល និង​ដឹក​នំា​ដោយ​អតីត​ចៅក្រម​នោះ នឹង​គ្មាន​ឯករាជ្យ​ទេ៕

បង្កើត​អាស៊ាន​នៅ​ឆ្នាំ១៩៦៧ ដើម្បី​ជា​ខែល​ទប់ទល់​នឹង​មនោគមវិជ្ជា​កុម្មុយនិស្ត

ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
 
ថ្ងៃ​នេះ​ហ្សង់-ហ្វ្រង់ស័រ តាន់ បន្ត​លើក​ឡើង​អំពី​ភូមិសាស្រ្ត​នយោបាយ​នៃ​អាស៊ី​អាគ្នេយ៍​ត​ទៅ​ទៀត ដោយ​សូម​ផ្តើម​សិក្សា​ទៅ​លើ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​ អាស៊ាន។ កាល​ពី​៤៥​ឆ្នាំ​មុន គឺ​នៅ​ឆ្នាំ​១៩៦៧ អាស៊ាន​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ជា​ខែល​ទប់ទបើ​ងាក​ក្រោយ ពិនិត្យ​មើល​ប្រវត្តិ​៤៥​ឆ្នាំ​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន គេ​នឹង​យល់​ច្បាស់​ភ្លាម​ថា ការ​ចាប់​បដិសន្ធិ​ឡើង​នៃ​អង្គការ​តំបន់​មួយ​នេះ​នៅ​ឆ្នាំ​១៩៦៧ ស្តែង​ឱ្យ​ឃើញ​នូវ​ភាព​ប្រេះឆា​ខ្លាំង​មែនទែន​នៃ​ភូមិភាគ​អាស៊ី​អាគ្នេយ៍​ សម័យ​នោះ។

នៅ​ក្នុង​ទសវត្សរ៍​ទី​៦០ មាន​អធិករណ៍​ស្មុគស្មាញ​ខ្លាំង​ណាស់ រវាង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ដែល​ជា​កោះ។ ជាក់​ស្តែង ប្រទេស​ម៉ាឡេស៊ី​មាន​ទំនាស់​ជាមួយ​ប្រទេស​ឥណ្ឌូណេស៊ី ជុំ​វិញ​កោះ​បូរណេអូ(Bornéo) ហើយ​នៅ​ឆ្នាំ​១៩៦៣​ដែនដី​ប៉ែក​ខាង​ជើង​នៃ​កោះ​នេះ គឺ​ដែនដី​កាលីម៉ង់តង់(Kalimantan) បាន​ប្រកាស​ផ្តាច់​ខ្លួន​ទៅ​នៅ​ក្រោម​ការ​គ្រប់គ្រង​នៃ​ប្រទេស​ម៉ាឡេស៊ី ជាហេតុ​បាន​ធ្វើ​ឲ្យ​ប្រទេស​ឥណ្ឌូណេស៊ី​ខឹង​ច្រឡោត​តោតតូង​និង​ជាហេតុ​បាន​ ធ្វើ​ឱ្យ​សង្គ្រាម​ហៀប​តែ​នឹង​ផ្ទុះ​ឡើងម្តងៗ រវាង​ប្រទេស​ភាគី​ជម្លោះ​ទាំង​ពីរ​ទៀត​ផង។

ម៉្យាង​វិញ​ទៀត កាល​សម័យ​នោះ ក៏​មាន​ដែរ​ភាព​តានតឹង​រវាង​ម៉ាឡេស៊ី​និង​សិង្ហបុរី ពីព្រោះ​សិង្ហបុរី​ក្រោម​ការ​ដឹក​នាំ​របស់​លី គាន់យូ (Lee Kuan Yew) បាន​សម្រេច​ដើរ​ចេញ​ពី​សហព័ន្ធ​រួម​ម៉ាឡេស៊ី។ ក្រៅ​ពី​នេះ ម៉ាឡេស៊ី​ក៏​មាន​ទំនាស់​ជាមួយ​ហ្វីលីពីន​ដែរ​ជុំវិញ​ដែន​ដី​សាបាហ៍​(Sabah)​ ដែល​ឋិត​នៅ​ប៉ែក​ខាង​ជើង​នៃ​កោះ​បូរណេអូ​ពីព្រោះ​សាបាហ៍​បាន​ប្រកាស​ដាក់​ ខ្លួន​ឱ្យ​​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​ម៉ាឡេស៊ី។

ទន្ទឹម​នេះ កាល​សម័យ​នោះ អាស៊ី​អាគ្នេយ៍​ជា​សមរភូមិ​នៃ​សង្គ្រាម​ត្រជាក់ មាន​ន័យ​ថា វា​ជា​ទី​កន្លែង​ដ៏​ក្តៅ​គគុក​ជាង​គេ​បង្អស់​មួយ​នៃ​ជម្លោះ​មនោគមវិជ្ជា រវាង​សហរដ្ឋអាមេរិក សហភាព​សូវៀត និង​ចិន​ ជម្លោះ​មនោគមវិជ្ជា​ដែល​ស្តែង​ឡើង​តាម​រយៈ​សង្គ្រាម​នៅ​វៀតណាម។ សង្គ្រាម​​វៀតណាម ដែល​កាល​ណោះ​បាន​ផ្តើម​រីករាល​ដាល​ចូល​ទៅ​ដល់​ប្រទេស​កម្ពុជា​និង​ឡាវ ពោល​គឺ​ពាសពេញ​ឥណ្ឌូចិន​តែ​ម្តង។ មិន​តែ​ប៉ុណ្ណោះ ទ័ព​ព្រៃ​កុម្មុយនិស្ត​ក៏​មាន​សកម្មភាព​ខ្លាំង​ក្លា​ណាស់​ដែរ​នៅ​ប្រទេស​ ភូមា ថៃ ​ហ្វីលីពីននិង​ឥណ្ឌូណេស៊ី​ ឥណ្ឌូណេស៊ី​ជាទី​ដែល​ឧត្តមសេនីយ៍​ស៊ូហារតូ​(Suharto) បាន​វាយ​បង្ក្រាប​ក្នុង​ថ្លុក​ឈាម​ពួក​សកម្មជន​បក្ស​កុម្មុយនិស្ត ជាហេតុ​បាន​បណ្តាល​ឱ្យ​មាន​ស្លាប់​យ៉ាង​តិច​៥០០ ០០០​នាក់។

នៅ​ក្នុង​ស្ថានភាព​មួយ​ដ៏​អាសន្ន​បែប​នេះ បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ដែល​ឋិត​នៅ​ក្រោម​ឥទ្ធិពល​អាមេរិកាំង រួម​មាន​ថៃ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី និង​ហ្វីលីពីន ដែល​មាន​ជម្លោះ​ទឹកដី​រវាង​គ្នា​ត្រូវ​ប្រឈមមុខ​នឹង​ដំណោះស្រាយ​បញ្ហា​ពីរ៖ ទី​មួយ គឺ​ត្រូវ​ធ្វើ​យ៉ាងណា​កុំ​ឱ្យ​សង្គ្រាម​កើត​ឡើង​រវាង​ពួក​គេ​ រី​ឯ​ទី​ពីរ​គឺ​ត្រូវ​ពឹងពាក់​សហរដ្ឋអាមេរិក​ដើម្បី​ខ្ទប់​កុំ​ឥទ្ធិពល​ កុម្មុយនិស្ត​រីក​ធំធាត់​នៅ​ក្នុង​ប្រទេស​ពួក​គេ​បាន។ អ៊ីចឹង​ហើយ​បាន​ជា​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​ទាំង​៥​របស់​អាមេរិក​នៅ​ អាស៊ី​អាគ្នេយ៍ គឺ​ថៃ ម៉ាឡេស៊ី សិង្ហបុរី​ ឥណ្ឌូណេស៊ី និង​ហ្វីលីពីន​បាន​សម្រេចចិត្ត​បង្កើត​អាស៊ាន​ឡើង​នៅ​ឆ្នាំ​១៩៦៧។

មែន​ទែន​ទៅ នៅ​ឆ្នាំ​១៩៦៧នោះ ការ​ទប់ទល់​នឹង​មនោគមវិជ្ជា​កុម្មុយនិស្ត មិនមែន​ជា​គោលដៅ​ផ្លូវការ​ដែល​ចែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​ ប្រទេស​ស្ថានិក​អាស៊ាន​ទាំង​៥​ទេ។ គោលដៅ​ជា​ផ្លូវការ​ដែល​បាន​ចែង គឺ​បង្កើន​សហប្រតិបត្តិការ​សេដ្ឋកិច្ច​សង្គមកិច្ច​និង​វប្បធម៌​រវាង​បណ្តា​ ប្រទេស​សមាជិក​និង «បង្កើត​តំបន់​សន្តិភាព​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​លើ​សេរីភាព​និង​ អព្យាក្រិតភាព»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​ឆ្នាំ​១៩៧៦ ទើប​ឃើញ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ប្រញាប់​រួសរាន់​ផ្តល់​សន្ទុះ​ថ្មី​ដល់ ​អង្គការ​តំបន់​មួយ​នេះ។ ជាក់ស្តែង នា​ឱកាស​ជំនួប​កំពូល​អាស៊ាន​នៅ​បាលី​(Bali)​ឆ្នាំ​១៩៧៦ ប្រទេស​ថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និង​ឥណ្ឌូណេស៊ី​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​មិត្តភាព​និង​ សហប្រតិបត្តិការ​មួយ ដើម្បី​ពង្រឹង​សាមគ្គីភាព​រវាង​គ្នា នៅ​ចំពោះ​មុខ​ការ​គំរាមកំហែង​នៃ​បណ្តា​ប្រទេស​កុម្មុយនិស្ត​នៅ​ឥណ្ឌូចិន។ នៅ​ឆ្នាំ​១៩៧៦​ដដែល​នោះ អគ្គលេខាធិការដ្ឋាន​អចិន្ត្រៃយ៍​មួយ​របស់​អាស៊ាន​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ យ៉ារការតា(Jakarta)​ប្រទេស​ឥណ្ឌូណេស៊ី។

មាន​មូលហេតុ​មួយ​សំខាន់​ដែល​បាន​ជំរុញ​ឱ្យ​ប្រទេស​ស្ថាបនិក​ទាំង​ប្រាំ​ ផ្តល់​សន្ទុះ​ថ្មី​ដល់​អង្គការ​អាស៊ាន នោះ​គឺ​នៅ​ខែ​មេសា​ឆ្នាំ​១៩៧៥ កងទ័ព​កុម្មុយនិស្ត​វៀតណាម​ខាង​ជើង​បាន​ចូល​កាន់កាប់​ទីក្រុង​សៃហ្កុង​ (Saigon) កង​យោធា​កុម្មុយនិស្ត​ខ្មែរ​ក្រហម​បាន​ចូល​កាន់​កាប់​ទីក្រុងភ្នំពេញ និង​ចលនា​កុម្មុយនិស្ត​ប៉ាថេតឡាវ(Pathet Lao)​បាន​ឈ្នះ​សង្គ្រាម នៅ​ប្រទេស​ឡាវ។

បន្ទាប់​មក​ទៀត​នៅ​ឆ្នាំ​១៩៧៩ អាស៊ាន​បាន​ប្រកាន់​ជំហរ​នយោបាយ​ច្បាស់​ជាង​មុន ក្រោយ​ពី​ប្រទេស​វៀតណាម​គាំទ្រ​ដោយ​សហភាព​សូវៀត បាន​ចូល​ឈ្លាន​ពាន​ប្រទេស​កម្ពុជា ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម​ដែល​រណប​ចិន​កុម្មុយនិស្ត។ ជំហរ​នយោបាយ​របស់​អាស៊ាន​កាល​ណោះ គឺ​ឋិត​នៅ​ខាង​សហរដ្ឋ​អាមេរិក និង​នៅ​ខាង​ចិន​ដែល​បាន​ជួយ​គាំទ្រ​ខ្មែរ​ក្រហម​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង ​របប​ហេង សំរិន​នៅ​កម្ពុជា​ដែល​ទ្រទ្រង់​ដោយ​វៀតណាម និង​សហភាព​សូវៀត។ គឺ​នៅ​ក្នុង​បរិបទ​នេះ​ហើយ ដែល​ប្រទេស​ថៃ​បាន​បើក​ដៃ​ឱ្យ​ខ្មែរ​ក្រហម​ប្រើប្រាស់​ទឹកដី​របស់​គេ​ទុក​ ធ្វើ​ជា​សមរភូមិ​ក្រោយ។ ទន្ទឹម​នេះ អាស៊ាន​បាន​ធ្វើ​ការ​គាប​សង្កត់​តាម​ផ្លូវ​ទូត​ដើម្បី​បង្ខំ​ឱ្យ​វៀតណាម​ដក​ ទ័ព​ចេញ​ពី​កម្ពុជា ។ គឺ​នៅ​ក្នុង​បរិបទ​នៃ​អ្វី​ដែល​គេ​ហៅ​ថា សង្គ្រាម​ឥណ្ឌូចិន​លើក​ទី​៣​នេះ​ហើយ ដែល​អាស៊ាន​បាន​ទទួល​ប្រទេស​ព្រុយណេ​ឱ្យ​ចូល​ជា​សមាជិក​នៅ​ឆ្នាំ​១៩៨៤៕ ល់​នឹង​មនោគមវិជ្ជា​កុម្មុយនិស្ត។

The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China

My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...