Finding Face ឬ «ស្វែងរកមុខពិត»
ជាខ្សែភាពយន្តឯកសារមួយដែលកំពុងមានការចាប់អារម្មណ៍ពីសំណាក់
ទស្សនិកជនអាមេរិកាំង និងខ្មែរជាច្រើន ក្នុងសហរដ្ឋអាមេរិក
រួមទាំងក្រុមហ៊ុនផលិតខ្សែភាពយន្តដ៏ល្បីនៃ Hollywood
មួយចំនួនផងដែរ
បន្ទាប់ពីពួកគេបានទស្សនានូវភាពរន្ធត់ដ៏រំជួលចិត្ត
និងបានយល់ដឹងអំពីឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងររបស់លោកស្រី ឃួន សុផល
ភរិយារបស់លោក ស្វាយ ស៊ីថា មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា
ដែលបានជះទឹកអាស៊ីស្រោចស្រពលើរាងកាយរបស់អ្នកស្រី តាត ម៉ារីណា
កាលពីឆ្នាំ១៩៩៩។
អ្នកនិពន្ធ និងអ្នកដឹកនាំខ្សែភាពយន្ត Finding Face លោក Skye Fitzgerald មានប្រសាសន៍ថា លោកគ្រោងច្នៃខ្សែភាពយន្តឯកសារមួយនេះឲ្យទៅជារឿងវិញ ដែលមានការដើរតួសម្ដែងដោយតារាភាពយន្តខ្មែរ។ លោកបន្តថា ក្រុមហ៊ុនរបស់ Hollywood មួយឈ្មោះ Participant Media និងឧបត្ថម្ភថវិកាប្រមាណ ១លានដុល្លារសហរដ្ឋអាមេរិក ក្នុងការផលិតរឿងរ៉ាវដែលទាក់ទងនឹងការវាយប្រហារដោយទឹកអាស៊ីដ ពីសំណាក់ប្រព័ន្ធរបស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ខ្មែររូបនេះ ៖ «យើងអាចចំណាយប្រមាណមួយលានដុល្លារ ដើម្បីថតរឿងនេះឲ្យបានចប់សប់គ្រប់។ ប៉ុន្តែប្រាក់ទាំងនេះវាអាស្រ័យទៅតាមទីតាំងដែរ។ ដូចអ្នកបានជ្រាបស្រាប់ហើយថា ប្រាក់ទាំងនេះមិនច្រើននោះឡើយ បើតាមស្តង់ដាររបស់ក្រុមហ៊ុន Hollywood។ យើងអាចផលិតរឿងមួយបានក្នុងទឹកប្រាក់ប៉ុណ្ណឹង ទាល់តែយើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ ទឹកប្រាក់ប្រមាណពី ១លាន ទៅ២លានដុល្លារ យើងអាចផលិតរឿងនេះបានយ៉ាងល្អ ហើយវាក៏មិនមែនជាភាពប្រថុយប្រថានរបស់ក្រុមហ៊ុន Hollywood សម្រាប់គម្រោងដ៏តូចនេះដែរ។»
លោក Skye Fitzgerald មានប្រសាសន៍បន្តថា លោកគ្រោងចាប់ផ្ដើមថតរឿងនេះនៅឆ្នាំក្រោយក្នុងប្រទេសកម្ពុជា ប៉ុន្តែលោកនៅមិនទាន់ដឹងនៅឡើយទេថា តើការថតអំពីរឿងនេះជាចំណុចរសើបរបស់រដ្ឋាភិបាលកម្ពុជាដែរ ឬយ៉ាងណា។ លោកថ្លែងថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឲ្យថតនោះ លោកអាចធ្វើការថតរឿងនេះនៅប្រទេសផ្សេងដែលមានទិដ្ឋភាពស្រដៀង កម្ពុជា ៖ «រឿងនោះយើងថតនៅលើផ្លូវសាធារណៈ វាជាទីតាំងមួយដែលលំបាកថតមែនទែន ហើយខ្ញុំនៅមិនទាន់មានជំនឿទេថា រដ្ឋាភិបាលអាចអនុញ្ញាតឲ្យយើងចុះថតរឿងនេះក្នុងប្រទេសកម្ពុជា។ ហើយប្រសិនបើរដ្ឋាភិបាលមិនអនុញ្ញាតឲ្យយើងថតប្រធានបទនៃរឿងនេះទេ នោះ យើងប្រហែលជាអាចដូរទៅថតនៅប្រទេសថៃ ប្រទេសសិង្ហបុរី ឬប្រទេសមួយចំនួននៅក្នុងតំបន់នោះជំនួសវិញ។»
លោក Skye មានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងពុះពារផ្សព្វផ្សាយ និងថតរឿងរបស់អ្នកស្រី តាត ម៉ារីណា នេះ គឺដោយសារលោកចង់ឃើញជនដៃដល់ដែលបានប្រព្រឹត្តិបទឧក្រិដ្ឋជះទឹក អាស៊ីដនេះ ត្រូវនាំខ្លួនយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់ ដើម្បីកាត់បន្ថយអំពើនិទ្ទណ្ឌភាពដែលកំពុងរីករាលដាលនៅកម្ពុជា ៖ «ក្ដីសង្ឃឹមរបស់ខ្ញុំនោះ គឺថាជនដៃដល់ដែលបានធ្វើបាប ម៉ារីណា នឹងមិនអាចរស់នៅដោយមានសេរីភាព ហើយគេចផុតពីសំណាញ់ច្បាប់បានឡើយ។ ជនទាំងនោះត្រូវតែសងការឈឺចាប់នូវទង្វើយ៉ាងអាក្រក់ជាទីបំផុត ដែលពួកគេបានធ្វើ។ ក្ដីសង្ឃឹមរបស់ខ្ញុំគឺថា ជនល្មើសទាំងនោះនឹងត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់នៅថ្ងៃណាមួយ ជាក់ជាមិនខាន។ ខ្ញុំសង្ឃឹមថា យុត្តិធម៌នឹងអាចមានក្នុងជាតិនេះ ឬមិនអាចមានទៅបាននោះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំនឹងធ្វើអ្វីៗទៅតាមលទ្ធភាពដែលខ្ញុំអាចធ្វើទៅបាន ដើម្បីឲ្យច្បាស់ថា យុត្តិធម៌នឹងមានសម្រាប់ តាត ម៉ារីណា។ មានន័យថា ខ្ញុំនឹងបន្តការផលិតខ្សែភាពយន្តពីមួយទៅមួយ រហូតដល់ខ្ញុំចាស់សក់ស្កូវ ដើម្បីរកយុត្តិធម៌ឲ្យនាង។»
កាលពីមានវ័យអាយុ១៦ឆ្នាំ ជាតារាសម្ដែងខារ៉ាអូខេ កញ្ញា តាត ម៉ារីណា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ១៩៩៩ បានរងការបំផ្លាញរូបសម្ផស្សទាំងស្រុងដោយការវាយប្រហារទឹកអាស៊ីដ ពីសំណាក់ឧក្រិដ្ឋជនមួយក្រុម ដឹកនាំដោយលោកស្រី ឃួន សុផល ភរិយារបស់លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការនៃទីស្ដីការគណរដ្ឋមន្ត្រី។ នៅដើមឆ្នាំ២០០០ តុលាការក្រុងភ្នំពេញបានចេញដីកាបញ្ជាចាប់ខ្លួនលោកស្រី ឃួន សុផល ប៉ុន្តែដោយសារលោកស្រីជាភរិយារបស់មន្ត្រីរដ្ឋាភិបាលដ៏មានអំណាច ទើបរហូតមកទល់ពេលនេះគេឃើញលោកស្រី ឃួន សុផល កំពុងរស់នៅយ៉ាងមានសេរីភាព។
បច្ចុប្បន្នជនរងគ្រោះ តាត ម៉ារីណា ដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក ហើយបានរៀបការ និងមានកូន ២នាក់ហើយនោះ នៅមានការភ័យខ្លាចនៅឡើយ អំពីសុវត្ថិភាពរបស់អ្នកស្រី។ អ្នកស្រីថ្លែងថា អ្នកស្រីមានក្តីរំភើបក្រៃលែងដែលក្រុមហ៊ុន Hollywood ចាប់អារម្មណ៍ និងជួយថតរឿងអំពីជីវិតពិតរបស់ស្រី។ អ្នកស្រីមានក្តីត្រេកអរយ៉ាងខ្លាំងចំពោះការចាប់អារម្មណ៍របស់ សហគមន៍អន្តរជាតិទៅលើករណីរបស់អ្នកស្រី ហើយសង្ឃឹមថា លទ្ធផលចេញពីខ្សែភាពយន្តនេះ នឹងអាចជាពន្លឺមួយ ដើម្បីរកយុត្តិធម៌ពិតប្រាកដដល់អ្នកស្រី និងជនរងគ្រោះដទៃទៀត ដែលរងការឈឺចាប់ពីសំណាក់អ្នកមានអំណាច ៖ «ខ្ញុំនឹងសង្ឃឹមថា ថ្ងៃក្រោយតុលាការអាចរកយុត្តិធម៌ឲ្យខ្ញុំបាន ហើយសំខាន់បំផុត យ៉ាងហោចណាស់ក៏យើងអាចបានទទួលយុត្តិធម៌ ហើយយ៉ាងហោចណាស់ក៏ជាការព្រមានដល់អ្នកចង់ប្រព្រឹត្តអំពើហិង្សា នៃការប្រើទឹកអាស៊ីដទៅលើអ្នកដទៃៗទៀត។ ហើយយ៉ាងហោចណាស់ក៏គេគិតអំពីច្បាប់នោះដែរ។ ស្រុកខ្មែរឥឡូវឮសូរថាគេមានច្បាប់ មានទម្លាប់ល្អដែរ។ ហើយខ្ញុំសង្ឃឹមថា រឿងនេះអាចរកយុត្តិធម៌ដល់រូបខ្ញុំ ព្រមទាំងជនរងគ្រោះដទៃៗទៀត។»
ជុំវិញការលើកឡើងរបស់ជនរងគ្រោះពីការជះទឹកអាស៊ីដ និងអ្នកដឹកនាំខ្សែភាពយន្ត Finding Face ឬ ស្វែងរកមុខពិត ថាជនដៃដល់ក្នុងករណីឧក្រិដ្ឋកម្មនេះ មិនទាន់ត្រូវបានផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយនោះ មន្ត្រីនៃអង្គភាពប្រតិកម្មរហ័សរបស់រដ្ឋាភិបាល លោក ទិត្យ សុធា បានបញ្ជាក់ថា តុលាការកម្ពុជាបានបិទបញ្ចប់ករណីនេះហើយ ៖ «ការផលិតខ្សែភាពយន្តណាមួយទាក់ទងទៅនឹងរឿង តាត ម៉ារីណា នេះ គួរគប្បីអ្នកនិពន្ធយល់ច្បាស់អំពីដំណើរការនៃការអនុវត្តច្បាប់ ជាពិសេសអ្នកដែលប្រព្រឹត្តបទល្មើសហ្នឹង គឺត្រូវបានតុលាការផ្ដន្ទាទោសរួចទៅហើយ។ ហើយតុលាការគេបានចាត់ការទៅតាមនីតិវិធី និងដំណើរការត្រឹមត្រូវហើយ អ្នកដែលប្រព្រឹត្តបទល្មើសក៏បានទទួលនូវទោសទណ្ឌនេះផងដែរ។ ហើយរហូតមកទល់ពេលនេះ គឺរឿងនេះបានបញ្ចប់សព្វគ្រប់រួចបាត់ទៅហើយ។ នេះគឺជាការលើកឡើងនៃរឿងដែលរលត់ផុតទៅហើយបាទ។»
ទោះបីជាមានការអះអាងរបស់លោក ទិត្យ សុធា យ៉ាងដូច្នេះក្ដី ក្រុមសង្គមស៊ីវិលបដិសេធថា គេមិនដែលឃើញតុលាការ និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការឲ្យបានហ្មត់ចត់លើសំណុំរឿង នេះ ដើម្បីនាំខ្លួនឧក្រិដ្ឋជនទាំងនោះមកផ្ដន្ទាទោសនៅឡើយទេ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការការពារសិទ្ធិមនុស្ស Licadho លោក អំ សំអាត មានប្រសាសន៍ថា ករណីនេះនៅមិនទាន់អាចបញ្ចប់បាននៅឡើយទេ លុះត្រាតុលាការពិតជាបានជំនុំជម្រះទោសជនដៃដល់ទៅតាមផ្លូវ ច្បាប់ជាសាធារណៈ ៖ «ករណីនេះយើងគិតទៅរយៈពេលជាង ១០ឆ្នាំហើយ ដែលជនល្មើសមិនទាន់ត្រូវបានយកទៅផ្ដន្ទាទោសទៅតាមផ្លូវច្បាប់នៅ ឡើយទេ។ អ៊ីចឹងករណីនេះមិនអាចធ្វើការបិទបានទេ បើសិនជាបិទបានលុះត្រាតែតុលាការធ្វើការផ្ដន្ទាទោសជនល្មើស ហើយជនល្មើសត្រូវបានចាប់ខ្លួនយកទៅដាក់ពន្ធនាគារទៅតាមអំណាចសាល ក្រមរបស់តុលាការ។ ប៉ុន្តែរហូតមកទល់ពេលនេះយើងមិនទាន់ឃើញភាពជឿនលឿនណាមួយដើម្បី ស្វែងរកជនល្មើសនៅក្នុងរឿងហ្នឹងយកទៅផ្ដន្ទាទោសនៅឡើយទេ ទោះបីជាពីមុនមកយើងដឹងថាមានដីកាចាប់ខ្លួន ប៉ុន្តែគ្មានការចាប់ខ្លួនជនជាប់ពាក់ព័ន្ធក្នុងរឿងហ្នឹងយកទៅ ដាក់ពន្ធនាគារទេ បាទ។»
ចំណែកលោក ចាន់ សូវេត មន្ត្រីផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្ស Adhoc មានប្រសាសន៍ថា ក្រៅពីករណីជះទឹកអាស៊ីដលើអ្នកស្រី តាត ម៉ារីណា ក៏មានជនសង្ស័យដែលប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរជាច្រើននាក់ ផ្សេងទៀត នៅមិនទាន់បានផ្ដន្ទាទោសទៅតាមច្បាប់នៅឡើយ ៖ «ករណីដែលមិនបានផ្ដន្ទាទោសជនល្មើសហ្នឹង មានច្រើនណាស់។ កាលពីករណីរបស់កញ្ញា តាត ម៉ារីណា នេះ ហើយជាក់ស្ដែងខ្ញុំឃើញថារាជរដ្ឋាភិបាល និងប្រព័ន្ធតុលាការយើងនេះ លោកបានចាត់វិធានការគ្រប់គ្រាន់អស់ហើយ តែការអនុវត្តវាអត់ចេញ។ ធ្វើទៅវាអត់ទាន់រួច ឃើញចេញតែលិខិតហ្នឹងក៏ពិតមែនយើងទទួលស្គាល់ អាលិខិតដីកាស្អីៗ យើងឃើញមានមែន ប៉ុន្តែជនល្មើសដៃដល់នោះវាចាប់អត់ទាន់បាន។»
ក្រៅពីបទឧក្រិដ្ឋជះទឹកអាស៊ីដចំណុះប្រាំលីត្រមកលើអ្នកស្រី តាត ម៉ារីណា តារាខារ៉ាអូខេ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ១៩៩៩ ក៏មានករណីឃាតកម្មផ្សេងទៀតដែរ ទៅលើតារាចម្រៀង និងតារាភាពយន្តខ្មែរមួយចំនួន ដូចជាករណីឃាតកម្មបាញ់ប្រហារតារាភាពយន្ត អ្នកស្រី ពិសិទ្ធិ ពីលិការ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៩។ ការបាញ់ប្រហារទៅលើតារាចម្រៀង កញ្ញា ទូច ស្រីនិច កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៣ និងការបាញ់ប្រហារទៅលើតារាចម្រៀងម្នាក់ទៀតឈ្មោះកញ្ញា ពៅ បញ្ញាពេជ្រ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៧។ ហើយរហូតមកទល់ពេលនេះ ជនល្មើសដែលបានប្រព្រឹត្តបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរទាំងនោះ គេនៅមិនទាន់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាអាចចាប់ជនដៃដល់ និងបក្សពួកយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឡើយ។
អ្នកដឹកនាំខ្សែភាពយន្តឯកសារ Finding Face លោក Skye Fitzgerald ថ្លែងបញ្ជាក់ថា លោកចង់ឃើញនិទ្ទណ្ឌភាព ឬការមិនផ្ដន្ទាទោសជនល្មើសនៅកម្ពុជាមានការលប់បំបាត់ ហើយជនរងគ្រោះត្រូវតែទទួលបានយុត្តិធម៌ពិតប្រាកដ៕