I am proud of being a Khmer. Sharing knowledge is a significant way to develop our country toward the rule of law and peace.
Sunday, 10 December 2023
Monday, 31 July 2023
ប្រវត្តិរូបលោក អ៊ុង ក្រពុំផ្កា ស្ថាបត្យករនៃសាកលវិទ្យាល័យភូមិន្ទបាត់ដំបង
- ម្តាយនាម : គឹម ស៊ុម
- លោកបានទទួលសញ្ញាប័ត្រ ផ្នែកវិស្វករជំនាញសាធារណៈការ នៅទីក្រុងហាណូយ ក្នុងសម័យអាណានិគមបារាំង។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយ កញ្ញា ផ្លែក សូណារ៉េត ដែលត្រូវជាប្អូនស្រីបង្កើត របស់លោកស្រី ផ្លែក ភិរុណ ប្រធានកាកបាទក្រហមកម្ពុជា ។ ជាមួយនឹង នាង ផ្លែក សូណារ៉េត លោកអ៊ុង ក្រពុំផ្កា មានបុត្រ ៦នាក់ ក្នុងនោះរួមមានប្រុស ៣នាក់ និងស្រី៣នាក់ ដែលសព្វថ្ងៃ រស់នៅប្រទេសបារាំង។
លោក អ៊ុង ក្រពុំផ្កា បានត្រូវតែងតាំងជា នាយរងផ្នែកកម្មន្ត និង អាគារស៊ីវិល នៅឆ្នាំ១៩៥៥ ដែលមានតួនាទីពិនិត្យលើគម្រោងសាធារណៈការសំខាន់ៗ នៅទីក្រុងភ្នំពេញ ក្រៅពីជំនាញវិស្វករសំណង់ស៊ីវិលលោកក៏ជាស្ថាបត្យករមួយរូបផងដែរ។
ក្នុងសម័យសង្គមរាស្រ្តនិយមលោក អ៊ុង ក្រពុំផ្កា មានមុខងារជាអនុរដ្ឋលេខាធិការ សាធារណៈការ និង ទូរគមនាគមន៍។ បន្ទាប់មកក៏ត្រូវបានតែងតាំងជារដ្ឋលេខាធិការ សាធារណៈការ និងទូរគមនាគមន៍ ( ១៩៦០ ដល់ ១៩៦១)។ចាប់ពីឆ្នាំ១៩៦១ -១៩៦៥ លោកបានក្លាយជារដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម, សាធារណៈការ និង ទូរគមនាគមន៍។
ចាប់ពីឆ្នាំ១៩៦៩ -១៩៧០ លោកត្រូវបានតែងតាំងជា រដ្ឋមន្រ្តី សាធារណៈការ និង សិល្បៈស្ថាបនាជនបទ ។
ពីឆ្នាំ ១៩៧២ ដល់ ១៩៧៥ លោកត្រូវបានតែងតាំងជា ប្រធានអគ្គនាយក ក្រុមហ៊ុន អាកាសចរ AIR CAMBODGE ដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយ AIR FRANCE និង UTA។
លោក អ៊ុង ក្រពុំផ្កា បានទុកសមិទ្ធផលជាច្រើនរួមមានដូចជា ៖
-បង្កើតទីភ្នាក់ងារប្រៃសណីយ៍ ៧កន្លែង នៅភ្នំពេញ
-បង្កើតសម្ព័ន្ធវិទ្យុ ទូរស័ព្ទផ្ទាល់ រវាងកម្ពុជា-បារាំង (១៩៦១)
-ចាប់ផ្តើមការដ្ឋានសាងសង់ ស្ពាន លើដៃទន្លេសាប ជួសជួលផ្លូវពី ភ្នំក្រវ៉ាញ ទៅឆ្លូងលើ
-រៀបចំធ្វើផ្លូវរទេះភ្លើង ភ្នំពេញ-ព្រះសីហនុ
ចំណែកឯស្នាដៃសំណង់របស់លោក មានដូចជា៖
-ផ្ទះសំណាក់រដ្ឋនៅបាត់ដំបង
-សាកលវិទ្យាល័យភូមិន្ទបាត់ដំបង
-ភូមិគ្រឹះគន្ធបុប្ផា(ព្រឹទ្ធសភាសព្វថ្ងៃ)
លោក អ៊ុង ក្រពុំផ្កា បានបាត់ខ្លួននៅក្នុងរបបខ្មែរក្រហមនៅក្នុងឆ្នាំ១៩៧៥ ។
(ប្រភព Colorise & Old Photos of Cambodia )
Saturday, 13 November 2021
ប្រវត្តិសាកលវិទ្យាល័យជាតិបាត់ដំបង ពីឆ្នាំ១៩៦៨ ដល់បច្ចុប្បន្ន (History of the National University of Battambang from 1969 till present)
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» បានស្ថាបនាសាកលវិទ្យាល័យភូមិន្ទបាត់ដំបងតាមរយៈ ព្រះរាជក្រឹត្យលេខ ៣៤/៦៨.ប.រ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៦៨ និងបានសម្ពោធជាផ្លូវការក្រោមព្រះរាជធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុត ព្រះបាទសម្តេចនរោត្តម សីហនុ នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ១៩៦៨។ ជាអកុសល សាកលវិទ្យាល័យនេះបានបិទទ្វារទៅវិញ ដោយសារតែសង្រ្គាមស៊ីវិល នៅឆ្នាំ១៩៧០។
ក្រោយការបញ្ចប់សង្រ្គាមស៊ីវិល សម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានផ្តួចផ្តើមគំនិតបង្កើតសាកលវិទ្យាល័យនេះឡើងវិញដែលមានឈ្មោះថា«សាកលវិទ្យាល័យបាត់ដំបង»តាមរយៈអនុក្រឹត្យលេខ ២៧ អ.ន.ក្រ.ប.ក ចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ២០០៧។ សាកលវិទ្យាល័យបាត់ដំបងបានសម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី០៩ ខែឆ្នូ ឆ្នាំ២០១០។ សាកលវិទ្យាល័យបាត់ដំបងត្រូវបានប្តូរឈ្មោះទៅជា «សាកលវិទ្យាល័យជាតិបាត់ដំបង» តាមរយៈ អនុក្រឹត្យលេខ ២០៦ អនក្រ.បក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។
សាកលវិទ្យាល័យជាតិបាត់ដំបងត្រូវបានបង្កើតជាគ្រឹះស្ថានសាធារណៈរដ្ឋបាល តាមរយៈ អនុក្រឹត្យលេខ២៨៨ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង
១. ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ (២០០៨-២០១៣)
២. លោកជំទាវបណ្ឌិត សៀង ឯមទទឹម (២០១៣-២០២០)
៣. ឯកឧត្តម សុខ ឃន (២០២០-បច្ចុប្បន្ន)
His Majesty King Norodom Sihanouk established the Royal University of Battambang by Royal Decree No. 34/68, dated April 30, 1968. It was officially inaugurated on October 31, 1968, under the highest presidency of Prince Norodom Sihanouk. Unfortunately, the university was closed because of the civil war in 1970.
After the civil war, Samdech Krolahom Sar Kheng, Deputy Prime Minister and Minister of Interior initiated the idea of re-establishing this university, called "the University of Battambang", through sub-decree No. 27 of the ANKr. B.K. Dated March 21, 2007. On December 9, 2010, the University of Battambang was officially opened by Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of the Kingdom of Cambodia.
By Sub-Decree No. 206 from December 15, 2020, the name of the University of Battambang was changed to the "National University of Battambang."
The National University of Battambang (NUBB) was established as the Public Administrative Institution by Sub-Decree No. 288 of the ANKr. B.K. Dated December 31, 2021.
Rectors of the National University of Battambang (NUBB)
1. H.E. Dr. Touch Visalsok (2008-2013)
2. H.E. Dr. Sieng Emtotim (2013-2020)
3. H.E. Sok Khorn (2020- Now)
និងដំណើរប្រព្រឹត្តទៅនៃសាកលវិទ្យាល័យភូមិន្ទបាត់ដំបង
ព្រះរាជក្រមលេខ ៣១៦ ប.រ. ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ១៩៦៧ ស្តីពីការប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតសាកលវិទ្យាល័យភូមិន្ទបាត់ដំបង
The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China
My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...
-
លោកនិពន្ធនាយកជាទីគោរពរាប់អាន! តាម ការពិនិត្យសង្កេតរបស់ខ្ញុំ មានប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិជាច្រើន បានច...
-
Wachira Kigotho 09 May 2014 Issue No:319 Unequal access to university education is likely to persist in most countries globally ...
-
ការពិនិត្យមើលផលអាក្រក់កើតចេញពីវប្បធម៌ប៉ែងជើង ឬក្ដិចត្រួយគ្នា ដោយ កែវពេជ្រ មេត្តា 2011-11-03 ទម្លាប់នៃការប...
-
Chambers and Partners - Home 1 Bun & Associates THE FIRM Sources single out this firm as a market leader, highlighting its inc...
-
Combat Journalism: CQR Is reporting on global conflict worth the risk? By Frank Greve Introduction Chr...
-
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ « ព្រះបរមរតនកោដ្ឋ » បានស្ថាបនាសាកលវិទ្យាល័យភូមិន្ទបាត់ដំបងតាមរយៈ ព្រះរាជក្រឹត្យលេខ ៣៤/៦៨.ប.រ ចុះថ្...
-
By Sam Rany 1. There is a jump in higher education in Cambodia, what do you see from this development? Actually, I o...
-
https://www.box.com/files/0/f/0/1/f_2876428255#/files/0/f/0/1/f_2876428255 International Journal of Higher Education ISSN 1927-...
-
Academic Adjustment Issues in a Malaysian Research University: The Case of Cambodian, Laotian, Burmese, and Vietnamese Postgraduat...
-
https://www.box.com/profile#/profile/183918435/page/1/1/2876421805 International Journal of Learning & Development ISSN 216...