ក្រុមហ៊ុននេះបាននឹងកំពុងសិក្សាទីផ្សារ និងលទ្ធភាពក្នុងធ្វើវិនិយោគទន់លើវិស័យកសិកម្មនៅក្នុងខេត្តបាត់ដំបងដើម្បីដាំដុះ និងនាំចេញផ្លែឈើសំខាន់ៗចំនួន៦ មុខរួមមាន៖ ធូរ៉េន ម្ឃុត មៀន ស្រកានាគ ឆែរី និងទំពាំងបាយជូ។ ក្រុមហ៊ុនហុងជូហ៊្រូដបានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិ បត្តិការយុទ្ធសាស្រ្តសាកលជាមួយមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពនៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន Advance Digital World Trade ដើម្បីលើកម្ពស់ឌីជីថលូបនីយកម្មនៃការគ្រប់គ្រងសង្វាក់ផ្តត់ផ្គង់ផលិតផលកសិកម្មនៅកម្ពុជា នៅក្នុងកម្មវិធីពិពរណ៍ពាណិជ្ជកម្មចិន- អាស៊ានលើកទី២០ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ។ សាកលវិទ្យាល័យជាតិបាត់ដំបង និងវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបងនឹងធ្វើកិច្ចសហប្រតិការលើការអភិវឌ្ឍន៍ធន ធានមនុស្ស ការស្រាវជ្រាវកសិកម្ម និងកសិកមុ្មនាពេលអានាគត។
សូមរំលឹកដែរថា ក្រុមហ៊ុនហុងជូហ៊្រូដជាក្រុមហ៊ុនកសិកម្មចិនឈានមុខគេមួយដែលបានបង្កើតឡើងក្នុងឆ្នាំ២០២២
ដោយផ្តោតលើការធ្វើប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់ផ្លែឈើដែលមានគុណភាពខ្ពស់នៅបរទេស
និងនៅប្រទេសចិន។ ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ និងចែកចាយផលិតផលផ្លែឈើដោយផ្ទាល់ពីកសិដ្ឋានជុំវិញពិភព លោកទៅកាន់អ្នកលក់រាយនៅទូទាំងប្រទេសចិន។
No comments:
Post a Comment