Friday, 10 March 2023

សាកលវិទ្យាល័យជាតិបាត់ដំបង ចូលរួមកិច្ចប្រជុំគ្រប់គ្រងគម្រោង និងទស្សនកិច្ចសិក្សា របស់គម្រោងជំនាញបង្រៀននៅសតវត្សរ៍ទី២១

សាកលវិទ្យាល័យជាតិបាត់ដំបង ចូលរួមកិច្ចប្រជុំគ្រប់គ្រងគម្រោង និងទស្សនកិច្ចសិក្សា របស់គម្រោងជំនាញបង្រៀននៅសតវត្សរ៍ទី២១ (freshnewsasia.com)

(ភ្នំពេញ)៖ លោកបណ្ឌិតសំ រ៉ានី សាកលវិទ្យាធិការរង តំណាងលោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំចំនួន ០៥រូបរួមមាន៖ លោកយឹង ហាក់ ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងអប់រំ លោកទៀង ម៉ូរិន ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ លោកហួ រី ព្រឹទ្ធបុរសរងមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ លោក អ៊ឹម គួយ ព្រឹទ្ធបុរសរងមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងអប់រំ និងលោក ឯម ដារ៉ា ប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានចូលរួមកិច្ចប្រជុំគ្រប់គ្រងគម្រោង និងទស្សនកិច្ចសិក្សាលើកទី៣ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសាន់វេ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។

ទស្សនកិច្ចសិក្សាលើកទី៣នេះ មានគោលបំណងស្វែងយល់ពីប្រព័ន្ធអប់រំ និងវប្បធម៌ ក៏ដូចជាការចែករំលែកឧត្តមានុវត្តន៍ និងបទពិសោធន៍ទាក់ទងនឹងវិធីសាស្រ្តបង្រៀន និងការរៀបចំកម្មវិធីអប់រំរបស់សាកលវិទ្យាល័យជាដៃគូនៅក្នុងគម្រោង។ ឯកសាររៀន និងបង្រៀនជំនាញបំណិនសតវត្សរ៍ទី២ ១មួយចំនួនដូចជា ជំនាញដោះស្រាយបញ្ហាប្រកបដោយកិច្ចសហការ ជំនាញរិះគិតស៊ីជម្រៅ ជំនាញបរិវត្តកម្មឌីជីថល និងជំនាញវាយតម្លៃការរៀន និងបង្រៀននៅសតវត្សរ៍ទី២១ នឹងត្រូវចែករំលែកនៅគេហទំព័រផ្លូវការ (https://www.21stteachskills.eu/)របស់គម្រោងនាពេលខាងមុខនេះ។

សាកលវិទ្យាល័យជាតិបាត់ដំបងបានបញ្ចូលជំនាញទាំងនេះទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាពអប់រំរបស់និស្សិត ស្របតាមផែនការយុទ្ធសាស្រ្តរបស់សាកលវិទ្យាល័យ ផែនការយុទ្ធសាស្រ្តជាតិរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ លោកស្រីសាស្រ្តាចារ្យបណ្ឌិត Katerina Tasidou អ្នកសម្របសម្រួលគម្រោងនេះបានមានប្រសាសន៍ថា មូលហេតុដែលគម្រោងជ្រើសរើសយកព្រះរាជាណាចក្រកម្ពុជា ជាទីកន្លែងធ្វើទស្សនកិច្ចសិក្សាលើកទី៣ ដោយសារប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើន មានវប្បធម៌រុងរឿង មានបរិស្ថានស្រស់ស្អាត និងមានសុខសន្តិភាពនៅក្នុងតំបន់។

សូមបញ្ជាក់ថា គម្រោងជំនាញបង្រៀននៅសតវត្សរ៍ទី២១ (Erasmus+ CBHE 21st Teach Skills) នេះជាផ្នែកមួយនៃគម្រោងសហប្រតិបត្តិការ ដើម្បីនវានុវត្តន៍ និងការផ្លាស់ប្តូរឧត្តមានុវត្តន៍នៃការ កសាងសមត្ថភាព នៅក្នុងវិស័យឧត្តមសិក្សាដោយបានទទួលការការគាំទ្រ ហិរញ្ញវត្ថុពីសហគមន៍អឺរ៉ុប ដែលមានដៃគូចំនួន៦ប្រទេសរួមមាន៖ ប្រទេសក្រិក (សាកលវិទ្យាល័យអៃអូនីណា) ប្រទេសលីទុយអានី (សាកលវិទ្យាល័យក្លៃប៉េដា) ប្រទេសលុចសំបួរ (ក្រុមហ៊ុនណូវែលគ្រុប) ប្រទេសកម្ពុជា (សាកលវិទ្យា ល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យជាតិបាត់ដំបង) ប្រទេសចិន (សាកលវិទ្យាល័យសៅវិស និងសាកលវិទ្យាល័យសិនហ្សិន) និងប្រទេសឥណ្ឌា(សាកលវិទ្យាល័យអន្តរជាតិស៊ីមប៊ីស៊ីស និងសាកលវិទ្យាល័យបាណាសថាលីវិទ្យាពិត)៕

No comments:

The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China

My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...