- Tuesday, 11 February 2014
- ម៉ៃ ទិត្យថារ៉ា
- ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានប្រកាសជាសាធារណៈថា ចាប់ពីពេលនេះតទៅ រដ្ឋមន្ត្រីក្រសួង អប់រំ
យុវជន និង កីឡា
នឹងបញ្ឈប់ការចុះហត្ថលេខាលើសញ្ញាបត្រនិស្សិតដើម្បីជាការបង្ហាញ
ការយកចិត្តទុកដាក់របស់គ្រឹះស្ថានអប់រំ
ឧត្តមសិក្សាអប់រំមួយៗក្នុងការពង្រឹងគុណភាពសិក្សារបស់ខ្លួន។
ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិ គ្រប់គ្រង នៅ កោះពេជ្រ កាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទៅកាន់និស្សិតថា រដ្ឋមន្ត្រីក្រសួង អប់រំ នឹងមិនចុះហត្ថលេខាលើសញ្ញាបត្រនិស្សិតទៀតទេ ដើម្បកុំឲ្យគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ពឹងផ្នែកតែលើតួអង្គរបស់ក្រសួង អប់រំ។
លោកបន្តថា៖ «ក្រសួងចង់ឲ្យគ្រឹះស្ថានអប់រំ ចុះហត្ថលេខា ទទួលខុសត្រូវខ្លួនឯងលើគុណភាពសិក្សារបស់ខ្លួន គឺមិនបានពាក់ព័ន្ធជាមួយរដ្ឋមន្ត្រី អប់រំ ទេ»។
លោកនាយករដ្ឋមន្ត្រី បន្តថា នេះជាកំណែទម្រង់មួយលើវិស័យអប់រំ ហើយក្រសួងនឹងពង្រឹងគុណភាពនៃវិស័យអប់រំ ឲ្យសមស្របតាមតម្រូវការទីផ្សារ។ តែលោកបារម្ភពីនិស្សិត ដែលមានតែសញ្ញាបត្រ តែមិនមានគុណភាពដែលមិនអាចរកការងារធ្វើបាន។
លោកបានឲ្យដឹងទៀតថា៖ «បញ្ហាគុណភាពតើត្រូវគិតគូរយ៉ាងម៉េច បរិមាណយើងទំហំធំ គុណភាពត្រូវស្វែងរករបៀបណា? នេះត្រូវស្ថិតនៅក្រោមការពិនិត្យពិច័យនៃផ្នែកទទួលបន្ទុកខាង ផ្នែកសិក្សាអប់រំ»។
លោកបានរំឭកឲ្យដឹងទៀតថា និស្សិតសិក្សានៅគ្រឹះស្ថានឧត្តមសិក្សា បច្ចុប្បន្នមានប្រមាណជា ២២ ម៉ឺននាក់ ហើយសម្រាប់សិស្ស ដែលបញ្ចប់បាក់ឌុប (ថ្នាក់ ទី១២) ជារៀងរាល់ឆ្នាំ មានជាង ១០ ម៉ឺននាក់។ គ្រឹះស្ថានឧត្តមសិក្សារដ្ឋមានចំនួន ៣៩ និងឯកជនមានចំនួន ៦៥ គ្រឹះស្ថាន។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និង កីឡា ពុំអាចទាក់ទងដើម្បីធ្វើការអត្ថាធិប្បាយបានទេកាលពីថ្ងៃ ម្សិលមិញ។
លោក សុខ ទូច សាកលវិទ្យាធិការសាកលវិទ្យាល័យ ខេមរៈ បានថ្លែងឲ្យដឹងថា ចំពោះអ្វីដែលលោកនាយករដ្ឋមន្ត្រីធ្វើការកំណែទម្រងនោះគឺជារឿង ត្រឹមត្រូវ ពីព្រោះក្រសួងពុំមែនជាអ្នកបង្រៀនមិនអាចវាយតម្លៃបានដូចគ្រូដែល គេបង្រៀននោះទេ ហើយការដែលរដ្ឋមន្ត្រីចុះហត្ថលេខាលើសញ្ញាបត្រគឺមានតែនៅក្នុង ស្រុកខ្មែរយើងទេ ដោយសារតែស្រុកខ្មែរយើងចង់បានមុខមាត់គឺឲ្យអ្នកធំចុះហត្ថលេខា និង ចុះចែកសញ្ញាបត្រ ប្រទេសគេមិនមានទេ។
លោកបានឲ្យដឹងទៀតថា៖ «ការផ្តល់សិទ្ធិដល់សាលកវិទ្យាធិការចុះហត្ថលេខានោះគឺជារឿងមួយ ល្អគឺសាកលវិទ្យាធិការនីមួយៗត្រូវតែធានាចំពោះសញ្ញាបត្រប្រសិនបើ គេមើលឃើញថា មិនមានប្រសិទ្ធភាពគឺត្រូវទទួលទោសចំពោះច្បាប់ ហើយប្រសិនបើសាកលវិទ្យាល័យណាល្អមានគេទទួលស្គាល់ច្រើនគឺមាន សិស្សរៀនច្រើន»។
ឆ្លើយតបទៅនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោក រ៉ុង ឈុន បានថ្លែងឲ្យដឹងថា លោកស្វាគមន៍ចំពោះកំណែទម្រង់នេះពីព្រោះបានផ្តល់អំណាចដល់សាកល វិទ្យាធិការនីមួយៗមានសិទ្ធិសម្រេចក្នុងការងាររបស់ខ្លួនដើម្បីកំណែ ទម្រង់កម្មវិធីសិក្សារបស់គេឲ្យមានប្រសិទ្ធភាព ដោយមិនចាំបាច់ប្រមូលផ្តុំគ្នាចាំតែរដ្ឋមន្ត្រីម្នាក់។
លោកបានថ្លែងឲ្យដឹងទៀតថា៖ «ដើម្បីឲ្យកំណែទម្រង់នោះមានប្រសិទ្ធភាព រដ្ឋាភិបាលត្រូវតែចេញរាជក្រឹត្យណាមួយដើម្បីចងកុំឲ្យ សាកលវិទ្យាធិការយកឥទ្ធិពលនេះទៅធ្វើអ្វីមួយផ្តេសផ្តាសគឺធ្វើយ៉ាង ណាដើម្បីឲ្យសញ្ញាបត្រនោះមានតម្លៃអាចទទួលយកបាន»៕
I am proud of being a Khmer. Sharing knowledge is a significant way to develop our country toward the rule of law and peace.
Tuesday, 11 February 2014
នាយករដ្ឋមន្ត្រីថា រដ្ឋមន្ត្រីក្រសួង អប់រំ ឈប់ចុះហត្ថលេខាលើសញ្ញាបត្រ
Subscribe to:
Post Comments (Atom)
The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China
My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...
-
លោកនិពន្ធនាយកជាទីគោរពរាប់អាន! តាម ការពិនិត្យសង្កេតរបស់ខ្ញុំ មានប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិជាច្រើន បានច...
-
Wachira Kigotho 09 May 2014 Issue No:319 Unequal access to university education is likely to persist in most countries globally ...
-
ការពិនិត្យមើលផលអាក្រក់កើតចេញពីវប្បធម៌ប៉ែងជើង ឬក្ដិចត្រួយគ្នា ដោយ កែវពេជ្រ មេត្តា 2011-11-03 ទម្លាប់នៃការប...
-
Chambers and Partners - Home 1 Bun & Associates THE FIRM Sources single out this firm as a market leader, highlighting its inc...
-
Combat Journalism: CQR Is reporting on global conflict worth the risk? By Frank Greve Introduction Chr...
-
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ « ព្រះបរមរតនកោដ្ឋ » បានស្ថាបនាសាកលវិទ្យាល័យភូមិន្ទបាត់ដំបងតាមរយៈ ព្រះរាជក្រឹត្យលេខ ៣៤/៦៨.ប.រ ចុះថ្...
-
By Sam Rany 1. There is a jump in higher education in Cambodia, what do you see from this development? Actually, I o...
-
https://www.box.com/files/0/f/0/1/f_2876428255#/files/0/f/0/1/f_2876428255 International Journal of Higher Education ISSN 1927-...
-
Academic Adjustment Issues in a Malaysian Research University: The Case of Cambodian, Laotian, Burmese, and Vietnamese Postgraduat...
-
https://www.box.com/profile#/profile/183918435/page/1/1/2876421805 International Journal of Learning & Development ISSN 216...
No comments:
Post a Comment