- Tuesday, 19 November 2013
- Roger Mitton
- អាមេរិក បានលួចស្តាប់ការសន្ទនាតាមទូរស័ព្ទ
និងលួចមើលសារអេឡិចត្រូនិករបស់មនុស្សគ្រប់ៗគ្នាក្នុងតំបន់។មិន
មាននរណាម្នាក់អាចរួចផុតទេ។ មិនថាអ្នក មិនថាខ្ញុំ
មិនថាលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ឬមេដឹកនាំបក្សប្រឆាំងលោក សម
រង្ស៊ី ទេ។
យើង ដឹងវា ក៏ដោយសារការលាតត្រដាងដោយអតីតអ្នកម៉ៅការភ្នាក់ងារសន្តិសុខ ជាតិ (NSA) លោក Edward Snowden ដែលពេលនេះ បានរស់នៅនិរទេសនៅក្រុង ម៉ូស្គូ។ កាសែត ញូវយ៉ក ថែម បានកត់សម្គាល់នៅខែនេះថា៖ «NSA បានប្រតិបត្តិលើគោលការណ៍ដែលថា ការលួចស្តាប់អាចកំណត់លើគោលដៅបរទេសនៃប្រយោជន៍ដែលគេអាចគិតទៅ ដល់ពេលនេះ ឬនៅពេលខាងមុខ ដែលគេគួរតែធ្វើ»។
កាសែតនេះបានហៅ NSA ថាជាការចាប់យកព័ត៌មានដែលឥតរើសមុខ តាមរយៈការលួចយកឯកសាររបស់រដ្ឋាភិបាលនិងការកំណត់គោលដៅផ្សេងទៀត នៃរឿងសម្ងាត់របស់ពួកគេ»។
ក្នុងរបៀបនេះ ក្រុង វ៉ាស៊ីនតោន បានតាមដានមិនត្រឹមតែលើប្រព័ន្ធគមនាគមន៍នៃរបបដែលមានល្បិចកល ដូចជា ភូមា និង វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្ព័ន្ធមិត្តសន្ធិសញ្ញាដូចជា ហ្វីលីពីន និង ថៃ ផងដែរ។
នៅរាជធានីភ្នំពេញឯណេះវិញ សេវាប្រមូលព័ត៌មានពិសេសរបស់ NSA ប្រតិបត្តិការចេញពីបន្ទប់ដែលគេចាក់សោនៅក្នុងស្ថានទូតអាមេរិកធំ ទូលាយក្បែរ វត្តភ្នំ។
ដូចលោក Peter Galbraith អតីតឯកអគ្គរដ្ឋទូតអាមេរិក បានសរសេរក្នុងកាសែត Guardian ដែលមានចំណងជើងថា «តើការជ្រៀតជ្រែកការសម្ងាត់ជារឿងហ្មត់ចត់ប៉ុនណា?»។ NSA អាចចាប់យកទិន្នន័យជាច្រើន ប៉ុន្តែវា មិនមានន័យថា មានប្រយោជន៍នោះទេ»។
លោកបានអះអាងបន្តថា៖ «យើងភាគច្រើន ដែលមានជីវិតរស់នៅមិនមានប្រយោជន៍ដល់ភ្នាក់ងារចារកម្មណាមួយទេ ហើយសូម្បីតែសម្រាប់មនុស្សដែលមានប្រយោជន៍ ការសន្ទនាភាគច្រើន និងសារអេឡិចត្រូនិក មិនមានតម្លៃទេសម្រាប់ចារកម្ម»។
ប៉ុន្តែយើង សូមផ្អាកបន្តិច ហើយវាយតម្លៃថា ខណៈដែលអ្វីដែលលោក Galbraith បាននិយាយគេអាចយកជាការបានខ្លះៗ ហើយគេ ក៏មិនអាចបដិសេធថា មិនមានមនុស្សជាច្រើន រស់នៅដោយគ្មានប្រយោជន៍ធំធេងនោះទេ។
ថ្មីៗនេះ កាសែត បាងកក ប៉ុស្តិ៍ បានគិតពីលទ្ធភាព ដែលក្រុង វ៉ាស៊ីនតោន អាចលួចស្តាប់ការសន្ទនាតាមទូរស័ព្ទរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។
កាសែតនេះបានសន្និដ្ឋានថា ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា អាច «ទទួលបានព័ត៌មាននៃការសន្ទនាសម្ងាត់មុនពេលលោកធ្វើដំណើរទៅប្រទេស ថៃ កាលពីឆ្នាំមុន»។
អ្នកអាចនិយាយថា វាជារឿងសំខាន់ប៉ុន្តែចូរគិតម្តងទៀត ហើយបំភ្លេចចោលនូវកិច្ចចរចាគោលនយោបាយដែលធុញទ្រាន់ ហើយគិតពីបញ្ហាផ្ទាល់ខ្លួនដែលសំខាន់ជាង។
ឧទាហរណ៍ បន្ទាប់ពីការលួចស្តាប់លោក ហ៊ុន សែន និងក្រុមរដ្ឋមន្រ្តីរបស់លោក និងមន្រ្តីរៀបចំការបោះឆ្នោត ព្រមទាំងលោក សម រង្ស៊ី និងកូនចៅរបស់លោករួចមក អាមេរិក នឹងដឹងច្បាស់ថាតើលទ្ធផលការបោះឆ្នោត កាលពីខែ កក្កដា ត្រូវបានគេកំណត់ជាមុនឬយ៉ាងណា? គេក៏នឹងដឹងថាតើរដ្ឋមន្រ្តីក្រសួង ការបរទេសលោក ហោ ណាំហុង ពិតជាបង្ហាញសេចក្តីព្រាងស្តីពីសេចក្តីថ្លែងការណ៍ នៃកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានដល់ចិន ដើម្បីអនុម័តកាលពីខែ កក្កដា ឆ្នាំមុនឬអត់?
លើសពីនេះ ភ្នាក់ងារចារកម្មអាមេរិក នឹងដឹងច្បាស់ ពីរបៀបដែលនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី លោក Najib Razak ពាក់ព័ន្ធជាមួយនារីបង្ហាញម៉ូដជនជាតិ ម៉ុងហ្គោលី ដ៏ស្រស់ឆើតឆាយ Altantuya Shaaribuu ដែលក្រោយមកទៀត ត្រូវបានគេសម្លាប់។ តាមពិត ពួកគេ ពិតជាបានដឹង ចំពោះពាក្យចចាមអារ៉ាមជាច្រើនមានដូចជាថា តើការចែចង់លោកស្រី អ៊ុង សាន ស៊ូជី នៃប្រទេស ភូមា មានទំនាក់ទំនងជាមួយនឹងសមាជិកសភាវ័យក្មេងលោក David Hla Myint ដែលរឿងនេះ ពិតជាបានធ្វើឲ្យអ្នកយុទ្ធសាស្រ្តបក្សដែលគេគោរព លោក Kyi Maung លាលែង ហើយពួកគេ នឹងដឹងច្បាស់ថា តើការលួចធ្វើឃាតកាលពីឆ្នាំ ២០១០ ចំពោះឧត្តមសេនីយ៍ផ្តាច់ខ្លួន លោក Seh Daeng ដែលគាំទ្រការតវ៉ាក្រុមអាវក្រហមប្រឆាំងរដ្ឋាភិបាល ជាស្នាដៃរបស់អ្នកលួចបាញ់ប្រហារនៅសណ្ឋាគារ Dusit Thani ឬយ៉ាងណា? ព័ត៌មានបែបនេះមិនអាចកាត់ថ្លៃបានទេសម្រាប់ប្រទេសមហាអំណាច។
នៅទីបញ្ចប់ វាជាការកំញើញ ហើយវាក៏ជាអ្នកអនុវត្តចុងក្រោយផងដែរ មានន័យថា ចូរធ្វើតាមអ្វីដែលខ្ញុំប្រាប់ បើមិនដូច្នោះទេ ត្រៀមខ្លួនទទួលយកការលាតត្រដាងពីរឿងអាក្រក់។
ឧទាហរណ៍មួយអំពីរបៀបដែលវាមានប្រសិទ្ធភាពគឺពេលនេះ គេកំពុងតែលាតត្រដាងនៅ ហ្វីលីពីន អំពីឥស្សរជននយោបាយគ្រប់រូបដែលរួមមានប្រធានព្រឹទ្ធសភា ជើងចាស់លោក Juan Ponce Enrile ផងដែរ។ នៅពេលនេះតែម្តង ក្រុង វ៉ាស៊ីនតោន អន្ទះសាចង់ដាក់ទាហានរបស់ខ្លួនឲ្យឈរជើងនៅប្រទេសនេះជាថ្មីរីឯ លោកប្រធានាធិបតី Benigno Aquino គាំទ្រគំនិតនេះ ប៉ុន្តែលោក Enrile មិនគាំទ្រទេ។ ភ្លាមៗនោះ មានការលាតត្រដាងជាច្រើនថា លោក Enrile បានលួចមូលនិធិរដ្ឋ ហើយគាត់ ត្រូវបានចោទប្រកាន់ពីបទលួចបន្លំ។ តើព័ត៌មាននេះ បានមកពីណា? ហើយតើគេ នឹងទម្លាក់ការចោទប្រកាន់ទាំងនេះទេ ប្រសិនបើគាត់ ឈប់ជំទាស់នឹងការវិលត្រឡប់មកវិញរបស់ទាហានអាមេរិក?
វាជាការរំឭកមួយដល់មេដឹកនាំទាំងអស់ថា មានគេកំពុងតែឃ្លាំមើល ហើយប្រសិនបើនរណាធ្វើអ្វីមិនល្អ គេអាចនឹងលាតត្រដាង ហើយរឿងនោះ មិនមែនជារឿងអាក្រក់ទេ៕ NR
I am proud of being a Khmer. Sharing knowledge is a significant way to develop our country toward the rule of law and peace.
Wednesday, 20 November 2013
បងធំកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់
Subscribe to:
Post Comments (Atom)
The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China
My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...
-
Wachira Kigotho 09 May 2014 Issue No:319 Unequal access to university education is likely to persist in most countries globally ...
-
លោកនិពន្ធនាយកជាទីគោរពរាប់អាន! តាម ការពិនិត្យសង្កេតរបស់ខ្ញុំ មានប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិជាច្រើន បានច...
-
ការពិនិត្យមើលផលអាក្រក់កើតចេញពីវប្បធម៌ប៉ែងជើង ឬក្ដិចត្រួយគ្នា ដោយ កែវពេជ្រ មេត្តា 2011-11-03 ទម្លាប់នៃការប...
-
Chambers and Partners - Home 1 Bun & Associates THE FIRM Sources single out this firm as a market leader, highlighting its inc...
-
Combat Journalism: CQR Is reporting on global conflict worth the risk? By Frank Greve Introduction Chr...
-
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ « ព្រះបរមរតនកោដ្ឋ » បានស្ថាបនាសាកលវិទ្យាល័យភូមិន្ទបាត់ដំបងតាមរយៈ ព្រះរាជក្រឹត្យលេខ ៣៤/៦៨.ប.រ ចុះថ្...
-
By Sam Rany 1. There is a jump in higher education in Cambodia, what do you see from this development? Actually, I o...
-
https://www.box.com/files/0/f/0/1/f_2876428255#/files/0/f/0/1/f_2876428255 International Journal of Higher Education ISSN 1927-...
-
Academic Adjustment Issues in a Malaysian Research University: The Case of Cambodian, Laotian, Burmese, and Vietnamese Postgraduat...
-
https://www.box.com/profile#/profile/183918435/page/1/1/2876421805 International Journal of Learning & Development ISSN 216...
No comments:
Post a Comment