សូមចុចត្រង់នេះដើម្បីមើលព៌តមានដើមពី គេហទំព័រ ប្រភព ដើមអម្ពិល
ភ្នំពេញ ៖ បញ្ជីឈ្មោះក្រៅផ្លូវការ សម្រាប់
គណៈរដ្ឋមន្ដ្រី អាណត្ដិទី៥ ដែលគេដឹងថា ពិតភាគច្រើន
ត្រូវបានបែកធ្លាយជាសាធារណៈ នៅលើបណ្ដាញទំនាក់ទំនង ហ្វេសប៊ុក នៅព្រឹក
ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣នេះ ។
យោងតាមបញ្ជីឈ្មោះក្រៅផ្លូវការ នៃសមាជិក
គណៈរដ្ឋមន្រ្តីអាណត្តិទី៥ខាងមុខនេះ តំណែងឧបនាយករដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី
រដ្ឋមន្ដ្រី និងរដ្ឋលេខាធិការ បានបង្ហាញឱ្យឃើញថា មានការផ្លាស់ប្ដូរ
រដ្ឋមន្ដ្រីមួយចំនួនតូច ខណៈដែលរដ្ឋលេខាធិការ ក៏ត្រូវបានតែងតាំងបន្ថែម
និងកាត់បន្ថយ នៅតាមក្រសួង ទាំងនោះផងដែរ ។
យ៉ាងណាក៏ដោយ នេះគ្រាន់តែជាបញ្ជី ឈ្មោះក្រៅផ្លូវការប៉ុណ្ណោះ សម្រាប់ អាណត្ដិទី៥ ប៉ុន្ដែវាអាចជាការពិតភាគច្រើន។
យោងតាមបញ្ជី ឈ្មោះទាំងនេះ ឧបនាយក រដ្ឋមន្ដ្រី មានចំនួន៩រូប
ដូចអាណត្ដិទី៤ ដែរ រួមមានលោក ស ខេង លោកសុខ អាន លោកទៀ បាញ់ លោកគាត ឈន់ លោក
ហោ ណាំហុង លោកស្រី ម៉ែន សំអន លោក ប៊ិន ឈិន លោកយឹម ឆៃលី និងលោកកែ គឹមយ៉ាន ។
ដោយឡែកទេសរដ្ឋមន្ដ្រី ទទួល បន្ទុកបេសកកម្មពិសេស មានចំនួន១១រូប រួមមាន
លោកញឹម វណ្ណដា លោកឃុន ហាំង លោកលី ធុជ លោកច័ន្ទ សារុន លោកឱម យ៉ិនទៀង លោកអៀង
ម៉ូលី លោក វ៉ា គឹម ហុង លោក យឹម ណុលឡា លោកសេរី កុសល លោកហ៊ឹម ឆែម និងលោក ជិន
ប៊ុនសៀន។
សម្រាប់ក្រសួងការពារជាតិ រួមមាន ៖
លោកទៀ បាញ់ ជារដ្ឋមន្ដ្រី អមដោយ រដ្ឋលេខាធិការ ៥រូប រួមមាន លោកចាយ
សាំងយុន លោកម៉ឹង សំផន លោកនាង ផាត លោកឯល វ៉ាន់ សារ៉ាត និងលោកស្រី ប៉ា ដាវីនី
។
ក្រសួងការបរទេស និងកិច្ចសហប្រតិបត្ដិការអន្ដរជាតិ មានលោកហោ ណាំហុង
ជារដ្ឋមន្ដ្រី អមដោយរដ្ឋលេខាធិការ ៥រូប រួមមាន លោកឡុង វីសាលោ លោកអ៊ុច
បូរិទ្ធ លោកកៅ គឹមហួន លោកអ៊ុង ស៊ាន និងលោកសឿង រដ្ឋថាវី ។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានលោក អូន ព័ន្ធមុនីរ័ត្ន
ជារដ្ឋមន្ដ្រីអមដោយរដ្ឋលេខា ធិការ ៦រូប រួមមាន លោក វង្សី វិស្សុត លោក ជូ
វិចិត្រ លោកងួន សុខា លោកហ៊ាន សាហ៊ីប លោកងី តាយី លោកជូ គឹមឡេង។
ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មានលោក អ៊ុក រ៉ាប៊ុន ជារដ្ឋមន្ដ្រី
អមដោយ រដ្ឋលេខាធិការ ៥រូប រួមមានលោកយុទ្ធ ភូថង លោកទឹម គឹមស៊ា លោកទី សុគន្ធ
លោកម៉ម អំណត់ និងលោកហោ ម៉ាស៊ីង ។
ក្រសួងមហាផ្ទៃ មានលោក ស ខេង ជារដ្ឋមន្ដ្រី អមដោយរដ្ឋលេខាធិការ ១០រូប
រួមមាន លោកឯម សំអាន លោកព្រុំ សុខា លោកនុត សាអាន លោកសក់ សេដ្ឋា លោកងី
ច័ន្ទ្រផល លោក ស្រីជូ ប៊ុនអេង លោកប៉ុល លឹម លោកតេង សាវង្ស លោកឌុល គឿន
និងលោកអ៊ុក គឹមលេខ ។
ទីស្ដីការគណៈរដ្ឋមន្ដ្រី មានលោក សុខ អាន ជារដ្ឋមន្ដ្រី
អមដោយរដ្ឋលេខាធិការ ១៦រូប រួមមានលោក ប៊ុន អ៊ុយ លោកស៊ូ ភិរិន្ទ លោកស្រី ឆាយ
វ៉ាន់ឌឿន លោកចាន់ តានី លោកស្វាយ ស៊ីថា លោកសុខ ផេង លោកឃឹម បូ លោកជ្រា
សុចិន្ដា លោកផៃ ស៊ីផាន លោកអ៊ិន វិរៈជាតិ លោកហ៊ឹង ថូរស៊ី លោកតឹក រ៉េតសម្រេច
លោកកែវ រ៉េមី លោកប៊ុន សំបូរ លោកឃឹម រុស្ស៊ីដា និង លោកង៉ោ ហុងលី ។
ក្រសួងទេសចរណ៍ មានលោកថោង ខុន ជារដ្ឋមន្ដ្រី អមដោយរដ្ឋលេខាធិការ ៦រូប
រួមមានលោក ស៊ូ ម៉ាត់ លោកលី ប៊ុនធឿន លោកគោស៊ុំ សារឿត លោកស្រី សម មុន្នីការ
លោកទឹក ចិន្ដា និងលោកជា បូរ៉ា ។
ក្រសួងធម្មការ និងសាសនា មានលោក មិន ឃិន ជារដ្ឋមន្ដ្រី
អមដោយរដ្ឋលេខាធិការ ៤រូប រួមមានលោក ផ្លោក ផន លោកសុះ មុះសិន លោករាវ
រតនវឌ្ឍនោ លោកស្រី ទូច សារ៉ុម ។
ក្រសួងកិច្ចការនារី មានលោកស្រី អ៊ឹង កន្ថាផាវី ជារដ្ឋមន្ដ្រី
អមដោយរដ្ឋលេខាធិការ ៨រូប រួមមានលោកស្រី ខេង សំរ៉ាថា លោក ស្រី ឃឹម ចំរើន
លោកស្រី ចាន់ សូរីយ៍ លោក ស្រី អ៊ឹម ស៊ីថៃ លោកស្រី ស៊ី តេហ្វីន លោក ស្រី សាន
អារុន លោកកុប ម៉ារីយ៉ាស់ និង លោកស្រី ហ៊ូ សាមិត្ដ ។
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានលោកអ៊ិត សំហេង ជារដ្ឋមន្ដ្រី
អម ដោយរដ្ឋលេខាធិការ ៤រូប រួមមានលោក ពេជ សោភ័ន លោកអូស្មាន ហាស្សាន់ លោក
កាន់ ម៉ន និងលោកស្រីសឿង សរសុចិន្ដា។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានលោក ប្រាក់ សុខុន ជារដ្ឋមន្ដ្រី អម
ដោយរដ្ឋលេខាធិការ ៦រូប រួមមានលោក សារ៉ាក់ខាន់ លោកខាយ ឃុនហេង លោក ឯក វណ្ណឌី
លោកស្រីរស់ សូរុក្ខា លោកកាន ច័ន្ទមេត្ដា និងលោកស្រី ប្រាក់ ចាន់ណយ។
ក្រសួងសុខាភិបាល មានលោកម៉ម ប៊ុន ហេង ជារដ្ឋមន្ដ្រី អមដោយរដ្ឋលេខាធិការ
ចំនួន៨រូប រួមមានលោក ហេង តៃគ្រី លោក អ៊ឹង ភិរុន លោកអេង ហួត លោកសុខ ផេង
លោកស្រី តាន់ វួចឆេង លោកតែ គុយស៊ាង លោកជូ យិនស៊ីម និងលោកធា គ្រុយ ។
ក្រសួងសាធារណការនិងដឹកជញ្ជូន មាន លោកត្រាំ អ៊ីវតឹក ជារដ្ឋមន្ដ្រី អមដោយ
រដ្ឋលេខាធិការ ៦រូប រួមមានលោក តូច ចាន់ កុសល លោកសួន រចនា លោកលឹម ស៊ីដេនីន
លោកនូ សុវត្ថិ លោកសុខុម ភគវន្ដមុនី និង លោកស្រីមិន មាសាវី ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មាន លោកស្រី ភឿង លក្ខិណា ជារដ្ឋមន្ដ្រី
អម ដោយរដ្ឋលេខាធិការ ៥រូប រួមមានលោក ឃឹម សារិទ្ធ លោកជុច ភឿង លោកមិញ
កុលឌីវ៉ាន់ លោកអ៊ុក សុជាតិ និងលោកសោម សុគន្ធ ។
ក្រសួងអប់រំ យុវជននិងកីឡា មានលោក ហង់ ជួនណារ៉ុង ជារដ្ឋមន្ដ្រី អមដោយរដ្ឋ
លេខាធិការ ៦រូប រួមមានលោក ពិត ចំណាន លោកណាត ប៊ុនរឿន លោកស្រីគឹម សេដ្ឋានី
លោកស៊ាន បូរ៉ាត លោកអ៊ឹម កុដ លោកយក់ ង៉ុយ ។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវ នីតិសម្បទា មានលោក វង សូត
ជារដ្ឋមន្ដ្រី រួមមានរដ្ឋលេខាធិការចំនួន៨រូប លោកនឹម ថូត លោកយី យ៉ុន លោកសយ
ស៊ីផុន លោក មុត ខៀវ លោកសែម សុខា លោកអាម៉ាត់ យ៉ះ យ៉ា លោកឃួន រ៉ាឌីន
លោកស្រីខៀវ បុរី ។
ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិង សំណង់ មានលោកអ៊ឹម ឈុនលឹម ជារដ្ឋមន្ដ្រី
អមដោយរដ្ឋលេខាធិការ៦រូប រួមមានលោក ឆាន់ សាផាន់ លោកលឹម វ៉ាន់ លោកស្រី អ៊ូ
វិឌី លោកភឿង សុភ័ណ្ឌ លោកសរ សុវណ្ណ និងលោកប៉ែន សុផល ។
ក្រសួងបរិស្ថាន មានលោកសាយ សំអាល់ ជារដ្ឋមន្ដ្រី អមដោយរដ្ឋលេខាធិការ ៤រូប
រួមមានលោក ខៀវ មុត លោកយិន គឹម ស៊ាន លោកសាបូ អូស្សាណូ និងលោកឃុន លក្ខ្សី ។
ក្រសួងធនធានទឹក និងឧតុនិយម មាន លោកលឹម គានហោ ជារដ្ឋមន្ដ្រី អមដោយ
រដ្ឋលេខាធិការ ៥រូប លោកវ៉េង សាខុន លោកតន់ វ៉ាន់ថារ៉ា លោកប៊ុន ហ៊ាន លោក
ស្រី សេង វ៉ាន់សាយ និងលោកថោ ជេដ្ឋា។
ក្រសួងព័ត៌មាន មានលោកខៀវ កាញារីទ្ធ ជារដ្ឋមន្ដ្រី អមដោយរដ្ឋលេខាធិការ
៧រូប រួមមាន លោកអ៊ុក ប្រាថ្នា លោកម៉ៅ អាយុទ្ធ លោកថាច់ ផែន លោកនូវ
សុវត្ថិរ៉ូ លោកហោ សុភាព លោកជា ច័ន្ទបរិបូរណ៍ និងលោកស្រី ច័ន្ទ ធី ។
ក្រសួងយុត្ដិធម៌ មានលោកអង្គវង្ស វឌ្ឍានា ជារដ្ឋមន្ដ្រី
អមដោយរដ្ឋលេខាធិការ ៥រូប រួមមានលោកហ៊ី សោភា លោកស្រី ច័ន្ទ សុធាវី លោកង៉ោ
សុវណ្ណ លោកព្រហ្ម សិទ្ធត្រា និងលោកកើត រិទ្ធ ។
ក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋ សភា និងអធិការកិច្ច មានលោកស្រី
ម៉ែន សំអន ជារដ្ឋមន្ដ្រី អមដោយរដ្ឋលេខាធិការ ៦រូប រួមមាន លោកឆេង សារឿន លោក
កង ណែម លោកលោកថាច់ ឃន លោកឌុច សុវណ្ណរី លោកស្រី សុភ័គ្គ ថាវី លោកស្រី សុខ
វីឡាយ ។
ក្រសួងមុខងារសាធារណៈ មានលោក ពេជ្រ ប៊ុនធិន ជារដ្ឋមន្ដ្រី អមដោយរដ្ឋលេខា
ធិការ ៤រូប រួមមានលោកយូ ស៊ុនឡុង លោក ប៉ុល ពិទូ លោកស្រី វ៉ាន់ ម៉ារ៉ា និងលោក
យក់ ប៊ុណ្ណា ។
ក្រសួងពាណិជ្ជកម្ម មានលោកស៊ុន ចាន់ ថុល ជារដ្ឋមន្ដ្រី
អមដោយរដ្ឋលេខាធិការ ៧រូប រួមមានលោក កឹម ស៊ីថន លោកប៉ាន សូស័ក្ដិ លោកអោក ប៊ុង
លោកម៉ៅ ថូរ៉ា លោកឈួន ដារ៉ា លោកឌិត ទីណា លោកស្រី តឹក រ៉េតកម្រង ។
ក្រសួងឧស្សាហកម្មរ៉ែនិងថាមពល មាន លោកចម ប្រសិទ្ធ ជារដ្ឋមន្ដ្រី អមដោយ
រដ្ឋលេខាធិការ៧រូប រួមមានលោកអ៊ិត ប្រាំង លោកសាត សាម៉ី លោកភោគ សុវណ្ណរិទ្ធ
លោកឯក ស៊ុនចាន់ លោកហេង សុខគង់ លោកស្រី ឡាយ ណារិន និងលោកគឹម ទូច។
ក្រសួងផែនការ មានលោកឆាយ ថន ជា រដ្ឋមន្ដ្រី អមដោយរដ្ឋលេខាធិការ ៦រូប រួម
មានលោក ហ៊ូ កាំងអេង លោកឆៃ វីរៈ លោកសន ស៊ីថន លោកទូច ថាវរៈ លោក ស្រី ប៉ែន
សុភា និងលោកប៉ាន ប៊ុនធឿន ។
រដ្ឋលេខាធិការអាកាសចរណ៍ មានលោក ម៉ៅ ហាវ៉ាន់ណាល់ ជារដ្ឋលេខាធិការ ។
ក្រសួងអភិវឌ្ឍន៍ជនបទ មានលោក ជា សុផារ៉ា ជារដ្ឋមន្ដ្រី ៕
No comments:
Post a Comment