ដោយ ដែន អយុធ្យា
2013-08-09
2013-08-09
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅថ្ងៃសុក្រ
ទី៩ ខែសីហា បានទាត់ចោលលទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ឬសញ្ញាបត្របាក់ឌុបឆ្នាំនេះ
ព្រោះវិញ្ញាសាប្រឡងបានបែកធ្លាយស្ទើរគ្រប់មុខវិជ្ជា។
ជាងនេះ លោករិះគន់ការកោះប្រជុំគណៈមេប្រយោគ ឬប្រធានមណ្ឌលប្រឡងនៅទូទាំងប្រទេសកម្ពុជា របស់ លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ ក្រោយសម័យប្រឡងបានបញ្ចប់ មិនអាចលុបលាងភាពអាម៉ាស់របស់វិស័យអប់រំទេ។
លោក រ៉ុង ឈុន និយាយថា ធនធានយុវជនប្រទេសកម្ពុជា នឹងបន្តធ្លាក់ចុះថែមទៀតនាថ្ងៃអនាគត បើសូម្បីវិញ្ញាសាប្រឡងក៏ក្រសួងអប់រំ មិនអាចទប់ស្កាត់មិនឲ្យបែកធ្លាយបាននោះ៖ «ថ្នាក់ដឹកនាំក្រសួង ដែលមិនមានសេចក្តីក្លាហានមិនហ៊ាននិយាយការពិត។ ហើយខំនិយាយតាមសារព័ត៌មានវិទ្យុ ទូរទស្សន៍ ដើម្បីលាក់បាំងនូវអ្វីដែលជាការពិត។ ហើយអ្វីដែលយើងរកឃើញនេះ ការដែលយើងរកឃើញ អ្វីដែលបែកធ្លាយ ការដែលប្រព្រឹត្តអំពើពុករលួយនេះ គឺជាប្រព័ន្ធតាំងពីថ្នាក់ដឹកនាំក្រសួងមួយចំនួន ក៏ចូលរួមចំណែកក្នុងបញ្ហាទាំងអស់នេះដែរ។ យើងចង់ឲ្យក្រសួងពិនិត្យមើលឡើងវិញចំពោះបញ្ហានេះ»។
លោកបន្ថែមថា ការបែកធ្លាយវិញ្ញាសាប្រឡងមានលក្ខណៈជាប្រព័ន្ធ ហើយ លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ ត្រូវតែចុះចេញពីតំណែងចំពោះកំហុសឆ្គងក្នុងការងាររបស់ខ្លួន។
យ៉ាងណាក៏ដោយ លោក អ៊ឹង ង៉ោហុក ប្រធាននាយកដ្ឋានមធ្យមសិក្សានៃក្រសួងអប់រំ នៅតែថ្លែងការពារស្ថាប័នរបស់ខ្លួន ដោយច្រានចោលព័ត៌មានចំពោះការបែកធ្លាយវិញ្ញាសាប្រឡងឆ្នាំនេះ។ លោកថា ចំពោះភាពមិនប្រក្រតីផ្សេងៗនៅក្រោយការប្រឡងបានបញ្ចប់ ថ្នាក់ដឹកនាំក្រសួងអប់រំ បានកោះប្រជុំប្រធានមណ្ឌល និងមេប្រយោគនៅទូទាំងប្រទេស ដើម្បីវាយតម្លៃសភាពការណ៍រួមនៃការប្រឡង ប៉ុន្តែគ្មានព័ត៌មានពីភាពមិនប្រក្រតីកើតឡើងនៅថ្ងៃប្រឡងទេ។
លោក អ៊ឹង ង៉ោហុក៖ «នៅក្នុងបំណែងចែករបស់ក្រសួងៗមានគណៈកម្មការ ត្រួតពិនិត្យតាមឋានានុក្រម គឺមានធំជាងគេនៅតាមរាជធានីខេត្តនិមួយៗ គឺមានគណៈមេប្រយោគទូទាំងប្រទេស។ ដោយតាមមណ្ឌលមានប្រធានមណ្ឌល មានអ្នកត្រួតពិនិត្យអគារ គឺមានប្រធានពួក រហូតដល់អនុរក្ស។ ដូច្នេះ ការគ្រប់គ្រង គឺយើងធ្វើការគ្រប់គ្រងទៅតាមឋានានុក្រមជាច្រើនដំណាក់កាល។ ហើយចំពោះការចោទប្រកាន់ចេះតែមានការចោទប្រកាន់ ក៏ប៉ុន្តែ អ្វីដែលយើងកំពុងធ្វើ គឺកំពុងតែទប់ស្កាត់កុំឲ្យមានបញ្ហាហ្នឹងកើតឡើង។ ហើយគ្មានរបាយការណ៍អ្វីពីគណៈកម្មការតាមលំដាប់ថ្នាក់ដូចខ្ញុំបាន រៀបរាប់អម្បាញ់មិញរាយការណ៍ពីបញ្ហាហ្នឹងទេ។ ដូច្នេះ បញ្ហានេះគ្រាន់តែជាការចោទប្រកាន់តែប៉ុណ្ណោះ»។
ទោះជាបែបនេះក្តី ទាំងបេក្ខជនប្រឡង និងគ្រូអនុរក្សតាមបន្ទប់ប្រឡង បានវាយតម្លៃថា ការបែកធ្លាយវិញ្ញាសាប្រឡង និងភាពមិនប្រក្រតីក្នុងបន្ទប់ប្រឡងឆ្នាំនេះ បានកើតមានធ្ងន់ធ្ងរជាងឆ្នាំកន្លងទៅ។ គ្រូអនុរក្សនៅមណ្ឌលរាជធានីភ្នំពេញ និងតាមខេត្តមួយចំនួន បានឲ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្រោយឃើញវិញ្ញាសាប្រឡងបានបែកធ្លាយ ពួកគាត់ក៏បង្ខំចិត្តទទួលលុយពីបេក្ខជន ជាថ្នូរឲ្យពួកគេអាចបើកចម្លងចម្លើយវិញ្ញាសាគ្មានការហាមឃាត់ ដូចគ្នាបទចំរៀង "ទន្សោងគោព្រៃ តូចស៊ីដោយតូច ធំស៊ីដោយធំ"។
ការប្រឡងសញ្ញាបត្របាក់ឌុប ចាប់ផ្ដើមពីថ្ងៃច័ន្ទ ទី៥ និងបញ្ចប់នៅថ្ងៃពុធ ទី៧ ខែសីហា។ ក្រសួងអប់រំ បានបញ្ជាក់ថា សម័យប្រឡងឆ្នាំនេះមានបេក្ខជនជាង ១០៧.៨៣៥នាក់។ ហើយការប្រឡងសញ្ញាបត្រនេះ សម្រាប់មណ្ឌលនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ប្រកាសនៅថ្ងៃទី៣០ ខែសីហា និងតាមបណ្ដាខេត្តផ្សេងៗប្រកាសនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣៕

No comments:
Post a Comment