03 កក្កដា 2013
ភ្នំពេញ —
និស្សិតខ្មែរចំនួន៨នាក់ ដែលបានទទួលអាហារូបករណ៍
Fulbright ដើម្បីទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក និយាយថា ពួកគេ
សង្ឃឹមថា នឹងអាចជួយអភិវឌ្ឍប្រទេសជាតិរបស់ខ្លួនឲ្យរីកចម្រើនជាង
នេះ
ក្រោយពីពួកគេបានបញ្ចប់ការសិក្សានិងវិលត្រឡប់មកមាតុភូមិរបស់ខ្លួន
វិញនោះ។
អ្នកនាង ប៉ិល ដាឡែន ស្ថិតក្នុងចំណោមអ្នកទទួលបានអាហារូបករណ៍ចំនួន៨ នាក់នៅឆ្នាំនេះ។ នាងនឹងបន្តការសិក្សាថ្នាក់អនុបណ្ឌិតខាងអប់រំ នៅ សាកលវិទ្យាល័យ Columbia University។ នាងបាននិយាយនៅក្នុងពិធីបង្ហាញខ្លួន(ឧទ្ទេសនាម)មុនពេលចេញដំណើរ មួយនៅក្នុងស្ថានទូតអាមេរិកក្នុងទីក្រុងភ្នំពេញ កាលពីខែមុន។
នាងនិយាយថា៖ «នៅពេលខ្ញុំវិលត្រឡប់មកប្រទេសកម្ពុជាវិញ ខ្ញុំចង់ចូលបម្រើការ ងារនៅក្នុងក្រសួងអប់រំ យុវជន និងកីឡា ពីព្រោះខ្ញុំចង់ក្លាយជាចំណែកមួយជួយជ្រុំជ្រែងក្នុងការ អភិវឌ្ឍវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ពីព្រោះខ្ញុំជឿថា វិស័យអប់រំគឺជាវិស័យមួយយ៉ាងសំខាន់ក្នុងការជួយប្រទេសជាតិដើម្បី ឈានទៅរកការអភិវឌ្ឍ»។
តាំងពីឆ្នាំ១៩៩៤មក កម្មវិធី Fulbright បានផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរចំនួនសរុបជាង១៣០ នាក់ហើយ ដោយរួមទាំងនិស្សិតទាំង៨នាក់នេះផង ដើម្បីឲ្យពួកគេបន្តការសិក្សា ថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅសហរដ្ឋអាមេរិក។
លោកWilliam Todd គឺជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា។
លោកនិយាយថា៖ «ពួកគេនឹងផ្តល់ក្តីសង្ឃឹមដល់យុវជនកម្ពុជា។ មិនថា ពួកគេនឹងចូលបម្រើការងារនៅក្នុងរដ្ឋាភិបាល ឬវិស័យនានា ដូចជាច្បាប់ ឬអប់រំក៏ដោយ ពួកគេនឹងផ្តល់អនាគតមួយដល់យុវជននៃប្រទេសនេះ។ ពួកគេ នឹងធ្វើឲ្យសេដ្ឋកិច្ចរីកលូតលាស់ ហើយនឹងជួយជ្រុំជ្រែងប្រទេសឲ្យ ឈានឆ្ពោះ

យោង
តាមស្ថានទូតអាមេរិកឲ្យដឹងថា
អ្នកដែលបានវិលត្រឡប់ពីការសិក្សាក្នុងកម្មវិធី
Fulbright មួយចំនួនកំពុងបម្រើការងារក្នុងមុខតំណែងសំខាន់ៗក្នុងជួរ
រដ្ឋាភិបាល វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាលនានា។
លោកសូផា រតនាគឺជាអតីតអ្នកទទួលបានអាហារូបករណ៍ Fulbright ម្នាក់ដែលបច្ចុប្បន្នកំពុងធ្វើការក្នុងក្រុមហ៊ុនឯកជនមួយ។ លោកនិយាយថា បើគ្មានអាហារូបករណ៍នេះទេ លោកទំនងជាមានឱកាសតិចតួច ក្នុងចូលរួមនៅក្នុងកម្មវិធីនានា ដើម្បីជួយអភិវឌ្ឍប្រទេសជាតិ។
លោកនិយាយថា៖ «វាបានបើកទ្វារនៃឱកាសហ្នឹងច្រើន។ អញ្ចឹង នៅពេលដែលយើងស្គាល់គេច្រើនទៅ យើងបានចូលរួមក្នុងកម្មវិធីជាច្រើន។ ប៉ុន្តែ បើអត់បានទទួលអាហារូបករណ៍ហ្នឹងទេ ឱកាសក្នុងការចូលរួមក្នុង កម្មវិធីទាំងអស់ហ្នឹងក៏វាតិចជាងហ្នឹងដែរ»។
លោកប៉ិល សំអុនគឺជាឪពុករបស់អ្នកនាងប៉ិល ដាឡែន។ លោកនិយាយថា លោកនិងក្រុមគ្រួសារមានសំណាងណាស់ដែលមានកូនស្រីបានទៅបន្តការ សិក្សានៅសាកលវិទ្យាល័យដ៏ល្បីល្បាញបំផុតមួយរបស់អាមេរិកនោះ។
លោកនិយាយថា៖ «ការទៅរៀនសូត្ររបស់គេពីរឆ្នាំនេះ ក៏ខ្ញុំនិយាយប្រាប់គេថា កូន អើយ ខំប្រឹងរៀនទៅនៅស្រុកគេ។ យើងខំប្រឹងរៀនយកចំណេះវិជ្ជាហ្នឹងមក ហើយវិលមកស្រុកខ្មែរយើង វិញ ជួយធ្វើការបម្រើជាតិយើង»។
អ្នកទទួលបានអាហារូបករណ៍ Fulbright ទាំងអស់នៅឆ្នាំនេះ នឹងបន្តការសិក្សាថ្នាក់អនុបណ្ឌិត របស់ពួកគេរៀងៗខ្លួនផ្នែកច្បាប់ សេដ្ឋកិច្ច ប្រវត្តិសាស្ត្រ ភាសា វិទ្យា ការបង្រៀនភាសាអង់គ្លេស និងការអប់រំ នៅតាមសាកលវិទ្យាល័យល្បីៗមួយ ចំនួនក្នុងសហរដ្ឋអាមេរិក៕

No comments:
Post a Comment