- Thursday, 25 July 2013
- គឹម សារុំ
- ភ្នំពេញៈ តុលាការកំពូលបានបើកជំនុំជម្រះលើសំណុំរឿងអតីតប្រធានកងអង្គរក្ស ប្រធានព្រឹទ្ធសភាលោក ជា ស៊ីម គឺលោក ឈឿន ចាន់ថន កាលពីម្សិលមិញបន្ទាប់ពីលោកបានប្តឹងទាស់ទៅនឹងសេចក្តីសម្រេចរបស់ តុលាការថ្នាក់ក្រោមដែលដាក់ទោសលោករហូតដល់ ៣៦ឆ្នាំនិងបង្គាប់ឲ្យបង់សំណងជាច្រើនលានដុល្លារអាមេរិក។សវនាការរយៈពេលប្រមាណ ៤ ម៉ោងពីម្សិលមិញ មានការសួរដេញដោលជនជាប់ចោទ មេធាវីគូក្តី និងការសន្និដ្ឋានពីតំណាងមហាអយ្យការ ជុំវិញអង្គហេតុចោទប្រកាន់លោក ឈឿន ចាន់ថន ប៉ុន្តែអង្គសវនាការបានផ្តោតទៅលើការសម្រេចផ្តន្ទាទោសជន ជាប់ចោទដោយតុលាការយោធានិងតុលាការស៊ីវិល (សាលាដំបូងនិង ឧទ្ធរណ៍)។តាមអង្គហេតុ អតីតមេកងអង្គរក្សពាក់ផ្កាយ ៣ លោក ឈឿន ចាន់ថន អាយុ ៤១ឆ្នាំត្រូវបានតុលាការថ្នាក់ក្រោមសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ សរុប ៣៦ ឆ្នាំ និងបង្គាប់ឲ្យសងប្រាក់គូក្តី ៣,៥ លានដុល្លារនិងពិន័យប្រាក់ ១០ លានរៀលចូលថវិកាជាតិ ក្រោមការចោទប្រកាន់ចំនួន ៥ ករណីដែលប្រព្រឹត្តខុសនឹងតួនាទីខ្លួន ទី១-ចោទពីបទលក់ដូរនិងក្លែងលិខិតស្នាម។ទី ២-ជាប់ចោទ ពីបទខ្វះស្មារតីទទួលខុសត្រូវនិង មិនយកចិត្តទុកដាក់ក្នុងភារកិច្ចខ្លួន។ ទី៣ ចោទពីបទរំលោភលើសេចក្តីទុកចិត្ត។ទី៤-ជាប់ចោទ ពីបទបំផ្លិចបំផ្លាញនិងកិបកេងទ្រព្យសម្បត្តិរដ្ឋជារបស់ផ្ទាល់ ខ្លួននិងទី៥-បំផ្លាញសម្ភារអាចធ្វើឲ្យអន្តរាយដល់ក្រសួងការពារ ជាតិ។នៅក្នុងសវនាការពីម្សិលមិញ លោក ឈឿន ចាន់ថន ទទួលកំហុសខ្លះនិងបដិសេធលើបទចោទខ្លះនិងសុំឲ្យតុលាការបន្ធូរបន្ថយទោសលោក។ខណៈលោក ពុធ ធាវី មេធាវីការពារឲ្យលោកបានលើកឯកសារសំអាងមួយចំនួនដោះបន្ទុកនិងស្នើ ដល់ប្រធានក្រុមប្រឹក្សាជំនុំជម្រះពិនិត្យពិចារណាលើអង្គហេតុមួយ ចំនួននិងសុំឲ្យមានការបន្ធូរបន្ថយទោសដល់កូនក្តី។ជាមួយគ្នានេះបន្ទាប់ពីលើកអង្គហេតុបង្ហាញអង្គសវនាការ លោក ណាច ទ្រី មេធាវីតំណាងឲ្យលោក ជា ស៊ីម និងក្រសួងការពារជាតិបានសុំឲ្យក្រុមប្រឹក្សាជំនុំជម្រះ សម្រេចតម្កល់បទចោទរបស់តុលាការយោធានិងតុលាការស៊ីវិលទុកនៅដដែល។ក្នុងសវនាការដែលក្រុមប្រឹក្សាជំនុំជម្រះលើកយកតែអង្គហេតុចាស់ មកជម្រះនោះលោក ព្រះរាជអាជ្ញា ចាន់ តារារស្មី តំណាងមហាអយ្យការសន្និដ្ឋានថា ផ្អែកតាមអង្គហេតុនិងវត្ថុតាងដែលរឹបអូសបានពីផ្ទះជនជាប់ចោទ និងពីសេចក្តីសម្រេរបស់តុលាការថ្នាក់ក្រោមបង្ហាញថា ការសម្រេចរបស់តុលាការថ្នាក់ក្រោមពិតជាត្រឹមត្រូវ។ ដូច្នេះដើម្បីជាប្រយោជន៍ផ្លូវច្បាប់និងយុត្តិធម៌លោកស្នើតុលាការ កំពូលតម្កល់សេចក្តីសម្រេចរបស់តុលាការថ្នាក់ក្រោមទុកជាបានការ ដដែល។លោក ឈឿន ចាន់ថន ត្រូវសមត្ថកិច្ចចាប់ខ្លួនក្នុងផ្ទះគាត់នៅសង្កាត់ បឹងកេងកង ទី៣ ខណ្ឌ ចំការមនមួយថ្ងៃ បន្ទាប់ពីការអមដំណើរលោកជា ស៊ីមទៅសម្ពោធសារមន្ទីរប្រវត្តិសាស្រ្តមួយកន្លែងនៅ ខេត្ត ព្រៃវែង កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១១។ក្នុងខែកុម្ភៈ ឆ្នាំ២០១១ លោក ឈឿន ចាន់ថន ត្រូវតុលាការរាជធានីភ្នំពេញចោទប្រកាន់ ៤ករណី និងផ្តន្ទាទោសដាក់ពន្ធនាគារ ១០ឆ្នាំ។ ក្រោយមកតុលាការយោធាបានសម្រេចផ្តន្ទាទោសលោកឲ្យជាប់ពន្ធនាគារ ២៦ ឆ្នាំទៀត ពីបទចោទ ៥ ករណីនិងបង្គាប់ឲ្យសងប្រាក់ ៣,៥ លានដុល្លារ ទៅលោក ជា ស៊ីម និងដើមបណ្តឹងឯទៀត។លោកចៅក្រម ឃឹម ប៊ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូលថ្លែងថា សាលដីកាករណីនេះនឹងប្រកាសនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៣៕
I am proud of being a Khmer. Sharing knowledge is a significant way to develop our country toward the rule of law and peace.
Thursday, 25 July 2013
តុលាការកំពូលជំនុំជម្រះសំណុំរឿង ឈឿន ចាន់ថន
Subscribe to:
Post Comments (Atom)
The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China
My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...
-
លោកនិពន្ធនាយកជាទីគោរពរាប់អាន! តាម ការពិនិត្យសង្កេតរបស់ខ្ញុំ មានប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិជាច្រើន បានច...
-
Wachira Kigotho 09 May 2014 Issue No:319 Unequal access to university education is likely to persist in most countries globally ...
-
ការពិនិត្យមើលផលអាក្រក់កើតចេញពីវប្បធម៌ប៉ែងជើង ឬក្ដិចត្រួយគ្នា ដោយ កែវពេជ្រ មេត្តា 2011-11-03 ទម្លាប់នៃការប...
-
Chambers and Partners - Home 1 Bun & Associates THE FIRM Sources single out this firm as a market leader, highlighting its inc...
-
Combat Journalism: CQR Is reporting on global conflict worth the risk? By Frank Greve Introduction Chr...
-
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ « ព្រះបរមរតនកោដ្ឋ » បានស្ថាបនាសាកលវិទ្យាល័យភូមិន្ទបាត់ដំបងតាមរយៈ ព្រះរាជក្រឹត្យលេខ ៣៤/៦៨.ប.រ ចុះថ្...
-
By Sam Rany 1. There is a jump in higher education in Cambodia, what do you see from this development? Actually, I o...
-
https://www.box.com/files/0/f/0/1/f_2876428255#/files/0/f/0/1/f_2876428255 International Journal of Higher Education ISSN 1927-...
-
Academic Adjustment Issues in a Malaysian Research University: The Case of Cambodian, Laotian, Burmese, and Vietnamese Postgraduat...
-
https://www.box.com/profile#/profile/183918435/page/1/1/2876421805 International Journal of Learning & Development ISSN 216...
No comments:
Post a Comment