Thursday, 25 July 2013
David Boyle
ភ្នំពេញៈ សង្កាត់ស្ទើរតែទាំងអស់ក្នុងរាជធានីភ្នំពេញ
មានអត្រាអ្នកចុះឈ្មោះបោះឆ្នោតលើសពី ១០០
ភាគរយដែលស្មើនឹងឈ្មោះបន្ថែមជាង ១៤៥ ០០០ នាក់ ដោយសង្កាត់មួយ
មានចំនួនលើសពី ២០០ ភាគរយ។ នេះបើយោងតាមការវិភាគលើទិន្នន័យប្រជាជន
ដែលមិនដែលបានឃើញកន្លងមកត្រូវបានគេបញ្ចេញឲ្យដឹង។
ការវិភាគបន្ថែមទៀតលើបញ្ជីឈ្មោះអ្នកបោះឆ្នោត
របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានជាសាធារណៈរួចហើយ
បានបង្ហាញថា មានឈ្មោះជាន់គ្នាជាង ២៥ ០០០ នាក់ ក្នុងរាជធានីភ្នំពេញ
បើទោះបីជា គ.ជ.ប បានធានាកន្លងមកថា ឈ្មោះជាន់គ្នានោះ
បានលុបចោលរួចហើយក៏ដោយ។ ទិន្នន័យនោះ ព្រមជាមួយនឹងតួលេខថ្នាក់ឃុំ
ដែលលេចចេញដែលភ្នំពេញ ប៉ុស្តិ៍ ទទួលបាន បានគូសផែនទីលម្អិត
អំពីការចុះឈ្មោះហួសកម្រិត។ តួលេខចុះឈ្មោះបោះឆ្នោតបំប៉ោងទាំងនេះ
បានធ្វើឲ្យមានក្តីបារម្ភថា ការក្លែងបន្លំសន្លឹកឆ្នោត
អាចធ្វើទៅបានក្នុងតំបន់ជាក់លាក់តាមរយៈវិធីសាស្រ្តជាច្រើនគឺ
ការប្រើឯកសារអត្តសញ្ញាណអ្នកបោះឆ្នោតបែបទំនើបនិងការបោះឆ្នោតច្រើន
ដង។
ដូចចំនួនឈ្មោះច្រើនក្នុងរាជធានី ដែលសង្កាត់ ៨៣ នៃសង្កាត់ទាំង ៩៦
មានអត្រាចុះឈ្មោះលើសពី ១០០ ភាគរយ
ក្នុងខេត្តសំខាន់ៗមួយចំនួននៅទូទាំងប្រទេសក៏កើតមានបញ្ហាដូចគ្នា
ផងដែរ។ ក្នុងខេត្ត កំពង់ចាម អ្នកបោះឆ្នោតសរុបប្រហែល ១២៩ ០០០
នាក់ច្រើនជាងប្រជាជនដែលមានអាយុបោះឆ្នោត
បានចុះឈ្មោះក្នុងឃុំចំនួន ១៣៧ នៃឃុំទាំងអស់ ១៧៣។ ចំពោះខេត្ត
កណ្តាល និងខេត្ត ព្រៃវែងវិញ ចំនួនអ្នកបោះឆ្នោតលើសក្នុងឃុំ ១២២ នៃ
១២៧ ឃុំ មានចំនួនសរុបជាង ១១៤ ០០០ នាក់ សម្រាប់ខេត្ត កណ្តាល
និងក្នុងឃុំ ៩៦ នៃ ១១៦ ឃុំ មានចំនួនសរុបជាង ៦៤ ០០០ នាក់ សម្រាប់ខេត្ត
ព្រៃវែង។
ក្នុងករណីមួយចំនួន ការប្រៀបធៀបបញ្ជីចុះឈ្មោះបោះឆ្នោត របស់
គ.ជ.ប នៅចុងឆ្នាំ ២០១២ និងទិន្នន័យឃុំ សង្កាត់ដែលផលិតឡើង
ដោយរដ្ឋាភិបាល
និងឧបត្ថម្ភដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិបានបង្ហាញថា
មានអ្នកចុះឈ្មោះបន្ថែមស្មើ ៩០០០ នាក់ ក្នុងឃុំ សង្កាត់នីមួយៗ។
ក្តីបារម្ភចម្បងមួយ ចំពោះអ្នកឃ្លាំមើលគឺ គ.ជ.ប
បានចេញទម្រង់ពាក្យបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោត
ក្នុងចំនួនខ្ពស់ខុសធម្មតាគឺជិត ៥០
ម៉ឺនច្បាប់បន្ទាប់ពីរយៈពេលចុះឈ្មោះបោះឆ្នោតបានបិទ
កាលពីចុងឆ្នាំមុន។ អង្គការឃ្លាំមើលការបោះឆ្នោត បានព្រមានថា
ទម្រង់ទាំងនេះ
អាចប្រើប្រាស់ដោយខុសឆ្គងដើម្បីទាមទារសិទិ្ធបោះឆ្នោតដោយប្រើ
ប្រាស់ឈ្មោះដែលលើសទាំងអស់នោះ។
លោកស្រី Laura Thornton
នាយកនៃវិទ្យាស្ថានជាតិប្រជាធិបតេយ្យបានថ្លែងថា
ការបិទដែលមានឈ្មោះច្រើនពេកនៅលើបញ្ជីអ្នកបោះឆ្នោត ឈ្មោះស្ទួន
និងការចេញលិខិតបញ្ជាក់អត្តសញ្ញាណ
សម្រាប់ការបោះឆ្នោតទាំងអស់នេះគឺជាការក្រឡុកព័ត៌មានគួរឲ្យ
បារម្ភ។ លោកស្រីបានបន្ថែមថា៖
«ក្តីបារម្ភគឺប្រសិនបើអ្នកមានឈ្មោះបន្ថែម លើបញ្ជីអ្នកបោះឆ្នោត
ដែលអ្នកចង់ទាញយកប្រយោជន៍ វិធីងាយស្រួលបំផុត
មានលិខិតបញ្ជាក់អត្តសញ្ញាណ សម្រាប់ការបោះឆ្នោត
ដាក់ឈ្មោះជាន់គ្នានោះ»។ «ដូច្នេះ
ប្រសិនបើគណបក្សណាមួយចង់ប្រើឈ្មោះនោះ វាជាវិធីងាយស្រួលបំផុត»។
បើទោះបីជាទម្រង់លិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោត
ត្រូវបានយកមកប្រើដើម្បីចុះឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោតក៏ដោយ
ក៏ប៉ុន្តែលោកស្រី Thornton បានពន្យល់ថា
ការប្រើប្រាស់ស្របច្បាប់តែមួយគត់លើឈ្មោះរាប់សែននោះ
គឺការចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោត
ក្នុងករណីដ៏កម្រមួយ គឺអ្នកខ្លះ
បាត់បង់ឯកសារអត្តសញ្ញាណដោយសារចោរលួច ឬសំណាងមិនល្អ។
លោកស្រីបានលើកឡើងថា៖«ការគិតថា មនុស្សច្រើននាក់
ត្រូវការលិខិតបញ្ជាក់នោះ វាមិនអាចទៅរួចទេ»។
វិធីមួយទៀតក្នុងការប្រើប្រាស់ឈ្មោះបន្ថែមនេះគឺមន្រ្តីនៅ
មណ្ឌលបោះឆ្នោត មិនពិនិត្យឯកសារអត្តសញ្ញាណ បើទោះបីជានេះ
ត្រូវបានចាត់ទុកថា ជារឿងប្រថុយប្រថានក៏ដោយ
ព្រោះខុសពីលិខិតបញ្ជាក់អត្តសញ្ញាណបោះឆ្នោត។ សកម្មភាពបែបនេះ
អាចសង្កេតឃើញដោយអ្នកឃ្លាំមើលមណ្ឌលបោះឆ្នោត។
«អ្វីដែលនឹងទាក់ទាញភ្នែកនោះគឺថាតើមានអ្វីកើតឡើង
នៅថ្ងៃបោះឆ្នោត ថាតើចំនួនអ្នកបោះឆ្នោត ក្នុងតំបន់នោះ មានប៉ុន្មាន
និងថាតើមនុស្សប៉ុន្មាននាក់
នឹងបោះឆ្នោតដោយប្រើលិខិតបញ្ជាក់អត្តសញ្ញាណដើម្បីបោះឆ្នោតនោះ?»។
ប្រសិនបើអ្នកដាក់ពាក្យសុំមានសាក្សីពីរ នាក់ និងរូបថត
លិខិតបញ្ជាក់អត្តសញ្ញាណ សម្រាប់ការបោះឆ្នោត អាចត្រូវបានឯកភាព
ដោយមេឃុំ ចៅសង្កាត់ ដែលចំនួនជាង ៩៧
ភាគរយរបស់សមាជិកនៃគណបក្សប្រជាជន។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានអះអាងថា
តួលេខចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោតខ្ពស់
ចាប់តាំងពីការចុះឈ្មោះ
ត្រូវចេញសម្រាប់អ្នកទាំងឡាយដែលអាចបាត់បង់អត្តសញ្ញាណរបស់ខ្លួន។
លោកថ្លែងកាលពីម្សិលមិញថា៖
«យើងបានចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បោះឆ្នោតចំនួន ៤៨
ម៉ឺននាក់ ចាប់តាំងពីពេលចុះឈ្មោះ។ ពីខែមករា រហូតមកដល់ពេលនេះ
យើងកំពុងបូកសរុប ហើយនឹងទទួលបានតួលេខឆាប់ៗ»។ លោក នីថា បានបន្ថែមថា
គ.ជ.ប
បានលុបឈ្មោះជាន់គ្នាជាច្រើននាក់ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត
បើទោះបីជាឈ្មោះខ្លះមិនត្រូវបានលុបចេញ
ដោយសារអក្ខរាវិរុទ្ធខុសគ្នាបន្តិច
ដែលធ្វើឲ្យពិបាកកំណត់អត្តសញ្ញាណក្តី។
ប៉ុន្តែ លោក នីថា បានបដិសេធមិនឆ្លើយសំណួរ
អំពីឈ្មោះជាន់គ្នាក្នុងរាជធានីភ្នំពេញទេ ហើយលោកថាលោកនឹងពិនិត្យមើលតួលេខនៃការចុះឈ្មោះហួសកម្រិតមុនពេលផ្តល់ការអត្ថា ធិប្បាយ។
អត្រាចុះឈ្មោះហួសកម្រិតនេះបានកើតឡើង ស្របគ្នានឹងរឿងពីរយ៉ាង
គឺក្នុងខេត្តដែលមានអាសនៈច្រើន
និងខេត្តដែលគណបក្សប្រឆាំងត្រូវបានចាត់ទុកថា មានឱកាសឈ្នះច្រើន។
ក្នុងខេត្តដាច់ស្រយាលរបស់គណបក្សប្រជាជនអត្រាចុះឈ្មោះលើសកម្រិត
មានកម្រិតទាបខ្លាំង។
តាមចំនួន ឈ្មោះចុះបញ្ជី លើសពីតួលេខប្រជាជនរបស់រដ្ឋាភិបាល
សង្កាត់ក្នុងរាជធានីភ្នំពេញលេចធ្លោ ដោយសង្កាត់ ទឹកថ្លា ក្នុងខណ្ឌ
សែនសុខ មានចំនួន ៩ ៤៧២ នាក់(១៣៦,៩ ភាគរយ) ហើយសង្កាត់ ទន្លេបាសាក់
ក្នុងខណ្ឌ ចំការមន គឺ ៩១៩ ៧ (១៦៨,០ ភាគរយ)។
ទន្ទឹមនឹងនេះភាគរយខ្ពស់នៃការចុះឈ្មោះហួសកម្រិតត្រូវបានរក
ឃើញក្នុង ឃុំ ចាំងក្រាំង ខេត្ត ក្រចេះ ស្រុក ចិត្តបុរី (២០៩,៥ ភាគរយ)
និងសង្កាត់ ចតុមុខ ខណ្ឌ ដូនពេញគឺ (២០២,៣ ភាគរយ)។
ប៉ុន្តែក្នុងរាជធានីភ្នំពេញ សង្កាត់ ១២ នៃសង្កាត់ ៤១
មានអត្រាចុះឈ្មោះលើសពី ១៣៥ ភាគរយ។
ក្នុងសង្កាត់ទាំងនេះដែលស្ថិតក្នុងទីក្រុង បក្សប្រឆាំងមានលទ្ធភាព
លើសមធ្យមបនិ្តច។
ម្យ៉ាងទៀត អ្នកបោះឆ្នោតសរុប ២២ ៥២១ នាក់ ដែលបានចុះឈ្មោះលើបញ្ជី
គ.ជ.ប សម្រាប់រាជធានីភ្នំពេញ មានឈ្មោះដូចគ្នា
មានថ្ងៃខែឆ្នាំកំណើនដូចគ្នា និងភេទដូចគ្នាផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយកាលពីខែមេសា គ.ជ.ប
បានប្រកាសថា៖
«ចំពោះឈ្មោះជាន់គ្នាដែលបានរកឃើញក្នុងបញ្ជីអ្នកបោះឆ្នោត ២០១១
ដោយអង្គការខុម ហ្វ្រែល..គ.ជ.ប មិនបានលុបចោលទាំងស្រុងទេ ព្រោះ
គ.ជ.បលុបតែឈ្មោះដែលមានទិន្នន័យតែមួយ។
លោក សុន ឆ័យ
បេក្ខជនតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមណ្ឌលភ្នំពេញបានថ្លែងថា
គណបក្សរបស់លោកបានរកឃើញករណីដែលឈ្មោះបុគ្គលនោះលេចឡើងជាច្រើន
លើក ក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត
ហើយយុទ្ធសាស្រ្តដដែលនេះបានរារាំងគណបក្សប្រឆាំងមិនឲ្យឈ្នះតំណែង
មេឃុំ ចៅសង្កាត់ ក្នុងរាជធានី ភ្នំពេញ ក្នុងការបោះឆ្នោតឆ្នាំ ២០១២។
លោកបានបន្តថា៖ «ជោគជ័យនេះបានផ្តល់គំនិតមួយទៀត ដល់ពួកគេ
គឺគេធ្វើដូចគ្នាសម្រាប់ការបោះឆ្នោតនេះ ដូច្នេះ
គេបង្កើតចំនួនអ្នកបោះឆ្នោតបន្ថែម»។
នេះជារឿងគួរឲ្យបារម្ភខ្លាំងនៅពេលនេះ»។
លោក សេង ម៉ាឌី ព្រឹទ្ធសមាជិកគណបក្ស សម រង្ស៊ី ថ្លែងថា
លោកភ្ញាក់ផ្អើល
បន្ទាប់ពីបានស្តាប់អំពីតួលេខខ្ពស់នេះប៉ុន្តែលោកបានដឹងរួចហើយ
តាមគ្នា។ លោកបន្តថា៖«ខ្ញុំជាពលរដ្ឋម្នាក់ក្នុងនោះ
ខ្ញុំឃើញឈ្មោះខ្ញុំក្នុងសង្កាត់ពីរខុសគ្នា
ហើយខ្ញុំចាប់អារម្មណ៍ណាស់ លើអ្នកដែលបោះឆ្នោតឲ្យខ្ញុំ
នៅកន្លែងផ្សេងទៀត»៕ TK
No comments:
Post a Comment