- Tuesday, 23 July 2013
- ឃុន ស៊ីថុន
- គ្មាន
ទេសារដែលជាក់លាក់សម្រាប់គោលនយោបាយរបស់គណបក្សដើម្បីយុវជន។
យុវជនមួយចំនួនដែលចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតមិនបានយល់ពីគោល
នយោបាយរបស់គណបក្សបានច្បាស់លាស់ទេ។
ជាពិសេសពួកគេមិនបានដឹងថាតើពួកគេនឹងទទួលបានអ្វីពីគោលនយោបាយ
របស់គណបក្សនៅពេលដែលគណបក្សនោះជាប់ឆ្នោត។
វាទំនងជាមានកត្តាពីរដែលធ្វើឲ្យមានគម្លាតគោលនយោបាយជាក់លាក់
សម្រាប់យុវជន។ កត្តាទីមួយ គឺយុវជនខ្លួនឯង។
យើងអាចកត់សម្គាល់ឃើញថា
គ្មានទេចលនាយុវជនឯករាជ្យដែលធ្វើការដើម្បីតម្រូវការពិតប្រាកដ
របស់យុវជន។
ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ដល់ទសវត្សរ៍ឆ្នាំ ២០០០ មិនខ្វះទេចលនា និងសមាគមនិស្សិត និងយុវជន ប៉ុន្តែនៅទីបញ្ចប់មេដឹកនាំចលនាទាំងនោះ បានរត់រកដំបូលជ្រក រៀងៗខ្លួនខ្លះសម្ងំសោយសុខ ជាមួយមុខនាទីក្នុងរដ្ឋាភិបាល និងខ្លះទៀតកំពុងតស៊ូនៅក្នុងគណបក្សប្រឆាំង។ គ្មានទេផលប្រយោជន៍រួមសម្រាប់យុវជន គឺមានតែការតស៊ូដើម្បីឋាន: និងមុខតំណែង ដែលជាប្រយោជន៍របស់បុគ្គល។ ជាការគួរឲ្យកត់សម្គាល់ចលនាយុវជនទាំងនោះ មិនបានបង្កើតគោលនយោបាយសម្រាប់ផលប្រយោជន៍យុវជន ដើម្បីយកទៅតស៊ូមតិ ឬលក់ឲ្យអ្នកនយោបាយទេ។ ពួកគេភាគច្រើនបានលក់ខ្លួនឯងតែម្តង ហើយថែមទាំងបានបង្កើតនូវវប្បធម៌ជេរប្រមាថ ឲ្យស្អប់គ្នាទៅវិញទៅមកទៀតផង។
ចំណែកកត្តាទី ២ ទំនងជាដោយសារអ្នកនយោបាយទាំងនោះគ្មានព័ត៌មានយុទ្ធសាស្ត្រអំពី តម្រូវការជាក់ស្តែងរបស់យុវជន ហើយមិនដឹងថា ត្រូវធ្វើដូចម្តេចដើម្បីធ្វើគោលនយោបាយមួយដែលឆ្លើយតបទៅនឹង តម្រូវការទាំងនោះឲ្យចំចំណុចទេ។ ជាការពិត ក្រឹត្យក្រមសត្យានុម័តនៅក្នុងសង្គមលើពិភពលោកជាពិសេស ក្រោមឥទ្ធិពលសកលភាវូបនីយកម្ម បានបង្ហាញថា កាលណាសង្គមកាន់តែអភិវឌ្ឍ ការធ្វើគោលនយោបាយរបស់គណបក្សត្រូវឲ្យមានលក្ខណៈជាប្រព័ន្ធ ដើម្បីឲ្យឆ្លើយតបទៅនឹងតម្រូវការ និងកង្វល់ជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ រាល់សង្គមមនុស្សសុទ្ធតែមានលក្ខណៈ ឌីណាមិក ពោលគឺមានការវិវត្តជានិច្ច គ្រាន់តែយូរ ឬឆាប់តែប៉ុណ្ណោះ។
ចលនា ផ្តួលរដ្ឋាភិបាលនៅប្រទេស ឥណ្ឌូនេស៊ី បានទទួលជោគជ័យមួយផ្នែកធំក៏ដោយសារយុវជន។ បទពិសោធដ៏ជូចត់នៅប្រទេស នេប៉ាល់ ដោយសារតែឱកាសការងារតិចតួចនិងប្រាក់ចំណូលមិនអាចរស់បានយុវជន កូនអ្នកក្រដែលគ្មានបក្ខពួកគ្រួសារនៅក្នុងរដ្ឋាភិបាល ពេលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យបានវេចបង្វេចឡើងឡានតាក់ស៊ី ទៅចូលរួមចលនាម៉ៅនិយមដើម្បីធ្វើសកម្មភាពតស៊ូប្រយុទ្ធ ប្រឆាំងជាមួយរដ្ឋាភិបាល។ ចំណែកយុវជនដែលមានបក្ខពួកគ្រួសារនៅក្នុងរដ្ឋាភិបាល បានចូលបម្រើការងារនៅក្នុងរដ្ឋាភិបាល។
រដ្ឋាភិបាលមិនអាចរក្សាស្ថិរភាពអំណាចបានទេ ដោយសារកម្លាំងយុវជនអ្នកក្រ មានចំនួនច្រើនជាងអ្នកមាន។ នៅទីបញ្ចប់ចលនាម៉ៅនិយមបានទទួលជោគជ័យនៅក្នុងការបោះឆ្នោតនៅ ប្រទេស នេប៉ាល់។ ពិតណាស់បទពិសោធលើលោកបានបង្ហាញថា រដ្ឋាភិបាលពិតជាមិនអាចទប់ស្កាត់ចលនាយុវជនបានទេ ទោះជាប្រើកណ្តាប់ដៃដែកធ្ងន់ប៉ុនណាក៏ដោយ។
ជម្រើសមានតែមួយគត់ គឺការអភិវឌ្ឍយុវជនលក្ខណៈជាប្រព័ន្ធ តាមរយៈការពង្រឹងប្រព័ន្ធអប់រំជាពិសេសនៅថ្នាក់ឧត្តមសិក្សា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដែលមានគុណភាពដល់យុវជនដែល រៀនបានត្រឹមចំណេះទូទៅ និងការបង្កើតឱកាសការងារជាប្រព័ន្ធ។ ការបង្កើតសាកលវិទ្យាល័យព្រោងព្រាត ដើម្បីបណ្តុះធនធានមនុស្សយកតែបរិមាណ តែគ្មានគុណភាពគឺទេ្វគ្រោះដល់រដ្ឋាភិបាលនៅក្នុងរយៈពេលវែង។ ចំណែកឯការអនុវត្តគោលនយោបាយបញ្ជូនពលករចំណាកស្រុកទៅស៊ីឈ្នូលគេ នៅក្រៅប្រទេស គឺជាអន្តរាយរយៈពេលយូរ។ គោលនយោបាយទាំងនេះគេអាចអនុវត្តបានតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
តើជាក់ស្តែង យុវជននិងក្រុមគ្រួសារមានកង្វល់អ្វី ហើយរំពឹងចង់បានអ្វីពិតប្រាដកពីរដ្ឋាភិបាលដែលជាប់ឆ្នោត?
មិនខុសគ្នាទេពីយុវជនមួយទៅយុវជនមួយ និងក្រុមគ្រួសារមួយទៅក្រុមគ្រួសារមួយទៀតដែលគ្មានសមាជិកជា ឧត្តមមន្ត្រី ក្តីកង្វល់របស់ពួកគេគឺគ្មានលទ្ធភាពបន្តការសិក្សានៅសាកល វិទ្យាល័យ ហើយនៅពេលរៀនចប់មហាវិទ្យាល័យឱកាសគ្មានការងារធ្វើគឺខ្ពស់ បំផុត។ ចំនួននិស្សិតដែលរៀនចប់គ្មានការងារធ្វើមានចំនួនកើនឡើងខ្ពស់ដូច ភ្នំ។ មន្ត្រីផ្តល់តែរបាយការណ៍រីកចម្រើនភ្នែកទិព្វដល់រដ្ឋាភិបាល មិនហ៊ានបង្ហាញទេ របាយការណ៍ស្តីពីចំណុចខ្វះខាតដែលមានលក្ខណៈជាប្រព័ន្ធ។ ការវិនិយោគទាំងពេលវេលានិងថវិកាលើការសិក្សារយៈពេល១៦ ឆ្នាំ បានតែសញ្ញាបត្រ។ ពិបាករកណាស់សញ្ញាឃើញសម្រាប់ចិញ្ចឹមជីវិតនិងគ្រួសារ។
គ្មានទេ គោលនយោបាយរបស់គណបក្សដើម្បីដោះស្រាយបញ្ហានេះសម្រាប់យុវជន និងកង្វល់របស់ក្រុមគ្រួសារពួកគេ។ គ្មានទេការសន្យា ផ្តល់កញ្ចប់ថវិកាជាក់លាក់សម្រាប់អភិវឌ្ឍគុណភាពអប់រំនៅថ្នាក់ ឧត្តមសិក្សាដើម្បីឲ្យនិស្សិតចេញមកមានជំនាញនិងចំណេះដឹងពិត ប្រាកដដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ការងារជាក់ស្តែង ជាពិសេសអាចប្រកួតប្រជែងជាមួយប្រជាជននៅក្នុងតំបន់ នៅពេលអនុវត្តសហគមន៍សេដ្ឋកិច្ចអាស៊ាន។ គ្មានទេការសន្យាអំពីថវិកាវិនិយោគដើម្បីផ្តល់ឥណទានដល់និស្សិតយក ទៅបន្តការសិក្សានៅថ្នាក់ឧត្តម។ គ្មានទេការសន្យានៅក្នុងការវិនិយោគកសាងអគារស្នាក់នៅសម្រាប់ និស្សិតមកពីតាមជនបទ ជាពិសេសស្ត្រី។
ចំណែកយុវជនដែលមិនអាចបន្តការសិក្សានៅថ្នាក់ឧត្តមត្រូវការការ វិនិយោគលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:ពិតប្រាកដ ដែលមានគុណភាពអាចឆ្លើយតបទៅនឹងទីផ្សារនៅក្នុងប្រទេស និងតំបន់។ ប៉ុន្តែរហូតមកដល់ពេលនេះ គ្មានទេសារនយោបាយដែលទាក់ទងទៅនឹងការសន្យាដើម្បីផ្តល់កញ្ចប់ ថវិកាសម្រាប់អភិវឌ្ឍជំនាញវិជ្ជាជីវ:សម្រាប់យុវជន។
ភាគច្រើននៃពលករកម្ពុជាទាំងក្នុងស្រុក និងចំណាកស្រុក គឺជាកម្មករគ្មានជំនាញពិតប្រាកដ។
បើសិនជាគ្មានគោលនយោបាយជាក់លាក់ដែលឆ្លើយតបទៅនឹងតម្រូវការ ទាំងនេះសម្រាប់យុវជនទេ តើយុវជនកម្ពុជានឹងទទួលបានអ្វីពីការខិតខំរបស់ខ្លួន នៅពេលដែលគណបក្សដែលខ្លួនគាំទ្រទទួលបានជោគជ័យនៅក្នុងការបោះឆ្នោត ? យុវជនគឺជាក្តីសង្ឃឹម ជាកម្លាំង និងជាអនាគតរបស់ប្រទេសជាតិ៕
ដោយ ឃុន ស៊ីថុន (បណ្ឌិតផ្នែកប្រជាសាស្ត្រ)
I am proud of being a Khmer. Sharing knowledge is a significant way to develop our country toward the rule of law and peace.
Tuesday, 23 July 2013
តើពួកគេចូលរួមយុទ្ធនាការបោះឆ្នោតទទួលបានអ្វី?
Subscribe to:
Post Comments (Atom)
The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China
My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...
-
លោកនិពន្ធនាយកជាទីគោរពរាប់អាន! តាម ការពិនិត្យសង្កេតរបស់ខ្ញុំ មានប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិជាច្រើន បានច...
-
Wachira Kigotho 09 May 2014 Issue No:319 Unequal access to university education is likely to persist in most countries globally ...
-
ការពិនិត្យមើលផលអាក្រក់កើតចេញពីវប្បធម៌ប៉ែងជើង ឬក្ដិចត្រួយគ្នា ដោយ កែវពេជ្រ មេត្តា 2011-11-03 ទម្លាប់នៃការប...
-
Chambers and Partners - Home 1 Bun & Associates THE FIRM Sources single out this firm as a market leader, highlighting its inc...
-
Combat Journalism: CQR Is reporting on global conflict worth the risk? By Frank Greve Introduction Chr...
-
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ « ព្រះបរមរតនកោដ្ឋ » បានស្ថាបនាសាកលវិទ្យាល័យភូមិន្ទបាត់ដំបងតាមរយៈ ព្រះរាជក្រឹត្យលេខ ៣៤/៦៨.ប.រ ចុះថ្...
-
By Sam Rany 1. There is a jump in higher education in Cambodia, what do you see from this development? Actually, I o...
-
https://www.box.com/files/0/f/0/1/f_2876428255#/files/0/f/0/1/f_2876428255 International Journal of Higher Education ISSN 1927-...
-
Academic Adjustment Issues in a Malaysian Research University: The Case of Cambodian, Laotian, Burmese, and Vietnamese Postgraduat...
-
https://www.box.com/profile#/profile/183918435/page/1/1/2876421805 International Journal of Learning & Development ISSN 216...
No comments:
Post a Comment