- Tuesday, 12 February 2013
- Abby Seiff & ឆាយ ច័ន្ទនីដា
- ភ្នំពេញៈ
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សរិះគន់គោលការណ៍ថ្មីរបស់
គណៈមេធាវីកម្ពុជាដែលតម្រូវឲ្យមេធាវីទទួលបានការអនុញ្ញាតជាមុនសិន មុនពេលធ្វើការអត្ថាធិប្បាយជាសាធារណៈនៅតាមទូរទស្សន៍ ឬវិទ្យុ
ដែលអាចប្រាសចាកនឹងរដ្ឋធម្មនុញ្ញ
ក៏ដូចជាបិទសិទ្ធិក្នុងការបញ្ចេញមតិ។
មន្ត្រីគណៈមេធាវីកម្ពុជាបានថ្លែងកាលពីថ្ងៃសុក្រថា គណៈមេធាវីបានប្រកាសនូវគោលការណ៍ថ្មីដែលមានវត្ថុបំណងធ្វើឲ្យ ប្រសើរឡើងនូវវិជ្ជាជីវៈមេធាវី។
លោក យីម សារី អ្នកនាំពាក្យគណៈមេធាវីបានលើកឡើងថា មេ ធាវីទាំងឡាយណាដែលស្វែងរកធ្វើអត្ថាធិប្បាយស៊ីជម្រៅតាមរយៈ ទូរទស្សន៍ ឬវិទ្យុត្រូវតែទទួលបានការអនុញ្ញាតជាមុនសិន ខណៈ ពេលបណ្តាញសារព័ត៌មានណាមួយចង់ស្វែងរកវាគ្មិនទៅពិភាក្សា អំពីច្បាប់គួរត្រូវឆ្លងកាត់គណៈមេធាវីដែរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានផ្ញើទៅក្រសួងព័ត៌មាននៅ ថ្ងៃសុក្រ។
អ្នកនាំពាក្យរូបនេះបានពន្យល់ថា៖«បើការអត្ថាធិប្បាយរបស់អ្នក ស្រាល ឬតូចតាច អ្នកមិនចាំបាច់ឆ្លងកាត់ការអនុញ្ញាតនោះទេ។ ឧទាហរណ៍៖ «តុលាការបើកសវនាការកាត់ទោសបុរសម្នាក់ឲ្យជាប់គុក៣ឆ្នាំ ដូច្នេះអ្នកសារព័ត៌មានគួរសួរថា អ្វីទៅដែលមេធាវីគិត? មេធាវីគួរឆ្លើយថា វាអយុត្តិធម៌ ហើយខ្ញុំនឹងប្តឹងឧទ្ធរណ៍។ យើងមិនអីទេចំពោះសេចក្តីថ្លែងការណ៍បែបនេះ។ ប៉ុន្តែបើអ្នកនិយាយ ថា អូ! សាលក្រមគឺអយុត្តិធម៌ចំពោះកូនក្តីខ្ញុំ។ កូនក្តីរបស់ខ្ញុំមិនបានប្រព្រឹត្តខុសទេ ហើយនិយាយច្រើនជាងអ្វីដែលសាលក្រមសម្រេចនោះ វាមានន័យថា អ្នករំលោភបំពានលើសាលក្រមហើយអាចជាការប្រឈមនឹងទណ្ឌកម្ម ឧក្រិដ្ឋ»។
លោក ប៊ុន ហ៊ុន ប្រធានគណៈ មេធាវីកម្ពុជាដែលបានប្រកាសពីវិធានការនៅក្នុងកិច្ចប្រជុំកាល ពីថ្ងៃសុក្របដិសេធធ្វើអត្ថាធិប្បាយកាលពីម្សិលមិញដោយលោកគ្រាន់តែ ថ្លែងថា លោកនឹងនិយាយទៅកាន់អ្នកសារព័ត៌មានអំឡុងពេលសន្និសីទសារព័ត៌មាន។
អ្នកឃ្លាំមើលសិទ្ធិមនុស្ស និង អ្នកជំនាញផ្នែកច្បាប់បានហៅគោលការណ៍ថ្មីនេះថា ជាការរិតត្បិតព្រំដែនសិទ្ធិមេធាវីក្នុងការបញ្ចេញមតិ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បាននិយាយថា៖ «វាមិនត្រឹមតែមិនស្របតាមរដ្ឋធម្មនុញ្ញ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលោភលើកម្រងសិទ្ធិមនុស្សទាំងមូល។ ការគ្រប់គ្រងដោយអព្យាក្រឹតរបស់គណៈមេធាវីឥឡូវកំពុងតែទន់ខ្សោយ»។
គណៈមេធាវីបានដាក់គំនាប់ លើមេធាវីកន្លងមក។ ជាក់ស្តែងល្បីរន្ទឺបំផុតនោះគឺគណៈមេធាវីត្រូវបានចោទប្រកាន់ដោយ ក្រុម អ្នកសិទ្ធិមនុស្សថា បានគំរាមកំហែងបណ្តេញចេញមេធាវី ដែលពាក់ព័ន្ធនឹងបណ្តឹងបង្ខូចកេរ្តិ៍ឈ្មោះកាលពីឆ្នាំ២០០៩ ដោយសមាជិកសភាគណៈបក្សសម រង្ស៊ី លោកស្រី មូរ សុខហួរប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ដោយត្រូវបានបង្ខំឲ្យប្រឈមនឹងអធិការ កិច្ចរបស់គណៈមេធាវីជាច្រើនលើក មុនពេលលោកនាយករដ្ឋមន្ត្រីដាក់បណ្តឹងប្រឆាំងវិញលោក កង សំអ៊ុន មេធាវីរបស់លោកស្រី មូរ សុខហួរ បានបោះបង់ចោលរឿងក្តីរស៊ើបខ្លាំងបំផុតនោះ។
ទាំងពាក្យបណ្តឹង និងអធិការ កិច្ចត្រូវបានបោះបង់ចោល បន្ទាប់ពីលោកសំអ៊ុនបានផ្ញើលិខិតសុំទោសមួយទៅនាយករដ្ឋ មន្ត្រីហ៊ុន សែន ហើយមិនមានមេធាវីណាម្នាក់បន្តកាន់រឿងក្តីដ៏តឹងតែងនេះទេ។
អ្នកឃ្លាំ មើលបានកត់សម្គាល់ថា គោលការណ៍រឹតបន្តឹងនេះអាចនឹងមានឥទ្ធិពលខ្លាំងលើមេធាវីជាអ្នក រិះគន់ខ្លាំងៗដោយឥតសំចៃអំពីករណីសិទ្ធិមនុស្ស និងនយោបាយជាមួយរដ្ឋាភិបាល។ កាលពីមុនគណៈមេធាវីបានស្វែងរកឃើញរក្សានូវការគ្រប់គ្រងដ៏តឹង តែង។ ឧទាហរណ៍៖ កាលពីឆ្នាំ២០០៧ គោលការណ៍មួយបានទាមទារឲ្យអង្គការក្រៅរដ្ឋាភិបាលចុះអនុស្សរណៈយោគ យល់គ្នាជាមួយគណៈមេធាវីមុនពេលបម្រើសេវា ការងារមេធាវីរបស់ពួកគេ។
ទន្ទឹមជាមួយគ្នាលោក សារី បានការពារគោលការណ៍ថ្មីនេះដោយនិយាយថា វាជាការចាំបាច់ណាស់ដើម្បីការកម្រិតនៃវិជ្ជាជីវៈដោយលោក មឿន ឈានណារិទ្ធ ប្រធានវិទ្យាស្ថានកម្ពុជាដើម្បីការសិក្សាសារព័ត៌មានបាននិយាយថា គោលការណ៍នេះគឺខ្វះសមត្ថភាព។
លោកថា៖ «ខ្ញុំគិតថា វាមិនគ្រប់គ្រាន់ដើម្បីស្រាយបំភ្លឺពីបម្រាមណាមួយចំពោះមេធាវី ណាមួយម្នាក់ ដែលមិនបាននិយាយទៅកាន់សារព័ត៌មាន ឬសាធារណៈនោះ។ ខ្ញុំគិតថា នេះជាគំរូដ៏ល្អមួយដែលយើងត្រូវការសេរីភាពច្បាប់ព័ត៌មាន ដើម្បីបញ្ជាក់ថា បុគ្គលម្នាក់ទាំងមេធាវី ឬសមាជិករដ្ឋាភិបាលត្រូវតែអនុញ្ញាតឲ្យបញ្ចេញមតិរបស់គេ។ មេធាវីគួរមានសេរីភាពបញ្ចេញមតិរបស់គេដោយផ្អែកលើមាត្រាទី៣១ និង៤១នៃរដ្ឋធម្មនុញ្ញកម្ពុជា»។
លោក Phil Robertson អនុប្រធានផ្នែកអ្នកឃ្លាំមើលសិទ្ធិមនុស្ស ប្រចាំអាស៊ីបានចង្អុលបង្ហាញថា គោលការណ៍នេះដូចជាការប្រឈមនឹងអនុសញ្ញាអន្តរជាតិដែល កម្ពុជាជាប្រទេសហត្ថលេខីមួយ។ លោកថា៖«គោលការណ៍ថ្មីរបស់គណៈ មេធាវីកម្ពុជាពិតជាប្រឆាំងនឹងអនុសញ្ញាសិទ្ធិមនុស្សដែលកម្ពុជាជា ប្រទេសហត្ថលេខីមួយ និងធ្វើឲ្យមានកេរ្តិ៍ឈ្មោះអន់ថយព្រមទាំងបំពានលើនីតិវិធីច្បាប់ »។
ទោះជាយ៉ាងណាទាំងគណៈមេធាវី និងក្រសួងព័ត៌មានបានបកស្រាយចំពោះការរិះគន់ដោយលើកឡើងថា វាជាការយល់ច្រឡំលើគោលការណ៍នេះ។
លោក សារី បាននិយាយថា៖«គណៈមេធាវីគោរពសេរីភាពនៃការបញ្ចេញមតិ ប៉ុន្តែវាត្រូវមានដែនកំណត់ចំពោះការទទួលខុស ត្រូវ។ បម្រាមរបស់យើងមិនមានចេតនាកាត់បន្ថយសេរីភាពនៃការនិយាយរបស់ មេធាវីនោះទេ»។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានច្រាន ចោលដែលថា ប្រាសចាកច្បាប់ នោះ ដោយលោកនិយាយជាសារមួយថា ៖«គណៈមេធាវីមិនបានហាមឃាតនោះទេ»៕ CC
I am proud of being a Khmer. Sharing knowledge is a significant way to develop our country toward the rule of law and peace.
Tuesday, 12 February 2013
អ្នកឃ្លាំមើលសិទ្ធិមនុស្សប្រតិកម្មទៅគោលការណ៍ថ្មីតម្រូវឲ្យមេធាវីសុំការអនុញ្ញាតមុនធ្វើអធិប្បាយ
Subscribe to:
Post Comments (Atom)
The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China
My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...
-
Wachira Kigotho 09 May 2014 Issue No:319 Unequal access to university education is likely to persist in most countries globally ...
-
លោកនិពន្ធនាយកជាទីគោរពរាប់អាន! តាម ការពិនិត្យសង្កេតរបស់ខ្ញុំ មានប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិជាច្រើន បានច...
-
ការពិនិត្យមើលផលអាក្រក់កើតចេញពីវប្បធម៌ប៉ែងជើង ឬក្ដិចត្រួយគ្នា ដោយ កែវពេជ្រ មេត្តា 2011-11-03 ទម្លាប់នៃការប...
-
Chambers and Partners - Home 1 Bun & Associates THE FIRM Sources single out this firm as a market leader, highlighting its inc...
-
Combat Journalism: CQR Is reporting on global conflict worth the risk? By Frank Greve Introduction Chr...
-
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ « ព្រះបរមរតនកោដ្ឋ » បានស្ថាបនាសាកលវិទ្យាល័យភូមិន្ទបាត់ដំបងតាមរយៈ ព្រះរាជក្រឹត្យលេខ ៣៤/៦៨.ប.រ ចុះថ្...
-
By Sam Rany 1. There is a jump in higher education in Cambodia, what do you see from this development? Actually, I o...
-
https://www.box.com/files/0/f/0/1/f_2876428255#/files/0/f/0/1/f_2876428255 International Journal of Higher Education ISSN 1927-...
-
Academic Adjustment Issues in a Malaysian Research University: The Case of Cambodian, Laotian, Burmese, and Vietnamese Postgraduat...
-
https://www.box.com/profile#/profile/183918435/page/1/1/2876421805 International Journal of Learning & Development ISSN 216...
No comments:
Post a Comment