- ពលករខ្មែរខុសច្បាប់ដែលខាងថៃចាប់បញ្ជូនមកស្រុកវិញ។ រូបថត ផា លីណា
- Monday, 10 December 2012
- មុំ គន្ធា-Stuart White
- ភ្នំពេញៈ ពលករចំណាកស្រុកកម្ពុជាជាង១៦ម៉ឺននាក់នៅក្នុងប្រទេសថៃ
ត្រូវប្រឈមនឹងការនិរទេស
បើសិនមិនបានទៅចុះឈ្មោះក្នុងកិច្ចដំណើរការផ្ទៀតផ្ទាត់ជាតិ
សាសន៍ មុនថ្ងៃកំណត់ថ្ងៃសុក្រសប្តាហ៍នេះទេ។
នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ថៃរាយការណ៍កាលពី
ម្សិលមិញ។
ប្រព័ន្ធផ្សព្វផ្សាយថៃ MCOT បានស្រង់សម្តីមន្រ្តីថា មានពលករចំណាកស្រុកកម្ពុជាតែ ៥៦ ៧៧៦ នាក់ បានបំពេញចប់សព្វគ្រប់នូវកិច្ចដំណើរការផ្ទៀងផ្ទាត់ជាតិសាសន៍ នៅសល់ពលករកម្ពុជាប្រមាណ១៦៥ ៦៥៤នាក់ទៀត បូកនឹងពលករចំណាកស្រុកជាង១លាននាក់មកពីប្រទេសដទៃទៀត ដែលអាចទទួលរងការចាប់ខ្លួន ការនិរទេស និងការកេងប្រវ័ញ្ច ការជំរិតទារប្រាក់ និងទាសករបំណុល។ នេះបើតាមអ្នកជំនាញនិងសង្គមស៊ីវិល។
បើ ទោះជារដ្ឋាភិបាលថៃបានពន្យារថ្ងៃកំណត់នៃការផ្ទៀងផ្ទាត់ជាតិ សាសន៍ពីរលើករួចហើយ ដែលការពន្យារថ្មីៗបំផុត គឺពន្យារពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី ១៤ ខែធ្នូ ក៏ដោយ ក៏ប៉ុន្តែ លោក Andy Hall នៃវិទ្យាស្ថានប្រជាជននិងស្រាវជ្រាវសង្គមនៅវិទ្យាល័យ Mahidol នៅប្រទេសថៃ បានថ្លែងថា ពលករចំណាកស្រុកប្រឈមនឹងឧបសគ្គ មិនរំពឹងទុកមានច្រើនមកដាក់ពាក្យសុំទេ។
លោកថ្លែងថា៖ «វាមិនពិបាកខ្លាំងទេ។ វាគ្រាន់តែដោយសារអំពើពុករលួយ»។ លោកគិតថា ប្រាក់សំណូកអាចមានពី២០០ ទៅ ៣០០ដុល្លារអាមេរិក ក្នុងចំណោមបញ្ហាដទៃទៀត។ «វាច្រើនសម្រាប់ពួកគេ ហើយវាជាដំណើរការ បែបការិយាធិបតេយ្យ និងពុករលួយ ... វាមិនមែនជាកំហុសកម្មករទេ។ វាជាកំហុសរបស់និយោជក និងជាកំហុសមន្រ្តី»។
លោកបន្តថា ការនិរទេសក៏ធ្វើឲ្យពលករចំណាកស្រុកប្រឈមនឹងសេចក្តីសម្រេចដ៏ ពិបាក ប្រសិនបើពួកគេចង់វិលត្រឡប់មកវិញ។ ការចូលទៅប្រទេសថៃវិញខុសច្បាប់ធ្វើឲ្យពលករងាយរងការកេង ប្រវ័ញ្ចពីនិយោជក និងអាជ្ញាធរ ប៉ុន្តែការចំណាយខ្ពស់ក្នុងការវិលត្រឡប់មកវិញដោយស្របច្បាប់ នឹងធ្វើឲ្យពួកគេជាប់បំណុល។ លោកបន្តថា វាគ្រោះថ្នាក់ណាស់។ ពលករ ប្រៀបដូច«ចុះទឹកក្រពើឡើងលើខ្លា»។
លោក Phil Robertson អនុប្រធានផ្នែកអាស៊ីនៃអង្គការឃ្លាំមើលសិទិ្ធមនុស្សបាន សង្ខេបពីស្ថានភាពរបស់ពលករចំណាកស្រុកនៅថៃយ៉ាងច្បាស់ តាមអ៊ីមែលថា៖ «ការបង្ក្រាបលើពលករចំណាកស្រុកនៅថៃមានន័យថា ជាការរំលោភសិទិ្ធមនុស្សពីអាជ្ញាធរថៃ គឺការវាយដំរូបកាយ និងការធ្វើទារុណកម្ម ការយាយីផ្លូវភេទ និងការកំហែងយកប្រាក់ជាលក្ខណៈប្រព័ន្ធ ជាអ្វីទាំងអស់ដែលនឹងកើតមាន»។
លោកបានបន្ថែមថា៖ «កម្ពុជាបានធ្វើកិច្ចការល្អក្នុងការជួយពលករចុះឈ្មោះ ប៉ុន្តែមិនសូវល្អសោះ ក្នុងការជួយការពារសិទិ្ធពួកគេពីការរំលោភបំពាន»។
ទោះជា យ៉ាងណា លោក មឿន តុលា ប្រធានកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បាន ថ្លែងថា និយោជិតកំពុងទទួលជំនួយតិចតួចពីរដ្ឋាភិបាលកម្ពុជា។
លោក តុលា បានបន្ថែមថា៖ «អ្នកទាំងនោះមិនបានចុះឈ្មោះ យើងសង្ស័យថា តើអ្នកទាំងនោះកំពុងព្យាយាម ហើយមិនអាចចុះឈ្មោះបានឬយ៉ាងណា? យើងសង្ស័យថា ស្ថានទូតកម្ពុជាមិនបានជួយគ្រប់គ្រាន់ ក្នុងការអនុញ្ញាតឲ្យពួកគេបានទៅចុះឈ្មោះឡើយ»។ លោកថា វាធ្លាប់កើតមានពីមុនរួចមកហើយ។
តាមលោក មឿន តុលា ឲ្យដឹងថា ការនិរទេសពលករចំណាកស្រុកជាច្រើនពីប្រទេសថៃ គ្រាន់តែជារោគសញ្ញានៃកង្វះការងារនៅកម្ពុជា។ លោក តុលា បានបញ្ជាក់ថា ដោយគ្មានប្រព័ន្ធអប់រំល្អប្រសើរ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងឱកាសការងារ ក្រៅពីការងារកេងប្រវ័ញ្ច បញ្ហានៃការនិរទេសនឹងបន្តមាន។
លោក តុលា បន្តថា៖ «ប្រសិនបើពួកគេត្រូវនិរទេស ដូច្នេះ រដ្ឋាភិបាលគួរមានផែនការធ្វើសមាហរណកម្ម ពួកគេចូលទៅក្នុងសង្គមវិញ។ ប្រសិន ពួកគេត្រូវបាននិរទេសមកវិញ ដោយគ្មានផែនការនេះទេ វានឹងគ្មានអ្វីផ្លាស់ប្តូរឡើយ ដូច្នេះ ពួកគេនឹងព្យាយាមធ្វើអន្តោប្រវេសន៍ថ្មីទៀត»។
មន្រ្តីរដ្ឋាភិបាលកម្ពុជាបានថ្លែងថា ការចរចានេះអាចស្ថិតក្នុងដំណើរការ ប៉ុន្តែមិនច្បាស់អំពីសេចក្តីលម្អិតទេ។
លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ បានថ្លែងថា លោកមិនច្បាស់អំពីការនិរទេសនេះទេ ប៉ុន្តែថា៖ «ខ្ញុំគិតថា មានតែលោក សេង សក្តា អគ្គនាយកនៃក្រសួងការងារទេដែលដឹង ព្រោះគាត់បានហោះហើរទៅប្រទេសថៃកាលពីសប្តាហ៍មុន ប្រហែល ដើម្បីពិភាក្សាអំពីបញ្ហានេះ»។
ក្នុងរបាយការណ៍ MCOT រាយការណ៍ថា លោក Prawit Kiengpol អគ្គនាយកនៃអគ្គនាយកដ្ឋានការងារថៃ បានជំរុញលោក សេង សក្តា ឲ្យត្រៀមទទួលយកពលករចំណាកស្រុកកម្ពុជាជាច្រើននាក់។ ជាមួយនោះលោក សក្តា បានស្នើសុំអាជ្ញាធរថៃឲ្យបន្តជួលពលករកម្ពុជាជាថ្មីឲ្យបានឆាប់ ដោយបន្ថែមថា អាជ្ញាធរកម្ពុជានឹងចេញឯកសារចាំបាច់ឲ្យបានឆាប់។
លោកសេង សក្តា មិនអាចទាក់ទងបានទេពីម្សិលមិញ៕ TK
I am proud of being a Khmer. Sharing knowledge is a significant way to develop our country toward the rule of law and peace.
Tuesday, 11 December 2012
ពលករខ្មែរជាង១៦ម៉ឺននាក់នៅថៃ ត្រូវប្រឈមនឹងការនិរទេសមកស្រុកវិញ
Subscribe to:
Post Comments (Atom)
The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China
My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...
-
Wachira Kigotho 09 May 2014 Issue No:319 Unequal access to university education is likely to persist in most countries globally ...
-
លោកនិពន្ធនាយកជាទីគោរពរាប់អាន! តាម ការពិនិត្យសង្កេតរបស់ខ្ញុំ មានប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិជាច្រើន បានច...
-
ការពិនិត្យមើលផលអាក្រក់កើតចេញពីវប្បធម៌ប៉ែងជើង ឬក្ដិចត្រួយគ្នា ដោយ កែវពេជ្រ មេត្តា 2011-11-03 ទម្លាប់នៃការប...
-
Chambers and Partners - Home 1 Bun & Associates THE FIRM Sources single out this firm as a market leader, highlighting its inc...
-
Combat Journalism: CQR Is reporting on global conflict worth the risk? By Frank Greve Introduction Chr...
-
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ « ព្រះបរមរតនកោដ្ឋ » បានស្ថាបនាសាកលវិទ្យាល័យភូមិន្ទបាត់ដំបងតាមរយៈ ព្រះរាជក្រឹត្យលេខ ៣៤/៦៨.ប.រ ចុះថ្...
-
By Sam Rany 1. There is a jump in higher education in Cambodia, what do you see from this development? Actually, I o...
-
https://www.box.com/files/0/f/0/1/f_2876428255#/files/0/f/0/1/f_2876428255 International Journal of Higher Education ISSN 1927-...
-
Academic Adjustment Issues in a Malaysian Research University: The Case of Cambodian, Laotian, Burmese, and Vietnamese Postgraduat...
-
https://www.box.com/profile#/profile/183918435/page/1/1/2876421805 International Journal of Learning & Development ISSN 216...
No comments:
Post a Comment