- Friday, 07 December 2012
- មាស សុខជា
- ភ្នំពេញៈ ក្នុងការជជែកវែកញែក លើសេចក្តីព្រាងច្បាប់
ស្តីពីការខ្ចីប្រាក់ពីបរទេស សម្រាប់គម្រោងថវិកាជាតិឆ្នាំ២០១៣
ដោយរដ្ឋាភិបាល កាលពីម្សិលមិញនៅរដ្ឋសភាគណបក្សប្រឆាំង
បានជំទាស់នឹងផែនការនេះដោយផ្តល់ជាគំនិតឲ្យបង្កើនប្រសិទ្ធភាពនៃ
ការប្រមូលពន្ធ លើដីសម្បទានសេដ្ឋកិច្ច កាស៊ីណូ
ការនាំចូលប្រេងនិងចំណូលពីអ្នកទេសចរនៅប្រាសាទអង្គរវត្តជាដើម។
ប៉ុន្តែ មតិយោបល់ដែលផ្តល់ដោយតំណាងរាស្រ្តគណបក្សប្រឆាំង ដល់តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាពុំមានប្រសិទ្ធភាព ឡើយ ថែមទាំងទទួលរងនូវការចំអកឡកឡឺយថែមទៀត។ ជាការឆ្លើយតប តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា និងមន្រ្តីរដ្ឋាភិបាល បានថ្លែងថា អ្វីដែលគណបក្សប្រឆាំងលើកឡើង គឺគ្រាន់តែជាក្តីស្រមៃ ដើម្បីផលប្រយោជន៍នយោបាយប៉ុណ្ណោះ និងថា ការខ្ចីប្រាក់ពីបរទេស គឺដើម្បីបម្រើសេចក្តីត្រូវការរបស់ជាតិ ហើយកោតសរសើរប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ជាអ្នកដែលបានគ្រប់គ្រងប្រទេសជិត៣០ឆ្នាំ ប្រកបដោយគតិបណ្ឌិត។
ទោះ ជាយ៉ាងណាតំណាងរាស្រ្តគណបក្ស ប្រឆាំងបានប្រាប់រដ្ឋសភាថា គណបក្ស សម រង្ស៊ី មានក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីការខ្ចីប្រាក់យ៉ាងច្រើនពី បរទេស ដែលរហូតមកដល់ពេលនេះ រដ្ឋាភិបាល បានជំពាក់បំណុលបរទេសយ៉ាងច្រើន រហូតដល់ប្រមាណ ៧ ពាន់ ៣ រយលានដុល្លារ ហើយនៅឆ្នាំនេះ រដ្ឋាភិបាល នឹងខ្ចីប្រមាណ ៩០០ លានដុល្លារបន្ថែមទៀត។
លោក សុន ឆ័យ បានថ្លែងថា៖ «វាមិនមាន ន័យថា យើងមិនចង់ខ្ចីប្រាក់ពីបរទេស ដើម្បីអភិវឌ្ឍប្រទេសទេ ប៉ុន្តែ យើងត្រូវធ្វើការសិក្សាឲ្យស៊ីជម្រៅ ចំពោះការខ្ចីប្រាក់ ដើម្បីចៀសវាងកុំឲ្យកើតមានបញ្ហាទៅថ្ងៃក្រោយ»។ លោកបានបន្ថែមថា គណបក្ស សម រង្ស៊ី មានមន្ទិលថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានឆ្លើយខុសគ្នា អំពីចំនួនប្រាក់ដែលកម្ពុជា បានជំពាក់បរទេស ដោយយោងតាមរបាយការណ៍របស់លោក គាត ឈន់ ដែលផ្ញើមករដ្ឋសភា បានបញ្ជាក់ថា ក្នុងឆ្នាំ២០១០ រដ្ឋាភិបាលជំពាក់ប្រាក់ ៣៤៧៧ លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១១ ជំពាក់ប្រាក់ ៣៩៨៦,៦ លានដុល្លារអាមេរិក និងក្នុងឆ្នាំ ២០១២ រដ្ឋាភិបាលជំពាក់ ៥៤៥៣ លានដុល្លារអាមេរិក ដែលតួលេខនេះ ខុសពីសុន្ទរកថា របស់លោក ហ៊ុន សែន ដែលថា រដ្ឋាភិបាល ជំពាក់បរទេសជាង ២០០០ លានដុល្លារអាមេរិក។
លោក សុន ឆ័យ បានប្រាប់ រដ្ឋសភា ថា ក្រុមហ៊ុនឯកជនជាង ២០០ ក្រុមហ៊ុន បានកាន់កាប់ដីស្ទើរស្មើនឹងដីប្រជាជននៅទូទាំងប្រទេស គឺជាង ៣ លានហិកតា ខណៈប្រជាជនពី ១៧ ទៅ ១៨ ភាគរយ គ្មានដីធ្វើកសិកម្ម ហើយបានជំរុញឲ្យរដ្ឋាភិបាល ឆ្លើយតបទៅនឹងសំណើរបស់គណបក្សសម រង្ស៊ី អំពីការកំណត់ពន្ធ ៧០ ដុល្លារអាមេរិក ក្នុងមួយហិកតា ក្នុងរយៈពេលមួយឆ្នាំ លើដីសម្បទានសេដ្ឋកិច្ច និងក៏ទាមទារឲ្យតម្លើងពន្ធលើកាស៊ីណូ បង្កើនប្រសិទ្ធភាពលើការប្រមូលពន្ធប្រេង និងពន្ធពីភ្ញៀវទេសចរ ដែលចូលទៅទស្សនានៅប្រាសាទអង្គរវត្ត។
ទោះជាយ៉ាងណា លោក គាត ឈន់ មិនយល់ស្រប នឹងសំណើរបស់គណបក្ស សម រង្ស៊ី ឡើយ ដោយថ្លែងអះអាងថា រដ្ឋាភិបាល បានកម្រិតពន្ធលើដីសម្បទានសេដ្ឋកិច្ច ត្រឹមតែ ៥ ដុល្លារអាមេរិក ក្នុងមួយហិកតា ក្នុងមួយឆ្នាំ ហើយរដ្ឋាភិបាល មិនចង់ដាក់បន្ទុកពន្ធលើកាស៊ីណូទេ ដោយលោកបានបន្ថែមទៀតថា មូលហេតុដែលរដ្ឋាភិបាល បង្កើតកាស៊ីណូ នៅតាមបណ្តោយព្រំដែន គឺដើម្បីការពារបូរណភាពទឹកដីកម្ពុជា។
លោក ស៊ុន ឆៃ បានថ្លែងថា៖ «ចម្លើយរបស់ឯកឧត្តម គាត ឈន់ ពុំមានការទទួលខុសត្រូវទាល់តែសោះ។ ប៉ុន្តែយើងយល់ថា សំណួររបស់យើង គឺត្រឹមត្រូវ ថា ឯកឧត្តម មិនជំទាស់ខ្លាំងទេ ប៉ុន្តែ ឯកឧត្តមមិនអាចធ្វើវាបាន ព្រោះក្នុងបញ្ហាដីធ្លី និងកាស៊ីណូ គឺមានការពាក់ព័ន្ធនិងមន្រ្តីកាន់តំណែងថ្នាក់ខ្ពស់»។
លោក ជាម យៀប តំណាងរាស្រ្តគណបក្សប្រជាជន និងជាប្រធានគណៈកម្មការហិរញ្ញវត្ថុ និងធនាគារនៃរដ្ឋសភា បានថ្លែងថា៖ «សម្តេចតេជោ ហ៊ុន សែន បានធ្វើជានាយករដ្ឋមន្រ្តីតាំងពីឆ្នាំ ១៩៨៥។ បទពិសោធ និងគតិ បណ្ឌិត សិល្បៈនៃការដឹកនាំ គ្មានគំនិតអ្វីក្រៅពីស្នេហាជាតិ ស្រឡាញ់ប្រជាជន ចង់ឲ្យប្រជាជនទទួលបានសមិទ្ធផលពីការដឹកនាំ»។
លោក គាត ឈន់ ដែលបានដឹកនាំមន្រ្តីរដ្ឋាភិបាល ៤០ នាក់ ដើម្បីការពារសេចក្តីព្រាងច្បាប់ថវិកាជាតិនេះ បានថ្លែងឲ្យដឹងថា សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ ២០១៣ នេះ ត្រូវបានចង្អុលបង្ហាញ និងគាំទ្រដោយលោក ហ៊ុន សែន។ លោកបានបន្ថែមថា អនុសាសន៍ពីគណបក្សប្រឆាំង ដើម្បីធ្វើវិសោធនកម្ម លើសេចក្តីព្រាងច្បាប់នេះ ដែលបានលើកឡើង ប្រាប់គណបក្សកាន់អំណាច គឺជាគោលបំណងរបស់គណបក្សប្រឆាំង ចង់ឡើងឋានសួគ៌ឆាប់ៗ ប៉ុន្តែលោកមិនបានពន្យល់ឲ្យបានច្បាស់អំពីអត្ថន័យ «ឡើងឋានសួគ៌ឆាប់ៗ» នោះទេ ហើយគណបក្សប្រឆាំង បានហៅការលើកឡើងរបស់លោកគាត ឈន់ បែបនេះថាជាការ«ជេរប្រមាថដោយប្រយោល»។
ការរៀបចំសេចក្តី ព្រាងច្បាប់ថវិកាជាតិឆ្នាំ ២០១៣ គឺក្នុងបរិបទសេដ្ឋកិច្ចកម្ពុជា ទើបតែងើបឡើង ពីវិបតិ្តហិរញ្ញវត្ថុ ហើយបានបង្ហាញពីភាពរឹងមាំឆ្ពោះទៅមុខ ក្នុងគោលនយោបាយកំណែទម្រង់ជារៀងរាល់ឆ្នាំ ប៉ុន្តែសេដ្ឋកិច្ចកម្ពុជានៅតែស្ថិតក្នុងហានិភ័យខ្ពស់។
លោក គាត ឈន់ បានថ្លែងថា៖ «យើងក៏បានទទួលស្គាល់ ក្នុងវិស័យរដ្ឋាភិបាល យើងត្រូវប្រុងប្រយ័ត្ន ក្នុងរបៀបយើងកំពុងងើបឡើង ប៉ុន្តែ យើងពុំទាន់រឹងមាំទេ យើងស្ថិតក្នុងហានិភ័យ»។ លោក បានព្យាករថា ពីឆ្នាំ២០១៣ ដល់២០១៥ កំណើនសេដ្ឋកិច្ចកម្ពុជា អាចកើនឡើង ៧ ភាគរយ យោងតាមចក្ខុវិស័យរបស់រដ្ឋាភិបាល។
នៅក្នុងការពិភាក្សា កាលពីថ្ងៃម្សិលមិញ ជំពូក ១ នៃជំពូក ៦ នៃសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ ២០១៣ ត្រូវបានរដ្ឋសភាធ្វើការអនុម័ត ដោយសំឡេង ៨៣ លើ ៩៨៕ TK
I am proud of being a Khmer. Sharing knowledge is a significant way to develop our country toward the rule of law and peace.
Friday, 7 December 2012
សភាជាតិជជែកមិនចុះសម្រុងគ្នាលើការខ្ចីប្រាក់បន្ថែមពីបរទេស
Subscribe to:
Post Comments (Atom)
The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China
My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...
-
Wachira Kigotho 09 May 2014 Issue No:319 Unequal access to university education is likely to persist in most countries globally ...
-
លោកនិពន្ធនាយកជាទីគោរពរាប់អាន! តាម ការពិនិត្យសង្កេតរបស់ខ្ញុំ មានប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិជាច្រើន បានច...
-
ការពិនិត្យមើលផលអាក្រក់កើតចេញពីវប្បធម៌ប៉ែងជើង ឬក្ដិចត្រួយគ្នា ដោយ កែវពេជ្រ មេត្តា 2011-11-03 ទម្លាប់នៃការប...
-
Chambers and Partners - Home 1 Bun & Associates THE FIRM Sources single out this firm as a market leader, highlighting its inc...
-
Combat Journalism: CQR Is reporting on global conflict worth the risk? By Frank Greve Introduction Chr...
-
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ « ព្រះបរមរតនកោដ្ឋ » បានស្ថាបនាសាកលវិទ្យាល័យភូមិន្ទបាត់ដំបងតាមរយៈ ព្រះរាជក្រឹត្យលេខ ៣៤/៦៨.ប.រ ចុះថ្...
-
By Sam Rany 1. There is a jump in higher education in Cambodia, what do you see from this development? Actually, I o...
-
https://www.box.com/files/0/f/0/1/f_2876428255#/files/0/f/0/1/f_2876428255 International Journal of Higher Education ISSN 1927-...
-
Academic Adjustment Issues in a Malaysian Research University: The Case of Cambodian, Laotian, Burmese, and Vietnamese Postgraduat...
-
https://www.box.com/profile#/profile/183918435/page/1/1/2876421805 International Journal of Learning & Development ISSN 216...
No comments:
Post a Comment