- បុគ្គលិកកាស៊ីណូនៅប៉ោយប៉ែត ធ្វើការតវ៉ាកាលពីម្សិលមិញ។ សហការី
- Tuesday, 11 December 2012
- មុំ គន្ធា
- ភ្នំពេញៈ បុគ្គលិក កម្មករ និយោជិត មកពីក្រុមហ៊ុន
និងសហគ្រាសរោងចក្រឯកជននានាត្រូវមន្ត្រីនៃក្រសួងការងារអះអាងកាល
ពីម្សិលមិញថា នឹងទទួលបានប្រាក់សោធននិវត្តន៍ នៅក្នុងឆ្នាំ២០១៥
ដូចជាមន្ត្រីរាជការរដ្ឋដែរ នៅពេលពួកគេចូលនិវត្តន៍
ប៉ុន្តែជាដំបូងគឺត្រូវទៅចុះឈ្មោះនៅបេឡាជាតិរបបសន្តិសុខសង្គម
(ប.ស.ស)។
លោក ស៊ុំ សោភ័ណ្ឌ នាយករងបេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួង ការងារបានឲ្យដឹងថារដ្ឋាភិបាលនឹងចាប់ផ្តើមលើគម្រោងនេះនៅក្នុង ឆ្នាំ២០១៥ សម្រាប់សហគ្រាសឯកជនទាំងឡាយណាដែលមានបុគ្គលិក កម្មករនិយោជិត ចាប់ពីចំនួន ៨ នាក់ឡើងទៅ។
លោក សោភ័ណ្ឌ បានមានប្រសាសន៍ថា៖ «ខ្ញុំមិនអាចប្រាប់លម្អិតបានទេនៅពេលនេះថា តើកម្មករ ឬនិយោជិតដែលបានចុះ ឈ្មោះត្រូវបង់វិភាគទានចំនួនប៉ុន្មាន និងថា តើពួកគេអាចនឹងទទួលបានប្រាក់សោធននិវត្តន៍ចំនួនប៉ុន្មានភាគរយ។ យើងនឹងប្រកាសនៅពេលក្រោយ»។
លោកបានបញ្ជាក់ថា ចំនួនកម្មករ បុគ្គលិក៨នាក់ និងលើសនេះ ដែលមកពីរោងចក្រ សហគ្រាសឯកជន ត្រូវចុះឈ្មោះនៅ ប.ស.ស ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍ ដែលប្រការនេះ វាគឺជាកាតព្វកិច្ចរបស់ពួកគេ។
លោកបន្តថា៖ «ជំហានទី១ យើងត្រូវធ្វើជាមួយរោងចក្រសហគ្រាសដែលមានបុគ្គលិក៨ នាក់ឡើងសិន ហើយបន្ទាប់មកសហគ្រាសដែលមានបុគ្គលិកតែម្នាក់ក៏អាចចុះឈ្មោះបាន ដែរ។ ពួកគេត្រូវតែធ្វើការចុះឈ្មោះ ពីព្រោះនេះជាកាតព្វកិច្ច ស្ថិតក្រោមច្បាប់ការងារ។
មកដល់ពេលនេះបុគ្គលិក កម្មករ និយោជិត ជាង៧២ម៉ឺននាក់ បានចុះឈ្មោះរួចហើយជាមួយ ប.ស.ស ពួកគេមកពី១៩ ខេត្ត-ក្រុង មានតែខេត្ត៤ទៀតទេ មិនទាន់ចុះបញ្ជីនៅឡើយ ដូចជា ខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ។
លោកបន្តថា៖ «ពួកគេនឹងទទួលបានប្រាក់សោធននិវត្តន៍ជារៀងរាល់ខែបន្ទាប់ពី ពួកគេចូលនិវត្តន៍រហូតដល់ស្លាប់»។ លោកថា លក្ខខណ្ឌច្បាប់របស់ ប.ស.ស ដើម្បីទទួលបានប្រាក់សោធននិវត្តន៍ គឺរៀបចំរួចរាល់ហើយ នៅរង់ចាំតែធ្វើសេចក្តីប្រកាសនៅក្នុងឆ្នាំ២០១៤។
លោកលើកឡើងថា ៖ «យើងមិនអាចធ្វើការប្រកាសនៅពេលណាដែលយើងចង់ទេ ប៉ុន្តែ យើងត្រូវការអ្នកជំនាញធ្វើ ដើម្បីគណនាថា តើមានប៉ុន្មានភាគរយដែលបុគ្គលិកម្នាក់ៗចូលនិវត្តន៍ត្រូវទទួល បាន និងត្រូវបង់វិភាគទាន ប៉ុន្មាន ហើយអ្វីខ្លះដែលពួកគេត្រូវធ្វើ ប្រសិនបើពួកគេមិនអាចបំពេញទៅតាមលក្ខខណ្ឌរបស់យើងបាន»។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានគាំទ្រគម្រោងរបស់ក្រសួងការងារដែលតម្រូវឲ្យកម្មករ បុគ្គលិកឯកជនទទួលបានប្រាក់ចូលនិវត្តន៍ដូចមន្រ្តីរាជការនេះ។
លោកថ្លែងថា៖ «ខ្ញុំសូមស្វាគមន៍គម្រោងនេះ ដែលបុគ្គលិកកម្មករឯកជន ក៏អាចទទួលបានប្រាក់ចូលនិវត្តន៍វាជាជំហានមួយដែលកម្ពុជាយើងគួរ ធ្វើដូចប្រទេសនានា»។ លោកបន្តថា នេះគឺជាផលប្រយោជន៍ដ៏ល្អមួយ សម្រាប់បុគ្គលិក កម្មករ និយោជិត នៅកម្ពុជា៕ CC
I am proud of being a Khmer. Sharing knowledge is a significant way to develop our country toward the rule of law and peace.
Tuesday, 11 December 2012
បុគ្គលិកកម្មករឯកជននឹងទទួលបានប្រាក់ចូលនិវត្តន៍ដូចមន្ត្រីរាជការ
Subscribe to:
Post Comments (Atom)
The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China
My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...
-
Wachira Kigotho 09 May 2014 Issue No:319 Unequal access to university education is likely to persist in most countries globally ...
-
លោកនិពន្ធនាយកជាទីគោរពរាប់អាន! តាម ការពិនិត្យសង្កេតរបស់ខ្ញុំ មានប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិជាច្រើន បានច...
-
ការពិនិត្យមើលផលអាក្រក់កើតចេញពីវប្បធម៌ប៉ែងជើង ឬក្ដិចត្រួយគ្នា ដោយ កែវពេជ្រ មេត្តា 2011-11-03 ទម្លាប់នៃការប...
-
Chambers and Partners - Home 1 Bun & Associates THE FIRM Sources single out this firm as a market leader, highlighting its inc...
-
Combat Journalism: CQR Is reporting on global conflict worth the risk? By Frank Greve Introduction Chr...
-
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ « ព្រះបរមរតនកោដ្ឋ » បានស្ថាបនាសាកលវិទ្យាល័យភូមិន្ទបាត់ដំបងតាមរយៈ ព្រះរាជក្រឹត្យលេខ ៣៤/៦៨.ប.រ ចុះថ្...
-
By Sam Rany 1. There is a jump in higher education in Cambodia, what do you see from this development? Actually, I o...
-
https://www.box.com/files/0/f/0/1/f_2876428255#/files/0/f/0/1/f_2876428255 International Journal of Higher Education ISSN 1927-...
-
Academic Adjustment Issues in a Malaysian Research University: The Case of Cambodian, Laotian, Burmese, and Vietnamese Postgraduat...
-
https://www.box.com/profile#/profile/183918435/page/1/1/2876421805 International Journal of Learning & Development ISSN 216...
No comments:
Post a Comment