- Tuesday, 11 December 2012
- វង្ស សុខេង
- ភ្នំពេញៈ ថ្លែងក្នុងនាមជាប្រធានអាស៊ានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញ បានអំពាវនាវ ទៅកូរ៉េខាងជើង សូមឲ្យផ្អាកជាអចិន្រៃ្តយ៍នៃគម្រោងបាញ់បង្ហោះមីស៊ីល ដែលទទួលរងការរិះគន់យ៉ាងខ្លាំង និងអំពាវនាវឲ្យប្រទេសឯកោមួយនេះ ត្រឡប់មករកការជជែក៦ភាគីវិញ។
- លោក ហ៊ុន សែន
បានថ្លែងនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្សារទំនើបរបស់
ក្រុមហ៊ុនជប៉ុន ក្នុងរាជធានីភ្នំពេញ ថា៖«វាជារឿងល្អ
ដែលគម្រោងបាញ់បង្ហោះមីស៊ីល ដោយកូរ៉េខាងជើង
ត្រូវបានផ្អាកកាលពីបីថ្ងៃមុន ហើយស្តីពីបញ្ហានេះ
ខ្ញុំសូមអំពាវនាវទៅសាធារណរដ្ឋប្រជាធិបតេយ្យ
ប្រជាមានិតកូរ៉េធ្វើការផ្អាកវាជារៀងរហូត»។
លោកបានថ្លែងយ៉ាងដូច្នេះ
ដោយសំដៅទៅដល់ការប្រកាសមួយកាលពីថ្ងៃអាទិត្យ ដែលថា កូរ៉េខាងជើង
កំពុងពន្យារពេលការបាញ់បង្ហោះមីស៊ីលចម្ងាយឆ្ងាយដោយមិន
បង្ហាញហេតុផល។
លោក បន្តថា៖ «ខ្ញុំសង្ឃឹមថា កូរ៉េខាងជើង នឹងពិចារណា ដោយយកចិត្តទុកដាក់ បើមិនដូច្នោះទេ ក្តីបារម្ភមិនមែនគ្រាន់តែជប៉ុន កូរ៉េខាងត្បូង និងអាមេរិកទេ ប៉ុន្តែគឺតំបន់ទាំងមូល»។ លោកហ៊ុន សែន បានធ្វើការអំពាវនាវបែបនេះ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសលោក ហោ ណាំហុង បានស្នើឡើងនូវសេចក្តីថ្លែងការណ៍ព្រាងមួយស្តីពីការបាញ់ បង្ហោះនោះ ប៉ុន្តែបរាជ័យ មិនទទួលបានការព្រមព្រៀងរួមគ្នាក្នុងចំណោមប្លុកអាស៊ាន។
លោក ហ៊ុន សែន បានថ្លែងថា៖ «ថ្លែងដោយត្រង់ៗទៅគឺថា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងជិតមួយសប្តាហ៍ រដ្ឋមន្រ្តីការបរទេសទាំងឡាយមិនអាចឈានដល់កិច្ចព្រមព្រៀងគ្នា ទេ»។ លោក ហ៊ុន សែន បន្តថា៖ «ហេតុដូច្នេះ តាងនាមជាប្រធាន អាស៊ាន ដែលនឹងផុតអាណត្តិនៅខែនេះ ខ្ញុំសូមអំពាវនាវទៅកូរ៉េខាងជើងឲ្យធ្វើការអត់ធ្មត់ ហើយសូមកុំបង្កើនស្ថានភាពតានតឹងដែលអាចប្រឆាំងនឹងសេចក្តី សម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយសូមត្រឡប់មករកការជជែក៦ភាគីជាថ្មី»។
លោកហ៊ុន សែន ក៏ធ្វើការជំរុញផងដែរ ដល់ប្រធានាធិបតីស៊ីរី លោក Bashar Al-Assad ចៀសវាងការប្រើអាវុធគីមីនៅក្នុងសមរភូមិរបស់ខ្លួន ប្រឆាំងទៅនឹងក្រុមឧទ្ទាម ដែលបាននិងកំពុងខិតជិតដល់បន្ទាយរបស់មេដឹកនាំផ្តាច់ការនេះ៕ PS
I am proud of being a Khmer. Sharing knowledge is a significant way to develop our country toward the rule of law and peace.
Tuesday, 11 December 2012
កម្ពុជាអំពាវនាវឲ្យកូរ៉េខាងជើងបញ្ឈប់ការបាញ់បង្ហោះមីស៊ីល
Subscribe to:
Post Comments (Atom)
The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China
My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...
-
Wachira Kigotho 09 May 2014 Issue No:319 Unequal access to university education is likely to persist in most countries globally ...
-
លោកនិពន្ធនាយកជាទីគោរពរាប់អាន! តាម ការពិនិត្យសង្កេតរបស់ខ្ញុំ មានប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិជាច្រើន បានច...
-
ការពិនិត្យមើលផលអាក្រក់កើតចេញពីវប្បធម៌ប៉ែងជើង ឬក្ដិចត្រួយគ្នា ដោយ កែវពេជ្រ មេត្តា 2011-11-03 ទម្លាប់នៃការប...
-
Chambers and Partners - Home 1 Bun & Associates THE FIRM Sources single out this firm as a market leader, highlighting its inc...
-
Combat Journalism: CQR Is reporting on global conflict worth the risk? By Frank Greve Introduction Chr...
-
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ « ព្រះបរមរតនកោដ្ឋ » បានស្ថាបនាសាកលវិទ្យាល័យភូមិន្ទបាត់ដំបងតាមរយៈ ព្រះរាជក្រឹត្យលេខ ៣៤/៦៨.ប.រ ចុះថ្...
-
By Sam Rany 1. There is a jump in higher education in Cambodia, what do you see from this development? Actually, I o...
-
https://www.box.com/files/0/f/0/1/f_2876428255#/files/0/f/0/1/f_2876428255 International Journal of Higher Education ISSN 1927-...
-
Academic Adjustment Issues in a Malaysian Research University: The Case of Cambodian, Laotian, Burmese, and Vietnamese Postgraduat...
-
https://www.box.com/profile#/profile/183918435/page/1/1/2876421805 International Journal of Learning & Development ISSN 216...
No comments:
Post a Comment