- Monday, 08 October 2012 (The Phnom Penh Post)
- លៀង សារិទ្ធ
- ភ្នំពេញៈ មន្ត្រីយោធាពាក់ផ្កាយ២ ម្នាក់ត្រូវសាលាដំបូងរាជធានីភ្នំពេញ ធ្វើការសាកសួរបន្ទាប់ពីត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកកាលពី ម្សិលមិញពាក់ព័ន្ធទៅនឹងការប្រើអំណាចប្រឆាំងនឹងសមត្ថកិច្ចក្នុង ការចុះបង្ក្រាបគ្រឿងញៀន ក្នុងទីតាំងសាលារៀនកែសម្ផស្សមួយកាលពីសប្តាហ៍មុន។
- ប្រភពពី
មន្ត្រីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ ហាក់
ម៉ៅ
ត្រូវសមត្ថកិច្ចចាប់បញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីកាលពីរសៀល
ម្សិលមិញនេះ ហើយតំណាងអយ្យការ ព្រះរាជអាជ្ញារងអមសាលាដំបូង លោក តុប
ឈុនឡុង បានធ្វើការសាកសួរ រហូតទល់ព្រលប់។
នៅពុំទាន់មានព័ត៌មាន លម្អិតពីការសាកសួរលោកផ្កាយពីររូបនេះទេ ខណៈដែលលោក តុប ឈុនឡុង មិនអាចទាក់ទងដើម្បីសុំការអធិប្បាយបាន នៅពេលដែលលោកមិនព្រមឆ្លើយតាមទូរស័ព្ទ។ រីឯប្រធានតុលាការរាជធានីភ្នំពេញ លោក ជីវ កេង បានមានប្រសាសន៍ថា៖ « សំណុំរឿងនេះ គឺស្ថិតនៅក្នុងដៃព្រះរាជអាជ្ញា ហើយនិងចៅក្រម ខ្ញុំមិនបានដឹងរឿងនេះទេ»។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ដែរថា ៖ «ខ្ញុំគ្រាន់តែឮថា មានករណីនេះដែរ សមត្ថកិច្ចជំនាញកំពុងធ្វើការងារហ្នឹង ប៉ុន្តែ ខ្ញុំមិនទាន់ទទួលបានរបាយការណ៍ពីករណីនេះទេ»។
កាលពីថ្ងៃទី៣ តុលា សមត្ថកិច្ចចម្រុះមានប៉ូលិស និងតុលាការផងបានចុះឆែកឆេរទីតាំងមួយកន្លែងពាក់ព័ន្ធនឹងករណីគ្រឿង ញៀន នៅសាលារៀនកែសម្ផស្សយីហោ រស្មីសោភ័ណ ស្ថិតនៅតាមផ្លូវ២៦៥ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក និងបានរកឃើញថ្នាំញៀន១កញ្ចប់ ប៉ុន្តែ ពេលកំពុងធ្វើប្រតិបត្តិការនោះ ស្រាប់តែមានអង្គរក្សរបស់ឧត្តមសេនីយ៍ទោ ហាក់ ម៉ៅ ៤-៥ នាក់ បានចូលមករារាំងមិនឲ្យឆេកឆេរ ដោយចោទថា ចូលឆែកឆេរលំនៅដ្ឋានគេដោយគ្មានដីកាឆែកឆេរ។
ប្រតិបត្តិការ ឆែកឆេរលំនៅដ្ឋាននោះ សមត្ថកិច្ចក៏បានឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ហួត វលាភ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំផ្សារសាមគ្គី សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក នៅរសៀលថ្ងៃទី៣ ខែតុលានោះ នៅតាមបណ្តោយផ្លូវ១៤០ កែងផ្លូវ២៥០ សង្កាត់ទឹកល្អក់ទី២ ក្នុងពេលប៉ូលិសប៉ុស្តិ៍ចុះល្បាត។ ក្នុងការឃាត់ខ្លួនជននេះសមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទម៉ា ទឹកកកចំនួន៤កញ្ចប់ធំ និង ៤កញ្ចប់តូច ប្រាក់ចំនួន ២ពាន់ដុល្លារ ម៉ូតូម៉ាកហុងដា សេ100 ប្រើប៊ិក ពណ៌ខៀវពាក់ស្លាកភ្នំពេញ1BH -5529មួយគ្រឿង។
ពុំមានប្រភពណាមួយអាច បញ្ជាក់បានថា តើលោកផ្កាយ២ ហាក់ ម៉ៅ នេះ បម្រើការនៅអង្គភាពណានោះទេ ខណៈដែលលោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិមិនអាចទាក់ទងបានកាលពីព្រលប់ ម្សិលមិញ។
គួររំឭកដែរថា ករណីចាប់ខ្លួនថ្នាក់ឧត្តមសេនីយ៍ ពាក់ព័ន្ធនឹងករណីគ្រឿងញៀននេះ មិនមែនជាលើកទី១ ទេ ប៉ុន្តែកាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ កន្លងទៅ កម្លាំងសមត្ថកិច្ចចម្រុះមាននគរបាលនិងកងរាជអាវុធហត្ថដែលដឹកនាំ ដោយមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃរួមមានព្រះរាជអាជ្ញាផង ក៏បានធ្វើប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំមួយ ដោយចូលឆែកឆេរភូមិគ្រឹះឧត្តមសេនីយ៍ទោយោធាម្នាក់ នៅបុរីជ្រោយបាសាក់ នៅភូមិគ្រឹះលេខ ៤៤ តាមផ្លូវលំ ក្នុងភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ។ លោកឧត្តមសេនីយ៍ទោជាប់សង្ស័យជួញដូរគ្រឿងញៀននោះ មានឈ្មោះ ចាន់ ឫទ្ធីឌី មានតួនាទីជានាយរងសេនាធិការកងទ័ពជើងគោក ត្រូវបានកងកម្លាំងមានសមត្ថកិច្ចចាប់ខ្លួននៅក្នុងភូមិគ្រឹះ រួមជាមួយមនុស្សប្រមាណជា ៣០នាក់ផ្សេងទៀត។
សាលាដំបូងរាជធានី ភ្នំពេញ នៅថ្ងៃទី៣ខែកក្កដាមុននេះក៏បានសម្រេចកាត់ទោសអតីតឧត្តមសេនីយ៍ ផ្កាយពីរ ២ នាក់ ដោយ ម្នាក់ៗឲ្យជាប់ពន្ធនាគារជាង១០ឆ្នាំដែរ ក្នុងនោះមាន អតីតឧត្តមសេនីយ៍ទោ ឃួន រឿន អាយុ៦០ឆ្នាំ អតីតមេបញ្ជាការរងយោធភូមិភាគពិសេសដាក់ពន្ធនាគារ១៦ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣២ លានរៀល និងផ្តន្ទាទោស ឧត្តមសេនីយ៍ទោ ឡៃ វីរៈ អតីតអភិបាលខេត្តឧត្តរមានជ័យ និងជាទីប្រឹក្សាក្រសួងការពារជាតិ ដាក់់ពន្ធនាគារ១២ឆ្នាំ និងពិន័យប្រាក់ ២៥ លានរៀល ពីបទជួញដូរគ្រឿងញៀន និងប្រើប្រាស់អាវុធខុសច្បាប់៕
I am proud of being a Khmer. Sharing knowledge is a significant way to develop our country toward the rule of law and peace.
Tuesday, 9 October 2012
ផ្កាយពីរយោធាម្នាក់កំពុងត្រូវតុលាការសាកសួរបន្ទាប់ពីចាប់ខ្លួន
Subscribe to:
Post Comments (Atom)
The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China
My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...
-
Wachira Kigotho 09 May 2014 Issue No:319 Unequal access to university education is likely to persist in most countries globally ...
-
លោកនិពន្ធនាយកជាទីគោរពរាប់អាន! តាម ការពិនិត្យសង្កេតរបស់ខ្ញុំ មានប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិជាច្រើន បានច...
-
ការពិនិត្យមើលផលអាក្រក់កើតចេញពីវប្បធម៌ប៉ែងជើង ឬក្ដិចត្រួយគ្នា ដោយ កែវពេជ្រ មេត្តា 2011-11-03 ទម្លាប់នៃការប...
-
Chambers and Partners - Home 1 Bun & Associates THE FIRM Sources single out this firm as a market leader, highlighting its inc...
-
Combat Journalism: CQR Is reporting on global conflict worth the risk? By Frank Greve Introduction Chr...
-
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ « ព្រះបរមរតនកោដ្ឋ » បានស្ថាបនាសាកលវិទ្យាល័យភូមិន្ទបាត់ដំបងតាមរយៈ ព្រះរាជក្រឹត្យលេខ ៣៤/៦៨.ប.រ ចុះថ្...
-
By Sam Rany 1. There is a jump in higher education in Cambodia, what do you see from this development? Actually, I o...
-
https://www.box.com/files/0/f/0/1/f_2876428255#/files/0/f/0/1/f_2876428255 International Journal of Higher Education ISSN 1927-...
-
Academic Adjustment Issues in a Malaysian Research University: The Case of Cambodian, Laotian, Burmese, and Vietnamese Postgraduat...
-
https://www.box.com/profile#/profile/183918435/page/1/1/2876421805 International Journal of Learning & Development ISSN 216...
No comments:
Post a Comment