១
នេះបទព្រហ្មប្រាជ្ជប្រែ
ប្រាយប្រាប់ខ្មែរទាំងប្រុសស្រី
ឲ្យប្រិតប្រុងស្មារតី
គួរគប្បីឲ្យឧស្សាហ៍
។
២ កុំខ្ជិលកុំល្ងង់ពេក
ខំរៀនលេខរៀនអក្ខរា
រៀនគ្រប់សព្វធម៌អាថ៌
ប្រាជ្ញាផ្សំនឹងគំនិត
។
៣ កំណើតកើតជាមនុស្ស
មើលឲ្យធ្លុះទោះឆ្ងាយជិត
ចេះស្ទាត់ប្រាកដពិត
គិតការអ្វីបានគ្រប់យ៉ាង
។
៤ មនុស្សល្ងង់មិនផ្អើលភ្ញាក់
ដូចភ្នេកខ្វាក់ទាំងសងខាង
អាងរូបគ្មានអ្វីអាង
សាងទាបថោកកើតមកខ្លៅ
។
៥ ពូជមនុស្សទោះខ្ពស់ទាប
កាត់តាមភាពត្រកូលផៅ
អាក្រក់ល្អសខ្មៅ
កាត់កូនផៅដូចដូនតា
។
៦ ពូជល្ងង់មិនបានបួស
ទុកជាទោសនឹងសាសនា
អ្នកបួសចេះធម៌អាថ៌
កូនសិក្សាខំរៀនសូត្រ
។
៧ ពូជខ្លៅមិនសូវប្រាជ្ញ
ពូជកោងកាចមិនសូវស្លូត
ពូជត្រង់ៗរហូត
ពូជភរភូតមិនផុតផៅ
។
៨ ឳពុកម្តាយស្លូតត្រង់
ចិត្តមិនចង់ឲ្យកូនខ្លៅ
ជេរវាយស្តីប្រដៅ
ឲ្យកូនចៅបានចេះដឹង
។
៩ ឳពុកគ្មានតម្រិះ
ឃើញកូនចេះមិនដែលខឹង
ឃើញកូនខំប្រិតប្រឹង
ឳពុកដឹងតែងត្រេកអរ
។
១០
ដាស់តឿនក្រើនរំលឹក
ជេរល្ងាចព្រឹកខ្លាចកូនក្រ
១១
កូនកាចបំពេញទុក្ខ
ម្តាយឳពុកមានបារម្ភ
កូនស្លួតដឹងគួរសម
មេបាថ្កុំថ្កើនកេរ្តិ៍ឈ្មោះ
។
១២
ឳពុកម្តាយខ្សត់ខ្សោយ
កុំបណ្តោយឲ្យអាប់យស
ខំរៀនឲ្យបានខ្ពស់
គ្រាន់សង្រ្គោះដល់មេបា
។
១៣
អ្នកល្ងង់ហេតុពីខ្ជិល
ឥតមន្ទិលរឿងធម៌អាថ៌
កូនចៅគួរសិក្សា
រៀនអក្ខរាទាំងប្រុស់ស្រី
។
១៤ កាលអង្គព្រះសាស្តា
មានថេរាមានថេរី
ភិក្ខុភិក្ខុនី
ធម៌បាលីចេះចាំស្ទាត់
។
១៥
លោកសង្ឃខ្លះចេះស្ទើរ
ចេះភ្លើៗធ្វើឲ្យភ្លាត់
ព្រះអង្គទ្រង់សន្មត់
សិក្ខាបទដល់ឥឡូវ
។
១៦
ទម្លាប់ទំនៀមខ្មែរ
ខំធ្វើស្រែចងបានស្រូវ
អ្នករៀនច្បាប់ខុសត្រូវ
ទុកជាផ្លូវភ្លឺប្រជ្ញា
។
១៧
ស្រុកសៀមលាវបារាំង
ចេះតតាំងពីដូនតា
ចេះលេខចេះអក្ខរា
សរសេរចារទាំងប្រុសស្រី
។
១៨ ជាតិខ្មែរមិនចេះខ្មាស
នាំពីចាសគំនិតខ្លី
ល្ងង់ដប់ចេះពីបី
ចេះជូញក្តីមិនចេះច្បាប់
។
១៩ មិនចេះលេខអក្សរ
មុខមាត់ល្អប្រាជ្ញាអាប់
ឈ្មោះខ្លួនភ្លែកខ្លួនស្រាប់
គេសូត្រប្រាប់ទើបបានដឹង
។
២០
ភ្នែកជាភ្លឺក្រឡែត
ល្ងង់ព្រោះហេតុមិនខំប្រឹង
កើតទាស់មានចិត្តខឹង
ពឹងរកគេសរសេរឲ្យ
។
២១
មនុស្សក្រហេតុពីខ្ញិល
មិនរមិលមើលមុខក្រោយ
ម្យ៉ាងខ្សត់ពីព្រោះខ្សោយ
ញឹកខាងឱ្យរង្វើលរក
។
២២
ម្យ៉ាងក្រពីព្រោះល្ងង់
ជួញលិចលងមិនលៃលក
ទិញថ្លៃទៅលក់ថោក
ចេះតែយកមិនគិតយល់
។
២៣
អ្នកមានៗគំនិត
ដេកដើរគិតកើតរវល់
ប្រាជ្ញាជាឬសគល់
កើតអំពល់អំពីទ្រព្យ
។
២៤ អ្នកល្ងង់នឹងអ្នកចេះ
បើនឹងរិះរាយរៀបរាប់
អ្នកចេះប្រសើរគាប់
ល្ងង់ឥតភព្វអាប់រស្មី
។
២៥ មានរូបមានជីវិត
មិនចេះគិតចង់ដឹងអ្វី
រូបប្រុស់ឬកដួចស្រី
នឹងហ៊ានស្តីគ្មានគេស្តាប់
។
២៦ ល្ងង់ម្យ៉ានមានអំណាច
ល្ងង់កោងកាចអាងចាក់កាប់
ឆាប់ខឹងមិនដឹងច្បាប់ កាលណាស្លាប់គេត្រេកអរ ។
២៧ អ្នកចេះតម្រិះដល់ អ្នកល្ងង់ឆ្ងល់មិនសល់ក្រ
ចេះល្អិតចិត្តជាល្អ សួយអាករចូលមិនខ្វះ ។
២៨ ចេះម្យ៉ាងមានអំណាច អ្នកខ្លៅខ្លាចឱនសំពះ
គេខុសជេរដៀលត្មេះ អ្នកខ្លៅខ្លះគេលបខឹង ។
២៩ ប្រាជ្ញម្យ៉ាងចេះសព្វសុស ប្រព្រឹត្តខុសនោះមិនដឹង
មិនគិតពិនិត្យថ្លឹង ប្រាជ្ញប្រិតប្រឹងប្រដៅគេ ។
៣០ កូនចៅទោះធំតូច ខុសខិលខូចខឹងវាយជេរ
មារយាទខ្លួនខុសគេ មិនគ្នាន់គ្នេរកិរិយាឯង ។
៣១ កូនចៅទាំងស្រីប្រុស ការត្រូវខុសគួរគិតក្រែង
គិតគ្រប់សព្វកន្លែង តែងនឹងមានរាល់រូបកាយ ។
៣២ ភ្នែកបើកភ្លឺមែនពិត មើលឃើញជិតៗរៀងអាយ
ភ្នែកធ្មិចឃើញវែងឆ្ងាយ សព្វសុសសាយមិនសេសសល់ ។
៣៣ រៀនរកស៊ីលក់ទិញ ខាតចំណេញគិតឲ្យដល់
ឱ្យដឹងការកិច្ចកល ទើបកើតផលប្រយោជន៍ខ្លួន ។
៣៤ ឱ្យរៀនលេខនព្វន្ត បូកហាគុណឲ្យមាំមួន
ដីសនឹងក្ដារឆ្នួន ក្រែងចិនយួនបំបាត់បាន ។
៣៥ ជញ្ជីងភ្នែកមានល្បាក់ មើលឲ្យជាក់កុំប្រមាណ
ក្រែងខុសខាតមិនបាន ធ្លាប់រាប់អានកុំទុកចិត្ត ។
៣៦ ភ្នែកមនុស្សធំរលីង ភ្នែកជញ្ជីងគេចុចល្អិត
អ្នកល្អថ្លឹងប្រឹងប្រិត ព្រោះអាណិតខ្មែរល្ង់ខ្លៅ ។
៣៧ ចិនមានពីដូរលក់ ស្រូវកន្ទក់កន្តាំងតៅ
របស់ទោះឆ្អិនឆៅ សំពត់អាវខោខ្មៅស ។
៣៨ ខ្មែរអាងស្រូវក្នុងដោក ដូរថ្លៃថោកអាក្រក់ល្អ
អស់ស្រូវទៅជាក្រ អង្វរចិនជឿស្រូវឯង ។
៣៩ ធ្វើស្រែនឿយហត់ណាស់ ចិននៅផ្ទះដេកចាំខែង
ផ្ទះចិនពីរបីល្វែង មានកន្លែងជង្រុកស្រូវ។
៤០ ជាតិខ្មែរឥតគំនិត ស៊ីមិនគិតមើលខុសត្រូវ
ជឿចិនរាល់រដូវ កេរ្តិ៍ម៉ែឳចិនអូសអស់ ។
៤១ ចិនមកពីស្រុកនាយ មានសំពាយជារបស់
មិនទាន់ចេះខ្មែរសោះ គ្មានកេរ្តិ៍ស្រែចំការ ។
៤២ កវែកចង្រ្កានឆ្នាំង ផ្សំកំលាំងនិងប្រាជ្ញា
អម្រែកជិះលើស្មា មានម្លូរស្លាជាដើមទុន ។
៤៣ ទំនិញមានគ្រប់មុខ ផ្ទាល់ផ្ទេរទុកដាក់ដោយធុន
ចិនរែកមិនដែលពុន ស្រូវជោរជន់ពេញជង្រុក ។
៤៤ ឈប់រែកដេកអង្គុយ រាប់កាក់លុយប្រមូលទុក
ឳទិនស្រាពីមុខ ទុកជាធ្នាក់ទាក់កខ្មែរ ។
៤៥ ចិនច្រើនខ្មាំងចិត្តខ្មៅ កន្តាំងតៅធ្វើជាស្រែ
គ្មានត្បាល់គ្មានអង្រែ អង្ករខ្មែរចូលបាវចិន ។
៤៦ ជាតិខ្មែរច្រើនឥតខ្មាស ស្រកស្រាណាសផឹកជឿចិន
គំនិតគិតមិនឆ្អិន ផឹកបង្ហិនតែទ្រព្យឯង ។
៤៧ កំណើតអ្នកផឹកស្រា បែកប្រាជ្ញាច្រើនកន្លែង
អ្នកម្យ៉ាងបែកខាងល្បែង មិនគិតក្រែងខ្លាចខ្លួនក្រ ។
៤៨ អាម្យ៉ាងបែកលួចឆក់ មារយាទអាក្រក់មិនបានល្អ
ផឹកចោលការរបរ ចិនទាក់កធ្វើខ្ញុំបាន ។
៤៩ មិនដឹងខ្លួនជាឆ្កួត និយាយអួតប្រាប់សន្តាន
ថាចិនធ្លាប់រាប់អាន ផឹកថ្មេរមានចិនមិនគិត ។
៥០ ថាចិនមិនចេះកាញ់ ប្រាប់សម្លាញ់ពួកម៉ាកមិត្ត
គួកនទោះឆ្ងាយជិត រឹតប្រមូលលុយឲ្យចិន ។
ឆាប់ខឹងមិនដឹងច្បាប់ កាលណាស្លាប់គេត្រេកអរ ។
២៧ អ្នកចេះតម្រិះដល់ អ្នកល្ងង់ឆ្ងល់មិនសល់ក្រ
ចេះល្អិតចិត្តជាល្អ សួយអាករចូលមិនខ្វះ ។
២៨ ចេះម្យ៉ាងមានអំណាច អ្នកខ្លៅខ្លាចឱនសំពះ
គេខុសជេរដៀលត្មេះ អ្នកខ្លៅខ្លះគេលបខឹង ។
២៩ ប្រាជ្ញម្យ៉ាងចេះសព្វសុស ប្រព្រឹត្តខុសនោះមិនដឹង
មិនគិតពិនិត្យថ្លឹង ប្រាជ្ញប្រិតប្រឹងប្រដៅគេ ។
៣០ កូនចៅទោះធំតូច ខុសខិលខូចខឹងវាយជេរ
មារយាទខ្លួនខុសគេ មិនគ្នាន់គ្នេរកិរិយាឯង ។
៣១ កូនចៅទាំងស្រីប្រុស ការត្រូវខុសគួរគិតក្រែង
គិតគ្រប់សព្វកន្លែង តែងនឹងមានរាល់រូបកាយ ។
៣២ ភ្នែកបើកភ្លឺមែនពិត មើលឃើញជិតៗរៀងអាយ
ភ្នែកធ្មិចឃើញវែងឆ្ងាយ សព្វសុសសាយមិនសេសសល់ ។
៣៣ រៀនរកស៊ីលក់ទិញ ខាតចំណេញគិតឲ្យដល់
ឱ្យដឹងការកិច្ចកល ទើបកើតផលប្រយោជន៍ខ្លួន ។
៣៤ ឱ្យរៀនលេខនព្វន្ត បូកហាគុណឲ្យមាំមួន
ដីសនឹងក្ដារឆ្នួន ក្រែងចិនយួនបំបាត់បាន ។
៣៥ ជញ្ជីងភ្នែកមានល្បាក់ មើលឲ្យជាក់កុំប្រមាណ
ក្រែងខុសខាតមិនបាន ធ្លាប់រាប់អានកុំទុកចិត្ត ។
៣៦ ភ្នែកមនុស្សធំរលីង ភ្នែកជញ្ជីងគេចុចល្អិត
អ្នកល្អថ្លឹងប្រឹងប្រិត ព្រោះអាណិតខ្មែរល្ង់ខ្លៅ ។
៣៧ ចិនមានពីដូរលក់ ស្រូវកន្ទក់កន្តាំងតៅ
របស់ទោះឆ្អិនឆៅ សំពត់អាវខោខ្មៅស ។
៣៨ ខ្មែរអាងស្រូវក្នុងដោក ដូរថ្លៃថោកអាក្រក់ល្អ
អស់ស្រូវទៅជាក្រ អង្វរចិនជឿស្រូវឯង ។
៣៩ ធ្វើស្រែនឿយហត់ណាស់ ចិននៅផ្ទះដេកចាំខែង
ផ្ទះចិនពីរបីល្វែង មានកន្លែងជង្រុកស្រូវ។
៤០ ជាតិខ្មែរឥតគំនិត ស៊ីមិនគិតមើលខុសត្រូវ
ជឿចិនរាល់រដូវ កេរ្តិ៍ម៉ែឳចិនអូសអស់ ។
៤១ ចិនមកពីស្រុកនាយ មានសំពាយជារបស់
មិនទាន់ចេះខ្មែរសោះ គ្មានកេរ្តិ៍ស្រែចំការ ។
៤២ កវែកចង្រ្កានឆ្នាំង ផ្សំកំលាំងនិងប្រាជ្ញា
អម្រែកជិះលើស្មា មានម្លូរស្លាជាដើមទុន ។
៤៣ ទំនិញមានគ្រប់មុខ ផ្ទាល់ផ្ទេរទុកដាក់ដោយធុន
ចិនរែកមិនដែលពុន ស្រូវជោរជន់ពេញជង្រុក ។
៤៤ ឈប់រែកដេកអង្គុយ រាប់កាក់លុយប្រមូលទុក
ឳទិនស្រាពីមុខ ទុកជាធ្នាក់ទាក់កខ្មែរ ។
៤៥ ចិនច្រើនខ្មាំងចិត្តខ្មៅ កន្តាំងតៅធ្វើជាស្រែ
គ្មានត្បាល់គ្មានអង្រែ អង្ករខ្មែរចូលបាវចិន ។
៤៦ ជាតិខ្មែរច្រើនឥតខ្មាស ស្រកស្រាណាសផឹកជឿចិន
គំនិតគិតមិនឆ្អិន ផឹកបង្ហិនតែទ្រព្យឯង ។
៤៧ កំណើតអ្នកផឹកស្រា បែកប្រាជ្ញាច្រើនកន្លែង
អ្នកម្យ៉ាងបែកខាងល្បែង មិនគិតក្រែងខ្លាចខ្លួនក្រ ។
៤៨ អាម្យ៉ាងបែកលួចឆក់ មារយាទអាក្រក់មិនបានល្អ
ផឹកចោលការរបរ ចិនទាក់កធ្វើខ្ញុំបាន ។
៤៩ មិនដឹងខ្លួនជាឆ្កួត និយាយអួតប្រាប់សន្តាន
ថាចិនធ្លាប់រាប់អាន ផឹកថ្មេរមានចិនមិនគិត ។
៥០ ថាចិនមិនចេះកាញ់ ប្រាប់សម្លាញ់ពួកម៉ាកមិត្ត
គួកនទោះឆ្ងាយជិត រឹតប្រមូលលុយឲ្យចិន ។
៥១ ត្រូវស្រាចង់ស៊ីឆ្ងាញ់
ឆុំឆាខ្លាញ់បកឆួលក្លិន
ឃើញបាយសម្លឆ្អិន
ផ្គាប់ចិត្តចិនយកបាយស៊ី
។
៥២ ផឹកទឹកបោយត្រឡោក
មារយាទទាបថោកឬកសៀធី
ចិនប្រើសែងរែកលី
ស៊ីញយៗចិនមើលងាយ
។
៥៣ ជាតិចិនកំណាញ់ស្វិត
នឹកក្នុងចិត្តមិននិយាយ
មារយាទខ្មែរច្រើនរាយមាយ រលាយទ្រព្យអភ័ព្វខ្លួន
។
៥៤ ស៊ីឆ្ងាញ់ឆ្អែតស្កប់ស្កល់
ទាបថោកដល់ប្រពន្ធកូន
អាប់យសទាំងបងប្អូន
ដល់តាដូនពូជពង្សខ្មែរ
។
៥៥ ជាតិចិនសុទ្ធសឹងស
មានទល់ក្រខ្សត់ខ្លះដែរ
ស៊ីផឹកសិទ្ធតាមសែ
តមបាយខ្មែរមិនស៊ីសោះ
។
៥៦ មានផ្ទះមានដំណាំ
កាប់ដីដាំដោយកៀនកោះ
ដំឡូវត្រាវចេកម្នាស់
ស៊ីមិនអស់ទុកលក់ដូរ
។
៥៧ ខ្មែរច្រើនខ្ជិលប្រមឹក
កែងកោកឬកអួតអំបូរ
ខ្វះលុយអង្គុយថ្នូរ
កើបបង្ហូរស្រូវជង្រុក
។
៥៨ កូនអើយរឿងដំណាំ
គួរតែដាំឲ្យគ្រប់មុខ
ដីកេរ្តិ៍ម្តាយឳពុក
មិនត្រូវទុកចោលទំនេរ
។
៥៩ រាជការវាស់មានថ្លៃ
ផ្តិតមេដៃផ្តាច់ជាកេរ្តិ៍
មិនវាស់លេងទទេ
រេរិះយកពន្ធរាល់ឆ្នាំ
។
៦០ ដូវស្វាយអំពៅចេក
កុំខ្ជិលពេកដេកប្រចាំ
ម្លូរស្លាម្រេចខ្ទឹមថ្នាំ
ត្រូវតែដាំកុំឲ្យខ្វះ
។
៦១ ទេសឯកសំពតស
ដីវាលល្អដាំកប្បាស
កុំខ្ជិលតាមចាស់ៗ
មនុស្សនឿយណាស់មិនដែលក្រ ។
៦២ បន្លែដាំគ្រប់មុខ
យកគ្រាប់ទុកដាំបន្ត
ចាក់ជីជាតិល្អៗ
បង្ការស្លរពេលល្ងាចព្រឹក
។
៦៣ ម្លូរស្លាថ្នាំខ្ទឹមម្រេច
លូតលាស់លេចពីស្រោចទឹក
បានផលផ្លែឬស្លឹក
កុំឆ្មើងឬកវាក្រខ្លួន
។
៦៤ ត្រីងៀតផ្អកប្រហុក
ខ្មែរគ្រប់ស្រុកទិញដូរយួន
អំបិលធូបក្រមួន
ពីតាដូនតែងដូរទិញ
។
៦៥ ដូរទុកដាក់ដម្កល់
ស៊ីឲ្យដល់ខួបខែវិញ
ឲ្យបរិបូណ៌ពោពេញ
ខាតចំណេញកុំទិញតិច
។
៦៦ អំបិលទិញមួយចុង
ច្រកពេញអុងអាងខាងលិច
កុំទិញក្តោបខ្ចប់វេច
អស់រំពេចគេចទិញទៀត
។
៦៧ អំបិលមួយស្រូវបី
វាល់នឹងល្អីទូលកណ្តៀត
ខ្លួនក្រត្រដរឆ្លៀត
មារយាទយ៉ាងហ្នឹងកុំប្រព្រឹត្ត
។
៦៨ កូនចៅទាំងប្រុសស្រី
គួរគប្បីប្រុងគំនិត
ចិញ្ចឹមជន្មជីវិត
គិតឲ្យវែងកុំគិតខ្លី
។
៦៩ ទំនេរល្ហែធ្វើការ
សូត្រធម៌អាថ៌ទាំងប្រុសស្រី
ឲ្យត្រឹមត្រូវបាលី
ដូចស្រដីខាងដើមស្រាប់
។
៧០ រាល់រូបទាំងប្រុសស្រី
កាលចេះស្តីព្រះចេះស្តាប់
ម៉ែឳតម្រូវប្រាប់
កូនចៅត្រាប់តាមដូនតា
។
៧១ ចាស់ម្យ៉ាងសាងសីលទាន
មិនបំពានខុសពុទ្ធដីកា
កូនកាត់តាមមេបា
មិនទៅណាឆ្ងាយពីផ្លូវ
។
៧២ ចាស់ម្យ៉ាងសាងផលកម្ម
ស្អប់សីលប្រាំដូចសត្រូវ
កូនកាត់តាមម៉ែឳ
អាស្រូវភាសវិនាសខ្លួន
។
៧៣ មិនជឿមគ្គជឿផល
ធ្លាក់ទៅដល់អបាយបួន
កងកម្មចាំគុំគួន
គេចវេះពួនមិនកំបាំង
។
៧៤ ព្រះអង្គមានពុទ្ធដីកា
ប្រៀបឧបមាជាទីតាំង
ដួចគោមានកម្លាំង
សម្រាំងទុកទឹមរទេះ
។
៧៥ នឹងបរផ្លូវវៀចត្រង់
ឬនឹងចង់បរគេចវេះ
កង់វិលមិនរបេះ
ជិះលើគោមិនឃ្លាតឃ្លា
។
៧៦ រាល់រូបទាំងតូចធំ
ចូលរូងភ្នំរូងគុហា
យកថ្មផ្ទាំងរាំងទ្វា
កម្មវេរាតោងចាប់បាន
។
៧៧ កងសីលមានអង្គប្រាំ
វេរាកម្មដិតដោយដាន
នរកប្រេតតិរច្ឆាន
ខានឃាត់ឃាំងបាំងមគ្គផល
។
៧៨ គួរខំសាងសីលទាន
យកនិព្វានជាត្រើយថ្នល់
យូរឆាប់គង់តែដល់
កុសលជួយចាកសង្សារ
។
៧៩ កូនចៅរេរិះគិត
មើលគំនិតចិត្តដូនតា
ប្រព្រឹត្តខុសសាសនា
គេចកិរិយាកុំធ្វើត្រាប់
។
៨០ មើលចាស់ណាត្រឹមត្រូវ
ចុះក្នុងផ្លូវគន្លងច្បាប់
ចាស់ស្តីគប្បីស្តាប់
ប្រិតប្រៀងប្រាប់ឲ្យប្រុងចាំ
។
៨១ គោរពគុណទាំងប្រាំ
សូត្របាលីតាមចំណាំ
រក្សាអង្គសីលប្រាំ
កម្មវេរាតាមមិនទាន់
។
៨២ សាសនានៅវែងឆ្ងាយ
កន្លងប្លាយជាងពីរពាន់
សព្វថ្ងៃលៃគ្នេរគ្នាន់
មិនទាន់គ្រប់ជាប្រាំរយ
។
៨៣ ឥឡូវចិតប្រាំបី
នៅម្ភៃមួយខាងក្រោយ
កូនចៅកុំបណ្តោយ
ឲ្យលិចលង់ក្នុងសង្សារ
។
៨៤ មានពាក្យចាសដំណាល
ថាកណ្តាលព្រះសាសនា
ទំនាយក្បួនតម្រា
ថានឹងរាវហើយរីកវិញ
។
៨៥ ហេតុនេះអស់កូនចៅ
ទោះល្ងង់ខ្លៅយ៉ាងណាមិញ
ខំឧស្សាហ៍ទន្ទេញ
បំពេញពាក្យពុទ្ធទំនាយ
។
៨៦ តំណពីថ្ងៃនេះ
រៀនតំរិះកុំរាយមាយ
កូនណាមិនស្វាធ្យាយ
មិនរលាយរលត់ទុក្ខ
។
៨៧ ដល់សាសនាគ្រប់គ្រាន់
ជួបប្រាំពាន់ទៅខាងមុខ
ទំនាយរាយទំនុក
ថាឳពុកម្តាយស្អប់កូន
។
៨៨ ថាកើតអន្តរកប្ប
គុំសម្លាប់គ្នាបងប្អូន
មិនដឹងតាដឹងដូន
សូន្យសីលទានមិនមានសល់
។
៨៩ គួរគិតកុំសាងកម្ម កាន់សីលប្រាំចាំដម្កល់
ខំសាងមគ្គសាងផល
នឹងបានដល់ឋានសាន្តសុខ
។
៩០ នឹងរួចពីកាប់ចាក់
មិនបានធ្លាក់ទៅនរក
ព្រះសិអារត្រាស់ខាងមុខ រសាយទុក្ខសោករាល់ថ្ងៃ
។
៩១ នេះហៅច្បាប់បណ្តាំ
ជាពាក្យប្រាំៗមួយផ្ទួន
បទព្រហ្មគ្រប់ឃ្លាបួន
ជួនចែងចប់ម្លេះហើយហោង
។
No comments:
Post a Comment