- Tuesday, 21 August 2012
- Bloomberg
- ក្រុងមេនឡូផាកៈ ភាគហ៊ុនរបស់ក្រុមហ៊ុន Facebook Inc
ដែលបានធ្លាក់ចុះដល់តម្លៃទាបបំផុត
បន្ទាប់ពីអ្នកខាងក្នុងក្រុមហ៊ុន (insider)
អាចលក់ភាគហ៊ុនជាលើកទីមួយ ចាប់ពីការបោះផ្សាយ IPO មកនោះ
នឹងត្រូវប្រឈមនឹងសម្ពាធកាន់តែខ្លាំងថែមទៀត នៅពេលភាគហ៊ុនចំនួន
១,៤៤ពាន់លានហ៊ុនផ្សេងទៀត ត្រូវបានលក់ចេញរហូតដល់ខែវិច្ឆិកា។
កាល ពីសប្តាហ៍មុន ក្រុមហ៊ុន Facebook បានលក់ចេញភាគហ៊ុនចំនួន ២៧១,១លានហ៊ុន ដែលជាការលក់ចេញលើកដំបូងក្នុងចំណោមការរឹតបន្តឹងការលក់ចេញ ចំនួន ៥ ដែលត្រូវធ្វើក្នុងអំឡុងឆ្នាំទីមួយក្នុងនាមជាក្រុមហ៊ុនសាធារណៈ។
ខណៈ លោក Mark Zuckerberg អគ្គនាយកក្រុមហ៊ុន Facebook កំពុងប្រតិបត្តិការសេវាបណ្តាញសង្គមមួយនោះ លោក កំពុងប្រឈមនឹងក្តីបារម្ភរបស់ក្រុមវិនិយោគិនថាតើក្រុមហ៊ុននេះ អាចរកប្រាក់ចំណូលបន្ថែមដោយរបៀបណាពីមូលដ្ឋានកំណើនអ្នកប្រើប្រាស់ សេវាសង្គមនេះ។ ក្តីបារម្ភនោះ រួមទាំងការបញ្ចប់រយៈពេលបម្រាមលក់ភាគហ៊ុនចេញ (lock-up) លើកទីមួយ បានជំរុញឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានធ្លាក់ចុះពាក់កណ្តាលមកនៅត្រឹម ៣៨ដុល្លារ និងធ្វើឲ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុននេះ ធ្លាក់ចុះ ៤៦ពាន់លានដុល្លារ។
លោក Herman Leung អ្នកវិភាគប្រចាំក្រុមហ៊ុន Susquehanna International Group ថ្លែងថា៖ «តើនេះគឺជាអ្វីដែលគ្មានភាពអត់ធ្មត់ ឬជាអ្វីដែលវិនិយោគិនគួរតែព្រួយបារម្ភ? ត្រូវហើយ តែចំពោះក្រុមវិនិយោគិនរយៈពេលវែងវិញ ខ្ញុំយល់ថា នេះគឺជាឱកាសដ៏ល្អមួយដើម្បីទិញភាគហ៊ុន ដែលមានតម្លៃទាបបែបនេះ»៕ BP
I am proud of being a Khmer. Sharing knowledge is a significant way to develop our country toward the rule of law and peace.
Tuesday, 21 August 2012
Facebook Inc នឹងប្រឈមសម្ពាធកាន់តែខ្លាំងថែមទៀត
Subscribe to:
Post Comments (Atom)
The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China
My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...
-
Wachira Kigotho 09 May 2014 Issue No:319 Unequal access to university education is likely to persist in most countries globally ...
-
លោកនិពន្ធនាយកជាទីគោរពរាប់អាន! តាម ការពិនិត្យសង្កេតរបស់ខ្ញុំ មានប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិជាច្រើន បានច...
-
ការពិនិត្យមើលផលអាក្រក់កើតចេញពីវប្បធម៌ប៉ែងជើង ឬក្ដិចត្រួយគ្នា ដោយ កែវពេជ្រ មេត្តា 2011-11-03 ទម្លាប់នៃការប...
-
Chambers and Partners - Home 1 Bun & Associates THE FIRM Sources single out this firm as a market leader, highlighting its inc...
-
Combat Journalism: CQR Is reporting on global conflict worth the risk? By Frank Greve Introduction Chr...
-
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ « ព្រះបរមរតនកោដ្ឋ » បានស្ថាបនាសាកលវិទ្យាល័យភូមិន្ទបាត់ដំបងតាមរយៈ ព្រះរាជក្រឹត្យលេខ ៣៤/៦៨.ប.រ ចុះថ្...
-
By Sam Rany 1. There is a jump in higher education in Cambodia, what do you see from this development? Actually, I o...
-
https://www.box.com/files/0/f/0/1/f_2876428255#/files/0/f/0/1/f_2876428255 International Journal of Higher Education ISSN 1927-...
-
Academic Adjustment Issues in a Malaysian Research University: The Case of Cambodian, Laotian, Burmese, and Vietnamese Postgraduat...
-
https://www.box.com/profile#/profile/183918435/page/1/1/2876421805 International Journal of Learning & Development ISSN 216...
No comments:
Post a Comment