- Friday, 10 August 2012
- សេត គឹមសឿន
- កំពង់ចាមៈ
ដោយចាប់ផ្តើមគម្រោងកម្មវិធីបំណិនជីវិតនៅក្នុងឆ្នាំ២០០៩
ស្របតាមការអភិវឌ្ឍគោលនយោបាយបំណិនជីវិតរបស់ក្រសួងអប់រំនៅឆ្នាំ
២០០៦ នៅពេលនេះកម្មវិធីបំណិនជីវិត
ដែលទទួលជំនួយឧបត្ថម្ភសប្បុរសធម៌ពីពលរដ្ឋអាមេរិកតាមរយៈទីភ្នាក់
ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ(USAID)
បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញឲ្យការប្រមូលកុមារចូល
រៀននៅកម្ពុជាសម្រេចក្នុងលទ្ធផលល្អ។
លោក ចាន់ ណារិន អនុប្រធានគម្រោងកែលម្អអប់រំមូលដ្ឋានកម្រិតមូលដ្ឋាននៅកម្ពុជា បានឲ្យដឹងថា គម្រោងកែលម្អអប់រំកម្រិតមូលដ្ឋាននៅកម្ពុជា បានទទួលការឧបត្ថម្ភពីសហរដ្ឋអាមេរិក ដោយចាប់ផ្តើមនៅក្នុងឆ្នាំ២០០៩ ផ្តោតលើសិស្សចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៩ និងត្រូវបញ្ចប់វិញនៅក្នុងឆ្នាំ២០១៤ ដោយប្រើប្រាក់គម្រោងប្រមាណចំនួន១០លានដុល្លារសហរដ្ឋអាមេរិក។ លោកបានបន្តថា គម្រោងនេះត្រូវបានធ្វើឡើងនៅក្នុងខេត្តចំនួន៣ គឺខេត្តកំពង់ចាម ក្រចេះ និងខេត្តសៀមរាប ដើម្បីបង្កភាពងាយស្រួលធ្វើយ៉ាងណាឲ្យកុមារទាំងអស់បានចូលរៀន តាមគោលនយោបាយក្រសួងអប់រំដែលដាក់ថាប្រជាពលរដ្ឋទាំងអស់ត្រូវ រៀនឲ្យចប់ត្រឹមថ្នាក់ទី៩ និងត្រូវឲ្យពួកគេទទួលបានគុណភាពនៃការអប់រំកាន់តែប្រសើរ។
លោក បានមានប្រសាសន៍ថា៖«គម្រោងនេះដើម្បីជួយជំរុញវិស័យអប់រំនៅ កម្ពុជាធ្វើយ៉ាងណាឲ្យ មានការអភិវឌ្ឍឲ្យបានឆាប់រហ័ស ជាក់ស្តែងអ្វីដែលសំខាន់បំផុតនោះគឺគម្រោងបំណិនជីវិត ដោយផ្តោតសំខាន់លើថ្នាក់បឋម និងមធ្យមសិក្សា ដែលកម្មវិធីនេះបានផ្តល់លទ្ធភាពឲ្យកូនសិស្សចេះចំណេះដឹងទូទៅផង និងចេះបំណិនជីវិតផង ដូចជានៅពេលកំពុងរៀនពួកគេអាចចេះជំនាញកុំព្យូទ័រ កាត់ដេរ កាត់សក់ ជួសជុលកង់-ម៉ូតូ ការចិញ្ចឹមមាន់ត្រី ដាំបន្លែ បណ្តុះផ្សិត និងធ្វើម្ហូបជាដើម»។
បំណិនជីវិតត្រូវបានកំណត់ថាជា បំណិនបញ្ញា បុគ្គលិកលក្ខណៈ អន្តរបុគ្គល និងវិជ្ជាជីវៈ ដែលអាចជួយដល់ការធ្វើការសម្រេចចិត្ត ការធ្វើទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ដោយអាចដោះស្រាយ និងគ្រប់គ្រងខ្លួនឯងបាន។ គឺជាបំណិនដែលរួមចំណែកក្នុងការលើកស្ទួយសុខុមាលភាព និងជីវិតប្រចាំថ្ងៃប្រកបដោយផលិតភាព។ មានការបែងចែកបំណិនជីវិតជា៣ប្រភេទដោយយោងតាមការកំណត់រួមគ្នា ជាមួយបុគ្គលិកមកពីនាយកដ្ឋានជាច្រើន និងដៃគូផ្សេងៗទៀត។ បំណិនជីវិតទាំងនោះរួមមាន បញ្ហាសង្គមដែលមាននៅក្នុងមូលដ្ឋាន ការសិក្សាអំពីអាជីវកម្ម សេដ្ឋកិច្ចការងារ និងបំណិនអាជីពងាយៗ។
ជា ទូទៅប្រធានបទអំពី បញ្ហាសង្គមដែលមាននៅក្នុងមូលដ្ឋាន គឺពាក់ព័ន្ធនឹងបរិបទខ្លឹមសារផ្សេងៗគ្នា ដើម្បីអភិវឌ្ឍបំណិន និងចំណេះដឹងផ្ទាល់ខ្លួនលើប្រធានបទដែលទាក់ទងនឹងវិទ្យាសាស្ត្រ សង្គម ប៉ុន្តែវាពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងជីវិតប្រចាំថ្ងៃរបស់ សិស្ស។ ប្រធានបទទាក់ទងនឹង អាជីវកម្ម និងសេដ្ឋកិច្ច មានគោលបំណងបណ្តុះបំណិនគ្រប់គ្រងខ្លួនឯងដែលចាំបាច់នៅក្នុង សង្គមកម្ពុជា ខណៈដែលបំណិន អាជីពងាយ មានគោលបំណងផ្តល់នូវបំណិនបុរេវិជ្ជាជីវៈដល់សិស្ស និងគ្រួសាររបស់ពួកគេ។
តាមរយៈរបាយការណ៍ក្រសួង និងអង្គការជាតិ និងអន្តរជាតិនានាបានឲ្យដឹងថា បញ្ហាការចូលរៀនរបស់កុមារ និងការបោះបង់សាលារៀននៅតែជាក្តីកង្វល់។ ប៉ុន្តែតាមរយៈការអនុវត្តលើគម្រោងកែលម្អអប់រំកម្រិតមូលដ្ឋាននៅ កម្ពុជា ពិសេសកម្មវិធីបំណិនជីវិតនៅក្នុងខេត្តចំនួន៣បានឲ្យដឹងថា គម្រោងទទួលបានជោគជ័យ៩០ភាគរយ។
លោក ហ៊ិន ស៊ីនហួន ប្រធានអង្គការ Kape ដែលមានការិយាល័យធំនៅខេត្តកំពង់ចាម បានឲ្យដឹងថា នៅក្នុងខេត្តកំពង់ចាមជាខេត្តមួយដែលមានប្រជាជនច្រើន ហើយបញ្ហាពលកម្មលើកុមារនៅតាមបណ្តាស្រុកមួយចំនួនក៏មានច្រើនដែរ ក្នុងនោះមានពលកម្មក្នុងចំការកៅស៊ូ ចំការដំឡូង រោងចក្រ និងចំការថ្នាំជាដើម។ បញ្ហាទាំងនោះជាការដាក់គម្លាតឲ្យកុមារស្ថិតនៅឆ្ងាយពីការសិក្សា ។
លោក មានប្រសាសន៍ថា៖ «បញ្ហាគ្រួសារធ្វើឲ្យកុមារមួយចំនួនមានវ័យកាន់តែធំ នឹងត្រូវគេអូសទាញទៅប្រើកម្លាំងដើម្បីរកប្រាក់»។ លោកបានបន្តថា៖«ការអូសទាញ[ត្រឡប់មករៀនវិញ]ពួកយើងពិតជាជួបការ លំបាក តែយើងធ្វើជាប្រព័ន្ធដោយសហការជាមួយភូមិឃុំ ដើម្បីផ្សព្វផ្សាយរឿងនេះ។ តែដើម្បីឆ្លើយតបនឹងបញ្ហាពិបាកខ្លាំង គឺយើងនឹងមានការផ្តល់អាហារូបករណ៍ និងការឧបត្ថម្ភជាអាហារពេលព្រឹកជាដើម»។
លោក បានបញ្ជាក់ថា៖ «ក្រោយពេលយើងរៀបចំការផ្តល់អាហារូបករណ៍ និងអនុវត្តកម្មវិធីបំណិនជីវិតធ្វើឲ្យយើងអាចកាត់បន្ថយការបោះ បង់ការសិក្សាបានច្រើន ហើយយើងអាចប្រមូលកុមារឲ្យចូលរៀនបានប្រមាណ៩០ភាគរយ»។
គួរ បញ្ជាក់ថា ដើម្បីជំរុញឲ្យការប្រមូលកុមារចូលរៀនបានទាំងអស់គ្នា គម្រោងកែលម្អអប់រំមូលដ្ឋានកម្រិតមូលដ្ឋាននៅកម្ពុជា បានផ្តល់អាហារូបករណ៍ និងបណ្តុះបណ្តាលដល់គ្រូដែលស្ថិតក្នុងតំបន់ដាច់ស្រយាលបានចំនួន ៣៦០នាក់ និងបានចងក្រងឯកសារបំណិនជីវិតចំនួន៣០មុខវិជ្ជា៕
I am proud of being a Khmer. Sharing knowledge is a significant way to develop our country toward the rule of law and peace.
Saturday, 11 August 2012
កម្មវិធីបំណិនជីវិតដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលកុមារចូលរៀន
Subscribe to:
Post Comments (Atom)
The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China
My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...
-
Wachira Kigotho 09 May 2014 Issue No:319 Unequal access to university education is likely to persist in most countries globally ...
-
លោកនិពន្ធនាយកជាទីគោរពរាប់អាន! តាម ការពិនិត្យសង្កេតរបស់ខ្ញុំ មានប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិជាច្រើន បានច...
-
ការពិនិត្យមើលផលអាក្រក់កើតចេញពីវប្បធម៌ប៉ែងជើង ឬក្ដិចត្រួយគ្នា ដោយ កែវពេជ្រ មេត្តា 2011-11-03 ទម្លាប់នៃការប...
-
Chambers and Partners - Home 1 Bun & Associates THE FIRM Sources single out this firm as a market leader, highlighting its inc...
-
Combat Journalism: CQR Is reporting on global conflict worth the risk? By Frank Greve Introduction Chr...
-
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ « ព្រះបរមរតនកោដ្ឋ » បានស្ថាបនាសាកលវិទ្យាល័យភូមិន្ទបាត់ដំបងតាមរយៈ ព្រះរាជក្រឹត្យលេខ ៣៤/៦៨.ប.រ ចុះថ្...
-
By Sam Rany 1. There is a jump in higher education in Cambodia, what do you see from this development? Actually, I o...
-
https://www.box.com/files/0/f/0/1/f_2876428255#/files/0/f/0/1/f_2876428255 International Journal of Higher Education ISSN 1927-...
-
Academic Adjustment Issues in a Malaysian Research University: The Case of Cambodian, Laotian, Burmese, and Vietnamese Postgraduat...
-
https://www.box.com/profile#/profile/183918435/page/1/1/2876421805 International Journal of Learning & Development ISSN 216...
No comments:
Post a Comment