- Wednesday, 08 August 2012
- យីន លាងគង់
- ជូនលោកការីនិពន្ធ
ក្រោយពីមានការឆ្លើយឆ្លងរវាងលោកបេក្ខជន បណ្ឌិតប៉ែន មីរ៉ាន់ដា និងលោក សុចរិត ខ្ញុំបាទសូមចូលរួមចែករំលែកចំណេះដឹងដ៏តិចតួចស្តួចស្តើងរបស់ ខ្ញុំ ដើម្បីទុកជាការពិចារណាទាំងអស់គ្នា។
ជាដំបូងខ្ញុំគាំទ្រទាំងស្រុងចំពោះអត្ថបទរបស់បេក្ខជនបណ្ឌិតយ៉ាងពេញទំហឹង ដោយសារមូលហេតុពីរ៖
ទី ១ ប្រជាពលរដ្ឋខ្មែរ គួរទុកប្រាក់កសាងវត្តនីមួយៗពី ២០ ទៅ ៣០ ម៉ឺនដុល្លារ យកមកអភិវឌ្ឍវិស័យអាណាចក្រប្រសើរជាង ព្រោះបច្ចុប្បន្ន វិស័យអាណាចក្រ មិនទាន់រីកចម្រើន មានតុល្យភាពជាមួយវិស័យពុទ្ធចក្រនៅទ្បើយ។
ទី ២ គួរទុកប្រាក់ទាំងនោះសាងសង់មន្ទីរពិសោធន៍ ឬបណ្ណាល័យ ដើម្បីពង្រីកចំណេះដឹងដល់សិស្សានុសិស្សនិងតាមសហគមន៍ប្រជាពលរដ្ឋ ខ្មែររស់នៅ។
នៅកម្ពុជា មានវត្តអារាមជាង៤០០០ កន្លែង និងមានព្រះសង្ឃជាង ៥០០០០ អង្គរហូតមកទល់សព្វថ្ងៃនេះ ដែលវត្តជាង ៩០ភាគរយ មានក្បូរក្បាច់រចនាល្អវិចិត្រ ស័ក្ខិសមជាទីអារាមពិតៗ ប៉ុន្តែបើយើងក្រទ្បេកមើលទៅ ខាងក្រោយវត្ត ឬបរិវេណជុំវិញវត្ត យើងឃើញផ្ទះរបស់ពុទ្ធបរិស័ទខ្លះ មិនមានដំបូលប្រក់ផ្ទះត្រឹមត្រូវគត់មត់ទេ កូនៗរបស់ពួកគេមិនមានខោអាវស្លៀកពាក់បានសមរម្យទេ និងមួយចំនួន មិនបានទាំងចូលសាលារៀនផង។
ខ្ញុំធ្លាប់ចេញទៅប្រទេសមួយចំនួន ដែលនៅក្បែរខាងកម្ពុជា ដូចជា ប្រទេសថៃ ទ្បាវនិងប្រទេសស្រីលង្កាជាដើម។ ប្រជាពលរដ្ឋប្រទេសទាំងនោះ គោរពព្រះពុទ្ធសាសនានិកាយហិនយាន(យានតូច)ដូចយើងដែរ ប៉ុន្តែនៅក្នុងប្រទេសទាំងនោះ មិនមានសង់វត្តអារាមស្អេកស្កះច្រើនសន្ធឹកសន្ធាប់ដូចនៅកម្ពុជា ទេ ប៉ុន្តែសង្គមគេមានការរីកចម្រើន និងប្រជាជនគេមានសីលធ៌មរស់នៅល្អជាងកម្ពុជា។ នៅរាជធានីភ្នំពេញ បើជិះរថយន្តពីព្រលានយន្តហោះអន្តរជាតិភ្នំពេញមកកាន់មាត់ទន្លេ មួយជុំ យើងឃើញវិហារដ៏ស្កឹមស្កៃមិនតិចជាង ១០ កន្លែងនោះទេ។
ការ កសាងវត្តអារាមជាច្រើនដែលលោក សុចរិត បានលើកទ្បើងថា ជាសទ្ធារបស់ពុទ្ធបរិស័ទពិតជាត្រឹមត្រូវ ប៉ុន្តែសួរថា តើព្រះសង្ឃ បាននិងកំពុងដើរតួនាទីត្រឹមត្រូវ តាមគោលធម៌របស់ព្រះពុទ្ធហើយឬនៅ? ព្រះពុទ្ធលោកបានត្រាស់ដឹង នៅក្រោមដើមពោធិព្រឹក្ស មិនមែនក្នុងព្រះវិហារដ៏ស្កឹមស្កៃទេ។ ព្រះពុទ្ធផ្តល់ពុទ្ធឱវាទឲ្យពុទ្ធបរិស័ទ មុនមានជំនឿលើអ្វីមួយ ឲ្យប្រើបញ្ញាជាចម្បង ប៉ុន្តែព្រះសង្ឃ នៅកម្ពុជា តែងសូត្រធម៌ជាភាសាបាលី ឬសំស្រ្កឹត ដែលពេលខ្លះ សូម្បីព្រះសង្ឃអង្គឯង មិនយល់អ្វី ដែលខ្លួនបានសូត្រផងទេ កុំថាទ្បើយពុទ្ធបរិស័ទមិនបានបួសរៀន អាចយល់និងស្តាប់បានថា មានន័យយ៉ាងដូចម្តេចនោះ។
ហេតុនេះ នៅពេលប្រជាពលរដ្ឋមិនយល់ ព្រះសង្ឃនេះហើយ ជាអ្នកដើរតួនាទីជាអ្នកពន្យល់អប់រំ ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ ហើយការពន្យល់នោះ ក៏មិនគួរលើកតែរឿងព្រេង រឿងពុទ្ធប្រវត្តិនៅឋានសួគ៌ ឋានត្រៃត្រិង្សនោះដែរ។ ប្រជាពលរដ្ឋលោកយល់ថា ការកសាងវត្តអារាម នឹងទទួលបានផលកុសលច្រើន នៅជាតិនេះ និងអនាគតជាតិ ប៉ុន្តែសំណួររបស់ខ្ញុំត្រង់នេះ សូមចោទសួរថា តើព្រះសង្ឃ បានដើរតួនាទីរបស់ខ្លួនត្រឹមត្រូវហើយឬនៅ ក្នុងការផ្តល់សង្ឃឱវាទ ដល់ពុទ្ធបរិស័ទអំពីការធ្វើបុណ្យ? ចម្លើយខ្ញុំអាចឆ្លើយបានថា មិនទាន់គ្រប់គ្រាន់ទេ វត្តអារាមជាថ្នាលបណ្តុះបណ្តាលចំណេះដឹង នៅក្នុងជំនាន់បារាំងបានគ្រប់គ្រងប្រទេស (ជំនាន់នោះ គេហៅសាលាវត្តបែបថ្មី) ប៉ុន្តែព្រះសង្ឃជំនាន់នេះ បានប្រព្រឹត្តខុសធម៌វិន័យជាច្រើនទាំងការបដិបត្តិប្រចាំថ្ងៃ និងការមិនបានបំពេញតួនាទី ជាព្រះសង្ឃ ដែលជួយសង្គ្រោះ សត្វលោកប្រកបដោយគុណធម៌។
ការមិនប្រព្រឹត្តត្រឹមត្រូវតាមធម៌ វិន័យយ៉ាងដូចម្តេច និងមិនបំពេញតាមគុណធម៌យ៉ាងដូចម្តេច? ខ្ញុំធ្លាប់ជាក្មេងវត្តម្នាក់ រស់នៅក្នុងវត្តមួយ ក្នុងរាជធានីភ្នំពេញ ដែលមានសម្តេចសង្ឃគង់នៅ។ អំទ្បុងពេលស្នាក់នៅវត្ត ខ្ញុំឃើញ ដោយផ្ទាល់ភ្នែក នូវសកម្មភាពព្រះសង្ឃ ក្នុងវត្តនេះ ដែលមានសង្ឃខ្លះ លេងបៀរ សង្ឃខ្លះមានកាំភ្លើង សង្ឃខ្លះមានសង្សាររហូតមកដេកជាមួយគ្នា ក្នុងកុដិយ៉ាងគួរឲ្យអាម៉ាស់បំផុត។ ការប្រព្រឹត្តរបស់សង្ឃខុសគោលធម៌ដើម ពិតជារឿងរបស់បុគ្គល។
ចំណុច មួយទៀត ដែលលោកសុចរិតលើកទ្បើងថាបុគ្គលជាបុរសភេទ បើបានបួសម្តងជាបុគ្គលដែលប្រសើរបំផុត។ ខ្ញុំសូមបដិសេធក្នុងចំណុចនេះ។ បដិសេធត្រង់ថា បុគ្គលដ៏ប្រសើរ មិនចាំបាច់បួសតែក្នុងពុទ្ធសាសនាទេ ពួកគេអាចសិក្សានៅខាងក្រៅបាន ព្រោះចំណេះដឹង រៀននៅទីណាក៏បាន មិនចាំបាច់រៀនតែពីវត្តអារាមឬតាមគោលធម៌ នៃពុទ្ធសាសនាតែមួយមុខនោះទេ។ បុគ្គលមួយចំនួនដោយសារខ្ជិល ជួយធ្វើការឪពុកម្តាយ បានសុំលោកមានគុណមកបួស ដែលមិនត្រឹមតែដើម្បីគេចវេះពីការងារប៉ុណ្ណោះទេ ប៉ុន្តែបានបង្កការលំបាកជាច្រើន ដល់គ្រួសារ ដើម្បីចំណាយផ្សេងៗ ដល់ការបំបួស និងក្រោយការបំបួសហើយបាន ៤ ទៅ ៥ព្រះវស្សាក៏លាចាកសិក្ខាបទ និងសុំឲ្យឪពុកម្តាយដណ្តឹងប្រពន្ធឲ្យទៀត ដែលជាការបន្ថែមបន្ទុកចំណាយកាន់តែច្រើនដល់គ្រួសារ នៅពេលខ្លួនមិនបានជួយរកចំណូលអ្វីសោះ ដល់ឪពុកម្តាយរបស់ខ្លួន។
លោក សុចរិត បានលើកជាសំណួរថា តើការដែលរបបកម្ពុជាប្រជាធិបតេយ្យ សម្លាប់ប្រជាពលរដ្ឋខ្មែរជិត ២ លាននាក់ជាកំហុសរបស់ព្រះសង្ឃដែរឬទេ? ចម្លើយពិតជាមិនមែនទេ។ ប៉ុន្តែលោកសាទ្បុតស(ប៉ុលពត)ជាបុគ្គលមួយរូប ធ្លាប់រស់នៅក្នុងវត្តបទុមវតីរាជធានីភ្នំពេញ។ អំទ្បុងស្នាក់នៅក្នុងវត្តនេះ គាត់មានចិត្តស្អប់ព្រះសង្ឃយ៉ាងខ្លាំង និងបានចាត់ទុកព្រះសង្ឃ ជាពួកព្រូន ឬប៉ារ៉ាស៊ីត។ ខ្ញុំមិនគាំទ្រការលើកទ្បើងហួសហេតុបែបនេះទេ ប៉ុន្តែតាមខ្ញុំដឹង នៅលើពិភពលោក មិនមានប្រទេសណាមួយ មានប្រជាជនត្រឹមជិត ១៤ លាននាក់ ប៉ុន្តែមានព្រះសង្ឃជាង ៥០០០០ អង្គបែបនេះនោះទ្បើយ។
ពិតណាស់ រដ្ឋាភិបាល ក៏មិនបានចាត់វិធានការផ្លូវច្បាប់គ្រប់គ្រាន់សម្រាប់កសាងប្រទេស នេះ ឲ្យមានភាពស៊ីវិល័យនៅទ្បើយទេ។ ពីមួយជំនាន់ទៅមួយជំនាន់ មេដឹកនាំខ្មែរ គិតតែផលប្រយោជន៍បុគ្គល និងរិះរកគ្រប់មធ្យោបាយ ក្នុងការធ្វើយ៉ាងណាឲ្យខ្លួនអាចគ្រប់គ្រងប្រទេស និងប្រជាជនបានយូរ។ មេដឹកនាំខ្មែរដើរតួជាឥសី ជួយសង្គ្រោះប្រជាពលរដ្ឋ ខណៈពួកគេ ជាអ្នកធ្វើបាបប្រជាពលរដ្ឋទាំងនោះដោយខ្លួនឯង។
ប៉ុន្តែអ្វី ដែលគួរឲ្យសោកស្តាយបន្ថែមទៀតនោះ គឺថា នាពេលបច្ចុប្បន្ននេះ អ្នកនយោបាយខ្មែរ បានលូកដៃកកូរកកាយ ចូលយ៉ាងជ្រៅទៅក្នុងសង្គមសង្ឃ ដើម្បីទាក់ទាញប្រជាប្រិយភាព ពីព្រះសង្ឃ និងពុទ្ធបរិស័ទទាំងទីក្រុង និងទីជនបទ ដែលចំណេះដឹងពួកគាត់នៅមានកម្រិត ក្នុងវិស័យពុទ្ធចក្រ។ ពួកគេអះអាងថា ជាពុទ្ធបរិស័ទ ប៉ុន្តែនៅពេលយើងសាកល្បងសួរពួកគេថា អ្វីទៅជាសីល៥ សីល ៨ និងសីល ១០ ហើយពួកគេ បានអនុវត្តតាមសាសនា ដែលខ្លួនមានជំនឿដែរឬទេ? ចម្លើយគឺអត់ទេ។
សរុបសេចក្តីមក ការចូលរួមកសាងវត្តអារាម ជាការបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត មិនមានអ្នកណាបង្ខិតបង្ខំទេ ប៉ុន្តែសំណួរនៅទីនេះ ត្រង់ថា តើពុទ្ធបរិស័ទបាននិងកំពុងប្រើប្រាស់ថវិកាចំទិសដៅឬនៅ ឬពុទ្ធបរិស័ទបរិច្ចាគថវិកាជាច្រើន ដើម្បីទទួលបានការកោតសរសើរ ឬក៏គួរបរិច្ចាគដល់ប្រជាពលរដ្ឋ នៅក្បែរនោះ ដែលគ្មានសម្លៀកបំពាក់សមរម្យ និងមិនបានចូលសាលារៀន ឬយ៉ាងណា?
យីន លាងគង់ អតីតក្មេងវត្តក្នុងរាជធានីភ្នំពេញ
I am proud of being a Khmer. Sharing knowledge is a significant way to develop our country toward the rule of law and peace.
Wednesday, 8 August 2012
គួរចូលរួមសង់វត្តច្រើន ឬធ្វើកិច្ចការអាណាចក្រច្រើនជាង?
Subscribe to:
Post Comments (Atom)
The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China
My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...
-
Wachira Kigotho 09 May 2014 Issue No:319 Unequal access to university education is likely to persist in most countries globally ...
-
លោកនិពន្ធនាយកជាទីគោរពរាប់អាន! តាម ការពិនិត្យសង្កេតរបស់ខ្ញុំ មានប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិជាច្រើន បានច...
-
ការពិនិត្យមើលផលអាក្រក់កើតចេញពីវប្បធម៌ប៉ែងជើង ឬក្ដិចត្រួយគ្នា ដោយ កែវពេជ្រ មេត្តា 2011-11-03 ទម្លាប់នៃការប...
-
Chambers and Partners - Home 1 Bun & Associates THE FIRM Sources single out this firm as a market leader, highlighting its inc...
-
Combat Journalism: CQR Is reporting on global conflict worth the risk? By Frank Greve Introduction Chr...
-
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ « ព្រះបរមរតនកោដ្ឋ » បានស្ថាបនាសាកលវិទ្យាល័យភូមិន្ទបាត់ដំបងតាមរយៈ ព្រះរាជក្រឹត្យលេខ ៣៤/៦៨.ប.រ ចុះថ្...
-
By Sam Rany 1. There is a jump in higher education in Cambodia, what do you see from this development? Actually, I o...
-
https://www.box.com/files/0/f/0/1/f_2876428255#/files/0/f/0/1/f_2876428255 International Journal of Higher Education ISSN 1927-...
-
Academic Adjustment Issues in a Malaysian Research University: The Case of Cambodian, Laotian, Burmese, and Vietnamese Postgraduat...
-
https://www.box.com/profile#/profile/183918435/page/1/1/2876421805 International Journal of Learning & Development ISSN 216...
No comments:
Post a Comment