ដោយ លី ម៉េងហួរ
សំរង់ខ្សែអាត់ រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបជាមួយលោក សុន ឆ័យ អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី កាលពីថ្ងៃទី១៧ខែតុលា ឆ្នាំ១៩៩៧ ត្រូវបានរដ្ឋាភិបាល ផ្សព្វផ្សាយនៅក្នុងគេហទំព័ររបស់ទីស្តីការគណៈរដ្ឋមន្ត្រី។ ក្នុងអត្ថបទចំនួន ២៨ ទំព័រនោះ បង្ហាញថា លោកសុនឆ័យ បានទូរស័ព្ទ រាយការណ៍ជូនលោកនាយករដ្ឋមន្ត្រី អំពីសកម្មភាពរបស់ថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សសមរង្ស៊ី នៅក្រៅប្រទេសក្រោយពីព្រឹត្តិការណ៍ផ្ទុះអាវុធ ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ រវាងកងកម្លាំងប្រដាប់អាវុធ គាំទ្រគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច។
អត្ថបទចំនួន ២៨ ទំព័រ ជាភាសាខ្មែរ ដែលមានចំណងជើងថា
"សំរង់ខ្សែអាត់ សម្តេច ជួបជាមួយឯកឧត្តម សុន ឆ័យ ថ្ងៃទី១៧-១០-១៩៩៧ (
ម៉ោង ៧ និង ៣០នាទីយប់ )"
ត្រូវបានគេមើលឃើញក្នុងគេហទំព័ររបស់ទីស្តីការគណៈរដ្ឋមន្ត្រី
ចាប់តាំងពីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២។ សំរង់ខ្សែអាត់
បានបង្ហាញនូវកិច្ចសន្ទនារតាមទូរស័ព្ទ ដែលលោក សុន ឆ័យ
បានរាយការណ៍ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីហេតុការណ៍
នៅក្រៅប្រទេស និងទំនាក់ទំនងរវាងក្រុមមន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិច
និងគណបក្សសមរង្ស៊ី ជាមួយនឹងសហគមន៍អន្តរជាតិ
ក្រោយពីព្រឹត្តិការណ៍ផ្ទុះអាវុធ ថ្ងៃ៥-៦កក្កដា ឆ្នាំ១៩៩៧។
ខ្សែអាត់នោះ ក៏ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកបង្ហាញ ក្នុងរដ្ឋសភា នៅចំពោះមុខលោក សុន ឆ័យ ខណៈដែលលោកបានចូលពន្យល់បំភ្លឺរដ្ឋសភា អំពីដំណើរការបោះបង្គោលព្រំដែនកម្ពុជា និងវៀតណាម កាលពីព្រឹកថ្ងៃទី៩សីហា ឆ្នាំ២០១២។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា លោកតំណាងរាស្ត្រ សុនឆ័យ ជាចារកម្មរបស់លោក ដោយបានទទួលយកប្រាក់ចំនួន ១ ម៉ឺនដុល្លារអាមេរិក ដើម្បីធ្វើការងារលើការផ្តល់ព័ត៌មាន សម្រាប់ការប្រយុទ្ធគ្នា ក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធថ្ងៃទី៥ និងថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៧ រវាងកងកម្លាំងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច។
លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ក៏បានចាត់ទុកលោកសុនឆ័យ ជាប្អូនធម៌របស់លោក និងបានផ្តល់ព័ត៌មាន ដែលនាំឲ្យគណបក្សប្រជាជនកម្ពុជា អាចទប់ទល់នឹងផែនការ ដែលរៀបចំដោយលោកញឹកប៊ុនឆៃ លោក ខាន់សាវឿន លោក ហូ សុខ ដែលមនុស្សស្មោះនឹងអតីតប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។
នៅថ្ងៃសុក្រនេះ លោកសុនឆ័យ មិនអាចទាក់ទងបានទេ។ ក៏ប៉ុន្តែបន្ទាប់ពីស្តាប់បទអន្តរាគមន៍របស់លោកនាយករដ្ឋមន្ត្រី នៅរដ្ឋសភា កាលពីព្រឹកថ្ងៃទី៩សីហា ឆ្នាំ២០១២ លោកតំណាងរាស្ត្រ សុន ឆ័យ បានប្រាប់អ្នកកាសែត ដោយចាត់ទុកថា ការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ពីទំនាក់ទំនងលោកជាចារកម្មនោះ ជាការចោទប្រកាន់ផ្តេសផ្តាស និងថាជាការបរិហារកេរ្តិ៍លើរូបលោក។
សូមរម្លឹកថា កាលពីខែឧសភាឆ្នាំមុន លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ក៏បានបញ្ចេញខ្សែអាត់សំឡេង នៃការទាក់ទងតាមទូរស័ព្ទរវាងលោក និងលោកកឹមសុខា ហើយថា រូបលោកផ្ទាល់ ជាអ្នកផ្តួចផ្តើមបង្កើតគណបក្សសិទ្ធិមនុស្សរបស់លោកកឹមសុខា 0ដើម្បីបំបែកសំឡេងរបស់គណបក្សសមរង្ស៊ី។ ក៏ប៉ុន្តែកាលណោះ លោកកឹមសុខា បានបដិសេធ៕

No comments:
Post a Comment