- Wednesday, 22 August 2012
- ឆាយ ច័ន្ទនីដា
- ភ្នំពេញៈ អំពើពុករលួយសូកលុយគ្រូ
ដើម្បីបានបើកចម្លងចម្លើយវិញ្ញាសារដោយសេរី នៅតែកើតមានខ្លាំងក្លា
នៅក្នុងមណ្ឌលប្រឡង មធ្យមសិក្សាទុតិយភូមិ បាក់ឌុប
ដែលបានក្លាយជា«ទម្លាប់» រវាងសិស្ស និងគ្រូអនុរក្សតាមបន្ទប់ប្រឡង
ធ្វើឲ្យអ្នកវិភាគគិតថា
បើគ្មានកំណែទម្រង់វិស័យអប់រំឲ្យទាន់ពេលវេលាទេ
នោះសមត្ថភាពយុវជនកម្ពុជា នឹងមានការប្រឈមខ្លាំង
នៅក្នុងសមាហរណកម្មអាស៊ានឆ្នាំ ២០១៥ ខាងមុខ។
របាយការណ៍ឯករាជ្យ មួយ បានរកឃើញថា ក្រុមយុវជន ជាសិស្សានុសិស្ស ប្រឡងបញ្ចប់ថ្នាក់ទី ១២ ប្រព្រឹត្តទៅកាលពីថ្ងៃទី ៦-៧-៨ ខែសីហានេះ ដែលមានចំនួនសិស្ស ១១៤ ៤១៤ នាក់ ក្នុងនោះមាន ៩២ ភាគរយ បាននាំគ្នារៃលុយគ្នា ក្នុងបន្ទប់ប្រឡង ឲ្យគ្រូអនុរក្ស ដោយគ្មានការជំរិតនោះឡើយ ហើយគ្រូក៏ទទួលយកដែរ ដោយធ្វើជាមិនដឹងមិនឮ បើកដៃឲ្យសិស្សចម្លងគ្នាដោយសេរី។
ការសិក្សា ដែលធ្វើដោយក្រុមលោក កែម ឡី ជាអ្នកពិគ្រោះយោបល់ និងស្រាវជ្រាវឯករាជ្យផ្នែកសង្គម ចេញផ្សាយកាលពីថ្ងៃចន្ទ ក្រោមចំណងជើងថា «មិនគួរធ្វើមិនដឹង» បានសម្ភាសសិស្សប្រឡងថ្នាក់ទី ១២ ចំនួន ១៥៧ នាក់ ព្រមទាំងមាតា បិតាសិស្ស និងគ្រូអនុរក្ស ប្រមាណ ៥០ នាក់ផ្សេងទៀត ដោយរកឃើញថា៖ «ជាមធ្យម បេក្ខជនប្រឡង ត្រូវចំណាយ ១២ ម៉ឺនរៀល ទៅឲ្យគ្រូអនុរក្ស ក្នុងរយៈពេលប្រឡងពីរថ្ងៃកន្លះ។ ៧៧.៧ ភាគរយ រាយការណ៍ថា ពួកគេអាចចម្លងចម្លើយពីគ្នាទៅវិញទៅមក»។ ការសិក្សាស្រាវជ្រាវនេះ បានរកឃើញមូលហេតុ ដែលនាំឲ្យសិស្សប្រមូលលុយជូនអនុរក្ស គឺដើម្បីឲ្យគ្រូផ្តល់ឱកាស ឲ្យពួកគេបានចម្លងគ្នាគឺមានប្រមាណ៥៤ភាគរយ។
លោក កែម ឡី បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា ជាទូទៅស្ថានការណ៍ប្រឡងបាក់ឌុបឆ្នាំនេះ មានភាពប្រសើរជាងឆ្នាំមុនដោយមានកម្លាំងសមត្ថកិច្ច យាមកាមតឹងតែង និងមិនមានការបោះឯកសារចម្លើយ ចូលបន្ទប់ប្រឡងរញ៉េរញ៉ៃ ដូចឆ្នាំមុនៗឡើយ។
ទោះយ៉ាងណា លោកថា អ្វីដែលកត់សម្គាល់ខ្លាំង គឺសិស្សបាននាំគ្នាយកទូរស័ព្ទស៊េរីទំនើប ចូលបន្ទប់ប្រឡង ដើម្បីទាក់ទងតាមសារអេឡិចត្រូនិក ឬប្រព័ន្ធបណ្តាញសង្គម ហ្វ៊េសប៊ុក ឲ្យអ្នកនៅខាងក្រៅ សរសេរចម្លើយឲ្យហើយផ្ញើមកវិញ។
លោកថ្លែងថា ៖ «ភាគច្រើន ៥៥ ភាគរយ បានឆ្លើយថា គាត់ចម្លង(ចម្លើយ)ចេញចូលតាមទូរស័ព្ទដៃ។ គាត់ថា ភាគច្រើនគេថតវិញ្ញាសា ធ្វើតាមអ៊ីមែល បញ្ចូនឲ្យគេធ្វើឲ្យ ហើយផ្ញើតាមអ៊ីមែលមកវិញ។ ទោះគ្រាន់បើជាងមុន ប៉ុន្តែចំណុចខ្លះ ក្លាយជាប្រពៃណី និងទម្លាប់ទៅហើយ គឺពេលប្រឡង ត្រូវតែប្រមូលលុយឲ្យគ្រូ ទោះគ្រូមិនបានបង្គាប់ក៏ដោយ»។
នា សប្តាហ៍ក្រោយនេះ ឯកសារលម្អិត ប្រមាណពី ៣០ ទៅ ៤០ ទំព័រនឹងត្រូវបញ្ជូនទៅកាន់ក្រសួងអប់រំយុវជននិងកីឡា និងអង្គការដៃគូជាតិ អន្តរជាតិ ជាពិសេសអង្គការយូនីសែហ្វ និងយូណេស្កូ ដែលធ្វើការពាក់ព័ន្ធនឹងការលើកស្ទួយគុណភាពអប់រំ ដើម្បីឲ្យភាគីទាំងនោះ យកទៅពិចារណា និងធ្វើការ«ដាក់សម្ពាធដល់រដ្ឋាភិបាល ឲ្យមានការផ្លាស់ប្តូរ»។
លោក កែម ឡី បានផ្តល់អនុសាសន៍ ដល់រដ្ឋាភិបាលឲ្យបង្កើនប្រាក់ឧបត្ថម្ភ សម្រាប់គ្រូ អនុរក្សឲ្យបានពី ១០០ ទៅ ១៥០ ដុល្លារ សម្រាប់គ្រូម្នាក់ ក្នុងរយៈពេលប្រឡង ២ ថ្ងៃកន្លះ ដែលសព្វថ្ងៃ គ្រូទាំងនោះ ទទួលបានប្រមាណពី ៥០ ទៅ ៧៥ ដុល្លារប៉ុណ្ណោះ ហើយត្រូវធ្វើកិច្ចសន្យាជាមួយគ្រូទាំងនោះ ទើបគ្រូមិនអាចហ៊ានទទួលសំណូកពីសិស្ស។ លើសពីនេះ ត្រូវជំរុញឲ្យសិស្សខិតខំបង្កើនសមត្ថភាពខ្លួនឯង ដើម្បីគុណភាពអប់រំនៅកម្ពុជា។
របាយការណ៍នេះ ត្រូវបានស្វាគមន៍ ដោយលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលក៏បានរកឃើញពីភាពមិនប្រក្រតីជាច្រើន ក្នុងការប្រឡងនេះផងដែរ។ លោកថ្លែងថា៖ «នេះមិនមែនជារឿងថ្មីទេ ទិដ្ឋភាពឆ្នាំនេះ មានភាពស្ងប់ស្ងាត់តែនៅខាងក្រៅ តែខាងក្នុងមានភាពអាក្រក់ជាងឆ្នាំមុនខ្លាំងណាស់ ព្រោះគេធ្វើតាមប្រព័ន្ធអេឡិចត្រូនិក មានទូរស័ព្ទដៃថតដាក់ហ្វេសប៊ុក។ មានមណ្ឌលខ្លះ ធ្វើវិញ្ញាសាលក់ឲ្យបេក្ខជនទៀតផង»។ លោកបន្តថា បើរដ្ឋាភិបាល មិនគិតគូរពីគុណភាពអប់រំ ឲ្យបានឆាប់ទេនោះ គុណភាពអប់រំនៅកម្ពុជា នឹងមិនមានអ្វីប្រកួតប្រជែង ពេលដែលកម្ពុជា ធ្វើសមាហរណកម្ម ចូលទៅក្នុងសហគមន៍អាស៊ានឆ្នាំ ២០១៥នោះទេ។ សមាគមគ្រូបង្រៀន ក៏ត្រៀមចេញនូវរបាយការណ៍ នៃភាពមិនប្រក្រតី ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិក្រោយពីការប្រកាសលទ្ធផលនៃ ការប្រឡងនៅចុងខែនេះ។
លោក សំ សេរីរតន៍ អគ្គនាយកអប់រំ នៃក្រសួងអប់រំ យុវជននិងកីឡា ថ្លែងថា លោកបានពិនិត្យមើលឃើញថា ការស្រាវជ្រាវមួយនេះ នៅមានទំហំតូច និងមិនអាចវាយតម្លៃបាននូវស្ថានការណ៍ នៃការប្រឡងបាក់ឌុបទាំងមូលនោះបានឡើយ។ លោកនិយាយថា៖ «នេះជារបាយការណ៍ល្អ។ គាត់បានវាយតម្លៃថា មានភាពយុត្តិធម៌ ៦០ ភាគរយ តែគាត់ធ្វើតែជាង ១០០ នាក់ មិនតំណាងឲ្យទាំងអស់ជាង ១១ ម៉ឺននាក់នោះទេ បើគាត់ធ្វើច្រើន(សម្ភាស) ច្រើនជាងនេះលទ្ធផលអាចប្រសើរច្រើន»។ លោកបន្តថា៖«ភាពអាក្រក់(ក្នុងការស្រាវជ្រាវ)នេះ មិនធ្ងន់ធ្ងរទេ ព្រោះក្រសួងបានកែប្រែច្រើនហើយ តែការសិក្សានេះ អាចជួយមួយចំណែកដែរ ដល់វិស័យអប់រំយើង»៕
For more information, please check his official report at https://docs.google.com/file/d/1RNxFa10KMN0ASDukye7lp2CLHTLLmk7-I_BL1aLBtdPYva9WfmDA5uXLHpEK/edit
I am proud of being a Khmer. Sharing knowledge is a significant way to develop our country toward the rule of law and peace.
Wednesday, 22 August 2012
អំពើពុករលួយនៅតែកើតមានខ្លាំងក្លាក្នុងពេលប្រឡងបាក់ឌុបឆ្នាំនេះ
Subscribe to:
Post Comments (Atom)
The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China
My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...
-
Wachira Kigotho 09 May 2014 Issue No:319 Unequal access to university education is likely to persist in most countries globally ...
-
លោកនិពន្ធនាយកជាទីគោរពរាប់អាន! តាម ការពិនិត្យសង្កេតរបស់ខ្ញុំ មានប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិជាច្រើន បានច...
-
ការពិនិត្យមើលផលអាក្រក់កើតចេញពីវប្បធម៌ប៉ែងជើង ឬក្ដិចត្រួយគ្នា ដោយ កែវពេជ្រ មេត្តា 2011-11-03 ទម្លាប់នៃការប...
-
Chambers and Partners - Home 1 Bun & Associates THE FIRM Sources single out this firm as a market leader, highlighting its inc...
-
Combat Journalism: CQR Is reporting on global conflict worth the risk? By Frank Greve Introduction Chr...
-
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ « ព្រះបរមរតនកោដ្ឋ » បានស្ថាបនាសាកលវិទ្យាល័យភូមិន្ទបាត់ដំបងតាមរយៈ ព្រះរាជក្រឹត្យលេខ ៣៤/៦៨.ប.រ ចុះថ្...
-
By Sam Rany 1. There is a jump in higher education in Cambodia, what do you see from this development? Actually, I o...
-
https://www.box.com/files/0/f/0/1/f_2876428255#/files/0/f/0/1/f_2876428255 International Journal of Higher Education ISSN 1927-...
-
Academic Adjustment Issues in a Malaysian Research University: The Case of Cambodian, Laotian, Burmese, and Vietnamese Postgraduat...
-
https://www.box.com/profile#/profile/183918435/page/1/1/2876421805 International Journal of Learning & Development ISSN 216...
No comments:
Post a Comment