ដោយ លាង ដឺលុច
ក្រុមអ្នកស្រាវជ្រាវឯករាជមួយក្រុម បានប្រកាសថា ពួកគេនឹងបើកយុទ្ធនាការស៊ើបអង្កេតរកអំពើពុករលួយក្នុងពេលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅសប្តាហ៍ក្រោយនេះ។ សំណូក និងភាពមិនប្រក្រតីនៅក្នុងពេលប្រឡងបាក់ឌុបត្រូវបានរិះគន់ យ៉ាងខ្លាំងជារៀងរាល់ឆ្នាំដោយអង្គការក្រៅរដ្ឋាភិបាល និងគណបក្សប្រឆាំង។ នៅឆ្នាំនេះ មានសិស្ស១១ម៉ឺននាក់ដែលត្រូវចូលរួមប្រលងសញ្ញាបត្រទុតិយភូមិនេះ។
ការស៊ើបអង្កេតរកអំពើពុករលួយនៅក្នុងការប្រឡងសញ្ញាបត្រ
ទុតិយភូមិ ដែលគេហៅថាការប្រឡងបាក់ឌុបនោះ
នឹងត្រូវធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវឯករាជមួយក្រុមដែលដឹកនាំ
ដោយលោកកែម ឡី។
ជាការស្រាវជ្រាវក្នុងក្របខណ្ឌរាជធានីភ្នំពេញប៉ុណ្ណោះ។
ក្រុមអ្នកស្រាវជ្រាវយ៉ាងហោច ២០នាក់
នឹងឈជើងនៅក្នុងមណ្ឌលប្រលងចំនួន១០ក្នុងរាជធានីភ្នំពេញ
ហើយនឹងជួបសម្ភាសន៍បេក្ខជនប្រលងដើម្បីបំពេញសំណួរប្រមាណ២០សំណួរ។
លោកកែម ឡី ប្រធានក្រុមអ្នកស្រាវជ្រាវឯករាជដែលមានគំនិតផ្តួចផ្តើមបើកការ ស្រាវជ្រាវនេះ បានពន្យល់ថា ការស្រាវជ្រាវនេះមានគោលបំណងដើម្បីបង្ហាញអោយបានច្បាស់ ថាតើវាពិតជាមានអំពើពុករលួយមែនក្នុងពេលកន្លងមក ឬយ៉ាងណា ខណៈដែលមានអង្គការ និងគណបក្សប្រឆាំងបានរិះគន់បញ្ហានេះ ហើយក្រសួងអប់រំបានច្រានចោល និងបដិសេធការរិះគន់ទាំងនេះនោះ។
លោកកែម ឡី អះអាងថា ២សប្តាហ៍ ក្រោយការស្រាវជ្រាវនេះ លោកនឹងផ្សព្វផ្សាយលទ្ធផល ជាមួយនឹងអនុសាសន៍ផ្ញើទៅក្រសួងអប់រំ។
សម្រាប់ប្រធានក្រុមអ្នកស្រាវជ្រាវដដែល ការលើកឡើង និងការរិះគន់អំពីភាពមិនប្រក្រតីក្នុងពេលប្រលងបាក់ឌុបក្នុងពេល កន្លងមក បានបង្ហាញអំពីភាពធ្ងន់ធ្ងរនៃស្ថានភាពអប់រំ ហើយប្រសិនបើវាជាការពិតនោះ គឺក្រសួងអប់រំត្រូវមានវិធានការច្បាស់លាស់។
គួរបញ្ជាក់ថា ស្របពេលដែលវិស័យបច្ចេកវិទ្យាកំពុងរីកចំរើន ទូរស័ព្ទទំនើបត្រូវបានគេប្រើប្រាស់នៅក្នុងពេលប្រឡងនេះ ដើម្បីស្វែងរកចំលើយពីខាងក្រៅ។ នេះមិនទាន់រាប់អំពីការផ្តល់លុយអោយមេប្រយោគដែលនៅតែកើតមាន។
នៅក្នុងពេលប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំនេះ មានបេក្ខជន១១ម៉ឺននាក់ដែលត្រូវប្រលងក្នុង២៥៤មណ្ឌលនៅទូទាំងប្រទេស។ ការប្រឡងនឹងប្រព្រឹត្តទៅពីថ្ងៃទី៦ ដល់ថ្ងៃទី៨សីហា៕

No comments:
Post a Comment