- Monday, 23 July 2012
- Bridget Di Certo
Speaking after the second congress of the Human Rights Party held in Phnom Penh and attended by about 2,000 members yesterday, spokesman Pol Horm said two working groups had been formed to examine how best to initiate members and candidates into the slated Cambodia Democratic Movement of National Rescue.
“When we form the new party, the main objective is to present our candidates under this new name. Mostly, the candidates are coming from SRP and HRP, and most of them are already in the National Assembly, and cannot leave to join the new party [or they] will lose their seats,” Horm said.
“This will also be a problem at the commune level – [elected members] cannot leave the party [they were elected under] because they will lose their seats.”
The congress was also attended by high-ranking leaders within the Sam Rainsy Party, including the planned secretary-general of the new National Rescue party, Mu Sochua, and current SRP spokesman Yim Sovann.
“The SRP and HRP will stay registered for six years until the term of the next Senate mandate and also the termination of the current commune councillor mandate in 2017,” Sovann said.
He added that as well as working out legal technicalities, the working groups would finalise the name of the party and the new party logo some time next week.
The two opposition parties are putting a heavy emphasis on differentiating the new party from the SRP and HRP.
“This new movement is the main door for other democratic politicians who wish to join a new movement but not to come through the HRP or the SRP,” Horm stressed.
“We welcome all politicians, even those ones [who] maybe do not like the HRP and the SRP, and this is the best way to come to move forward with us.”
គណបក្សសមរង្ស៊ីនិងបក្សសិទ្ធិមនុស្សនឹងរួមបញ្ចូលគ្នាផ្លូវការនៅឆ្នាំ២០១៧
ភ្នំពេញៈ ក្រុមអ្នកនយោបាយកាលពីម្សិលមិញបានអះអាងថា គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នឹងបញ្ជូលគ្នារហូតដល់ ២០១៧ បើទោះជាមានការប្រកាសថា មេដឹកនាំនៃគណបក្សទាំងពីរនឹងបង្កើតគណបក្សនយោបាយថ្មីមួយរួម គ្នាក្តី។
ថ្លែងបន្ទាប់ពីសមាជរបស់គណបក្សសិទ្ធិមនុស្សលើកទី២ ដែលបានរៀបចំ ធ្វើឡើងក្នុងទីក្រុងភ្នំពេញ និងមានការចូលរួមពីសមាជិកប្រមាណជាង២ពាន់នាក់កាលពីម្សិលមិញ លោក ប៉ុល ហំម បានមានប្រសាសន៍ថា ក្រុមការងាររបស់គណបក្សទាំងពីរត្រូវបានបង្កើតដើម្បីត្រួតមើលថា តើគួរដាក់បញ្ជូលសមាជិកនិងបេក្ខជនចូលក្នុងចលនាប្រជាធិប តេយ្យសង្គ្រោះជាតិកម្ពុជាតាមរបៀបណា?
លោកបានបន្តថា ៖ «នៅពេលដែលយើងបង្កើតគណបក្សថ្មី គោលដៅសំខាន់ គឺត្រូវបង្ហាញបេក្ខជនរបស់យើងនៅក្រោមឈ្មោះថ្មីនេះ។ បេក្ខជនភាគច្រើនមកពីគណបក្សសមរង្ស៊ី និងគណបក្សសិទិ្ធមនុស្ស ហើយភាគច្រើនក្នុងចំណោមពួកគេបានត្រៀមចូលក្នុងសភាជាស្រេច ហើយគេមិនអាចចាកចេញទៅចូលគណបក្សថ្មីឬបាត់បង់អាសនៈរបស់គេ បានទេ»។
លោកបានបញ្ជាក់ទៀតថា៖ «ប្រការនេះនឹងអាចមានបញ្ហានៅតាមថ្នាក់ឃុំសង្កាត់ [សមាជិកត្រូវជ្រើសរើសរួច] មិនអាចចាកចេញពីគណបក្សនេះបានទេ[ពួកគេត្រូវតែនៅ] ព្រោះពួកគេនឹងបាត់បង់អាសនៈ»។
សមាជបក្សដែលបានចូលរួមដោយ ថ្នាក់ដឹកនាំកំពូលៗក្នុងគណបក្ស សមរង្ស៊ីរួមមានអនាគតអគ្គលេខាធិការចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិកម្ពុជាលោកស្រី មូរ សុខហួរ និងអ្នកនាំពាក្យគណបក្សសម រង្ស៊ីគឺលោក យឹម សុវណ្ណ។
លោកយឹម សុវណ្ណ មានប្រសាសន៍ដែរថា គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សនឹងចុះឈ្មោះសម្រាប់រយៈពេល៦ឆ្នាំរហូតដល់ អាណត្តិព្រឹទ្ធសភាក្រោយនិងអាណត្តិក្រុមប្រឹក្សាឃុំ-សង្កាត់ ចប់ឆ្នាំ២០១៧»។
លោកបន្ថែមទៀតថា ដោយមានបញ្ហាបច្ចេកទេសខាងច្បាប់ផងនោះ ក្រុមការងារនឹងបញ្ចប់ឈ្មោះគណបក្សនិងស្លាកគណបក្សថ្មីនៅសប្តាហ៍ ក្រោយនេះ។
គណបក្សប្រឆាំងទាំងពីរបានកំពុងផ្តោតការយកចិត្ត ទុកដាក់យ៉ាង ខ្លាំង គឺធ្វើឲ្យគណបក្សថ្មីដែលកើតចេញពីគណបក្ស គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មានការរីកចម្រើន។
លោក ប៉ុល ហំម បានបញ្ជាក់ថា៖ «ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិកម្ពុជាថ្មីនេះ គឺជាច្រកដ៏សំខាន់សម្រាប់អ្នកនយោបាយប្រជាធិបតេយ្យមានបំណង ចូលរួមចលនាថ្មីមួយនេះ ដោយមិនចាំបាច់តាមរយៈ គណបក្សសមរង្ស៊ី ឬគណបក្សសិទ្ធិមនុស្សឡើយ។
លោកបន្តថា៖ «យើងស្វាគមន៍គ្រប់អ្នកនយោបាយទាំងអស់បើទោះជាគេមិនចូលចិត្ត គណបក្សសមរង្ស៊ីឬគណបក្សសិទ្ធិមនុស្សក្តី ហើយនេះជាមធ្យោបាយដ៏ល្អបំផុត ដើម្បីចូលរួមជាមួយនឹងពួកយើង»៕ SP
The opposition Sam Rainsy Party and Human Rights Party will stick
around until 2017, despite their leaders announcing that they will form a
new political party this year, politicos said yesterday.

Human
Rights Party President Kem Sokha (centre) greets party members
yesterday in Phnom Penh. Photograph: Pha Lina/Phnom Penh Post
No comments:
Post a Comment