- 18 July 2012
- បាងកក ប៉ុស្តិ៍
- វាមិនមែនជារឿងភ្ញាក់ផ្អើលនោះទេ ដែលរដ្ឋមន្រ្តីការបរទេស
និងប្រមុខរដ្ឋអាស៊ាន
មិនអាចឈានដល់ការព្រមព្រៀងស្តីពីវិវាទបូរណភាពទឹកដី
នៅសមុទ្រចិនខាងត្បូង នៅក្នុងកិច្ចប្រជុំ នៅរាជធានីភ្នំពេញ។
ការ មិនអាចប្រកាន់យកជំហរមួយ គឺជាការបញ្ជាក់ជាថ្មីម្តងទៀត ពីតម្លៃជាស្នូលរបស់អាស៊ាន គឺការមិនជ្រៀតជ្រែក។ នេះជាគោលនយោបាយ ដែលបណ្តាលឲ្យមានការរិះគន់ ពីសហគមន៍អន្តរជាតិជាច្រើនឆ្នាំមកហើយ មកដល់អាស៊ាន ទាក់ទងនឹងភាពស្ទាក់ស្ទើររបស់អាស៊ាន ក្នុងការដោះស្រាយបញ្ហារំលោភសិទិ្ធ មនុស្ស ក្នុងបណ្តារដ្ឋសមាជិកអាស៊ាន ជាពិសេសនៅប្រទេសមីយ៉ាន់ម៉ា។
ប៉ុន្តែ មានកត្តាមួយទៀត ដែលប្រហែលជាសំខាន់ជាងនេះ ដែលជំរុញឲ្យគ្មានសកម្មភាព ក្នុងកិច្ចប្រជុំអាស៊ាន នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំក្លាយជាសង្វៀន នៃការតស៊ូដណ្តើមអំណាចថ្នាក់តំបន់ រវាងមហាអំណាចទាំងពីរ គឺចិន និងសហរដ្ឋអាមេរិក ហើយមេដឹកនាំអាស៊ាន ប្រហែលជាដឹងថា មិនគួរបង្ហាញពីការប្រកាន់ជំហរនោះឡើយ។
ទាំងចិន និងសហរដ្ឋអាមេរិកបានបញ្ជូនប្រតិភូថ្នាក់ខ្ពស់មកចូលរួម វេទិកាប្រជុំ។ ក្រុមប្រតិភូសហរដ្ឋអាមេរិក ត្រូវបានដឹកនាំដោយលោកស្រី ហ៊ីឡារី គ្លីនតុន រដ្ឋមន្ត្រីការបរទេស។ លោកស្រីបានជួបរដ្ឋមន្រ្តីការបរទេស ក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលពួកគេ ឲ្យផ្ញើសារច្បាស់លាស់មួយ ប្រាប់ចិនឲ្យដឹងថា អាស៊ានច្រានចោលការទាមទារបូរណភាពលើផ្ទៃសមុទ្រ ដែលកាន់តែខ្លាំងក្លាឡើងរបស់ចិន ប៉ុន្តែចុងបញ្ចប់ លោកស្រីបែរជាខកចិត្ត។ ក្រៅពីហ្វីលីពីន និងវៀតណាម ដែលកំពុងបន្តមានវិវាទផ្ទៃសមុទ្រជាមួយនឹងចិន ប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរីគាំទ្រសេចក្តីថ្លែងការណ៍ ដែលឆ្លុះបញ្ចាំងនូវជំហរសម្រុះសម្រួល ដែលពុំមានលក្ខណៈអរិភាព ប៉ុន្តែប្រទេសដទៃទៀតនៃអាស៊ាន ពុំបានសម្រេចចិត្តច្បាស់លាស់នោះទេ។ សំខាន់ទៅទៀតនោះ គឺលោក ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសនៃប្រទេសម្ចាស់ផ្ទះ បានបដិសេធមិនធ្វើតាមការសម្រុះសម្រួលនោះទេ ដោយលោកបានមានប្រសាសន៍ថា វាគឺជា«គោលការណ៍»សម្រាប់អាស៊ាន ដែលមិនត្រូវប្រកាន់ជំហរណាមួយឡើយក្នុងវិវាទទ្វេភាគី។
កាសែត New York Times បានស្រង់សម្តីអ្នកការទូតម្នាក់ នៅកិច្ចប្រជុំកំពូល ដែលស្នើសុំមិនបញ្ចេញឈ្មោះ ដោយនិយាយថា៖ «ចិនបានទិញប្រធាន គឺសាមញ្ញបំផុត»។ លោកបានសំដៅលើឥទិ្ធពលសេដ្ឋកិច្ច និងនយោបាយរឹងមាំរបស់ចិន ក្នុងប្រទេសកម្ពុជា ដែលចិនបច្ចុប្បន្ន កំពុងឧបត្ថម្ភដល់ការរីកចម្រើនខាងការសាងសង់។ អ្នកការទូតម្នាក់នោះបានចង្អុលបង្ហាញ ពីអត្ថបទមួយ កាលពីថ្ងៃព្រហស្បតិ៍ ដោយសារព័ត៌មានរដ្ឋចិនឈ្មោះថា Xinhua ដែលក្នុងអត្ថបទនោះ លោក Yang Jiechi រដ្ឋមន្រ្តីការបរទេសចិន ត្រូវបានស្រង់សម្តីថា បានថ្លែងអំណរគុណលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានគាំទ្រផលប្រយោជន៍ស្នូលរបស់ចិន។
ប្រទេសចិន ចង់ដោះស្រាយជាមួយនឹងប្រទេសនីមួយៗ ដែលពាក់ព័ន្ធនឹងវិវាទសមុទ្រចិនខាងត្បូង ហើយជឿជាក់ថា សហរដ្ឋអាមេរិក កំពុងជ្រៀតជ្រែកក្នុងតំបន់ ហើយពុំមានកិច្ចការអ្វីត្រូវលើកទឹកចិត្តអាស៊ាន ឲ្យប្រកាន់ជំហរនោះទេ ដែលនឹងធ្វើឲ្យចិន មានអំណាចចរចាចុះខ្សោយ។ កាលពីថ្ងៃទី ២១ ខែមិថុនា សភាវៀតណាម បានអនុម័តច្បាប់សមុទ្រដែលអះអាងជាថ្មី នូវការទាមទាររបស់ប្រទេសវៀតណាម ចំពោះកោះ Spratly និងកោះ Paracel ដែលចិនហៅថា ជាការរំលោភបំពានធ្ងន់ធ្ងរ លើអធិបតេយ្យភាពរបស់ចិន។
ក្នុង សេចក្តីថ្លែងការណ៍មួយ លោកស្រី គ្លីនតុន បានផ្តល់មូលហេតុ ពីការជាប់ពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក ក្នុងវិវាទសមុទ្រចិនខាងត្បូងថា៖ «គ្មានប្រជាជាតិណាមួយ មិនព្រួយបារម្ភ ពីការកើនឡើងនៃភាពតានតឹង ដែលជាការប្រើសម្តីអរិភាព និងខ្វែងគំនិតគ្នា លើការទាញយកធនធាននោះឡើយ»។
លោកស្រី គ្លីនតុន ធ្វើត្រឹមត្រូវក្នុងការរិះគន់ពីភាពតានតឹង ដែលកើនឡើងដោយសារការទាមទារសិទិ្ធផ្ទៃសមុទ្រយ៉ាងតឹងរ៉ឹង ពីសំណាក់ចិន។ ព្រឹតិ្តការណ៍ធ្ងន់ធ្ងរបំផុតនោះ គឺពាក់ព័ន្ធនឹងការប្រឈមដាក់គ្នា រវាងនាវាហ្វីលីពិន និងចិន លើកោះតូចមួយ ហៅថា Scarborough Shoal នៅសមុទ្រចិនខាងត្បូង។ ការប្រឈមដាក់គ្នានោះបន្ត ២ ខែ ហើយជាច្រើនលើកច្រើនសារ ប្រទេសចិនបានត្រៀមជាស្រេច ក្នុងការបង្ហាញកម្លាំង តែក្រោយមកភាគីទាំងពីរបានដកខ្លួនចេញ។
ប៉ុន្តែ វាគួរត្រូវបានចង្អុលបង្ហាញផងដែរថា សហរដ្ឋអាមេរិក មិនមែនជាអ្នកគ្មានកំហុសសោះទេ ពាក់ព័ន្ធនឹងភាពតានតឹងកើនឡើងនោះ។ ទីក្រុងវ៉ាស៊ីនតោន បានបង្ហាញពីចំណុចសំខាន់នៃអាស៊ី បន្ទាប់ពីខ្លួន កំពុងបញ្ចប់សង្គ្រាមពីរ នៅមជ្ឈិមបូព៌ា គឺត្រូវតបនឹងឥទិ្ធពលកំពុងកើនឡើងរបស់ចិន នៅតំបន់សមុទ្រប៉ាស៊ីហ្វិកខាងកើត។ ការធ្វើសមយុទ្ធរួមគ្នា នៅសមុទ្រចិនខាងត្បូង ដែលចូលរួមដោយកម្លាំងសហរដ្ឋអាមេរិក និងហ្វីលីពីន ៧០០០ នាក់ ក្នុងអំឡុងពេលចិននិងហ្វីលីពីន ប្រឈមមុខដាក់គ្នានៅ Scarborough Shoal នោះ ជារឿងគួរឲ្យចោទសួរផងដែរ។
ពុំមានអ្នកឈ្នះច្បាស់លាស់ រវាងមហាអំណាចទាំងពីរនៅភ្នំពេញ កន្លងទៅនោះទេ ហើយវាជាផលប្រយោជន៍អាស៊ាន និងពិភពលោក ដែលគ្មានអ្នកឈ្នះក្នុងការប្រទាញប្រទង់អំណាចនេះ។ ផ្ទុយទៅវិញប្រទេសទាំងពីរគួរទម្លាក់ចោលនូវផ្នត់គំនិត សង្គ្រាមត្រជាក់ ហើយចាប់ផ្តើមធ្វើការរួមគ្នា ដោះស្រាយជម្លោះសមុទ្រនិងបញ្ហាដទៃទៀត តាមវិធីដែលឆ្លុះបញ្ចាំងពីការពឹងផ្អែកលើគ្នាទៅវិញទៅមកលើ វិស័យសេដ្ឋកិច្ច និងយុទ្ធសាស្រ្ត៕ TKដោយ បាងកក ប៉ុស្តិ៍
I am proud of being a Khmer. Sharing knowledge is a significant way to develop our country toward the rule of law and peace.
Monday, 23 July 2012
កិច្ចប្រជុំអាស៊ានក្លាយជាសង្វៀនដណ្តើមអំណាចតំបន់
Subscribe to:
Post Comments (Atom)
WIPO-Harvard Law School Course on Patent Law and Global Public Health
Patent Law and Global Public Health hashtag - WIPO-Harvard Law School Course on Patent Law and Global Public Policy Health . https://lnkd.i...

-
លោកនិពន្ធនាយកជាទីគោរពរាប់អាន! តាម ការពិនិត្យសង្កេតរបស់ខ្ញុំ មានប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិជាច្រើន បានច...
-
Wachira Kigotho 09 May 2014 Issue No:319 Unequal access to university education is likely to persist in most countries globally ...
-
ការពិនិត្យមើលផលអាក្រក់កើតចេញពីវប្បធម៌ប៉ែងជើង ឬក្ដិចត្រួយគ្នា ដោយ កែវពេជ្រ មេត្តា 2011-11-03 ទម្លាប់នៃការប...
-
Chambers and Partners - Home 1 Bun & Associates THE FIRM Sources single out this firm as a market leader, highlighting its inc...
-
Combat Journalism: CQR Is reporting on global conflict worth the risk? By Frank Greve Introduction Chr...
-
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ « ព្រះបរមរតនកោដ្ឋ » បានស្ថាបនាសាកលវិទ្យាល័យភូមិន្ទបាត់ដំបងតាមរយៈ ព្រះរាជក្រឹត្យលេខ ៣៤/៦៨.ប.រ ចុះថ្...
-
By Sam Rany 1. There is a jump in higher education in Cambodia, what do you see from this development? Actually, I o...
-
https://www.box.com/files/0/f/0/1/f_2876428255#/files/0/f/0/1/f_2876428255 International Journal of Higher Education ISSN 1927-...
-
Academic Adjustment Issues in a Malaysian Research University: The Case of Cambodian, Laotian, Burmese, and Vietnamese Postgraduat...
-
https://www.box.com/profile#/profile/183918435/page/1/1/2876421805 International Journal of Learning & Development ISSN 216...
No comments:
Post a Comment