- 20 July 2012
- ម៉ៃ គុណមករា
- ភ្នំពេញៈ កម្ពុជាកំពុងពិចារណាអំពីជម្រើសបង្កើតថាមពលនុយក្លេអ៊ែរ
ដើម្បីផ្គត់ផ្គង់វិស័យថាមពលដែលកំពុងខ្វះខាត
ប៉ុន្តែវិស័យឯកជនបានចាត់ទុកថា គម្រោងនេះហាក់ដូចជារហ័សពេក
និងគ្រាន់តែជាក្តីស្រមៃមួយដែលអាចបង្កគ្រោះថ្នាក់។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានលើកឡើងក្នុងកិច្ចប្រជុំសភា នៅសប្តាហ៍នេះថា រដ្ឋាភិបាលមានគម្រោងប្រើប្រាស់ថាមពលនុយក្លេអ៊ែរ នាថ្ងៃអនាគត ដោយសារប្រភពថាមពលដើរដោយប្រេង ធ្យូងថ្ម និងជីវម៉ាស់ បានកាត់បន្ថយបន្តិចម្តងៗ។ លោកលើកឡើងថា៖ «យើងមិនអាចចៀសផុតពីការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរបាន ឡើយ។ នេះជាគោលដៅរបស់រដ្ឋាភិបាល»។ ប៉ុន្តែ លោក ស៊ុយ សែម មិនបានបញ្ជាក់ឲ្យបានច្បាស់អំពីពេលវេលានៃការចាប់ផ្តើមគម្រោង នេះឡើយ។ លោក ស៊ុយ សែម បន្ថែមថា បច្ចុប្បន្ន វៀតណាម និងថៃ បានសម្លឹងទៅរកថាមពលនុយក្លេអ៊ែរហើយ។
រ៉យទ័របានរាយការណ៍កាល ពីឆ្នាំមុនថា វិបត្តិនៅរោងថាមពលនុយក្លេអ៊ែរ Fukushima ប្រទេសជប៉ុនបានជំរុញឲ្យគម្រោងរបស់ថៃត្រូវពន្យារពេល៣ឆ្នាំ ទៀត។ រ៉េអាក់ទ័រនុយក្លេអ៊ែរ កាលពីដើមឡើយ គ្រោងនឹងដាក់ដំណើរការនៅឆ្នាំ២០២០ ប៉ុន្តែឥឡូវត្រូវពន្យារពេលដល់ឆ្នាំ២០២៣។
ឯនៅវៀតណាម បានប្រកាសថា ខ្លួននឹងជំរុញគម្រោងផលិតថាមពលនុយក្លេអ៊ែរ ដែលខ្លួនមានគម្រោងតាំងពីឆ្នាំ១៩៩៥។
តំណាងមកពីវិស័យឯកជន នៅកម្ពុជាបានចាត់ទុកថា គម្រោងនេះពិតជាគួរឲ្យគ្រោះថ្នាក់ និងមានភាពប្រថុយប្រថានផ្នែកនយោបាយ។
លោក ងួន ម៉េងតិច អគ្គនាយក សភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងកាលពីម្សិលមិញថា៖ «យើងមិនគួរពិចារណាអំពីថាមពលនេះឡើយ ដោយសារវាគ្រោះថ្នាក់ខ្លាំងណាស់។ យើងមិនមានអ្នកជំនាញគ្រប់គ្រាន់ឡើយ។ ម្យ៉ាងវិញទៀត នឹងមានបញ្ហានយោបាយមួយចំនួនដូចជា បញ្ហាដែលប្រទេសមួយចំនួន កំពុងប្រឈមនាពេលបច្ចុប្បន្ននេះ។ យើងនៅតែជាប្រទេសក្រីក្រ។ យើងមិនគួរចំណាយប្រាក់ច្រើនលើគម្រោងនេះឡើយ»។
ទីភ្នាក់ងារ ថាមពលអាតូម៉ិកអន្តរជាតិ (IAEA) បានឲ្យដឹងថា គម្រោងផលិតថាមពលនុយក្លេអ៊ែរទាមទារពេលវេលាលើសពី១០០ឆ្នាំ ក៏ដូចជាធនធានជាច្រើនដើម្បីទ្រទ្រង់កម្មវិធីនេះ។
គោលការណ៍ណែ នាំរបស់ IAEA បញ្ជាក់ថា៖ «ប្រការសំខាន់ គឺត្រូវយល់ច្បាស់អំពីការតាំងចិត្តយូរអង្វែងចំពោះកម្មវិធី ផលិតថាមពលនុយក្លេអ៊ែរ មុននឹងពិចារណាអំពីគម្រោងសាងសង់រោងចក្រផលិតថាមពលនុយក្លេអ៊ែរជាក់ លាក់ណាមួយ»។ រដ្ឋាភិបាលកម្ពុជានឹងត្រូវធានារ៉ាប់រងលើសមត្ថភាពបច្ចេកទេស និងតាមស្ថាប័ន ដើម្បីអនុវត្តគម្រោងនេះឲ្យបានជោគជ័យ។ នេះបើយោងតាមគោលការណ៍នោះ។
លោក ងួន ម៉េងតិច បានឲ្យដឹងថា ដោយសារតម្រូវការថាមពលកើនឡើងស្របតាមការវិនិយោគក្នុងវិស័យ ឧស្សហកម្ម កម្ពុជានឹងមានតម្រូវការហេដ្ឋារចនាសម្ព័ន្ធថាមពលជាបន្តបន្ទាប់។
ប៉ុន្តែគម្រោងថាមពលវារីអគ្គិសនី និងការទិញថាមពលពីប្រទេសជិតខាងនឹងគ្រប់គ្រាន់ហើយ។
លោក Hiroshi Suzuki ប្រធាននាយកប្រតិបត្តិ និងជាអ្នកវិភាគសេដ្ឋកិច្ចប្រចាំវិទ្យាស្ថានស្រាវជ្រាវ ពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា កម្មវិធីផលិតថាមពលនុយក្លេអ៊ែរ ពិតជាសំខាន់ណាស់ ប៉ុន្តវាទាមទារកំណើនធនធានមនុស្សជាច្រើនបើប្រទេសនេះត្រូវ ដំណើរការកម្មវិធីនេះមែននោះ។
លោក Suzuki បានឯកភាពតាមយោបល់របស់លោក ស៊ុយ សែម លើភាពប្រថុយប្រថាន ទាក់ទងនឹងការពឹងផ្អែកលើថាមពលផូស៊ីល។
លោក បានបន្ថែមថា៖ «វាពិតជាគ្រោះថ្នាក់ណាស់ ក្នុងការពឹងផ្អែកលើថាមពលប្រេងតែមួយមុខនោះ ដោយសារតម្លៃប្រេងឡើងចុះមិនទៀងទាត់។ វាជាការល្អក្នុងការស្វែងរកប្រភពថាមពលចម្រុះនៅ ក្នុងប្រទេសមួយ»។
លោក ស៊ុយ សែម បានឲ្យដឹងថា ភូមិប្រហែល៦៨ភាគរយនៅកម្ពុជា មានថាមពលប្រើប្រាស់។
កម្ពុជា ផលិតថាមពលបានប្រហែល៣០០មេហ្គាវ៉ាត់ ប៉ុន្តែនៅតែប្រឈមនឹងការខ្វះថាមពលប្រើប្រាស់រហូតដល់ទៅ៥០ មេហ្គាវ៉ាត់។ កង្វះថាមពល ធ្វើឲ្យចរន្តអគ្គិសនីត្រូវកាត់ផ្តាច់តាមតំបន់មួយចំនួននៅ រាជធានីភ្នំពេញក្នុងរដូវប្រាំង។ កម្ពុជា ទិញថាមពលប្រហែល ៤៥ភាគរយ ពីប្រទេសជិតខាងរបស់ខ្លួន៕
I am proud of being a Khmer. Sharing knowledge is a significant way to develop our country toward the rule of law and peace.
Monday, 23 July 2012
កម្ពុជាបង្ហាញពីផែនការបង្កើតថាមពលនុយក្លេអ៊ែរ
Subscribe to:
Post Comments (Atom)
The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China
My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...
-
Wachira Kigotho 09 May 2014 Issue No:319 Unequal access to university education is likely to persist in most countries globally ...
-
លោកនិពន្ធនាយកជាទីគោរពរាប់អាន! តាម ការពិនិត្យសង្កេតរបស់ខ្ញុំ មានប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិជាច្រើន បានច...
-
ការពិនិត្យមើលផលអាក្រក់កើតចេញពីវប្បធម៌ប៉ែងជើង ឬក្ដិចត្រួយគ្នា ដោយ កែវពេជ្រ មេត្តា 2011-11-03 ទម្លាប់នៃការប...
-
Chambers and Partners - Home 1 Bun & Associates THE FIRM Sources single out this firm as a market leader, highlighting its inc...
-
Combat Journalism: CQR Is reporting on global conflict worth the risk? By Frank Greve Introduction Chr...
-
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ « ព្រះបរមរតនកោដ្ឋ » បានស្ថាបនាសាកលវិទ្យាល័យភូមិន្ទបាត់ដំបងតាមរយៈ ព្រះរាជក្រឹត្យលេខ ៣៤/៦៨.ប.រ ចុះថ្...
-
By Sam Rany 1. There is a jump in higher education in Cambodia, what do you see from this development? Actually, I o...
-
https://www.box.com/files/0/f/0/1/f_2876428255#/files/0/f/0/1/f_2876428255 International Journal of Higher Education ISSN 1927-...
-
Academic Adjustment Issues in a Malaysian Research University: The Case of Cambodian, Laotian, Burmese, and Vietnamese Postgraduat...
-
https://www.box.com/profile#/profile/183918435/page/1/1/2876421805 International Journal of Learning & Development ISSN 216...
No comments:
Post a Comment