ខ្ញុំសូមធ្វើការ គូសបញ្ជាក់មួយចំនួន ទៅលើបទវិចារណកថា ដែលបានចេញផ្សាយ
នៅក្នុង កាសែត The Nation របស់លោក កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២
ក្រោមចំណងជើងថា “កម្ពុជាបានដាក់ អនាគត របស់អាស៊ាន ទៅក្នុងភាពអន្តរាយ ”
ដូចខាងក្រោមនេះ៖
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន លើកទី ៤៥ (AMM) បានប្រារព្ធឡើង នៅទីក្រុងភ្នំពេញ កាលពីថ្ងៃ ទី០៩ ខែកក្កដា ឆ្នាំ២០១២ បានពិភាក្សាអំពី បញ្ហាសំខាន់ ជាពិសេសទាក់ទងនឹងភាពរីកចំរើន នៃការកសាង សហគមន៍អាស៊ាន។ មតិរួមដែលមានចំណុចគន្លឹះ ១៣០ចំណុច គឺមានចំណុច តែមួយប៉ុណ្ណោះ ក្នុងចំណោមចំណុចទាំងអស់ ដែលរដ្ឋមន្ត្រីការបរទេសអាស៊ានមិនអាចធ្វើការ សម្រេចសេចក្តីថ្លែងការណ៍ រួមមួយបាន។ ប្រទេសហ្វីលីពីន និង វៀតណាមត្រូវបានគេមើល ឃើញ ថា បានចេញមុខ មករារាំង ការសម្រេចនេះ ដែលនេះជាតួនាទីដែលត្រូវធ្វើដើម្បីសម្តែង ការ គោរពចំពោះ ប្រទេសជាតិរបស់ខ្លួន។
ក្នុងនាមជាប្រធានអាស៊ាន ប្រទេសកម្ពុជាមានការសោកស្តាយខ្លាំងណាស់ដែលមិនអាច សម្រេចចេញនូវ សេចក្តីថ្លែងការណ៍រួមនេះបាន ដោយសារតែ មានការទាមទារខ្លះបានធ្វើឡើង ដោយប្រទេសហ្វីលីពីន និង វៀតណាម ឲ្យបញ្ចូលបញ្ហានៃ Scarborough Shoal (កោះជម្លោះ) ប្រទេសវៀតណាមបានអះអាងទៅ លើតំបន់សេដ្ឋកិច្ចពិសេស (EEZ) ព្រមទាំងបញ្ហាផ្សេង ទៀតដែរ។ វាមិនអាចទទួលយកបានទេ សម្រាប់អាស៊ាន ដែលសេចក្តីថ្លែងការណ៍របស់ខ្លួន បានក្លាយជាចំណាប់ខ្មាំង ដោយសារតែការអះអាង របស់ប្រទេសវៀតណាម និង ហ្វីលីពីន លើដែន សមុទ្រចិនខាងត្បូងនោះ។
កម្ពុជា គឺមានទស្សនៈមួយថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន មិនមែនជាតុលាការ ដែលអាចកាត់ ក្តីប្រឆាំង ឬទៅតាមការបង្គាប់ របស់នរណាម្នាក់ នោះទេ ហើយចំពោះការជាប់ទាក់ទងទៅនឹង ជម្លោះទ្វេភាគីរវាង ហ្វីលីពីន និង ចិន ហើយនិង វៀតណាម នឹងចិន នោះ។ តួនាទីតាម គោលការណ៍របស់កម្ពុជា គឺថា អាស៊ានមិនគួរចូលរួមនោះទេ។
ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាសង្ឃឹមថា គ្រប់ភាគីទាំងអស់ខាងលើ នឹងមានឱកាសក្នុង ការស្វែងរកដំណោះស្រាយ សន្តិភាពមួយ សម្រាប់ជម្លោះ ក្នុងថ្ងៃអនាគត។
ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីជម្រុញ ឲ្យមាន ការចុះហត្ថលេខា លើសេចក្តីប្រកាស តាមការបង្គាប់របស់ភាគីទាំងអស់ដែលពាក់ព័ន្ធ នឹងដែនសមុទ្រចិនខាងត្បូង (DOC) កាលពីឆ្នាំ២០០២។ ចំពោះ DOC នេះដែរ គឺជាការពិត មួយដែលផ្ទុកទៅដោយទិដ្ឋភាពផ្លូវច្បាប់ និង នយោបាយគ្រប់គ្រាន់ ដែលគ្រប់ភាគីទាំងអស់ អាចប្រតិបត្តិ ដើម្បីស្វែងរកដំណោះស្រាយសន្តិភាព ជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូងនេះ។
គួរកត់សម្គាល់ដែរថា សេចក្តីថ្លែងការណ៍រួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពី លើកមុន គ្រាន់តែលើកឡើងពីបញ្ហាទូទៅ នៃសមុទ្រចិនខាងត្បូងប៉ុណ្ណោះ ហើយក៏គ្មានបាន បញ្ជាក់អំពីតំបន់ជាក់លាក់ដូចជាកោះ នៅក្នុងដែនសមុទ្រចិនខាងត្បូងនោះដែរ។ ដូច្នេះហើយ វាអាចកំណត់ថា សមាជិកមួយចំនួននៃអាស៊ាន រំលោភទៅលើឧសានវាទ ដែលជម្លោះទ្វេភាគី ត្រូវតែរួមបញ្ចូលទៅក្នុងសេចក្តីថ្លែងការណ៍រួម ឬ ក៏មិនដូច្នោះទេវាត្រូវតែបដិសេធទាំងអស់គ្នា នោះ។
ខ្ញុំសូមស្នើសុំទៅលោក ឲ្យជួយចេញផ្សាយនូវលិខិតរបស់ខ្ញុំនេះយ៉ាងពេញលេញតែម្តង ក្នុង ពេលឆាប់បំផុតតាមដែលអាចធ្វើទៅរួច នៅលើទំព័រ កាសែតរបស់លោក សម្រាប់ផល ប្រយោជន៍ នៃអ្នកអានទាំងអស់គ្នា៕

No comments:
Post a Comment