និស្សិតខ្មែររៀនយកសញ្ញាប័ត្រអនុបណ្ឌិតនិងបណ្ឌិតកាន់តែច្រើនឡើង។
ការរៀនយកសញ្ញាប័ត្រកាន់តែខ្ពស់គឺជារឿងល្អប៉ុន្តែផ្ទុយទៅវិញ
ប្រការនេះក៏ជាការប្រឈមរបស់សង្គមនិងរបស់បុគ្គលអ្នករៀនខ្លួន
ឯងដែរ។
តើមូលហេតុអ្វីបានជាអ្នកសិក្សាចង់បន្តរៀនយកសញ្ញាប័ត្រជាន់
ខ្ពស់នេះ?
ក្រោយពីការដួលរំលំនៃរបបប៉ុលពតអាវខ្មៅនៅឆ្នាំ១៩៧៩
ចំនួនអ្នកចេះដឹងខ្មែរនៅសល់តិចតួចបំផុតដើម្បីកសាងប្រទេសជាតិ
ឡើងវិញ។ កាលនោះ
រដ្ឋាភិបាលសម័យរដ្ឋកម្ពុជាតែងតែប្រកាន់យកទ្រឹស្តីអ្នកចេះច្រើន
បង្រៀនអ្នកចេះតិច។
ទ្រឹស្តីមួយនេះបានចូលរួមលើកទឹកចិត្តប្រជាជនខ្មែរអោយខិតខំ សម្ភីសិក្សាកាន់តែខ្លាំងឡើង។ ៣០ឆ្នាំក្រោយមក និសិ្សតច្រើនម៉ឺននាក់បានចេញពីសាកលវិទ្យាល័យជារៀងរាល់ឆ្នាំ។
បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមិនខ្វះទៀតឡើយចំនួននិសិ្សតទទួលបានសញ្ញាប័ត្រ បរិញ្ញាប័ត្រប៉ុន្តែប្រទេសក្រីក្រមួយនេះកំពុងប្រឈមនឹងកង្វះ ការងារសមរម្យសម្រាប់និសិ្សតទាំងនោះទៅវិញ។ បញ្ហាប៉ុស្តិ៍ការងារជារឿងឈឺក្បាលមួយ។ ប៉ុន្តែបញ្ហាមួយទៀតដែលអ្នកជំនាញមួយចំនួនកំពុងតែបារម្ភដែរនោះ គឺរឿងនិស្សិតមួយចំនួនធំបាននាំគ្នារៀនយកសញ្ញាប័ត្រកាន់តែខ្ពស់ ឡើងៗ។
បើផ្អែកលើការកត់សម្គាល់ជាក់ស្តែង និស្សិតកាន់តែច្រើនឡើងនាំគ្នារៀនយកសញ្ញាប័ត្រអនុបណ្ឌិតឬសញ្ញា ថ្នាក់បណ្ឌិត។ មិនមែនតែនិស្សិតទេដែលរៀនយកសញ្ញាប័ត្រពីរប្រភេទនេះប៉ុន្តែអ្នក កំពុងធ្វើការមួយចំនួនក៏ខិតខំប្រឹងរៀនបន្តយកសញ្ញាប័ត្រខ្ពស់ផុត លេខនេះដែរ។
តើមូលហេតុអ្វីបានជាមាននិន្នាការរៀនយកសញ្ញាប័ត្រជាន់ខ្ពស់នេះ? តើការសិក្សាកាន់តែខ្ពស់កាន់តែល្អឬរៀនកាន់តែខ្ពស់កាន់តែ លំបាក?
សម្រាប់សំណួរទីមួយនេះ គេមិនមានការលំបាកក្នុងការឆ្លើយទេពីព្រោះជាក្រឹត្យក្រម សត្យានុម័ត នៅពេលដែលមនុស្សមានឳកាសកាន់តែច្រើន មានជីវភាពកាន់តែធូរធារ ពួកគេចង់តោងចាប់យកការសិក្សាកាន់តែខ្ពស់។ ការសិក្សាកាន់តែខ្ពស់ធ្វើអោយមនុស្សមានការពិចារណាកាន់តែជ្រៅ។ ការពិចារណាកាន់ជ្រៅអាចជំរុញអោយមនុស្សមានលទ្ធភាពទទួលបានជ័យជំនះ ក្នុងជីវិតកាន់តែច្រើន។ នេះគឺជាហេតុផលទីមួយ។
សម្រាប់ហេតុផលទី២វិញត្រូវបានគេមើលឃើញថា វាទាក់ទងទៅនឹងកិត្តិយសច្រើនជាង មានន័យថា អ្នកខ្លះចង់រៀនបន្តយកសញ្ញាប័ត្រអនុបណ្ឌិតឬបណ្ឌិតគឺដោយសារតែ ពួកគេចង់អោយមនុស្សនៅជុំវិញខ្លួនឬសង្គមអោយតម្លៃទៅលើពួកគេ។ អ្នកខ្លះទៀត សុខចិត្តបន្តការសិក្សាយកសញ្ញាប័ត្រជាន់ខ្ពស់គឺដោយសារតែពួកគេ មានតួនាទីតំណែងខ្ពង់ខ្ពស់នៅក្នុងជួររដ្ឋាភិបាល។ នៅពេលដែលពួកគេមានតំណែងខ្ពស់ហើយ ដូច្នេះ ពួកគេត្រូវតែខិតខំប្រឹងប្រែងរៀនបន្តទៀតដើម្បីអោយសញ្ញាប័ត្រ ស័ក្តិសមនឹងតំណែងរបស់ពួកគេ។ មានតំណែងខ្ពស់ មានសញ្ញាប័ត្រខ្ពស់ ពួកគេអាចចៀសផុតពីការរិះគន់របស់មនុស្សនៅក្រោមបង្រ្គាប់។ រីឯចំណុចទី៣វិញ អ្នកសិក្សាដែលប្រាថ្នាចង់បានសញ្ញាប័ត្រជាន់ខ្ពស់ពីព្រោះពួកគេរំពឹង ថា រៀនកាន់តែខ្ពស់ទទួលបានប្រាក់ខែកាន់តែច្រើន។
ងាកមកឆ្លើយទៅនឹងសំណួរដែលសួរថា តើរៀនកាន់តែខ្ពស់កាន់តែល្អឬរៀនកាន់តែខ្ពស់កាន់តែលំបាកទៅវិញ នោះ? អ្នកជំនាញសង្គមនៅក្នុងប្រទេសកម្ពុជាមួយចំនួនអត្ថាធិប្បាយថា ជារួម រៀនតែកាន់ខ្ពស់គឺជាប្រការល្អសម្រាប់ជីវិតរបស់បុគ្គលខ្លួនឯង និងសម្រាប់សង្គមជាតិទាំងមូល។ ប៉ុន្តែ ពេលខ្លះ និស្សិតខ្លួនឯងប្រឈមនឹងការលំបាកក្នុងការរកការងារធ្វើទៅវិញទេ នៅពេលដែលខ្លួនរៀនកាន់តែខ្ពស់ពេកនោះពីព្រោះទីផ្សារមិនហ៊ានអោយ តម្លៃប្រាក់ខែខ្ពស់ទេ។ ម្យ៉ាងវិញទៀត ប៉ុស្តិ៍ការងារសម្រាប់អ្នកមានសញ្ញាប័ត្រខ្ពស់ក៏មានមិនច្រើនដែរ។
អ្នកវិភាគសង្គមដដែលបានបន្តទៀតថា ក្រៅពីបញ្ហាទីផ្សារការងារ គុណភាពសញ្ញាប័ត្រជាន់ខ្ពស់នៅកម្ពុជានៅចោទជាបញ្ហានៅឡើយ មានន័យថា បរិមាណសញ្ញាប័ត្រមានច្រើនមែនប៉ុន្តែគុណភាពមនុស្សដែលទទួលបាន សញ្ញាប័ត្រជាន់ខ្ពស់នៅមានកម្រិតទាបបើប្រៀបធៀបទៅការអប់រំជាមួយ ប្រទេសនៅក្នុងតំបន់។ គុណភាពទាបនេះនឹងធ្វើអោយកម្លាំងពលកម្មខ្មែរមិនអាចប្រកួតប្រជែង ជាមួយកម្លាំងពលកម្មនៃបណ្តាប្រទេសនៅតំបន់អាស៊ាន៕

No comments:
Post a Comment