- 10 July 2012
- Bridget Di Certo និង Shane Worrell
- ភ្នំពេញៈ រដ្ឋសមាជិកអាស៊ាននឹងកើនពី១០ ទៅ១១
នៅលើគ្រប់បញ្ហាទាក់ទងនឹងជម្លោះសមុទ្រចិនខាងត្បូង
ដែលកំពុងបន្តអូសបន្លាយ។
នេះបើយោងតាមក្រុមមន្ត្រីក្រសួងការបរទេសដែលបានថ្លែងកាលពីថ្ងៃ
ចន្ទម្សិលមិញ។
លោក កៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាបានថ្លែងថា រដ្ឋមន្ត្រីក្រសួងការបរទេសមកពីរដ្ឋសមាជិកទាំង១០ ក្នុងអាស៊ាន កាលពីរសៀលថ្ងៃម្សិលមិញបានអនុម័តទទួលយកចំណុចសំខាន់ៗ នៃសេចក្តីព្រាងនៃក្រមសម្រាប់បញ្ហាសមុទ្រចិនខាងត្បូង។
យ៉ាង ណាក្តី ក្រៅតែពីជំរុញសេចក្តីព្រាងនេះឲ្យទទួលបានការអនុម័តយកដោយ ប្រជាជាតិអាស៊ីអាគ្នេយ៍ សេចក្តីព្រាងនេះប្រើសម្រាប់តែជាមូលដ្ឋានក្នុងកិច្ចពិភាក្សា ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ដែលនឹងពិនិត្យមើលសម្រេចលើពាក្យពេចន៍ នៃក្រមនេះប៉ុណ្ណោះ ជាក្រុមដែលនឹងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ប្រទេសចិននៅ គ្រប់ដំណាក់កាល។
លោក កៅ គឹមហួន បានបញ្ជាក់ថា៖«ក្រៅជំនួបប្រជុំលើកដំបូង[កាលពីថ្ងៃអាទិត្យ]ពួក គេ(មន្ត្រីជាន់ខ្ពស់)បានឯកភាពគ្នាថា ដើម្បីធ្វើការលើក្រមនៃការប្រព្រឹត្តនោះ...អាស៊ាននឹងជួបជាមួយ ប្រទេសចិនដើម្បីពិភាក្សាលើក្រមនៃការប្រព្រឹត្តចាប់ពីពេលនេះត ទៅ»។
លោកបញ្ជាក់ច្បាស់ថា៖ «ឯកសារនេះគឺសម្រាប់១១ភាគី មិនមែនតែអាស៊ានទេ។ វាសម្រាប់អាស៊ាន និងចិន»។
ជម្លោះ ទឹកដីជាផ្លូវនាវាចរដ៏សំខាន់មួយដែលគេជឿថា មានផ្ទុកធនធានធម្មជាតិប្រេងនិងឧស្ម័នដ៏ក្រាស់ក្រែលនេះកំពុង ក្លាយជាធុងរំសេវនៅក្រោមការដឹកនាំរបស់កម្ពុជា ជាប្រធានអាស៊ានដែលជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធនៃប្រទេសចិន។
ភាព រសាប់រសល់អំពីក្រមនៃការប្រព្រឹត្តដែលនឹងត្រូវពិនិត្យ សម្រេចក្នុងឆ្នាំនេះ ខណៈខួប១០ឆ្នាំ នៃការប្រកាសពីក្រមនេះបានផុតកំណត់ពោរពេញទៅដោយការលាក់បាំង ជុំវិញសេចក្តីព្រាងនៃក្រមថ្មីនេះ។ លោកបន្តថា៖«ជារៀងរាល់ឆ្នាំ ពួកគេ(រដ្ឋមន្ត្រីការបរទេសអាស៊ាន)បានចេញសេចក្តីប្រកាសរួមមួយ ហើយវាមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ និងពិភាក្សាលើបញ្ហាទាំងនោះ រួមមានបញ្ហាសមុទ្រចិនខាងត្បូងផងដែរ»។
លោកបានធានាចំពោះមុខ អ្នកកាសែតក្នុងសន្និសីទសារព័ត៌មាននៅវិមាន សន្តិភាពកាលពីថ្ងៃម្សិលមិញ ប៉ុន្តែពុំបានបញ្ជាក់ពីអ្វីដែលជាចំណុចសំខាន់ត្រូវអនុម័តយក ដោយរដ្ឋមន្ត្រីការបរទេសអាស៊ានថា៖ «ពិតណាស់ យើងត្រូវរកភាសានិយាយឲ្យបានត្រឹមត្រូវសម្រាប់បញ្ហាផ្សេងនៅក្នុង សេចក្តីប្រកាសរួមគ្នានោះ ដូច្នេះយើងនឹងពិនិត្យសម្រេចបានអ្វីមួយនៅថ្ងៃអង្គារ ឬពុធនេះ»។
ការ ខិតជិតរបស់អាស៊ានចំពោះក្រមនៃការប្រព្រឹត្តក្រោមប្រធានអាស៊ាន របស់កម្ពុជា មើលទៅដូចជាវិវត្តហួសពីការពិភាក្សាគ្នានៅកោះបាលី កាលពីឆ្នាំទៅកាលពីឥណ្ឌូនេស៊ីធ្វើជាប្រធានអាស៊ាន បើនិយាយអំពីការចូលរួមរបស់ចិននៅក្នុងដំណើរការព្រាងឯកសារនោះ។
ប៉ុន្តែសារៈសំខាន់នៃការអនុម័តយកដោយជោគជ័យនៃក្រមថ្មីនេះពុំមែនជាបរាជ័យរបស់ភាគីកម្ពុជាទេ។
លោក កៅ គឹមហួន បានបញ្ជាក់ថា៖«នេះជាខួប ១០ឆ្នាំ[នៃសេចក្តីប្រកាសនៃក្រម] ហេតុនេះហើយ ទើបវាសំខាន់ខ្លាំងណាស់ដែលភាគីទាំង ២ គឺអាស៊ាន និងចិន ត្រូវអនុវត្តកាតព្វកិច្ចរបស់ពួកគេទៅលើក្រមនេះ»៕ CR
I am proud of being a Khmer. Sharing knowledge is a significant way to develop our country toward the rule of law and peace.
Tuesday, 10 July 2012
បញ្ហាសមុទ្រចិនខាងត្បូងជាបញ្ហារបស់ភាគី១១
Subscribe to:
Post Comments (Atom)
The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China
My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...
-
Wachira Kigotho 09 May 2014 Issue No:319 Unequal access to university education is likely to persist in most countries globally ...
-
លោកនិពន្ធនាយកជាទីគោរពរាប់អាន! តាម ការពិនិត្យសង្កេតរបស់ខ្ញុំ មានប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិជាច្រើន បានច...
-
ការពិនិត្យមើលផលអាក្រក់កើតចេញពីវប្បធម៌ប៉ែងជើង ឬក្ដិចត្រួយគ្នា ដោយ កែវពេជ្រ មេត្តា 2011-11-03 ទម្លាប់នៃការប...
-
Chambers and Partners - Home 1 Bun & Associates THE FIRM Sources single out this firm as a market leader, highlighting its inc...
-
Combat Journalism: CQR Is reporting on global conflict worth the risk? By Frank Greve Introduction Chr...
-
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ « ព្រះបរមរតនកោដ្ឋ » បានស្ថាបនាសាកលវិទ្យាល័យភូមិន្ទបាត់ដំបងតាមរយៈ ព្រះរាជក្រឹត្យលេខ ៣៤/៦៨.ប.រ ចុះថ្...
-
By Sam Rany 1. There is a jump in higher education in Cambodia, what do you see from this development? Actually, I o...
-
https://www.box.com/files/0/f/0/1/f_2876428255#/files/0/f/0/1/f_2876428255 International Journal of Higher Education ISSN 1927-...
-
Academic Adjustment Issues in a Malaysian Research University: The Case of Cambodian, Laotian, Burmese, and Vietnamese Postgraduat...
-
https://www.box.com/profile#/profile/183918435/page/1/1/2876421805 International Journal of Learning & Development ISSN 216...
No comments:
Post a Comment