http://www.postkhmer.com/index.php?option=com_content&view=article&id=80736:cpp--&catid=1:national-news&Itemid=76
25 June 2012 វង្ស សុខេង
ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានគ្រប់គ្រងជាផ្លូវការ លើឃុំសង្កាត់ចំនួន ១៥៩២ ក្នុងចំណោមឃុំ សង្កាត់សរុប ១៦៣៣ បន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់ថ្ងៃទី ០៣ ខែមិថុនា កន្លងទៅ។ លទ្ធផល នេះ ក៏បានព្យាករផងដែរថា គណបក្សប្រជាជន នឹងគ្រប់គ្រងអាសនៈភាគច្រើននៃអាសនៈសរុប ១២៣ ក្នុងរដ្ឋសភានៅក្នុងការបោះឆ្នោតជាតិនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំក្រោយនេះ។
លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា លទ្ធផលជាផ្លូវការ នៃការបោះឆ្នោតឃុំសង្កាត់ បានប្រកាសនៅថ្ងៃអាទិត្យ ម្សិលមិញ ដែលក្នុងនោះ គណបក្សប្រជាជនឈ្នះ ៨២៩២ អាសនៈ នៃអាសនៈសរុប១១៤៥៩អាសនៈ ក្នុងឃុំសង្កាត់ចំនួន ១៦៣៣។ លោកបន្តថា គណបក្ស សម រង្ស៊ី ដែលជាគណបក្សប្រឆាំង បានឈ្នះ ២១៥៥ អាសនៈ កាន់កាប់តំណែងមេឃុំ ចៅសង្កាត់ ចំនួន ២២ គណបក្សសិទិ្ធមនុស្ស យកបានអាសនៈ៨០០ អាសនៈ និងកាន់តំណែងមេឃុំ ឬចៅសង្កាត់ ១៨ គណបក្សហ៊្វុនស៊ិនប៉ិច ឈ្នះ ១៥១ អាសនៈ កាន់តំណែងមេឃុំ ឬចៅសង្កាត់ ១ គណបក្សនរោត្តម រណឫទ្ធិ ឈ្នះ ៥២ អាសនៈ គណបក្សសម្ព័ន្ធប្រជាធិបតេយ្យឈ្នះ ៨ អាសនៈ និងគណបក្សជាតិខ្មែរឈ្នះ ១ អាសនៈ។
លោក ទេព នីថា បានបន្ថែមថា៖«បរិស្ថានបោះឆ្នោតជាទូទៅ បានប្រព្រឹត្តទៅដោយរលូន ប៉ុន្តែមានការរិះគន់ជាធម្មតា ដោយគណបក្សប្រឆាំងថា បោះឆ្នោតមិនសេរី និងមិនយុតិ្តធម៌»។
លោកបន្ថែមថា គ.ជ.ប នឹងបញ្ជូនបញ្ជីឈ្មោះបេក្ខជន របស់គណបក្ស ទៅក្រសួងមហាផ្ទៃ នៅថ្ងៃចន្ទ ហើយបេក្ខជនទាំងអស់នឹងចូលកាន់តំណែងក្នុងឃុំ សង្កាត់រយៈពេល ១៤ ថ្ងៃ បន្ទាប់ពីក្រសួងទទួលបានបញ្ជីឈ្មោះបេក្ខជននោះ។ លោកបន្តថា៖ «មានតែក្រសួងមហាផ្ទៃទេ ដែលនឹងតែងតាំងបេក្ខជនទាំងនោះ ពីគណបក្សនយោបាយ ឲ្យទទួលការងារនៅឃុំ សង្កាត់។ វាផុតពីដៃ គ.ជ.ប ហើយ»។
គណបក្សសិទិ្ធមនុស្ស បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីម្សិលមិញ ដោយបញ្ជាក់ជាថ្មីម្តងទៀតថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៣ នេះ មានភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរ ដែល គ.ជ.ប ត្រូវតែទទួលខុសត្រូវនោះ គឺយន្តការ និងនីតិវិធី ធ្វើឲ្យអ្នកមានសិទ្ធិបោះឆ្នោតមិនអាចបោះឆ្នោតបាន ដែលមានចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលនេះ ជាការរំលោភលើសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋខ្មែរ។ គណបក្សប្រឆាំងមួយនេះ បានសរសេរក្នុងសេចក្តីថ្លែងការណ៍ថា៖ «គណបក្សសិទិ្ធមនុស្ស យល់ឃើញថា ជ័យជម្នះរបស់គណបក្សកាន់អំណាច ទទួលបានដោយការបោះឆ្នោត ដែលមានភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរ ជាជ័យជម្នះមិនថ្លៃថ្នូរ ដែលមិនត្រឹមតែធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសរបស់គណបក្សកាន់អំណាចប៉ុណ្ណោះទេ តែធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ជាតិខ្មែរផងដែរ»។
ជាមួយគ្នានេះបក្សសិទ្ធិមនុស្សបានទាមទារឲ្យធ្វើការផ្លាស់ ប្តូរ សមាសភាពមេដឹកនាំ គ.ជ.ប ធ្វើបញ្ជីបោះឆ្នោតជាថ្មីឡើងវិញ លុបចោលទម្រង់ផ្សេងៗដែលជានីតិវិធីដ៏ស្មុគស្មាញ នៃការបោះឆ្នោត ហើយ គ.ជ.ប ត្រូវតែធានាថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលមានសិទ្ធិបោះឆ្នោត ត្រូវតែអាចបោះឆ្នោតបាន។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេពីម្សិលមិញ៕
ពលរដ្ឋខ្លះរកឈ្មោះរបស់ខ្លួនមិនឃើញ នៅក្នុងការបោះឆ្នោតឃុំ សង្កាត់កាលពីថ្ងៃទី ៣ មិថុនា។ រូបថត ហេង ជីវ័ន

No comments:
Post a Comment