ភ្នំពេញ ៖ សម្ដេចតេជោហ៊ុន សែន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយយុវជនស្ម័គ្រចិត្ត ចូលរួមបេសកកម្មវាស់វែងដីធ្លី ផ្ដល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ នៅសាលសន្និសីទកោះពេជ្រ។
សម្ដេច
តេជោថ្លែងទៀតថា
ក្មួយៗស្លៀកពាក់ខោអាវយោធាដោយមានស្លាកសំគាល់ក្រសួងដែនដី
នគរូបនីយកម្ម និងសំណង់នាពេលនេះ
មិនមែនក្រោមបញ្ជារបស់អគ្គបញ្ជាការកងទាហាននោះទេ
តែជាការស្ដាប់តាមបញ្ជារបស់សម្ដេចតេជោ
និងឯកឧត្ដមទេសរដ្ឋមន្រ្តីអ៊ឹម ឈុនលឹម។
សម្ដេចតេជោបាន
ថ្លែងទៀតថា រាជរដ្ឋាភិបាលនឹងធ្វើបេសកកម្មនេះឲ្យចប់សព្វគ្រប់
ហើយយើងនឹងប្រគល់សិទ្ធិជូនប្រជាពលរដ្ឋឲ្យស្របច្បាប់។
សម្ដេចតេជោបន្តទៀតថា
នៅពេលដែលយើងរៀបចំរួចរាល់ហើយយើងនឹងរង់ចាំមើលប្រជាពលរដ្ឋសង់
ផ្ទះធំៗ ដាំដុះ ដំណាំ និងធ្វើស្រែចំការ
ដែលយើងមិនចាំបាច់ផ្ដល់អង្ករ
ឬចាំបាច់ជួយពួកគាត់ជាប្រចាំនោះទេ។ សម្ដេចតេជោបន្តទៀតថា
រាជរដ្ឋាភិបាលនឹងរៀបចំប័ណ្ណកម្មសិទ្ធិដែលធនាគារក៏អាចទទួល
ស្គាល់ទៀតផង។
ព្រោះប្រជាពលរដ្ឋត្រូវការថវិកាប្រើប្រាស់ធ្វើស្រែចំការ
ហើយត្រូវការថវិកាទាំងនោះ។សម្ដេច
តេជោបានថ្លែងអំណរគុណដល់យុវជនស្ម័គ្រចិត្តដែលបានចូលរួមក្នុង
យុទ្ធនាការ វាស់វែងដីធ្លីតាមការអនុវត្តន៍នយោបាយចាស់
សកម្មភាពថ្មី លើបញ្ហាដីធ្លី
ដែលយុវជនស្ម័គ្រចិត្តចូលរួមក្នុងយុទ្ធនាការនោះមានចំនួន
១១០០នាក់
មកពីតាមបណ្ដាគ្រឹះស្ថានសិក្សានានាក្នុងរាជធានីភ្នំពេញ។
សម្ដេច
តេជោថ្លែងថា មានអ្នកខ្លះយកលុយពីប្រជាពលរដ្ឋ
ហើយបានបោះបង្គោលថ្មីៗដែលមិនទទួលស្គាល់ពីមន្រ្តីសុរិយោដី។
ចំពោះបញ្ហានេះរាជរដ្ឋាភិបាលមិនអាចទទួលយកបាននោះទេ
មានអ្នកខ្លះភ័ន្តច្រឡំ លក់ដីឲ្យគេហើយ
ចង់វិលត្រឡប់មកយកដីនោះវិញ។
បើចង់បានដីវិញត្រូវយកលុយទៅទិញវិញតាមទីផ្សារ។
ដូច្នេះមិនអាចធ្វើអ្វីស្រេចតែចិត្តបាននោះទេ។
No comments:
Post a Comment