Friday, 22 June 2012

ទិដ្ឋភាព​បណ្ដាញ​ព័ត៌មាន​នៅ​ប្រទេសកម្ពុជានា​គ្រា​បច្ចុប្បន្ន

ដាក់បញ្ចូលថ្ងៃ 21 June 2012, 16:38 AEST
ថ្វីបើ​​ផ្នែក​ប្រព័ន្ធ​ អ៊ិនធើរណិតនៅកម្ពុជា​​ហាក់​មាន​សន្ទុះ​លឿន​គួរ​ឲ្យ​ចាប់​អារម្មណ៍ក្ដី​ ក៏បណ្ដាញ​ព័ត៌មាន​បោះ​ពុម្ព​នៅ​​មិនទាន់​ស្រក​ស្រុត​នៅ​ឡើយ​ទេ។

នៅ​ដើម​សប្ដាហ៍នេះ បណ្តាញ​ព័ត៌មាន​នៅ​ប្រទេស​អូស្រ្តាលី ​កំពុងតែ​ជួប​ប្រទះ​នូវ​ការផ្លាស់​ប្ដូរ​​ដ៏​ធំមួយ​ដែល​មិន​ធ្លាប់​មានពីមុន ​ ដោយ​សារ​ថា កាល​ពីថ្ងៃ​អង្គារ​ក្នុង​អាទិត្យ​នេះ​ ក្រុម​ហ៊ុន​ Fairfax Media Limited ដែល​ជា​ក្រុម​ហ៊ុន​ព័ត៌មាន​ដ៏ធំ​ហើយ​មាន​វ័យ​ចំណាស់ បាន​ប្រកាស​ឲ្យដឹង​ថា​ក្រុម​ហ៊ុននេះ ត្រូវ​ជម្រុះ​ចោល​បុគ្គលិក​ចំនួន​១៩០០​នាក់ ក្នុង​ចំណោម​បុគ្គលិក​ជាង​មួយម៉ឺននាក់​។  ហើយ​មួយថ្ងៃ​ក្រោយមក ​ក្រុម​ហ៊ុន​ News Limited ដែលជា​ក្រុម​ហ៊ុន​ព័ត៌មាន​ដ៏ធំមួយ​ទៀត​ក៏បាន​ប្រកាស​ថា ខ្លួននឹង​ជម្រុះ​ចោល​បុគ្គលិក​ចំនួន​១០០០​នាក់ ក្នុង​ចំណោម​បុគ្គលិក​ជាង​មួយម៉ឺននាក់​ដែលបម្រើ​ការ​ឲ្យ​ក្រុម​ហ៊ុននេះដែរ​។ ការ​ប្រកាស​របស់​ក្រុម​ហ៊ុន​ព័ត៌មាន​ទាំង២​នេះ ​សុទ្ធ​តែ​ជាដំណឹង​ដ៏​រន្ធត់​សម្រាប់​បុគ្គលិក​ដែល​បម្រើ​ការ​នៅ​​ក្នុង​ ក្រុម​ហ៊ុន​​ព័ត៌មាន​ទាំងពីរ។

លោក​អ្នកនាង​កញ្ញា សូម​ជម្រាប​ថា ក្រុម​ហ៊ុន​ទាំងពីរ​ផ្ដល់​ព័ត៌មាន​ដោយ​​ប្រើ​​​ប្រព័ន្ធ​​ចម្រុះ ដោយ​រួម​ទាំង​ការ​បោះពុម្ព​ផ្សាយ​កាសែត​និង​ទស្សនា​វដ្តី​ជា​ច្រើន ហើយក៏​មាន​វិទ្យុ និង​​ទូរទស្សន៍ ព្រមទាំង​​បណ្ដាញ​អ៊ិនធើរណិត​ថែម​ទៀត។ ​​យ៉ាងណាមិញ បណ្ដាញ​បោះ​ពុម្ព​​កំពុងតែ​ស្រុត​ចុះ​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​​ព័ត៌មាន​ទាំងពីរ​ពុំ​មាន​ជម្រើស​​អ្វី​ច្រើន​ក្រៅ ​ពី​​ដក​ទុន​ចេញពី​បណ្ដាញ​ដែល​មិននាំ​ចំណូល​​ហើយ​ដាក់​ទុន​នោះ​ទៅ​បណ្ដាញ​ ដែល​កំពុង​តែ​ពេញ​និយម គឺ​បណ្ដាញ​​អ៊ិនធើរណិត។

ដោយ​ឡែក​ទិដ្ឋភាព​​ បណ្តាញ​ព័ត៌មាន​នៅ​​ប្រទេស​កម្ពុជា មាន​លក្ខណៈ​ខុស​ពី​ប្រទេស​អូស្រ្តាលី ។ ​ លោក​ប៉ែន​ សិមិទ្ធិ ប្រធាន​ក្លិប​អ្នក​សារ​ព័ត៌មាន​នៅ​ប្រទេស​កម្ពុជា ហើយ​លោក​ក៏​ជា​​និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា​ផងដែរ បាន​​និយាយ​ថា ថ្វីបើ​​ផ្នែក​ប្រព័ន្ធ​អ៊ិនធើរណិត​ហាក់​មាន​សន្ទុះ​លឿន​គួរ​ឲ្យ​ចាប់​ អារម្មណ៍ក្ដី​ ក៏បណ្ដាញ​ព័ត៌មាន​បោះ​ពុម្ព​នៅ​​មិនទាន់​ស្រក​ស្រុត​នៅ​ឡើយ​ទេ៖
(សំឡេង​លោក ប៉ែន សិមិទ្ធិ)

ចំណែក ​លោក​មឿន​ឈាន​ណារិទ្ធ នាយក​វិទ្យាស្ថាន កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​ខាង​ព័ត៌មាន និយាយ​ថា ថ្វី​ត្បិត​ក្រិត្យ​ក្រម​មុខវិជ្ជា​ជីវៈ​ផ្នែក​សារ​ព័ត៌មាន​នៅ​កម្ពុជា មិន​ទាន់​មាន​ស្ដង់​ដារ​ខ្ពស់​ដូច​នៅ​តាម​ប្រទេស​ជឿន​លឿន​ក្ដី​ ក៏​ផ្នែក​បច្ចេក​វិទ្យា​ហាក់​មាន​សន្ទុះ​លឿន​គួរឲ្យចាប់​អារម្មណ៍។  តែ​ទោះជា​យ៉ាងណា​​បណ្ដាញ​ព័ត៌មាន​បោះ​ពុម្ព​នៅ​តែ​​មាន​ប្រជាប្រិយភាព​ខ្ពស់ ​នៅលើ​ទីផ្សារ​ព័ត៌មាន៖
 (សំឡេង​លោក​មឿន​ឈាន​ណារិទ្ធ)​

ចាស​អំបាញមិញនេះ​ជា​អធិប្បាយ​របស់លោក​មឿន ឈាន​ណារិទ្ធ​ នាយក​វិទ្យាស្ថាន កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​ខាង​ព័ត៌មាន៕
http://www.radioaustralia.net.au/khmer/radio/onairhighlights/964838?autoplay=964798

No comments:

The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China

My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...