«ព្រះរាជាណាចក្រនៃស្នាមញញឹម»
នេះជាឈ្មោះដែលពួកបស្ចិមប្រទេសបានដាក់ឲ្យប្រទេសកម្ពុជា
បន្ទាប់ពីពួកគេបានមកកាន់ប្រទេសនេះហើយត្រូវបានទាក់ទាញយ៉ាងខ្លាំងដោយ
ស្នាមញញឹមរាក់ទាក់របស់ពលរដ្ឋខ្មែរ។
កេរ្តិ៍ឈ្មោះនេះពិតជាស័ក្តិសមនឹងទទួលសម្រាប់ជនជាតិខ្មែរពីព្រោះថា
ទោះបីជាពលរដ្ឋក្រីក្របំផុត នៅទីជនបទដាច់ស្រយាលយ៉ាងណាក៏ដោយ
ក៏ពួកគេមានស្នាមញញឹម និងទឹកចិត្តដែរ
ដូចអ្វីដែលដូនតាខ្មែរបានទូន្មានកូនចៅថា «ក្រចុះឲ្យតែមាន»
គឺមានស្នាមញញឹម និងទឹកចិត្ត ដែលជាគុណធម៌ដ៏ប្រពៃរបស់ជនជាតិខ្មែរ។
ប៉ុន្តែ រយៈពេលចុងក្រោយនេះ ជនជាតិខ្មែរជាច្រើនហាក់បានបំភ្លេចកេរ្តិ៍ឈ្មោះដ៏ល្អនៃពូជសាសន៍ របស់ខ្លួនដោយបោះបង់ស្នាមញញឹមចោលហើយបែរមកពាក់មុខយក្សដាក់គ្នាទៅវិញ។ គ្រាន់តែរាំជាន់ជើងគ្នាបន្តិចបន្តួចឬពេលខ្លះគ្រាន់តែសម្លឹងមុខគ្នា ក៏មនុស្សខ្មែរសម័យនេះអាចបង្កជម្លោះកាប់ចាក់គ្នាបានដែរ។ មិនថាតែក្រុមក្មេងស្ទាវនោះទេ សូម្បីតែមនុស្សចាស់ខ្លះក៏បានបាត់បង់អធ្យាស្រ័យគ្នាយ៉ាងខ្លាំងដែរ។ គ្រាន់តែគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវបន្តិចបន្តួចឬក៏បញ្ហាតូចតាច សោះ មនុស្សភាគច្រើនមិនបានប្រើស្នាមញញឹមដើម្បីដោះស្រាយបញ្ហាទេ តែបែរជាបញ្ចេញកំហឹងដាក់គ្នាឬក៏ទូរសព្ទ័ស្វែងរកអន្តរាគមន៍ពី បក្ខពួក និងខ្នងបង្អែកទៅវិញ។
នេះនៅមិនទាន់រាប់អំពើហិង្សាក្នុងគ្រួសារ ជម្លោះប្តីប្រពន្ធ ឪពុកនិងកូន រហូតដល់ពេលខ្លះ ម្តាយនិងកូន ឬបងនិងប្អូនឈ្លោះគ្នាគ្រាន់តែរឿងព្រំដីក៏មាន។ងាកទៅមើល ឆាកនយោបាយវិញការពាក់មុខយក្សដាក់គ្នាក៏ស្ទើរតែក្លាយជាទម្លាប់ទៅហើយ ដែរ។គូបដិបក្ខនយោបាយទាំងឡាយហាក់បានប្រើប្រាស់កំហឹងទល់កំហល់ជាជាង ស្នាមញញឹមដើម្បីដោះស្រាយបញ្ហា។ពាក្យសម្តីអសុរោះ ប្រកបដោយការប្រមាថ និងគំនុំសងសឹក ត្រូវបានប្រើប្រាស់ដើម្បីរិះគន់វាយប្រហារគ្នាស្ទើររាល់ថ្ងៃ។
ជាការពិត បច្ចុប្បន្ននេះ គេពិតជាកម្របានឃើញណាស់នូវការដោះស្រាយបញ្ហាដោយប្រើស្នាមញញឹម តែអ្វីដែលគេបានឃើញជាញឹកញាប់បំផុតគឺជម្លោះតឹងសរសៃកដាក់គ្នាឬក៏ ឈានដល់ហិង្សាតែម្តង។ ជាលទ្ធផល ពន្ធនាគារទូទាំងប្រទេស ស្ទើរតែរកកន្លែងដាក់អ្នកទោសមិនបានទៅហើយ។ តើស្នាមញញឹមរបស់ជនជាតិខ្មែរបាត់បង់ទៅណា? សម្រាប់ក្រសែភ្នែកក្រុមអ្នកវិភាគបញ្ហាសង្គមកម្ពុជា ការស្រុតចុះនៃសីលធម៌សង្គមនាពេលបច្ចុប្បន្ននេះគឺជាព្រឹត្តិការណ៍ដ៏ គួរឲ្យព្រួយបារម្ភ និងមិនអាចបណ្តែតបណ្តោយបានឡើយ។
ការបន្ទោសទៅលើផលវិបាកនៃសង្គ្រាមវិនាសកម្មកាលពីអតីតកាលជារឿងមួយ ហើយតែផលវិបាកនៃសាកលភាវូបនីយកម្មនិងការបាត់បង់អធ្យាស្រ័យគ្នា ក្នុងសម័យ«សម្ភារៈ និងអំណាចនិយម» នាពេលបច្ចុប្បន្នគឺជារឿងសំខាន់មួយទៀត។
នៅក្នុងបរិបទបែបនេះ ការលើកកម្ពស់សីលធម៌សង្គមគឺជាកិច្ចការដ៏ចាំបាច់មិនអាចមើលរំលង បានឡើយ។ នៅក្នុងសង្គមខ្មែរ គុណធម៌ដ៏ថ្លៃថ្លាបំផុតគឺព្រហ្មវិហារធម៌ទាំង៤ដែលបង្កប់នៅក្នុង ស្នាមញញឹមនៃកំពូលប្រាសាទបាយ័ន។នេះគឺជាកេរមរតកដ៏មានតម្លៃដែលដូនតា ខ្មែរបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ។គុណធម៌នេះហើយដែលជាដំបងទិព្វ ក្នុងការដោះស្រាយបញ្ហាគ្រប់ជំពូកដោយចៀសវាងបាននូវអំពើហិង្សា។ នៅពេលដែលមនុស្សគ្រប់គ្នាបោះបង់ចោលការប្រមាថហើយបែរទៅញញឹមដាក់គ្នា ប្រកបដោយអធ្យាស្រ័យរឿងធំនឹងទៅជារឿងតូចរីឯរឿងតូចនឹងត្រូវ បញ្ចប់។គុណធម៌ដ៏មានតម្លៃនេះមានរួចស្រេចទៅហើយនៅក្នុងមនុស្សខ្មែរ គ្រប់គ្នាប៉ុន្តែវាគ្រាន់តែកប់បាត់ក្នុងកាលៈទេសៈមួយដែល«ធម៌ ប្រមាថ»កំពុងមានឥទ្ធិពលខ្លាំងតែប៉ុណ្ណោះ។ស្នាមញញឹម និងព្រហ្មវិហារធម៌នឹងវិលមកវិញប្រសិនបើគេនាំគ្នាគាស់កកាយនិងលើក តម្លៃវាផ្ទុយទៅវិញវានឹងកប់បាត់កាន់តែជ្រៅនិងនាំសង្គមទៅរក គ្រោះថ្នាក់កាន់តែខ្លាំងប្រសិនបើគេបណ្តែតបណ្តោយឲ្យ«ធម៌ ប្រមាថ»ដឹកមុខតទៅទៀត៕

No comments:
Post a Comment