Friday, 09 March 2012 11:12 ដោយ៖ DAP-Posted: ID-007 http://www.dap-news.com/typography/the-news/38061-2012-03-09-04-33-18.html
ដោយ សម រ៉ានី
ក្រោយពីសង្រ្គាមស៊ីវិល បានបញ្ចប់ជាស្ថាពរនៅឆ្នាំ ១៩៩៨
រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខបាន
យកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស
និងពង្រឹងគុណភាពអប់រំ គ្រប់កម្រិត ចាប់តាំងពី ថ្នាក់មូលដ្ឋាន
ដល់ថ្នាក់ឧត្តម សិក្សា។ ជាពិសេស រាជរដ្ឋាភិបាលបានដាក់ចេញ
នូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ បានតាក់ តែងច្បាប់
និងវិធានគតិយុត្តពាក់ព័ន្ធ និងវិស័យសិក្សាធិការជាច្រើន
ព្រមទាំងបានបង្កើតស្ថាប័នជំនាញ ដើម្បីជួយជំរុញឲ្យ គ្រឹះស្ថានឧត្តមសិក្សា
នៅកម្ពុជា មានការរីកចម្រើន និង មានការទទួលស្គាល់ គុណភាពអប់រំ នៅក្នុងតំបន់
និងនៅលើពិភព លោកទាំងមូល។
នៅក្នុងបរិបទ នៃការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ គ្រឹះស្ថាន ឧត្តមសិក្សានៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ ធនធានមនុស្ស ប្រកបទៅដោយ ចំណេះដឹង ចំណេះធ្វើ និងក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ប្រកបដោយចីរភាព ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍ របស់រាជ រដ្ឋាភិបាល។
ថ្វីបើគ្រឹះស្ថានឧត្តមសិក្សា នៅកម្ពុជា ត្រូវបានគេមើលឃើញថា បានជួបប្រទះនូវ ឧបសគ្គមួយចំនួនដូចជា ការផ្តល់ ហិរញ្ញប្បទាន របស់រាជរដ្ឋាភិបាល មកលើគ្រឹះស្ថាន ឧត្តមសិក្សា នៅមានកម្រិត លក្ខខណ្ឌជ្រើសរើស និស្សិតចូល សិក្សានៅ មានភាពអនុគ្រោះច្រើន កម្មវិធីសិក្សា និងជំនាញ បណ្តុះបណ្តាល នៅមិនទាន់សម្បូរណ៍បែប ស្វ័យភាពរដ្ឋបាល និងសេរីភាព សិក្សានៅមានកម្រិត ព្រមទាំងនៅមានកង្វះខាត ធនធានសាស្រ្តាចារ្យ ដែលមានសញ្ញាបត្រ កម្រិតបណ្ឌិត និងមានបទ ពិសោធន៍ខ្ពស់ យ៉ាងណាក៏ដោយ ក៏មានអ្នកជំនាញការ និងអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ បានអបអរសាទរ និងបានទទួល ស្គាល់ ចំពោះសមិទ្ធិផល នៃការអភិវឌ្ឍន៍វិស័យ ឧត្តមសិក្សាសំខាន់ៗ ដែលកម្ពុជាសម្រេចបាន ក្នុងរយៈពេល ១៤ ឆ្នាំ គិតចាប់ ពីឆ្នាំ ១៩៩៨ ដល់ ឆ្នាំ ២០១២ នេះ។
ជាការកត់សម្គាល់ នារយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ប្រទេសកម្ពុជា បានផ្តាស់ប្តូរមុខមាត់ គួរជាទីមោទនភាពជាច្រើន នៅលើឆាកអន្តរជាតិ។
យោងតាមរបាយការណ៍ អភិវឌ្ឍន៍ធនធានមនុស្ស របស់កម្មវិធីអភិវឌ្ឍ នៃអង្គការសហប្រជាជាតិឆ្នាំ ២០១១ បានបង្ហាញថាប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ ១៣៩ ក្នុងចំណោមប្រទេសចំនួន ១៨៧ នៅលើពិភពលោក ខណៈពេលដែល បណ្តាប្រទេសសមាជិកអាស៊ាន ដូចជា ប្រទេសសិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ ២៦ ប្រទេសប្រ៊ុយណេ ជាប់ចំណាត់ថ្នាក់លេខ ៣៣ ប្រទេសម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ ៦១ ប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ ១០៣ ប្រទេសឥណ្ឌូណេស៊ី ជាប់ ចំណាត់ថ្នាក់លេខ ១២៤ ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ ១២៨ ប្រទេសឡាវ ជាប់ចំណាត់ថ្នាក់លេខ ១៣៨ និង ប្រទេសភូមា ជាប់ចំណាត់ថ្នាក់លេខ ១៤៩។
ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាបាននឹងកំពុងតែខិតខំ ប្រឹងប្រែងយ៉ាងសកម្ម ក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ ថ្នាក់ ឧត្តមសិក្សារបស់ខ្លួន ជាបន្តបន្ទាប់ ដើម្បីដណ្តើមយកចំណាត់ថ្នាក់ល្អនាពេលអានាគត និងដើម្បីធ្វើសមាហរណកម្ម ចូលទៅក្នុងសហគមន៍ ប្រជាជាតិអាស៊ីអាគ្នេយ៍ នាឆ្នាំ ២០១៥ ខាងមុខនេះ។ ដើម្បីសម្រេចបាន នូវគោលដៅនេះ ប្រទេស កម្ពុជា នឹងត្រូវប្រកួតប្រជែង ជាមួយបណ្តាប្រទេស សមាជិកអាស៊ានខ្លាំងៗចំនួន ៥ប្រទេស ដែលគ្រឹះស្ថាន ឧត្តមសិក្សា សាធារណៈរបស់ពួកគេ បានជាប់ចំណាត់ថ្នាក់ ពិភពលោក ក្នុងចំណោមសាកលវិទ្យាល័យ ល្បីល្បាញចំនួន ៥០០ ក្នុងពិភពលោកទាំងមូល។
ផ្អែកលើលទ្ធផល វាយតម្លៃជាផ្លូវការ ឆ្នាំ ២០១១-២០១២ របស់ស្ថាប័នវាយតម្លៃ ដ៏មានកត្តិស័ព្ទមួយមានឈ្មោះថា Quacquarelli Symonds (QS World University Rankings 2011/2012) បានបង្ហាញថា ប្រទេសទាំង ៥ នោះរួមមាន ប្រទេសសិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ ២៨ (សាកលវិទ្យាល័យជាតិសិង្ហបុរី) ប្រទេសម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ ១៦៧ (សាកលវិទ្យាល័យម៉ាឡាយ៉ា) ប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ ១៧១ (សាកលវិទ្យាល័យជូឡាឡុនកន) ប្រទេសឥណ្ឌូ នេស៊ីជាប់ចំណាត់ថ្នាក់លេខ ២៣៦ (សាកលវិទ្យាល័យឥណ្ឌូនេស៊ី) និងប្រទេសហ្វីលីពីន ជាប់ចំណាត់ថ្នាក់លេខ ៣៣២ (សាកលវិទ្យាល័យហ្វីលីពីន)។
ជាការពិត មានមិត្តអ្នកសិក្សា ជាច្រើនមានចម្ងល់ថា ហេតុអ្វីបាន ជាសាកលវិទ្យាល័យ នៃបណ្តាប្រទេសសមាជិកអាស៊ាន ទាំង ៥ នេះ បានជាប់ចំណាត់ថ្នាក់ពិភពលោក? ខ្ញុំសូមឆ្លៀតឱកាស លើកយកសំណួរនេះ មកពិភាក្សាជាមួយ ប្រិយមិត្តអ្នកសិក្សា និងអ្នកអានសារព័ត៌មានដើមអម្ពិល ទាំងអស់។ តើសាកលវិទ្យាល័យនៅកម្ពុជា អាចនឹងមានឱកាស បានជាប់ចំណាត់ថ្នាក់ ក្នុងចំណោមសាកលវិទ្យាល័យទាំង ៥០០ នៅលើសកលលោកនេះដែរទេ? «ចម្លើយ» ប្រទេសកម្ពុជាមានក្តីសង្ឃឹមជានិច្ច ចំពោះបំណងប្រាថ្នា ក្នុងការដណ្តើមយក ចំណាត់ថ្នាក់ល្អនេះ ប្រៀបបានដូចអ្វី ដែលប្រទេសកម្ពុជា មានឆន្ទៈយ៉ាងមុតមាំ ក្នុងការក្លាយជា សមាជិកពេញសិទ្ធិ នៃអង្គការ ពាណិជ្ជកម្មពិភពលោក (WTO) កាលពីឆ្នាំ ២០០៤ និងសមាជិកមិនអចិន្ត្រៃយ៍នៃ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាតិ នាពេលអានាគតដ៏ខ្លីខាងមុខនេះដែរ។
អ្នកជំនាញការអន្តរជាតិ បានវាយតម្លៃថា នៅប្រទេសកម្ពុជា មានតែសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ (RUPP) និងសាកល វិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ប៉ុណ្ណោះ ដែលបច្ចុប្បន្ននេះជា សមាជិកពេញសិទ្ធិនៃ បណ្តាញ សាកលវិទ្យាល័យអាស៊ាន អាចមានសមត្ថភាពប្រកួតប្រជែង ជាមួយគេបាន ប្រសិនបើរាជរដ្ឋាភិបាល ធ្វើហិរញ្ញប្បទាន និង វិនិយោគទុនច្រើន លើសាកលវិទ្យាល័យ ទាំងពីរនេះ។ ប្រទេសកម្ពុជា ត្រូវការពេលវេលាសមស្រប និងថវិកាជាតិរាប់សិប លានរៀល ដើម្បីសម្រេចនូវគោលបំណងនេះ។
តើសាកលវិទ្យាល័យ ដែលជាប់ចំណាត់ថ្នាក់ ពិភពលោកមានលក្ខណៈវិនិច្ឆ័យអ្វីខ្លះ? ចូរយើងធ្វើការត្រិះរិះពិចារណា ទាំងអស់ គ្នា អំពីលក្ខណៈវិនិច្ឆ័យទាំងអស់នេះ។
តាមការស្រាវជ្រាវបង្ហាញថា សាកលវិទ្យាល័យដែលជាប់ចំណាត់ថ្នាក់ពិភពលោក សំដៅទើលើសាកលវិទ្យាល័យ ទាំងឡាយ ណា ដែលមានបទដ្ឋានលំដាប់ថ្នាក់អន្តរជាតិ និងមានលក្ខណៈវិនិច្ឆ័យសំខាន់ៗ ចំនូន ២០ ដូចជា ៖ (១) មានកិត្តិស័ព្ទល្បីរន្ទឺ ជាលក្ខណៈអន្តរជាតិចំពោះការស្រាវជ្រាវ។ (២) មានកិត្តិស័ព្ទជា លក្ខណៈអន្តរជាតិ ចំពោះការបង្រៀន។ (៣) មានចំនួនអ្នក ស្រាវជ្រាវល្បីៗ និងមានថ្នាក់ដឹកនាំពិភពលោក ជាច្រើននៅក្នុងវិស័យជំនាញនីមួយៗ។ (៤) មានការទទួលស្គាល់ មិនត្រឹមតែពី សាកលវិទ្យាល័យ ចំណាត់ថ្នាក់ពិភពលោក ដទៃទៀតឡើយ ប៉ុន្តែថែមទាំង មានការ ទទួលស្គាល់ ពីពិភពស្ថាប័នឧត្តមសិក្សា ខាងក្រៅផងដែរ។ (៥) មានបង្កើតគំនិតច្នៃប្រឌិត និងមានបង្កើត ការស្រាវជ្រាវអនុវត្តន៍ និងជាមូលដ្ឋានសប្បូរបែប។ (៦) មានលទ្ធផលស្រាវជ្រាវ ប្រកបទៅដោយភាពច្នៃប្រឌិត ដែលទទួលស្គាល់ដោយអ្នកជំនាញ និងមានទទួលពានរង្វាន់ផេ្សងៗ ឧទាហរណ៍ដូចជា ពានរង្វាន់ណូបែល។ (៧) មានការទាក់ទាញនិស្សិត ឲ្យចូលសិក្សា និងបញ្ចេញនិស្សិតមកវិញល្បីៗ។ (៨) អាចទាក់ទាញ និងរក្សាបុគ្គលិក សាស្រ្តាចារ្យ ឲ្យបំពេញការងារបានយូរអង្វែង។ (៩) អាចជ្រើសរើសសម្រាំង និស្សិត និងបុគ្គលិកពីទីផ្សារអន្តរជាតិ។ (១០) អាចទាក់ទាញ ចំនួនសមាមាត្រនិស្សិត ថ្នាក់ក្រោយឧត្តមសិក្សាខ្ពស់ ទាំងការបង្រៀន និងទាំងការស្រាវជ្រាវ។ (១១) អាចទាក់ទាញ ចំនួនសមាមាត្រនិស្សិតពីបរទេស មានប្រតិបត្តិការ នៅលើទីផ្សារពិភពលោក និងមានសកម្មភាព ជាលក្ខណៈអន្តរជាតិ ជាច្រើន ឧទាហរណ៍មានបណ្តាញស្រាវជ្រាវ ជាលក្ខណៈអន្តរជាតិ មានកម្មវិធី ផ្លាស់ប្តូរ និស្សិត និងបុគ្គលិក និងមានកម្មវិធីទស្សនកិច្ច សិក្សាជាអន្តរជាតិ។ (១២) មានហិរញ្ញវត្ថុរឹងមាំ។ (១៣) មានទទួលចំណូល និង មូលធនអំណោយដ៏ច្រើនមហិមា។ (១៤) មានប្រភពចំណូលផេ្សងៗ ឧទាហរណ៍ចំណូលបានមកពី រដ្ឋាភិបាល ក្រុមហ៊ុន ឯកជន ចំណូលស្រាវជ្រាវ និងចំណូលថ្លៃសិក្សា របស់និស្សិតបរទេស។ (១៥) មានផ្តល់នូវគុណភាពអប់រំខ្ពស់ និង មានលើក ទឹកចិត្ត ឲ្យមានការស្រាវជ្រាវ និងមានបរិយាកាសអប់រំល្អ ចំពោះបុគ្គលិក និងនិស្សិត (ឧទាហរណ៍ ដូចជា គុណភាពខ្ពស់នៃ សំណង់អាគារ សម្ភារៈរូបវ័ន្ត និងបរិវេណ សាកលវិទ្យាល័យ)។ (១៦) មានក្រុមការងារគ្រប់គ្រងចំណាត់ថ្នាក់ពិភពលោក ប្រចាំ គ្រឹះស្ថាន ដោយមានទស្សនវិស័យ ប្រកបទៅដោយយុទ្ធសាស្រ្ត និងមានផែនការអនុវត្តផេ្សងៗ (១៧) បានបណ្តុះនិស្សិត ដែល នឹងទទួលបាននូវតំណែង ដ៏មានឥទ្ធិពល និងអំណាច នៅក្នុងប្រទេស និងក្រៅប្រទេស (ដូចជា តំណែងនាយករដ្ឋមន្រ្តី និង ប្រធានាធិបតី រដ្ឋមន្រ្តី អ្នកការទូត និង អ្នកនយោបាយជាដើម)។ (១៨) មានអាយុកាលបង្កើតយូរអងែ្វង ឧទាហរណ៍ដូចជា សាកលវិទ្យាល័យ Oxford និង Cambridge នៅចក្រភពអង់គ្លេស និងសាកលវិទ្យាល័យ Harvard នៅសហរដ្ឋអាមេរិក។ (១៩) បានចូលរួមវិភាគទាន យ៉ាងធំធេង ក្នុងការបម្រើសង្គមជាតិ នាពេលបច្ចុប្បន្ន និង (២០) បានបន្តខិតខំប្រឹងប្រែងប្រកួត ប្រជែង ស្តង់ដារអន្តរជាតិ ជាមួយសាកលវិទ្យាល័យ លំដាប់ថ្នាក់ពិភពលោកដទៃទៀត ជារៀងរាល់ឆ្នាំ។ ហេតុដូច្នេះ ជំហានដំបូង ប្រទេសកម្ពុជាត្រូវរៀនសូត្រ បទពិសោធន៍ ពីសមាជិកបណ្តាប្រទេសអាស៊ាន ដែលបានជាប់ចំណាត់ ថ្នាក់ពិភពលោកនេះ។ ជាពិសេស ប្រទេសកម្ពុជាត្រូវធ្វើការ សិក្សាស្រាវជ្រាវ ពីគន្លាតខុសគ្នានៃគ្រឹះស្ថាន ឧត្តមសិក្សានៃ ប្រទេសនីមួយៗ នៅក្នុងសមាគមប្រជាជា តិអាស៊ីអាគ្នេយ៍នេះ ដើម្បីឆ្ពោះទៅរកសហគមន៍អាស៊ាន នាឆ្នាំ ២០១៥ ខាងមុខ នេះ។ ជាមោទនភាព សមិទ្ធិផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានក្នុងគោលនយោបាយ លើកកម្ពស់គុណ ភាពអប់រំថ្នាក់ ឧត្តមសិក្សា ក្នុងរយៈពេល ១៤ ឆ្នាំ កន្លងទៅនេះ រួមមានដូចជា ៖
១). គ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួនពីរ គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្ត សេដ្ឋកិច្ច បានក្លាយជាសមាជិក ពេញសិទ្ធិ នៃបណ្តាញសាកលវិទ្យាល័យអាស៊ាន ដែលជាស្ថាប័នមួយបានបង្កើត ឡើងក្នុង ខែវិច្ឆិកាឆ្នាំ ១៩៩៥ និងមានសមាជិកចំនួន ២៦ សាកលវិទ្យាល័យ ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ តួយ៉ាង និស្សិតដែល បានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ នៅគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បាននិងកំពុង ទទួលស្គាល់គុណភាព អប់រំពីសំណាក់ សាកលវិទ្យាល័យល្បីៗ នៅក្នុងតំបន់ និងលើពិភពលោក តាមរយៈការអនុញ្ញាតឲ្យ ចូលរៀនថ្នាក់ក្រោយ ឧត្តមសិក្សារបស់ពូក គេ។
ជាការកត់សម្គាល់ និស្សិតកម្ពុជាទាំងនោះ អាចប្រកួតប្រជែង ជាមួយនិស្សិតបរទេសដទៃទៀត និងទទួលបានលទ្ធផលសិក្សាយ៉ាងត្រចេះត្រចង់។ ឧទាហរណ៍ និស្សិតកម្ពុជាត្រូវបានអនុញ្ញាត ឲ្យបន្តការសិក្សា ថ្នាក់ក្រោយឧត្តម នៅប្រទេសអូស្រ្តាលី តាមរយៈ អាហារូបករណ៍រដ្ឋាភិបាល អូស្ត្រាលី មានចំនួន ៤៨០ នាក់គិតចាប់តាំងពីឆ្នាំ ១៩៩៤ មក និងបណ្តាប្រទេសជាមិត្ត ដទៃទៀត។
២). គ្រឹះស្ថានឧត្តមសិក្សា នៅក្នុងប្រទេសកម្ពុជា បានកើនឡើងរហូតដល់ ៩១ សាកលវិទ្យាល័យ ក្នុងនោះ រដ្ឋមាន ៣៤ និង ឯកជនមាន ៥៧គ្រឹះស្ថានក្នុងខេត្តក្រុងទាំង ១៩ ។
យោងតាមរបាយការណ៍ របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ ២០១១ បានបង្ហាញថា និស្សិតថ្នាក់ឧត្តមសិក្សា និងថ្នាក់ ក្រោយ ឧត្តមសិក្សាមាន ការកើនឡើងជារៀងរាល់ឆ្នាំ ឧទាហរណ៍ ក្នុងឆ្នាំសិក្សា ២០១០- ២០១១ មាននិស្សិតថ្នាក់បណ្ឌិត ចំនួន ៩៨១ នាក់ ថ្នាក់អនុបណ្ឌិតមាន ចំនួន ១២,៨៨៧ នាក់ ថ្នាក់បរិញ្ញាបត្រ មាន ចំនួន ១៧៣,២៦៤ នាក់ និង ថ្នាក់បរិញ្ញាបត្ររងមានចំនួន ២០,៧១៩ នាក់ ។
អាត្រានៃការចូលសិក្សា ថ្នាក់ឧត្តមសិក្សានេះ បានសបញ្ជាក់ឲ្យឃើញថា ចំនួនធនធានមនុស្សរបស់ កម្ពុជាមានការកើនឡើង ទាំងបរិមាណ និងគុណភាពជារៀងរាល់ឆ្នាំ ដើម្បីចូលរួមចំណែក កសាងប្រទេសជាតិ។ លើសពីនេះទៅទៀត ក្រសូង និង ស្ថាប័នជាតិចំនួន ១២ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការផ្តល់សេវាកម្ម ឧត្តមសិក្សានៅកម្ពុជា ដូចជា រាជបណ្ឌិតសភា កម្ពុជា នៃទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងការពារជាតិ ក្រសួងធម្មការ និងសាសនា ក្រសួងមហាផ្ទៃ ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងធនាគារជាតិនៃកម្ពុជា។
៣). រាជរដ្ឋាភិបាលកម្ពុជា បានបង្កើត ស្ថាប័នជំនាញសំខាន់ៗ ចំនួនពីរដូចជា គណៈកម្មាធិការទទួលស្គាល់ គុណភាពអប់រំនៃ កម្ពុជា (គទក) និងឧត្តមក្រុមប្រឹក្សាអប់រំជាតិ ។ ជាពិសេស គទក បានចាប់ផ្តើមដំណើរការវាយ តម្លៃទទួលស្គាល់គុណភាព អប់រំថ្នាក់ឆ្នាំ សិក្សាមូលដ្ឋានគ្រប់គ្រឹះស្ថាន ឧត្តមសិក្សាទាំងអស់ទូទាំងផ្ទៃប្រទេស (តាមស្តង់ដារ គុណភាពអប្បបរមាទាំង៩ សម្រាប់ការផ្តល់ការ ទទួលស្គាល់គុណភាពអប់រំ លើគ្រឹះស្ថានឧត្តមសិក្សា) ចាប់តាំងពីឆ្នាំ ២០០៥ មក ព្រមទាំងបានចាប់ ផ្តើមធ្វើការវាយតម្លៃ ទទួលស្គាល់គុណភាព អប់រំលើគ្រឹះស្ថានឧត្តមសិក្សាទាំងមូល (ទាំងថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តម សិក្សា) ជាបន្តបន្ទាប់ទៀត។ ចំណែកឯ ឧត្តមក្រុមប្រឹក្សាអប់រំជាតិវិញ ស្ថិតនៅក្រោមការដឹកនាំផ្ទាល់ របស់សម្តេចនាយករដ្ឋ មន្រ្តី ក្នុងការអនុវត្តន៍ ឲ្យមានប្រសិទ្ធភាព នូវច្បាប់ស្តីពីការអប់រំ និងបង្កើតគោលនយោបាយ និងយុទ្ធសាស្រ្តអប់រំក្នុង រយៈ ពេលវែង ដើម្បីឆ្លើយតប នឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់រាជរដ្ឋាភិបាល។
៤). រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រ ច្បាស់លាស់ទាក់ទង នឹងការពង្រឹងគុណភាព អប់រំដូចមានចែងនៅ ក្នុង ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ បច្ចុប្បន្នកម្ម ឆ្នាំ ២០០៩ -២០១៣ « រដ្ឋាភិបាលកម្ពុជា នឹងបន្តបង្កើនចំណាយថវិកា និង កៀងគរហិរញ្ញប្បទាន ឲ្យបានច្រើនទៀត សម្រាប់គាំទ្រការអប់រំ ដើម្បីធានាគុណភាពអប់រំ ឲ្យកាន់តែមានកម្រិតខ្ពស់ និង ប្រកបដោយប្រសិទ្ធភាព។ នៅកម្រិតឧត្តមបានបង្ហាញ អំពីតម្រូវការនិស្សិត ដែលបានបញ្ចប់ការសិក្សា នៅឧត្តមសិក្សា នឹង ក្លាយទៅជាអ្នកវិទ្យាសាស្រ្ត និយោជក និងជាប្រជាពលរដ្ឋ ដែលអាចត្រិះរិះបាន ល្អិតល្អន់និងធ្វើសេចក្តីសម្រេចចិត្ត ដោយ មានអំណៈអំណាងត្រឹមត្រូវ នាពេលអនាគតរយៈពេលខ្លី និងរយៈពេលវែងរបស់កម្ពុជា»។ មានផែនការយុទ្ធសាស្រ្តជា ច្រើន ទៀតដូចជា គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍យុវជន ផែនការយុទ្ធសាស្រ្តអប់រំ ឆ្នាំ ២០០៩ -២០១៣ និងផែនការ គោលសម្រាប់អភិ វឌ្ឍការស្រាវជ្រាវ ក្នុងវិស័យអប់រំ ឆ្នាំ ២០១១ -២០១៥ ជាដើម។
៥). រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិបញ្ញត្តិ បានតាក់តែង និងអនុម័ត្តច្បាប់ និងវិធានគតិយុត្ត ជាច្រើនទាក់ទងនឹងវិស័យអប់រំ ដូចជា ច្បាប់ស្តីពីការអប់រំ ព្រះរាជក្រិត្យស្តីពីការទទួល ស្គាល់គុណភាពអប់រំនៃ គ្រឹះស្ថានឧត្តម សិក្សា អនុក្រិត្យ ស្តីពីលក្ខណៈវិនិច្ឆ័យ នៃការបង្កើតសាកលវិទ្យាល័យ និងអនុក្រិត្យស្តីពីកម្មវិធីបណ្តុះ បណ្តាលថ្នាក់បណ្ឌិត ជាដើម។
៦). គម្រោងអភិវឌ្ឍន៍ គុណភាពអប់រំថ្នាក់ ឧត្តមសិក្សាជាច្រើន ត្រូវបានបង្កើតឡើង ក្រោមជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពី បណ្តាប្រទេសជាមិត្តនានាដូចជា សហរដ្ឋអាមេរិក អូស្រ្តាលី ចក្រភពអង់គ្លេស ជប៉ុន ។ល។ និងស្ថាប័នអភិវឌ្ឍអន្តរជាតិផ្សេងៗ ដូចជា ធនាគារអភិវឌ្ឍអាស៊ី ធនាគារពិភពលោក និងអង្គការសហប្រជាជាតិ។ ឧទាហរណ៍ គម្រោងសម្រាប់រយៈពេល៥ ឆ្នាំ (២០១១ -២០១៥) របស់ធនាគារពិភពលោក ដែលមានទឹកប្រាក់សរុបចំនួន ២៣ លានដុល្លាអាមេរិក សម្រាប់អភិវឌ្ឍវិស័យ អប់រំថ្នាក់ឧត្តសិក្សា នៅប្រទេសកម្ពុជា។ គម្រោងទាំងនេះរួម មានការពង្រឹងសមត្ថភាពស្ថាប័ន ការផ្តល់ហិរញ្ញប្បទាន ដើម្បើ ធ្វើការស្រាវជ្រាវ និងច្នៃប្រឌិត ការពង្រឹងគុណភាពស្រាវជ្រាវ បង្រៀន និងរៀន និងការផ្តល់អាហារូបករណ៍ អាទិភាពដល់ និស្សិតក្រីក្រចំនួន ១០០០ នាក់ ក្នុងមួយឆ្នាំ ជាពិសេសសម្រាប់និស្សិតជានារីភេទ ។
លោក សម រ៉ានី ជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យបាត់ដំបង(សបដ) និងជាបេក្ខជនបណ្ឌិត នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្ត ម៉ាឡេស៊ី(USM) ។ សូមចូលរួម ផ្តល់យោបល់ តាមរយៈសារអេឡិចត្រូនិក ៖ sr11_edu045@student.usm.my/sam_rany@yahoo.com

No comments:
Post a Comment