27 June 2012
ម៉ៃ គុណមករា
ភ្នំពេញៈ ទោះបីកម្ពុជា និងវៀតណាមបានប្តេជ្ញានឹងធ្វើឲ្យពាណិជ្ជកម្មទ្វេភាគីកើនឡើងដល់៥ ពាន់លានដុល្លារត្រឹម២០១៥ក្តី ប៉ុន្តែមន្ត្រី និងអ្នកជំនាញសេដ្ឋកិច្ចអះអាងថា ទំនងមិនអាចទៅរួចទេ។
ការប្តេជ្ញាចិត្តនេះធ្វើឡើងរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងសមភាគីវៀតណាម លោក ង្វៀន តិនយុង នៅក្នុងសន្និសីទលើកទីបីស្តីពីការវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម នៅខេត្ត Kien Giang ប្រទេសវៀតណាមពីសប្តាហ៍មុន។
លោក ចាន់ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជាបានបង្ហាញអំពីភាពគ្មានទំនុក ចិត្តចំពោះគោលដៅនេះ។ លោកថ្លែងថា៖ «ខ្ញុំមិនដឹងប្រាកដថា ប្រទេសទាំងពីរអាចសម្រេចគោលដៅនោះបានដែរឬទេ?»។
លោកបន្តថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងតែនាំចូលទំនិញជាច្រើនពីបណ្តា ប្រទេសក្នុងតំបន់ដូចជា ថៃ ចិន និងកូរ៉េខាងត្បូង។ លោកបន្ថែមថា៖ «យើងនាំចូលពីប្រទេសជាច្រើន។ បើវៀតណាមចង់សម្រេច គោលដៅនោះ គេគួរផលិត ផលិតផលដែលមានគុណភាពខ្ពស់ និងតម្លៃដែលអាចប្រកួតប្រជែងបាន ដើម្បីសម្រេចចំណែកទីផ្សារនៅទីនេះ»។
លោក Hiroshi Suzuki ប្រធាននាយកប្រតិបត្តិ និងជាប្រធានអ្នកវិភាគសេដ្ឋកិច្ចប្រចាំវិទ្យាស្ថានស្រាវជ្រាវ ពាណិជ្ជកម្មកម្ពុជា (BRIC) បានលើកឡើងថា វាពិបាកក្នុងការប៉ាន់ស្មានបរិមាណពាណិជ្ជកម្ម និងឱនភាពពាណិជ្ជកម្ម នៅឆ្នាំ២០១៥ រវាងកម្ពុជា និងវៀតណាម។ ប៉ុន្តែលោកថ្លែងថា មានសញ្ញាល្អៗជាច្រើន សម្រាប់បង្កើនទំហំនៃការធ្វើពាណិជ្ជកម្មប្រទេសទាំងពីរ។
ទំនិញនាំចេញរបស់ប្រទេសកម្ពុជាភាគច្រើនជាផលិតផលកសិកម្ម។ ប្រទេសនាំចូលសំខាន់ៗមកកម្ពុជា មានចិន ថៃ និងវៀតណាម។ លោក Hiroshi Suzuki ឲ្យដឹងថា៖ «រយៈពេលប៉ុន្មានឆ្នាំទៀត ការប្រកួតប្រជែងរបស់វៀតណាម នឹងកាន់តែខ្លាំងឡើងៗ ក្នុងចំណោមប្រទេសទាំងនេះ ដោយសារប្រាក់ខែបុគ្គលិកនៅចិន និងថៃ នឹងកើនឡើងខ្លាំង»។
លោក គង់ ពុទ្ធារ៉ា អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច មិនមានសុទិដ្ឋិនិយមចំពោះកំណើននេះឡើយ។ លោកបន្តថា៖ «វាទាមទារឲ្យប្រទេសទាំងពីរបង្កើតយន្តការជំរុញ និងលើកទឹកចិត្តសកម្មភាពពាណិជ្ជកម្ម»។ ប៉ុន្តែលោកថ្លែងថា អ្វីដែលរដ្ឋាភិបាលទាំងពីរបានសន្យា នឹងអាចសម្រេចបាន បើមានគោលជំហរ និងមានដំណោះស្រាយ ព្រោះគេអាចលើកទឹកចិត្តវិស័យដែលអាចសម្រេចបាន។
កម្ពុជា វៀតណាម បានសម្រេចគោលដៅពាណិជ្ជកម្មទ្វេភាគី២ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំមុនមកម្ល៉េះ។
ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរកើនឡើង៤២,៥៨ភាគរយ នៅត្រីមាសទីមួយឆ្នាំនេះដែលមានទឹកប្រាក់ជាង៩១៩លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែជាង៦៤៤លានដុល្លារប៉ុណ្ណោះ។ ក្នុងនោះការនាំចេញសរុបរបស់កម្ពុជាកើនឡើង៥៨ភាគរយដល់ជាង២០១ លានដុល្លារ ធៀបនឹងជាង១២៧លានដុល្លារ។ រីឯការនាំចូលសរុបរបស់វៀតណាមមកកម្ពុជា កើន៣៨,៨៣ភាគរយ ពីជាង៥១៦លានដល់ជាង៧១៧លានដុល្លារ។
លោក ចាន់ សុផល លើកឡើងថា៖ «យើងនឹងអាចមានសមត្ថភាពនាំចេញកាន់តែច្រើន ទៅវៀតណាមពិសេសផលិតផលកសិកម្ម ដូចជា កៅស៊ូ»។ លោកបន្តថា វិស័យឯកជននឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តតាមគោលដៅ របស់រដ្ឋាភិបាលមិនថារដ្ឋាភិបាលប្រទេសទាំងពីរចង់សម្រេចបានគោលដៅឬ អត់នោះទេវាអាស្រ័យលើតួនាទីរបស់វិស័យឯកជន»។
លោក Hiroshi Suzuki បានឲ្យដឹងថា ស្ពានអ្នកលឿង ដែលស្ថិតក្រោមការងារសាងសង់ដែលជាជំនួយរបស់ជប៉ុន នឹងបញ្ចប់នៅ២០១៥ ដែលនឹងមានការតភ្ជាប់ទៅមករវាងប្រទេសទាំងពីរ។
បច្ចុប្បន្នរោងចក្រផលិតរបស់ជប៉ុនជាច្រើននៅហូជីមិញ កំពុងទិញគ្រឿងបន្លាស់ចាំបាច់ពីតំបន់ និងប្រទេសជិតខាងខ្លួន។ លោកថ្លែងថា៖ «កម្ពុជា អាចជាប្រទេសមួយក្នុងចំណោមប្រទេសល្អៗ ក្នុងការផលិតគ្រឿងបន្លាស់ក្នុងតម្លៃថោក។ កំណើនពាណិជ្ជកម្មនេះក៏ត្រូវបានគេរំពឹងទុកផងដែរ»។
លោក ត្រាន ទូ មន្ត្រីពាណិជ្ជកម្មនៅស្ថានទូតវៀតណាមប្រចាំនៅភ្នំពេញមិនអាចទាក់ទងបានទេកាលពីថ្ងៃអង្គារ។
លោក គង់ ពុទ្ធារ៉ា បានឲ្យដឹងថា ប្រទេសជាច្រើនមិនអាចលុបបំបាត់ឱនភាពពាណិជ្ជកម្មរវាងគ្នាបានឡើយ ទាក់ទងនឹងការនាំចេញ-នាំចូល។
លោកបន្តថា៖ «យើងមិនអាចធ្វើឲ្យមានតុល្យភាពពាណិជ្ជកម្មជាមួយពួកគេបាន ឡើយដោយសារពួកគេមានប្រជាជនច្រើន និង GDP ខ្ពស់»។
កាលពីដើមឆ្នាំមុនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្តេជ្ញាចិត្តជាមួយលោក ហ៊ូ ជីនតាវ ប្រធានាធិបតីចិន ដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឲ្យដល់៥ ពាន់លានដុល្លារនៅត្រឹម២០១៥ផងដែរ៕

No comments:
Post a Comment