Saturday, 10 March 2012

គុណភាព​និស្សិត​ខ្មែរ​នៅ​មាន​កម្រិត

Thursday, 08 March 2012 12:13
Written by Cassandra Yeap

ភ្នំពេញៈ ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា មិន​ទាន់​បង្កើត​នូវ​ប្រភេទ​និស្សិត​បញ្ចប់​ការ​សិក្សា​ត្រឹមត្រូវ  មាន​ជំនាញ​គ្រប់​គ្រាន់ ដើម្បី​បំពេញ​តាម​តម្រូវ​ការ​សេដ្ឋកិច្ច​នៅ​ឡើយ​ទេ​។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ដែល​ចេញ​ដោយ​ធនាគារ​ពិភព​លោក កាល​ពី​សប្តាហ៍​មុន។

របាយការណ៍​ដែល​មាន​ចំនួន​ ២២២ ទំព័រ ដាក់​ចំណង​ជើង​ថា​«ដាក់​ការ​អប់រំ​ឧត្តម​សិក្សា​ឲ្យ​ត្រូវ​កន្លែង​ការ​ងារ ជំនាញ​ និង​ការ​ស្រាវជ្រាវ​សម្រាប់​ភាព​រីក​ចម្រើន​នៅ​អាស៊ី​បូព៌ា​» បាន​ឲ្យ​ដឹង​ថា «គម្លាត​គុណ​ភាព​មាន​លក្ខណៈ​ខ្លាំង​ឡើង ជា​ពិសេស​ក្នុង​វិស័យ​កម្មន្ត​សាល​របស់​កម្ពុជា» ហើយ​ការ​អប់រំ​នៅ​សាកល​វិទ្យាល័យ មាន​ចំនួន​ច្រើន​ ប៉ុន្តែ​សមត្ថភាព​បម្រើ​ការងារ​របស់​និសិត្ស​បញ្ចប់​ការ​សិក្សា​ទាំង​ នោះ​នៅ​មាន​កម្រិត​ទាប​។ របាយការណ៍​បាន​បង្ហាញ​ថា កម្ពុជា​ត្រូវ​ការ​ធ្វើ​កម្មវិធី​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​របស់​ខ្លួន ​ បើ​មិន​ដូច្នោះ​ទេ នឹង​ប្រឈម​មុខ​ទៅ​នឹង​និស្សិត​គ្មាន​ការ​ងារ​ធ្វើ​ និង​ការ​ខ្វះ​ខាត​មិន​អាច​បំពេញ​បាន​តាម​តម្រូវ​ការការ​ងារ ក្នុង​វិស័យ​កម្មន្ត​សាល៕

No comments:

The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China

My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...