Saturday, 10 March 2012

មេធាវីថា​ខៀវសំផន​អនុវត្ត​តាមនិក្ខេបបទ​លោក

Thursday, 16 February 2012 12:03
 Written by Bridget Di Certo

ភ្នំពេញៈ លោក ខៀវ សំផន អតីត​ប្រមុខរដ្ឋ​នៃរបប​ខ្មែរក្រហម​បាន​ងប់ងុល​ក្នុង​ការអនុវត្ត​នយោបាយ​ សេដ្ឋកិច្ច​ជ្រុលនិយម ក្នុង​និក្ខេបបទ​ថ្នាក់​បណ្ឌិត​របស់​លោក។ នេះបើ​តាម​មេធាវី​ដើមបណ្តឹង​រដ្ឋប្បវេណី​បាន​អះអាង ម្សិល​មិញ​។
មេធាវី​ដើម​បណ្តឹង​រដ្ឋប្បវេណី​បាន​ខិតខំ​បង្ហាញថា និក្ខេបបទ​លោក ខៀវ សំផន ពី​ឆ្នាំ ១៩៥៨ ស្តីពី​សេដ្ឋកិច្ច និង​អភិវឌ្ឍ​ឧស្សាហកម្ម​កម្ពុជា គឺជាគំរូ​បង្ខំប្រជាជន​ឲ្យធ្វើការ​ក្នុងរបបខ្មែរ​ក្រហម​ដែលត្រូវបាន​ចាត់ជា​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ការគាំពារ​ការធ្វើឲ្យ​ប្រជាជន​ក្លាយជា​ទាសករ។

លោក Olivier Bahougne មេធាវី​ដើម​បណ្តឹង​រដ្ឋប្បវេណី​បាន​ប្រាប់​តុលាការថា៖ «ខៀវ សំផន បាន​ប្តេជ្ញា​យ៉ាងងប់​ក្នុងការ​អនុវត្ត​ខ្លឹមសារ​និក្ខេបបទ​របស់ខ្លួន​»។
សប្តាហ៍​នេះ ព្រះរាជអាជ្ញា និង​ដើម​បណ្តឹង​រដ្ឋប្បវេណី​បាន​សង្កត់​ធ្ងន់​លើ​ឯកសារ​ដែល​ចាត់ទុកថា ពាក់ព័ន្ធនឹង​ប្រវតិ្តសាស្រ្ត​របស់​ខ្មែរ​ក្រហម មុនពេល​ពួកគេ​កាន់កាប់​ភ្នំពេញ ថ្ងៃទី​១៧ ​មេសា១៩៧៥ និង​មុន​ការជម្លៀស​ប្រជាជនចេញ​ពីទីក្រុង​ក្រោយមក ដែល​ជាកម្មវត្ថុ​សំខាន់​នៃ​ការជំនុំជម្រះ​ខ្នាត​តូច​ដំបូងនៃ​សំណុំ​រឿង ០០២ នេះ ​ប្រឆាំងនឹង​មេដឹកនាំ​ជាន់ខ្ពស់ របបនេះ៣នាក់​ដែលនៅ​រស់។
មេធាវី​ការពារ​លោក ខៀវ សំផន លើកឡើង​ពីបញ្ហា​ធ្ងន់ធ្ងរ​នៃ​ការបកប្រែ ទាក់ទង​នឹង​ឯកសារ​របស់​សហ​ព្រះរាជ​អាជ្ញា។

លោក​បញ្ជាក់​ថា៖ «​ការបកប្រែ​ឯកសារ​នេះ​មានបញ្ហា​ធ្ងន់ធ្ងរ​ទាក់ទង​ព្រះ​កិត្តិនាម​អតីតព្រះ​ មហាក្សត្រ​»។ លោកថា សំណៅ​បកប្រែ​ហាក់​ពាក់ព័ន្ធនឹង​សម្តេចឪ នៅក្នុង​ការបញ្ជា​ឲ្យសម្លាប់​មេដឹកនាំ​ខ្មែរ​ក្រហម​លោក ហូ នឹម និង​ហូ យន់ ក្នុងឆ្នាំ​១៩៧៧៕ TK

No comments:

The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China

My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...