Educational Quality of Cambodian Higher Education Needs Urgently Reform
លោក កៃ គីមសុង ជាទីរ៉ាប់អាន!
បន្ទាប់ពីអានអត្ថបទរបស់លោក ដែលមានចំណងជើងថា«For many, it's a matter of degrees» (ថ្ងៃទី ៣ មករា ២០១២) ខ្ញុំសូមសម្តែងក្តីបារម្ភ ចំពោះបញ្ហាគុណភាពអប់រំក្នុងគ្រឹះស្ថានឧត្តមសិក្សាបច្ចុប្បន្ននៅ កម្ពុជា។
ក្នុងឋានៈជាមន្រ្តីរាជការដែលកំពុងធ្វើការនៅគ្រឹះស្ថាន ឧត្តមសិក្សាអស់រយៈ៥ឆ្នាំ ខ្ញុំសូមលើកឡើងពីបញ្ហាសំខាន់ជាច្រើន ដែលត្រូវកែទម្រង់ជាបន្ទាន់ ដែលអាចប៉ះពាល់ដល់គុណភាពអប់រំសម្រាប់សិស្សកម្ពុជា និងឱកាសទទួលបានការងារ។
បញ្ហាទី១ គឺការកំហិតនៃថវិកាសម្រាប់ការអប់រំថ្នាក់ឧត្តមសិក្សា។ ការអប់រំថ្នាក់ឧត្តមសិក្សាត្រូវបានកំហិត ដោយថវិកាប្រចាំឆ្នាំរបស់រដ្ឋាភិបាល។ យោងតាមធនាគារពិភពលោក(ឆ្នាំ២០១២) ការចំណាយសរុបលើការអប់រំជាផ្នែកនៃផលិតផលក្នុងស្រុកសរុប មានតែ ១,៦០% ហើយការចំណាយលើការអប់រំថ្នាក់ឧត្តមសិក្សារបស់រដ្ឋទទួលបាន តែ ០,០៥ % ប៉ុណ្ណោះ។
បញ្ហាទី ២ គឺលក្ខខណ្ឌចុះឈ្មោះសិស្ស។ លក្ខខណ្ឌចូលរៀន ក្នុងគ្រឹះស្ថានឧត្តមសិក្សាមិនមែនជាលក្ខខណ្ឌជាក់លាក់ ហើយផ្អែកលើលទ្ធផលនៃការប្រឡងទុតិយភូមិ។
បញ្ហាទី ៣ គឺសារៈសំខាន់នៃកម្មវិធីអប់រំ។ គ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនកំពុងប្រកួតប្រជែងផ្តល់មុខវិជ្ជាដូចគ្នា ដូចជា ក្នុងមុខវិជ្ជាពាណិជ្ជកម្ម សេដ្ឋកិច្ច និងបចេ្ចកវិទ្យាព័ត៌មាន ចំណែកឯមុខវិជ្ជាវិទ្យាសាស្រ្ត គណិតវិទ្យា កសិកម្ម និងសុខាភិបាល ដែលសេចក្តីត្រូវការរបស់ជាតិពុំមានការផ្គត់ផ្គង់គ្រប់នោះទេ។
ដូច្នេះ អត្រាគ្មានការងារខ្ពស់ក្នុងចំណោមសិស្សបញ្ចប់ការសិក្សាពីសាកល វិទ្យាល័យ គឺដោយសារកង្វះជំនាញ ដែលត្រូវការចាំបាច់លើទីផ្សារការងារ។
បញ្ហាទី ៤ គឺស្វ័យភាព និងសេរីភាពអប់រំ។ គ្រឹះស្ថានឧត្តមសិក្សារដ្ឋ នៅតែស្ថិតក្រោមក្រសួងគ្រប់គ្រង ដែលមានបញ្ហាធ្ងន់ធ្ងរដូចជា គ្មានមូលនិធិគ្រប់គ្រាន់និងប្រាក់ខែទាប។
សេរីភាពអប់រំនៅក្មេងខ្ចី ក្នុងប្រព័ន្ធអប់រំបច្ចុប្បន្ន ដោយសារឥទិ្ធពលនយោបាយ និងកម្មវិធីអប់រំនៅមានកម្រិត។ បញ្ហាចុងក្រោយគឺកង្វះធនធានមនុស្ស គុណភាពការបង្រៀន និងសមត្ថភាពស្រាវជ្រាវ។ ឧទាហរណ៍ៈ សាកលវិទ្យាល័យនីតិសាស្រ្ត និងសេដ្ឋកិច្ច មានសាស្រ្តាចារ្យដែលមានសញ្ញាបត្របណ្ឌិតតែ១៦នាក់ ចំណែកសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានតែ៧នាក់ប៉ុណ្ណោះ យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ ២០១១។
ខ្ញុំយល់ស្រប ជាមួយនឹងលោក ម៉ាក ងុយ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សានៃក្រសួងអប់រំ ដែលបាននិយាយថា គ្រូសាកលវិទ្យាល័យរដ្ឋរកបានចំណូលយ៉ាងតិច ១០០ ដុល្លារក្នុងមួយខែ បូកនឹងប្រាក់ ២,៣០ ដុល្លារសម្រាប់ការបង្រៀន១ម៉ោង ប្រសិនបើសាកលវិទ្យាល័យពួកគេផ្តល់ថ្នាក់ឯកជនបន្ថែម គ្រូអាចរកបានជាង ៥០០ដុល្លារ ក្នុងមួយខែ។ ក្នុងបរិបទនេះ យើងអាចសួរថា តើគ្រូប៉ុន្មានភាគរយ ដែលអាចរកប្រាក់បាន ៥០០ ដុល្លារអាមេរិកក្នុងមួយខែ។
ក្នុងប្រទេសកម្ពុជា ប្រាក់បៀវត្សរ៍ប្រចាំខែ ព្រមជាមួយនឹងប្រាក់បៀវត្សរ៍មូលដ្ឋាន ប្រាក់ឧបត្ថម្ភបន្ទាប់បន្សំ (ហានិភ័យតាមតំបន់ សុខភាព គរុកោសល្យ និងសមាជិកគ្រួសារ)សម្រាប់គ្រូសាកលវិទ្យាល័យពេញម៉ោង គឺ ៥៥ម៉ឺនរៀល (ប្រហែល១៣០ដុល្លារអាមេរិក) ដែលមិនគ្រប់គ្រាន់សម្រាប់ការចំណាយប្រចាំថ្ងៃក្នុងគ្រួសារឡើយ។ ផ្ទុយទៅវិញ ប្រាក់ខែជាមធ្យមរបស់គ្រូនៅបណ្តាប្រទេសអាស៊ីគឺ ១ ១៨២ ដុល្លារអាមេរិកនៅប្រទេសចិន ១ ៥៤៧ ដុល្លារអាមេរិក នៅប្រទេសឥណ្ឌា ៤១១២ ដុល្លារអាមេរិកនៅប្រទេសជប៉ុន ៣១០៧ ដុល្លារអាមេរិកនៅប្រទេសម៉ាឡេស៊ី និង ២៥៦៨ ដុល្លារអាមរិក នៅប្រទេសអូស្រ្តាលី។ ដូច្នេះប្រាក់ខែទាបជាបញ្ហាចម្រូងចម្រាសនៅក្នុងសង្គមកម្ពុជា បច្ចុប្បន្ន បើទោះជារាជរដ្ឋាភិបាលដំឡើងប្រាក់ខែ ២០% ក្នុងមួយឆ្នាំក៏ដោយ។
ជាទីបញ្ចប់ ខ្ញុំក៏សូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ រដ្ឋាភិបាល ក្នុងការលើកកម្ពស់គុណភាពអប់រំ ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ។ ខ្ញុំនៅតែមានសុទិដ្ឋិនិយម ចំពោះការអភិវឌ្ឍនាថ្ងៃអនាគត សម្រាប់គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដោយសារការប្តេជ្ញាខ្ពស់របស់រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។ ខ្ញុំកោតសរសើរ ចំពោះយន្តការជាច្រើនរបស់រដ្ឋាភិបាល ក្នុងនោះ មានគណៈកម្មាធិការវាយតម្លៃកម្ពុជា ឧត្តមក្រុមប្រឹក្សាជាតិអប់រំ ផែនការអប់រំជាយុទ្ធសាស្រ្ត (២០០៩-២០១៣) ផែនការមេសម្រាប់ការស្រាវជ្រាវក្នុងវិស័យអប់រំ ២០១១-១៥ ។
សូមទទួលការរាប់អានអំពីខ្ញុំ!។
សំ រានី បេក្ខជនថ្នាក់បណ្ឌិតនៅ Universiti Sains Malaysia (USM)
Written by Sam Rany January 5, 2012 (Published in the Phnom Penh Post)

No comments:
Post a Comment